រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវឲ្យពលរដ្ឋបន្តតាមដានព័ត៌មានទាក់ទងនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ប៉ុន្តែកុំមានភាពស្លន់ស្លោ!

តាមរយៈបណ្តាញសង្គមនៅថ្ងៃទី០៨ មិថុនានេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអំពាវនាវឲ្យពលរដ្ឋជឿជាក់និងទុកចិត្តលើថ្នាក់ដឹកនាំជាតិគឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហាព្រំដែនប្រកបដោយភាពឈ្លាសវៃនិងតម្កល់ផលប្រយោជន៍ជាតិជាធំដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងដោយសន្តិវិធី ប្រកប ដោយភាពម៉ឺងម៉ាត់។ ការអំពាវនាវនេះធ្វើឡើង ដោយសារឯកឧត្តម កត់សម្គាល់ឃើញថា នៅតែមានការបង្កើតព័ត៌មានក្លែងក្លាយច្រើនក្នុងគោលបំណងបំភ្លៃការពិត, កាឡៃប្រវត្តិសាស្ត្រ និងញុះញង់, សូមសាធារណជននិងជាពិសេសអ្នកសារព័ត៌មានប្រកាន់ខ្ជាប់នូវការផ្ទៀងផ្ទាត់ប្រភពព័ត៌មានជាមុន ដោយផ្នែកលើក្រមសីលធម៌វិជ្ជាជីវៈច្បាស់លាស់ «សុក្រឹត្យភាព […]

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តដល់លោក ទីវ តារារិទ្ធិ ឲ្យបន្តបេសកកម្មក្នុងបុព្វហេតុ​កុមារ​កម្ពុជា

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអនុញ្ញាតឱ្យលោក ទីវ តារារិទ្ធិ ដែលជាអ្នកជិះកង់ពីកម្ពុជា ឆ្ពោះទៅទ្វីបអឺរ៉ុប ដើម្បីរៃអង្គាសថវិកាជួយមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា ចូលជួបសម្តែងការគួរសម និងលើកទឹកចិត្តបន្តបេសកកម្មក្នុងបុព្វហេតុកុមារកម្ពុជា។ ជំនួបនេះបានធ្វើឡើងនៅសាលាវាំងឈើ នៃទីស្តីការក្រសួងព័ត៌មាន នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះ។ ដំណើរជិះកង់ផ្សងព្រេងឆ្លងទ្វីប រៃអង្គាសថវិកាជួយដល់កុមារកម្ពុជារបស់លោក ទីវ តារារិទ្ធិ ប្រព្រឹតទៅបានរយៈពេល ៣៣៨ថ្ងៃ ដោយរាប់ពីថ្ងៃទី៦ […]

កម្ពុជា និងសិង្ហបុរី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិសុខព័ត៌មាន

នៅក្នុងជំនួបទ្វេភាគីរវាង នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា និងលោក Poon Hong Yuen អគ្គនាយករងនៃក្រសួងអភិវឌ្ឍឌីជីថល និងព័ត៌មាន នៃប្រទេសសិង្ហបុរី ភាគីទាំងពីបានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីសន្តិសុខព័ត៌មាន និងការផ្លាស់ប្តូរបទពិសោធក្នុងកិច្ចការព័ត៌មាន។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាគ្នាដោយផ្តោតលើសារៈសំខាន់នៃអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ការកសាងសមត្ថភាព និងគំនិតផ្តួចផ្តើមក្នុងការពង្រឹងសន្តិសុខព័ត៌មាននៅទូទាំងតំបន់អាស៊ាន។ សិង្ហបុរីបានសម្តែងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងស្វាគមន៍ក្នុងការផ្តល់ការគាំទ្រលើការចែករំលែកចំណេះដឹងនៅក្នុងការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ ឯកឧត្តម នេត្រ […]

ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មានចូលរួមកិច្ចប្រ ជុំ​រដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសព្រុយណេ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៧ (17th AMRI) និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងឋានៈកម្ពុជាជាអនុប្រធាននៃកិច្ចប្រជុំនៅប្រទេសព្រុយណេដារូស្សាឡាម ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥។ ក្នុងនាមជាប្រធាននៃកិច្ចប្រជុំ ប្រទេសព្រុយណេបានរៀបចំសន្និសីទនេះឡើងក្រោមប្រធានបទ «ប្រព័ន្ធផ្សព្វផ្សាយជំរុញការយល់ដឹងរួម៖ ការផ្លាស់ប្តូរតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងការយល់ដឹងគ្នាទៅវិញទៅមកនៅក្នុងអាស៊ាន MAJU» ដែលសង្កត់ធ្ងន់ទៅលើតួនាទីវិវត្តនៃប្រព័ន្ធផ្សព្វផ្សាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ អត្តសញ្ញាណ និងការយោគយល់គ្នាទៅវិញទៅមក។ កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់រដ្ឋសមាជិកអាស៊ានទាំងអស់ […]

