រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល បានព្រមានលើកចុងក្រោយមួយឱ្យប្រជាជនប៉ាឡេស្ទីនជម្លៀសខ្លួនចេញពីទីក្រុងហ្កាហ្សា ឆ្ពោះទៅកាន់ ភាគខាងត្បូងនៃតំបន់ហ្កាហ្សា បើពុំដូច្នោះទេ ពួកគេនឹងត្រូវបានចាត់ទុកជាភេរវករដែលត្រូវកម្ទេច ខណៈក្រុមហាម៉ាសកំពុងពិចារណាលើផែនការសន្តិភាពរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ទីភ្នាក់ងារសារព័ត៌មាន AFP បានចេញផ្សាយសម្តីរដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Israel Katz បានឲ្យដឹងថា អ៉ីស្រាអែលបាន និងកំពុងបង្កើនការទម្លាក់គ្រាប់បែកលើទីក្រុងហ្កាហ្សា ក្នុងពេលដែលលោក Israel Katz កាលពីថ្ងៃពុធ ទី១ ខែតុលា […]
Tag: ហ្គាហ្សា
លោក Trump កំណត់ ឱសានវាទឲ្យក្រុមហាម៉ាស់ ៤ថ្ងៃសម្រេចចិត្តលើ បទឈប់បាញ់នៅតំបន់ហ្គាហ្សា
ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump កំណត់ពេលឱសានវាទឲ្យក្រុមហាម៉ាស់ ពី៣ ទៅ ៤ ថ្ងៃដើម្បីទទួលយកបទឈប់បាញ់ដែលគាំទ្រដោយសហរដ្ឋអាមេរិកសម្រាប់បញ្ចប់សង្រ្គាមនៅតំបន់ហ្គាហ្សា។ នេះបើតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥។ អ្នកសម្រុះសម្រួលកាតា និងអេហ្ស៊ីប បានបង្ហាញផែនការ ២០ ចំណុចជាមួយក្រុមហាម៉ាសកាលពីល្ងាចថ្ងៃចន្ទ បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានជួបជាមួយលោក Trump នៅសេតវិមាន ហើយបានគាំទ្រឯកសារនេះ […]
Trump ធានាសំណើររបស់អ៊ីស្រាអែល ចំពោះកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមតំបន់ហ្គាហ្សា ជាមួយក្រុមហាម៉ាស
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានធានាការគាំទ្ររបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃចន្ទចំពោះសំណើសន្តិភាពដែលគាំទ្រដោយសហរដ្ឋអាមេរិកដើម្បីបញ្ចប់សង្រ្គាមអស់ពេលជិត ២ឆ្នាំនៅតំបន់ហ្គាហ្សា ប៉ុន្តែសំណួរបានកើតឡើងផងដែរថាតើក្រុមហាម៉ាសនឹងទទួលយកផែនការនេះឬអត់។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយនៅសេតវិមានបន្ទាប់ពីកិច្ចប្រជុំជាមួយលោក Netanyahu លោក Trump បានព្រមានក្រុមអ៊ីស្លាមហាម៉ាសថា អ៊ីស្រាអែលនឹងមានការគាំទ្រពេញលេញពីសហរដ្ឋអាមេរិកក្នុងការចាត់វិធានការណាដែលវាចាត់ទុកថាចាំបាច់ប្រសិនបើពួកសកម្មប្រយុទ្ធបដិសេធអ្វីដែលលោកបានផ្តល់ឲ្យ។ សារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃអង្គារ៍នេះថា សេតវិមានបានចេញផ្សាយឯកសារ ២០ ចំណុចដែលអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់, ការផ្លាស់ប្តូរចំណាប់ខ្មាំងដែលក្រុមហាម៉ាស់ឃុំឃាំង, សម្រាប់អ្នកទោសប៉ាឡេស្ទីនដែលអ៊ីស្រាអែលឃុំឃាំង, […]
ត្រាំ រៀបចំកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីតំបន់ហ្គាហ្សា នៅសេតវិមាន បិទសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើជាប្រធានកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីតំបន់ហ្គាហ្សានៅសេតវិមាននាថ្ងៃពុធទី២៧ខែសីហានេះ ពិភាក្សាអំពីផែនការថ្ងៃទៅមុខសម្រាប់ទឹកដីដែលកំពុងរងគ្រោះព្រោះសង្គ្រាម។ បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters ចុះផ្សាយ។ បេសកជនពិសេសរបស់សហរដ្ឋអាមេរិក លោក Steve Witkoff បាននិយាយថា ទាំងអ៊ីស្រាអែល និងក្រុមហាម៉ាស បានបង្ហាញពីការបើកចំហក្នុងការបន្តការពិភាក្សាឆ្ពោះទៅរកដំណោះស្រាយមួយ។ លោក Witkoff បានប្រាប់ Fox News ថា «យើងមានកិច្ចប្រជុំដ៏ធំមួយនៅសេតវិមាន ដែលដឹកនាំដោយលោកប្រធានាធិបតី […]
អង់គ្លេសផ្អាកកិច្ចចរចាពាណិជ្ជកម្មជាមួយអ៊ីស្រាអែលជុំវិញការវាយលុកថ្មីនៅហ្គាហ្សា
ចក្រភពអង់គ្លេស បានផ្អាកកិច្ចចរចាពាណិជ្ជកម្មសេរីជាមួយអ៊ីស្រាអែល ហើយបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួន និងបានប្រកាសដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងអ្នកតាំងលំនៅនៅ West Bank ខណៈដែលរដ្ឋមន្ត្រីការបរទេសរបស់ខ្លួនបានថ្កោលទោសការកើនឡើងផ្នែកយោធាដ៏សាហាវនៅក្នុងតំបន់ហ្គាហ្សា។ នេះបើយោងតាមការផ្សាយចេញពីអង្គភាពរ៉យទ័រនៅថ្ងៃទី២១ ខែឧសភានេះ។ យោធាអ៊ីស្រាអែលបានប្រកាសពីការចាប់ផ្តើមប្រតិបត្តិការថ្មីមួយកាលពីសប្តាហ៍មុន ហើយក្រុមគ្រូពេទ្យនៅតំបន់ហ្កាហ្សាថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ៥០០ នាក់ក្នុងរយៈពេល ៨ ថ្ងៃកន្លងទៅ។ អ៊ីស្រាអែលក៏បានរារាំងការចូលនៃការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត អាហារ និងប្រេងឥន្ធនៈចូលទៅក្នុងតំបន់ហ្គាហ្សាចាប់តាំងពីដើមខែមីនា ដែលជំរុញឱ្យអ្នកជំនាញអន្តរជាតិព្រមានពីគ្រោះទុរ្ភិក្ស បើទោះបីជារថយន្តដឹកទំនិញមួយចំនួនត្រូវបានអនុញ្ញាតឱ្យចូលនៅថ្ងៃច័ន្ទក៏ដោយ។ យោងតាមរដ្ឋមន្ត្រីការបរទេសលោក ដេវីដ ឡាមមី (David […]
