អង្គភាព ស៊ីម៉ាក់ (CMAC) ប្រេីប្រាស់បច្ចេកទេសបោសសម្អាតការប្រេីប្រាស់ប្រពន្ធ័មេដែកស្រូប បំពាក់ជាមួយគ្រឿងចក្រ និងប្រពន្ធ័ការពារសុវត្ថិភាពអ្នកបេីកបរ សម្រាប់បង្កេីនសុវត្ថិភាពក្នុងកិច្ចប្រតិបតិ្តការបោសសម្អាតគ្រាប់បែកចង្កោមជាសំណល់យុទ្ធភណ្ឌសង្គ្រាមដែលយោធាសៀមឈ្លានពាន កាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥។ តាមរយៈបណ្តាញសង្គមនាព្រឹកថ្ងៃទី២៣មករានេះ លោក ហេង រតនា អគ្គនាយក ស៊ីម៉ាក់ បានបញ្ជាក់ថា ក្នុងគោលដៅបង្កេីនសុវត្ថិភាពក្នុងកិច្ចប្រតិបតិ្តការបោសសម្អាតគ្រាប់បែកចង្កោមជាសំណល់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពាន អង្គភាពCMAC បានស្រាវជ្រាវអភិវឌ្ឍន៍និងប្រេីប្រាស់បច្ចេកទេសបោសសម្អាតដោយបូកបន្ថែមក្នុងការប្រេីប្រាស់ប្រពន្ធ័មេដែកស្រូប បំពាក់ជាមួយគ្រឿងចក្រ និងប្រពន្ធ័ការពារសុវត្ថិភាពអ្នកបេីកបរផងដែរ។ បើតាម CMAC បានរកឃើញថា […]
Tag: CMAc
CMAC ដាក់ពង្រាយកម្លាំងចាប់ពីខេត្តកោះកុងដល់ខេត្តព្រះវិហារ ដើម្បីឆ្លេីយតបបន្ទាន់ក្នុងការធានាសុវត្ថិភាពដល់ពលរដ្ឋភៀសសឹកវិលត្រឡប់ទៅភូមិឋានវិញ
អង្គភាព CMAC បានដាក់ពង្រាយកម្លាំងចាប់ពីខេត្តកោះកុងដល់ខេត្តព្រះវិហារ ដើម្បីឆ្លេីយតបបន្ទាន់ក្នុងការធានាសុវត្ថិភាពដល់ពលរដ្ឋភៀសសឹកវិលត្រឡប់ទៅភូមិឋានវិញ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)។ ឯកឧត្តមបានឱ្យដឹងថា កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបានជួបសំណេះសំណាលជាមួយសិក្ខាកាមហ្វឹកហ្វឺនពង្រឹងសមត្ថភាពបច្ចេកទេសនិងចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារទាំង ៩ខ្នង និងការបំពាក់សម្ភារបច្ចេកទេសតាមអគារនីមួយៗ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកម្ចាត់មីនខេត្តកំពង់ឆ្នាំង។ សំណង់អគារទាំងអស់ និងសម្ភារបច្ចេកទេសទទួលបានពីហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។ ក្នុងឱកាសនេះ ឯកឧត្តមបញ្ជាក់ថាកម្លាំងអង្គភាព CMAC បាននិងកំពុងបំពេញប្រតិបត្តិការក្នុងការធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋដែលត្រូវវិលត្រឡប់ទៅភូមិឋាននិងផ្ទះសំបែងវិញ ដោយបានពង្រាយកម្លាំងនៅតំបន់រងផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានរបស់សៀមចាប់ពីខេត្តកោះកុងដល់ខេត្តព្រះវិហារ។ បើតាមឯកឧត្តម […]
CMAC៖ ទិសខេត្តឧត្តរមានជ័យ ត្រូវបានយោធាថៃទម្លាក់គ្រាប់បែកពីយន្តហោះចំនួន ១.៥៤៩គ្រាប់
បេីផ្អែកតាមព័ត៌មានកំណត់ត្រាសឹកសង្គ្រាមនៅទិសខេត្តឧត្តរមានជ័យនេះ ការទម្លាក់គ្រាប់បែកពីយន្តហោះមានចំនួន១.៥៤៩គ្រាប់។ អង្គភាពCMAC កំពុងដំណេីរការស្រាវជ្រាវ ដាក់ស្លាកសញ្ញានិងបោសម្អាតទីតាំងដែលរងផលប៉ះពាល់ដោយសារការទម្លាក់គ្រាប់បែក និងគ្រាប់កាំភ្លេីងធំគ្រប់ប្រភេទ ដេីម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់។ កាលពីថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥ន នៅចំនុចគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMK-84 ស្ថិតនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ មានមន្ត្រីអនុពន្ធ័យោធាចំនួន១៤រូប ជាតំណាងមកពីប្រទេសចំនួន៩ រួមមានអូស្ត្រាលី កាណាដា អង់គ្លេស […]
ឯកឧត្តម ហេង រតនា ឆ្លើយតប ទៅកាន់ពួកអគតិលាបពណ៌ដែលបានលេីកឡេីងថា គ្រាប់បែកMK-84 ជាគ្រាប់បែកចាស់!
