ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៥ វិច្ឆិកា កម្ពុជា អាចមានភ្លៀងធ្លាក់និងខ្យល់បោកបក់ខ្លាំង ដោយសារឥទ្ធិពលពីព្យុះកាលម៉េហ្គី និងហ្វូងវង់

ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា យោងតាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុក្នុងតំបន់ និងកម្ពុជា បានឃើញថាសម្ពាធទាបដែល កើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី២៦ ឈ្មោះ ហ្វុងវង់ (Fung-wong)T2526 និងជាមួយ ព្យុះទី២៥ឈ្មោះ កាលម៉េហ្គី (Kalmaegi) T2525 មានទីតាំងនៅសមុទ្រចិនខាងត្បូង ដែលបានវិវត្តទៅជាព្យុះសង្ឃរា ធ្វើឱ្យមានឥទ្ធិពលលើរបបខ្យល់មូសុងឦសានខ្លាំង បក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា […]

មន្ត្រីជំនាញ ចុះពិនិត្យទីតាំងមាត់ស្ទឹងលើកដែកដែលរងការបាក់ច្រាំង នៅចំណុចវត្តជ្រោយ ក្នុងស្រុកកោះធំ ខេត្តកណ្តាល

ឯកឧត្តម ឈុន ពុទ្ឋារិទ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២១ ខែតុលាឆ្នាំ២០២៥ នេះ ​​បានដឹកនាំមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានជលសាស្រ្ត និងការងារទន្លេ ព្រមទាំងមាន​ការចូលរួ​មពី​មន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល អាជ្ញាធរដែនដី ព្រះសង្ឃ និងប្រជាពលរដ្ឋចំណុះជើងវត្ត ចុះពិនិត្យជាក់ស្តែងទីតាំងមាត់ស្ទឹងលើកដែកដែលរងការបាក់ច្រាំង នៅចំណុចវត្តជ្រោយ ភូមិអន្លង់ស្លាត ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។ ឯកឧត្តម ឈុន ពុទ្ឋារិទ្ឋ បានបញ្ជាក់ឲថា […]

គម្រោងប្រព័ន្ធរំដោះនិងពង្វាងទឹកចេញពីភ្នំពេញ សាងសង់សម្រេចបានប្រមាណ៩៧% ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ននេះ បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ នៅការដ្ឋានសំណង់ស្ទាក់ទឹកស្ទឹងតូច ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងស្ថានីយបូមទឹកសាក់សំពៅ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ សូមជម្រាបថា អនុគម្រោងប្រព័ន្ធរំដោះទឹកស្ទឹងតូច ស្ថិតក្នុងខេត្តកំពង់ស្ពឺ មានការងារសំខាន់ៗដូចជា ស្តារស្ទឹងតូចប្រវែង ៥១គីឡូម៉ែត្រ និងសំណង់ស្ទាក់ទឹកមួយកន្លែងមានកម្ពស់ ៨ម៉ែត្រ ទទឹងខាង ៥១ម៉ែត្រ […]

កម្ពុជា បញ្ជាក់ពីជំហរបន្តពង្រឹងនិងពង្រីក​កិច្ចសហប្រ​តិបត្តិការជាមួយ​ឥណ្ឌា ដើម្បីជំរុញ​ការ​អនុវត្តគ​ម្រោងអ​ភិវឌ្ឍន៍ធនធា​នទឹក

កម្ពុជា តាមរយៈក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ពីជំហរក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនានា ព្រមទាំងបានសំណូមពរដល់ភាគីឥណ្ឌា ដើម្បីជួយជំរុញ និងពន្លឿនឯកសារសម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ធនធានទឹកមួយចំនួន។ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជា​ណាចក្រកម្ពុជា នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ធនធានទឹកទាំងនោះ មានដូចជា៖ […]

ក្រ​សួងធនធានទឹក ត្រៀមប្រេង​១​លានលីត្រ ដើម្បីជួយអន្តរា​គមន៍​បូមទឹកសង្គ្រោះ​ស្រូវប្រាំងក​សិករ

ក្រសួងធនធានទឹក និងឧតុនិយម បានត្រៀមប្រេងចំនួន ១លានលីត្រ ដើម្បីជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងកសិករ ខណៈមកពេលនេះស្រូវប្រាំងរបស់កសិករ នៅក្នុងខេត្តចំនួន៨ ត្រូវបានអន្តរាគមន៍សង្គ្រោះ ដែលស្មើនឹងផ្ទៃដីប្រមាណជាង១ម៉ឺនហិកតា។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្ដម អឿង ចន្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម ។ ឯកឧត្ដម បានបន្តថា គិតមកដល់បច្ចុប្បន្ននេះ ស្រូវប្រាំងដែលបានដាំដុះនៅទូទាំងប្រទេស មានចំនួនជាង៧០ម៉ឺនហិកតា ហើយកន្លងមកក្រសួងបានប្រើប្រាស់ម៉ាស៊ីនបូមទឹកផ្ទាល់ ប្រភេទកម្លាំង៦៥សេះ សរុបចំនួន៤០០គ្រឿង […]

