លោក Trump កំណត់ ឱសានវាទឲ្យក្រុមហាម៉ាស់ ៤ថ្ងៃសម្រេចចិត្តលើ បទឈប់បាញ់នៅតំបន់ហ្គាហ្សា

ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump កំណត់ពេលឱសានវាទឲ្យក្រុមហាម៉ាស់ ពី៣ ទៅ ៤ ថ្ងៃដើម្បីទទួលយកបទឈប់បាញ់ដែលគាំទ្រដោយសហរដ្ឋអាមេរិកសម្រាប់បញ្ចប់សង្រ្គាមនៅតំបន់ហ្គាហ្សា។ នេះបើតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥។ អ្នកសម្រុះសម្រួលកាតា និងអេហ្ស៊ីប បានបង្ហាញផែនការ ២០ ចំណុចជាមួយក្រុមហាម៉ាសកាលពីល្ងាចថ្ងៃចន្ទ បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានជួបជាមួយលោក Trump នៅសេតវិមាន ហើយបានគាំទ្រឯកសារនេះ […]

Trump ធានាសំណើររបស់អ៊ីស្រាអែល ចំពោះកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមតំបន់ហ្គាហ្សា ជាមួយក្រុមហាម៉ាស

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានធានាការគាំទ្ររបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃចន្ទចំពោះសំណើសន្តិភាពដែលគាំទ្រដោយសហរដ្ឋអាមេរិកដើម្បីបញ្ចប់សង្រ្គាមអស់ពេលជិត ២ឆ្នាំនៅតំបន់ហ្គាហ្សា ប៉ុន្តែសំណួរបានកើតឡើងផងដែរថាតើក្រុមហាម៉ាសនឹងទទួលយកផែនការនេះឬអត់។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយនៅសេតវិមានបន្ទាប់ពីកិច្ចប្រជុំជាមួយលោក Netanyahu លោក Trump បាន​ព្រមាន​ក្រុម​អ៊ីស្លាម​ហាម៉ាស​ថា អ៊ីស្រាអែល​នឹង​មាន​ការ​គាំទ្រ​ពេញ​លេញ​ពី​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ចាត់​វិធានការ​ណា​ដែល​វា​ចាត់​ទុក​ថា​ចាំ​បាច់​ប្រសិន​បើ​ពួក​សកម្មប្រយុទ្ធ​បដិសេធ​អ្វី​ដែល​លោក​បាន​ផ្តល់ឲ្យ។ សារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃអង្គារ៍នេះថា សេតវិមានបានចេញផ្សាយឯកសារ ២០ ចំណុចដែលអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់, ការផ្លាស់ប្តូរចំណាប់ខ្មាំងដែលក្រុមហាម៉ាស់ឃុំឃាំង, សម្រាប់អ្នកទោសប៉ាឡេស្ទីនដែលអ៊ីស្រាអែលឃុំឃាំង, […]

លោក Trump ប្រកាសថាផែនការលក់ប្រតិបត្តិការ TikTok ដែលគ្រប់គ្រងដោយចិនទៅឲ្យក្រុមអ្នកវិនិយោគិនទូទាំងពិភពលោក

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ ២៥កញ្ញា បានចុះហត្ថលេខាលើក្រឹត្យមួយប្រកាសថាផែនការក្នុងការលក់ប្រតិបត្តិការ TikTok ដែលគ្រប់គ្រងដោយចិនទៅឲ្យអាមេរិក និងក្រុមអ្នកវិនិយោគិនទូទាំងពិភពលោក នឹងដោះស្រាយតម្រូវការសន្តិសុខជាតិនៅក្នុងច្បាប់ឆ្នាំ២០២៤។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។ លោក Trump កាលពីថ្ងៃព្រហស្បតិ៍បានពន្យារពេលការអនុវត្តច្បាប់ដែលហាមប្រាមកម្មវិធីនេះ លុះត្រាតែម្ចាស់គ្រប់គ្រងចិនលក់TikTok រហូតដល់ថ្ងៃទី២០ ខែមករា ស្របពេលមានកិច្ចខិតខំប្រឹងប្រែង ទិញយកបណ្ដាញសង្គម TikTok ពីសំណាក់ជនជាតិអាមេរិក ពីវេទិកាពិភពលោកមួយនេះ […]

ផែនការសាងសង់សំណាញ់មេឃារបស់លោក Trump អាចចាប់ផ្តើមសម័យថ្មីនៃអាវុធនៅក្នុងលំហ

គម្រោងសាងសងសំណាច់មេឃា (Golden Dome) របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបង្កើតឡើងវិញនូវស្ថានភាពដ៏ចម្រូងចម្រាស មានអាយុកាលរាប់ទសវត្សរ៍ ដែលការសាងសង់ប្រកបដោយមហិច្ឆតាអាចកំណត់បទដ្ឋានក្នុងលំហអាកាស និងផ្លាស់ប្តូរទំនាក់ទំនងរវាងមហាអំណាចអវកាសកំពូលរបស់ពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែឧសភានេះ។  យោងតាមអ្នកវិភាគអវកាសបានឱ្យដឹងថា ការប្រកាសសាងសង់សំណាច់មេឃា (Golden Dome) ដែលជាបណ្តាញផ្កាយរណប និងសព្វាវុធដ៏ធំនៅក្នុងគន្លងរបស់ផែនដី គ្រោងនឹងចំណាយទឹកប្រាក់អស់ ១៧៥ ពាន់លានដុល្លារ ដែលបង្កើនសមត្ថភាពយោធាលើលំហអាកាសបានយ៉ាងខ្លាំង។ ខណៈពេលដែលមហាអំណាចអវកាសដ៏ធំបំផុតរបស់ពិភពលោក […]