វិហារអ៊ិស្លាមតម្លៃ ៧ម៉ឺនដុល្លារ នៅខេត្តក្រចេះ ជាអំណោយរបស់អង្គ​​ការមូល​និធិអ៊ីម៉ាន់កម្ពុជា បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

វិហារអ៊ិស្លាមតម្លៃ ៧ ម៉ឺនដុល្លារ ដែលជាអំណោយរបស់អង្គការមូលនិធិអ៉ីម៉ាន់កម្ពុជា ជូនប្រជាពលរដ្ឋខ្មែរអ៊ិស្លាមនៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ពិធីសម្ពោធ បានធ្វើឡើង នក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា ថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូរគ្រៀងសែនជ័យ ថ្នាក់ដឹកនាំខេត្តក្រចេះ និងតំណាងអង្គការមូលនិធិអ៉ីម៉ាន់កម្ពុជា ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាង ៣០០នាក់។ […]

ឯកឧត្តម នេត្រ ភក្ត្រា៖ បើយើងនិយាយអំពីលទ្ធិប្រជាធិបតេយ្យ និយា​យ​អំពីសិទ្ធិមនុស្ស សេរីភាពនៃការបញ្ចេញមតិ យើងក៏ត្រូវនិយាយអំពីនីតិរដ្ឋ

«បើយើងនិយាយអំពិលទ្ធិប្រជាធិបតេយ្យ និយាយអំពីសិទ្ធិមនុស្ស សេរីភាពនៃការបញ្ចេញមតិ ក៏យើងត្រូវនិយាយអំពីនីតិរដ្ឋ ដើម្បីការពារឱ្យបាននូវសេរីភាព ប្រជាធិបតេយ្យ និងទប់ស្កាត់មិនឱ្យប្រជាធិបតេយ្យ ទៅជាអាណាធិបតេយ្យនិងទប់ស្កាត់ការជ្រកក្រោមឆត្រនៃសេរីភាព នៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន បង្កើតព័ត៌មានក្លែងក្លាយ បំភ្លៃបំភ្លើស បង្កើតការញុះញង់រើសអើង បង្កអសន្តិសុខ ប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ហើយទិសដៅចុងក្រោយ គឺពួកគេប្រើប្រាស់ព័ត៌មានដើម្បីបង្កចលាចល»។ នេះជាការថ្លែង របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញបើកសន្និសីទអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយលើកទី២ នៅសណ្ឋាគារសូហ្វីតែល នាព្រឹកថ្ងៃទី១៩ខែធ្នូ […]

រដ្ឋមន្រ្តីក្រសួងព័ត៌មាន គាំទ្រគម្រោងថតភាពយន្តឯកសារស្តីពីសក្តា​នុពល​សំខាន់ៗ​នៅ​កម្ពុជា របស់​វិទ្យាស្ថានយុទ្ធសាស្ត្រសេដ្ឋកិច្ចអន្តរជាតិរបស់ចិន

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានគាំទ្រគម្រោងរបស់វិទ្យាស្ថានយុទ្ធសាស្ត្រសេដ្ឋកិច្ចអន្តរជាតិនៃប្រទេសចិន ក្នុងការថតភាពយន្តឯកសារស្តីពីសក្តានុពលសំខាន់ៗ ដែលប្រទេសកម្ពុជាមាននាពេលបច្ចុប្បន្ន ដើម្បីផ្សព្វផ្សាយបង្ហាញទៅកាន់ពិភពលោកបានស្គាល់កាន់តែច្បាស់បន្ថែមទៀតពីអ្វីដែលជាការពិតនៅកម្ពុជា។ ការគាំទ្របែបនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជួបជាមួយលោកស្រី Diana Pang ប្រធានវិទ្យាស្ថានយុទ្ធ​សាស្ត្រសេដ្ឋកិច្ចអន្តរជាតិនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានគោរពស្នើសុំការគាំទ្រ និងកិច្ចសហប្រតិបត្តិការពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន ។ តាមរយៈគម្រោងនេះដែរ វិទ្យាស្ថានយុទ្ធសាស្ត្រសេដ្ឋកិច្ចអន្តរជាតិរបស់ប្រទេសចិន ក៏ត្រៀមថតខ្សែភាពយន្តមួយមានចំណងជើង “ក្តីស្រលាញ់នៅក្នុងទឹកដីនៃប្រទេសកម្ពុជា“ ដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៍ជាច្រើន […]

