ប្រមុខរដ្ឋគ្រប់ប្រទេសធំៗនឹងចូលរួមក្រុមប្រឹក្សាសន្តិភាពតំបន់ហ្គាហ្សា ផ្តួចផ្តើមដោយ Trump 

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ UN កាលពីថ្ងៃចន្ទបានបោះឆ្នោតអនុម័តសេចក្តីសម្រេចដែលព្រាងដោយសហរដ្ឋអាមេរិកគាំទ្រផែនការរបស់ប្រធានាធិបតី Donald Trump ក្នុងការបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សា និងផ្តល់សិទ្ធិឱ្យកងកម្លាំងរក្សាស្ថិរភាពអន្តរជាតិសម្រាប់ក្រុមប៉ាឡេស្ទីន។ នៅក្នុងសេចក្តីព្រាងនោះក៏បាននិយាយផងដែរថា រដ្ឋជាសមាជិកអាចចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាព ដែលនឹងត្រួតពិនិត្យការកសាងឡើងវិញ និងការស្តារសេដ្ឋកិច្ចឡើងវិញនៃទឹកដីដែលបែកបាក់។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters ចេញ​ផ្សាយ។ ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអង្គារបាននិយាយថា ប្រមុខរដ្ឋមកពីគ្រប់ប្រទេសធំៗនឹងចូលរួមក្រុមប្រឹក្សាសន្តិភាពតំបន់ហ្គាហ្សា ដែលបានគ្រោងទុក គាំទ្រដោយដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលអនុញ្ញាតឱ្យកងកម្លាំងរក្សាស្ថិរភាពអន្តរជាតិ។ ជាមួយគ្នានេះរដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីនបាននិយាយដែរថា ការអនុម័តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ […]

Elon Musk ចូលរួមអាហារពេលល្ងាចដែលលោក Trump រៀបចំទទួលព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត

មហាសេដ្ឋី Elon Musk បានចូលរួមអាហារពេលល្ងាចជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump និងព្រះអង្គម្ចាស់ Saudi Crown Mohammed bin Salman រជ្ជទាយាទ និងជានាយករដ្ឋមន្រ្តីអារ៉ាប៊ីសាអូឌីត នៅសេតវិមានកាលពីថ្ងៃអង្គារ ដែលជាការបង្ហាញខ្លួនជាសាធារណៈរួមគ្នាលើកទីពីរចាប់តាំងពីជម្លោះសាធារណៈដ៏ភ្ញាក់ផ្អើលកាលពីដើមឆ្នាំនេះ។ ការចូលរួមរបស់ Musk អាចជាសញ្ញានៃការផ្សះផ្សានៅក្នុងទំនាក់ទំនងដ៏ច្របូកច្របល់រវាងក្រុមហ៊ុន Tesla និងប្រធានាធិបតីសហរដ្ឋអាមេរិក។ ក្រៅពីមហាសេដ្ឋីកំពូលលុយ Elon ក៏មានឃើញការចូលរួមរបស់តារាបាល់ទាត់ព័រទុយហ្គាល់ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្របេក្ខភាពប្រធានាធិបតីអាមេរិក Donald Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព

ក្រោយប្រធានាធិបតីអាមេរិកទី៤៧ ចូលរួមផ្តួចផ្តើមឲ្យមានបទឈប់បាញ់ក្នុងជម្លោះប្រដាប់អាវុធរវាងកម្ពុជា-ថៃ ក្នុងនាមជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី០៧ សីហា ឆ្នាំ២០២៥ បានផ្ញើលិខិតជាផ្លូវការទៅគណៈកម្មការពានរង្វាន់ណូបែលសន្តិភាព ដើម្បីគាំទ្របេក្ខភាពឯកឧត្តមប្រធានាធិបតី Donald Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព។  សម្តេចធិបតីបានបញ្ជាក់ថា ការផ្ញើលិខិតជាផ្លូវការទៅគណៈ កម្មការពានរង្វាន់ណូបែលសន្តិភាពនាពេលនេះ ធ្វើឡើងស្របតាមសំណូមពររបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅ ប្រទេស និងដើម្បីជាការថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតី Donald Trump  ដែលឯកឧត្តមបានយកចិត្តទុកដាក់ដោយផ្ទាល់ ក្នុងការផ្ដួចផ្ដើមនិងជំរុញឲ្យមានបទឈប់បាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ និងបន្តតាមដានការអនុវត្តបទឈប់បាញ់រហូតដល់មានសន្តិភាពពេញលេញរវាងប្រទេសទាំងពីរ។ សូមជម្រាបថា […]

