កម្ពុជា-បារ៉ែន ឯ​ក​ភា​ពជំរុញឱ្យ​មានយន្ត​កា​រ​ពិគ្រោះ​យោបល់​រវាងក្រ​សួង​ការបរទេស

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ព្រះអង្គម្ចាស់ Salman bin Hamad Al Khalifa រជ្ជទាយាទ និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្របារ៉ែន ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត […]

កម្ពុជា-ហ្វីលីពីន ប្ដេជ្ញាស្វែងរកកាលានុវត្តភាពថ្មីៗ សំដៅពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានាធិបតីហ្វីលីពីន បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៍ល្អប្រសេីរ នៃប្រទេ​ស​​ទាំងពីរ និងបានគូសបញ្ជាក់អំពីបំណងពង្រឹង […]

ជំនួបលើទឹកដីម៉ាឡេស៊ី! កម្ពុជា ចិន ឯកភាពជំរុញវិស័យទេសចរណ៍ និងពង្រីកការតភ្ជាប់ជើងហោះ​ហើរត្រង់

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំពិភាក្សាការងារទ្វេភាគី ជាមួយ ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥, ។ ក្នុងឱកាសនៃជំនួប,​ ឯកឧត្តម លី […]

ក្នុងជំនួបអាហារពេលព្រឹក! ប្រមុខរដ្ឋាភិបាល កម្ពុជា-ឡាវ-វៀតណាម ពិភាក្សាគ្នា លើការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត​លើវិស័យសក្ដា​នុពល

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងជំនួបពិសារអាហារ​​ពេលព្រឹកការងារ ជាមួយ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង ឯកឧត្តម ផាម មិញ ជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងគណៈ​ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានធ្វើ​ដំណើរទៅដល់ប្រទេសម៉ាឡេស៊ីប្រកបដោយសុវត្ថិភាព

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានមកដល់អាកាសយានដ្ឋានកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ប្រកបដោយសុវត្ថិភាព ព្រមទាំងបានការទទួលស្វាគមន៍ពីសំណាក់ ឯកឧត្តម Alexander Nanta Linggi រដ្ឋមន្ត្រីក្រសួងការងារ ម៉ាឡេសុី នៅទីក្រុងគូឡាឡាំពួ រសៀលថ្ងៃអាទិត្យ ទី២៥ ឧសភា ២០២៥នេះ។ នេះជាចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ […]

ឯកឧត្តម ជា លីសែ៖ ពិភពលោកហ៊ានសរសើរកម្ពុជា យេីងក៏ត្រូវហ៊ានសរសើរប្រទេសយើងដែរ

«គេហ៊ានសរសេីរយេីង ពិភពលោកហ៊ានសរសើរយើងហើយ យេីងក៏ត្រូវហ៊ានសរសើរ និងចែករំលែកថា កម្ពុជា ជាគំរូដ៏ល្អក្នុងការរក្សាសន្តិភាព។»  នេះគឺជាការលើកឡើងរបស់ឯកឧត្តម ជា លីសែ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន។ ការលើកឡើងរបស់ឯកឧត្តម ជា លីសែ បែបនេះធ្វើឡើងបន្ទាប់ពីអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានសរសើរដល់គំរូដ៏ល្អក្នុងការរក្សាសន្តិភាព កងរក្សាសន្តិភាពកម្ពុជា ។ ឯកឧត្តម ជា លីសែ បានពន្យល់ថា កម្ពុជាធ្លាប់ជាប្រទេសដែលត្រូវបានបំផ្លាញដោយសារសង្រ្គាមស៊ីវិល។ កម្ពុជាក៏ធ្លាប់ជាប្រទេសដែលទទួលបានការជួយសម្របសម្រួលក្នុងបេសកកម្មថែរក្សាសន្តិភាពសម័យអ៊ុនតាក់។ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឱ្យក្រ​សួងសុខាភិបាល ត្រៀមវ៉ាក់​សាំង និងគ្រូពេទ្យ សម្រាប់អន្តរាគ​មន៍​បន្ទាន់ពេល​ជំងឺកូវីដ-១៩ ផ្ទុះឡើងវិញ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រសួងសុខាភិបាលត្រៀមវ៉ាក់សាំង គ្រូពេទ្យ និងទីតាំងជាស្រេច ដើម្បីអន្តរាគមន៍បន្ទាន់ក្នុងករណីដែលជំងឺកូវីដ-១៩ ផ្ទុះឡើងវិញជាទ្រង់ទ្រាយធំ។ ការណែនាំ របស់បែបនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានកត់សម្គាល់ថា បច្ចុប្បន្ន ជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីបានកើតឡើងវិញជាច្រើននៅប្រទេសជិតខាង ខណៈដែលនៅកម្ពុជាចាប់ផ្តើមឆ្លងឡើងវិញដែរ។ ជាមួយគ្នានេះ […]

សម្តេចនាយករដ្ឋមន្ត្រី ណែនាំឱ្យភាគីពាក់ព័ន្ធត្រៀមខ្លួន​ឆ្លើយតបនឹង​គ្រោះមហន្តរាយ​​ធម្មជាតិ នារដូវវស្សានេះ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឱ្យគ្រប់ក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធត្រៀមខ្លួន ដើម្បីឆ្លើយតបគ្រោះមហន្តរាយធម្មជាតិនារដូវវស្សានេះ ជាពិសេសគឺទឹកជំនន់ ដោយត្រូវកំណត់ទីទួលសុវត្ថិភាព ត្រៀមកម្លាំង មធ្យោបាយ សម្ភារៈ ដើម្បីអន្តរាគមន៍ក្នុងករណីកើតមានគ្រោះទឹកជំនន់ ដោយមានការចូលរួមពីកងទ័ព និងនគរបាលផង។ ការណែនាំ របស់បែបនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។ ជាមួយគ្នានេះ សម្តេចបវរធិបតី […]

បន្ទាប់ពីចូលរួមកិច្ចប្រជុំអាស៊ាននៅម៉ាឡេស៊ី សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នឹងបន្តបំពេញទស្សនកិច្ចផ្លូវការនៅជប៉ុន

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នឹងអញ្ជើញទៅបំពេញទស្សនកិច្ចការងារផ្លូវការនៅប្រទេសជប៉ុន រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន។ អញ្ជើញអមដំណើរសម្តេចបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នឹងចូលរួមកិច្ចប្រជុំកំពូលអា​ស៊ា​​នលើកទី៤៦ និងកិច្ចប្រជុំ​កំពូលពាក់ព័ន្ធ នៅម៉ាឡេស៊ី នាសប្តាហ៍ក្រោយនេះ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ ព័ន្ធដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦-២៧ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេស ម៉ាឡេស៊ី តបតាមការអញ្ជើញរបស់ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីនៃប្រទេស ម៉ាឡេស៊ី និងជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៥។ អញ្ជើញអមដំណើរ សម្តេចធិបតី និង […]