ក្រុមជំនាញគ្រាប់បែកទម្លាក់ពីយន្តហោះរបស់អង្គភាពសុីម៉ាក់នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ បានស្រាវជ្រាវណ្តៅគ្រាប់បែកផ្ទុះចំនួន៤ទីតាំង និងគ្រាប់បែកទម្លាក់មកមិនទាន់ផ្ទុះកប់ក្នុងដីចំនួន៥ទីតាំង (មានរន្ធគ្រាប់បែក)។ គ្រាប់បែកMK-84 ដែលមិនផ្ទុះ និងរណ្តៅគ្រាប់បែកមិនទាន់ផ្ទុះ សុទ្ធតែជាគ្រាប់បែកទម្លាក់ថ្មីរបស់កងទ័ពអាកាសសៀម ក្នុងសង្គ្រាមរយៈពេល៥ថ្ងៃ២៤-២៨ខែកក្កដា ឆ្នាំ២០២៥នេះ។ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានលើកឡើងថា គ្រាប់បែកទាំងនេះគ្មានអ្វីស្មុគស្មាញយល់នោះទេ ក្នុងសង្គ្រាមឥណ្ឌូចិនគ្មានការទម្លាក់នៅតំបន់ទាំងនេះទេ ។ អង្គភាពសុីម៉ាក់មានព័ត៌មានទិន្នន័យការទម្លាក់គ្រាប់ទាំងនោះ ផ្តល់ដោយក្រសួងការបរទេសសហរដ្ឋអាមេរិកយ៉ាងច្បាស់លាស់។ […]
នៅខេត្តកំពង់ធំ ! CMAC ប្រទះឃើញកាំភ្លើងចំនួន ៥២ដើម និងវិទ្យុទាក់ទងចំនួន ៣គ្រឿង សេសសល់ពីសង្គ្រាម
កម្លាំងជំនាញរបស់អង្គភាព CMAC នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានប្រទះឃើញកាំភ្លើងចំនួន ៥២ដើម និងវិទ្យុទាក់ទងចំនួន ៣គ្រឿង ដែលជាគ្រឿងសព្វាវុធនៅសេសសល់ពីសម័យសង្គ្រាម អំឡុងពេលក្រុមការងារបោសសម្អាតអាវុធកប់ទុកពីសង្គ្រាម នៅភូមិទូកពីរ ឃុំគគីធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានឲ្យដឹងនៅព្រឹកថ្ងៃទី១៥កក្កដា នេះថា៖«អាវុធដែលកប់លាក់ទុកត្រៀមប្រយុទ្ធរវាងខ្មែរ និងខ្មែរនៅសមយ័សង្រ្គាម ហើយកន្លែងដែលរកឃើញអាវុធទាំងនេះ ក៏ជាកន្លែងអតីតសមរភូមិប្រយុទ្ធផងដែរ តែបច្ចុប្បន្នបានប្រែក្លាយជាតំបន់អភិវឌ្ឍន៍ដំណាំកសិកម្ម»។ […]