មុននឹងឱសានវាទដាក់ទណ្ឌកម្មមកដល់! លោក ត្រាំ បញ្ជូនបេសកជនពិសេសទៅកាន់រុស្ស៉ី 

បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក គឺលោក Steve Witkoff នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៉ី នៅសប្ដាហ៍ក្រោយ មុននឹងឱសានវាទដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកផុតកំណត់ និងចំពោះមុខការកើនឡើងភាពតានតឹងជាមួយរុស្ស៉ី។  ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ ទី៣ ខែសីហា បានឱ្យដឹងថា នាវាមុជទឹកនុយក្លេអ៊ែរអាមេរិក ២គ្រឿងដែលលោកបានចេញបញ្ជាឱ្យចល័ត បន្ទាប់ពីផ្ទុះសង្រ្គាមពាក្យសម្ដីជាមួយ អតីតប្រធានាធិបតីរុស្ស៉ី លោក Dmitry Medvedev កំពុងស្ថិតនៅក្នុងតំបន់ហើយ។ តែលោកមិនបានបញ្ជាក់ថាតើនាវាមុជទឹកទាំង២គ្រឿងនេះជាប្រភេទនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ […]

ប្រធានាធិបតី ត្រាំ ឯកភាពឲ្យអាមេរិកចូលរួមក្នុងដំណើរការត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងបញ្ចប់ការឈប់បាញ់គ្នារវាងកម្ពុជា-ថៃ

ក្រោយពីត្រឡប់មកដល់ប្រទេសកម្ពុជាវិញបន្ទាប់ពីចរចារការឈប់បាញ់ជាបន្ទាន់ រវាងកងទ័ពកម្ពុជានិងកងទ័ពថៃដោយជោគជ័យនៅប្រទេសម៉ាឡេស៊ី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានទទួលទូរសព្ទពីឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ដោយឯកឧត្តមទាក់ទងមកផ្ទាល់ ដើម្បីអបអរសាទរនូវជោគជ័យនៃកិច្ចចរចារបញ្ចប់ការឈប់បាញ់គ្នាភ្លាមរវាងនាយករដ្ឋមន្ត្រីកម្ពុជានិងនាយករដ្ឋមន្ត្រីថៃកាលពីល្ងាចម្សិលមិញ។ ឯកឧត្តមចាត់ទុកកិច្ចការនេះជាកិច្ចការសំខាន់ហើយដែលឯកឧត្តមតាមដានដោយផ្ទាល់។  សម្តេចធិបតី ហ៊ុន ម៉ាណែត លើបណ្តាញសង្គមផ្ទាល់ខ្លួនបានសម្ដែងការអរគុណសារជាថ្មីចំពោះប្រធានាធិបតី Donald Trump ដែលបានផ្ដួចផ្ដើមនិងជំរុញឲ្យមានការចរចារការឈប់បាញ់ឲ្យបានឆាប់រហ័ស និងឲ្យគោលការណ៍សហរដ្ឋអាមេរិកធ្វើជាសហអ្នករៀបចំកិច្ចប្រជុំពិសេសនៅប្រទេសម៉ាឡេស៊ី។ បើតាមសម្តេចាថិបតី ប្រធានាធិបតី ត្រាំយល់ថា ដើម្បីឲ្យកិច្ចព្រមព្រៀងនេះអាចអនុវត្តទៅដោយពេញលេញ និងមាននិរន្តរភាព […]

លោក ត្រាំ បណ្តេញទីប្រឹក្សាសន្តិសុខជាតិលោក Waltz ចេញពីតំណែងជំនួសវិញដោយលោក Rubio 

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបណ្តេញទីប្រឹក្សាសន្តិសុខជាតិ លោក មេក វែល (Mike Waltz) និងបានតែងតាំងរដ្ឋមន្ត្រីការបរទេស មាក្រូ រ៉ូប៊ីអូ (Marco Rubio) ជាអ្នកជំនួសតំណែងបណ្តោះអាសន្នលើតំណែងបច្ចុប្បន្នរបស់លោក។ នេះបើយោងតាមការផ្សាយចេញពីអង្គភាពរ៉យទ័រនៅថ្ងៃទី២ ខែឧសភានេះ។  លោក ត្រាំ នឹងតែងតាំងលោក មេក វែល ឱ្យធ្វើជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបន្ទាប់ប្រចាំអង្គការសហប្រជាជាតិ ដោយបន្ថែមថា […]

5
Promotion