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវសប្បុរសជន បន្តចូលរួមគាំទ្រសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានកិត្តិយសនៃសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា សូមអំពាវនាវដល់សប្បុរសជននានាបន្តចូលរួមគាំទ្រសមាគមតាមរយៈការចូលរួមជាសមាជិក ដើម្បីឱ្យសមាគមមានលទ្ធភាពពង្រឹងនឹងពង្រីកខ្លួន ហើយផ្តល់សេចក្តីសុខដល់សត្វដំរីស្រុក ក៏ដូចជាព្យាយាមបង្កាត់ពូជឱ្យបានកូនច្រើនជាប្រភេទដំរីស្រុក ដើម្បីផ្តល់ជាការកម្សាន្ត និងការអភិរក្សសត្វដំរីស្រុកនៅក្នុងប្រទេសកម្ពុជាបានគង់វង្ស។ ការអំពាវនាវបែបនេះរបស់ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងក្នុងឱកាសលោកឆ្លៀតមកសាកសួរសុខទុក្ខ និងពិនិត្យលើការងារអភិរក្ស និងចិញ្ចឹមដំរីស្រុកនៅទីស្នាក់ការសមាគមក្នុងខេត្តរតនគិរីនា ល្ងាចថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ ម្សិលមិញ គ្រាដែលលោកដឹកនាំបងប្អូនប្រជាពលរដ្ឋជាង២០០នាក់ ចុះទស្សនកិច្ចសិក្សាតាមបន្ទាត់ព្រំដែន ក្នុងទិសឦសាន។ នាឱកាសនោះដែរ […]

ឯកឧត្ដម នេត្រ ភក្ត្រា៖ ផែនទីលើ google map មិនអាចយកមកធ្វើជាមូលដ្ឋានវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែនបានជាដាច់ខាត

ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤នេះថា កិច្ចការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ជាតិ គឺជាសិទ្ធិនិងករណីកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូប ហើយរាជរដ្ឋាភិបាលតែងបានចាត់ទុកការងារនេះជាភារកិច្ច និងកាតព្វកិច្ចជាអាទិភាពដ៏សំខាន់បំផុត ជាអាយុជីវិតរបស់ជាតិ និងតែងតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវស្មារតីទទួលខុសត្រូវ ខ្ពស់បំផុត ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដើម្បីកសាងខ្សែបន្ទាត់ព្រំដែនមួយដែលមានភាពច្បាស់លាស់ ត្រឹមត្រូវ ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍជាមួយប្រទេសជិតខាង និងធានាឱ្យបានដាច់ខាតថា បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជានឹងមិនបាត់បង់ឡើយ […]

ឯកឧត្តម នេត្រ ភក្ត្រា អំពាវនាវដល់អ្នកវិនិយោគអាស៊ាន-ចិន​ បន្តការវិនិយោគនៅកម្ពុជា

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋ​មន្ត្រី​ក្រសួងព័ត៌មាន បានអំពាវនាវដល់អ្នកវិនិយោគអាស៊ាន និងចិនសូមបន្តការវិនិយោគនៅប្រទេសកម្ពុជា ដោយសារកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ មានធនធានមនុស្ស និងកម្លាំងពលកម្មសកម្មប្រមាណ ៧០ភាគរយ​ ដែលអាចធានាដល់ការវិនិយោគដ៏ល្អបំផុត។ ការអំពាវនាវនេះធ្វើឡើងក្នងឱកាសឯកឧត្តម នេត្រ ភក្ត្រា ចូលរួមក្នុង​សិក្ខា​សាលា​ស្តីពីការ​លើក​កម្ពស់​ពាណិជ្ជកម្ម និង​ការ​វិនិយោគអាស៊ាន-ចិន (សាន់ស៊ី) ក្រោម​ប្រធាន​បទ «កាលានុវត្តភាពថ្មី អនុភាព​ថ្មី កិច្ច​សហប្រតិបត្តិការ​ថ្មី និង​ការ​អភិវឌ្ឍ​ថ្មី» នា​រសៀលថ្ងៃ​ទី​១២ ខែ​សីហា […]