រដ្ឋមន្ត្រី ស្នើឲ្យ​កសិករ​ដែល​ប្រើទឹក​ក្នុងប្រព័ន្ធធារា​សាស្ត្រកំ​ពីង​ពួយ ស្តា​ប់​​ការ​​ណែនាំ​របស់មន្ត្រីជំនាញ ដើម្បី​បញ្ចៀសបញ្ហាខ្វះទឹក​ពេល​ធ្វើ​ស្រូវ​ប្រាំង

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានស្នើឲ្យប្រជាកសិករ ក្នុងសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្ត្រកំពីងពួយ សូមស្តាប់តាមការណែនាំរបស់មន្ទីរធនធានទឹក និងឧតុ​និយមខេត្ត ប្រធានសហគមន៍ និងអាជ្ញាធរដែលជាអ្នកនៅមូលដ្ឋានផ្ទាល់ អំពីសក្តានុពលទឹកដែលមានជាក់ស្តែងសម្រាប់ប្រើប្រាស់ក្នុងការបង្កបង្កើនផលស្រូវរដូវប្រាំង ដើម្បីកុំឱ្យពេលធ្វើស្រូវប្រាំងជួបបញ្ហាប្រឈមខ្វះទឹក។ ការស្នើរបស់ឯកឧត្តមរដ្ឋមន្ត្រីដូចនេះ បានធ្វឡើងជំនួបសំណេះសំណាលជាមួយគណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្ត្រកំពីងពួយ ស្ថិតក្នុងឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ប្រមាណ ១៧០នាក់ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ ។ ឯកឧត្តម […]

ក្រសួងធនធានទឹក និងឧតុនិយម ណែនាំឲ្យប្រើប្រាស់ទឹកដោ​យសន្សំសំចៃ ក្នុង​អំឡុងពេល​៣ខែដំបូង​​ដើម​ឆ្នាំ២០២៥

ក្រសួងធនធានទឹក និងឧតុនិយម បានណែនាំដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋចូលរួមសហការ ប្រើប្រាស់ទឹកដោយសន្សំសំចៃកម្រិតខ្ពស់នៅក្នុងអំឡុងពេល៣ខែដំបូងនៃដើមឆ្នាំ២០២៥ ពោលគឺខែមករា ,កុម្ភៈ និងមីនា ជាពិសេសតំបន់ជនបទដែលនៅឆ្ងាយ ពីប្រភពទឹក។ យោងតាមសេចក្តីជូនដំណឹងស្តីពីការព្យាករអាកាសធាតុលើកទី១ សម្រាប់រដូវប្រាំងចាប់ពីខែមករា ដល់ដើមរដូវវស្សាខែឧសភា ឆ្នាំ២០២៥ របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ បានឲ្យដឹងថា យោងទៅលើការព្យាករស្តីពីស្ថានភាពវិវត្តនៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច និងតំបន់អេក្វាទ័រ បនបង្ហាញឱ្យឃើញថា ចាប់ពីខែមករា […]

ក្រសួងធនធានទឹក និងសាលាតិចណូ ពួតដៃគ្នា​អភិវឌ្ឍន៍​ធន​ធានមនុស្ស​ក្នុងវិស័យ​ធនធានទឹ​ក និងឧតុនិយម

ក្រសួងធនធានទឹក និងឧតុនិយម និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាកិច្ចសហ​ប្រតិ​បត្ដិការលើការអភិវឌ្ឍនធនធានមនុស្សក្នុងវិស័យធនធានទឹក និងឧតុនិយម ។ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា បានធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធាន​ទឹកនិងឧតុនិយម អមដំណើរដោយរដ្ឋលេខាធិការប្រចាំការ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង។ អនុស្សរណៈនៃការយោគយល់គ្នានេះ បានចុះហត្ថលេខាដោយឯកឧត្តម ម៉េង ប៉ូគន្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល តំណាងក្រសួងធនធានទឹកនិងឧតុនិយម និងឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ប៉ូ […]

ក្រសួង​ធនធានទឹក និងឧតុនិ​យម និងធនាគារARDB ស្កាត់​ជួបគ្នា​ស្វែងរក​កិច្ចសហការ​រៀបចំប្រព័ន្ធធារា​សាស្ត្រ ជួយ​វិស័យ​​​កសិកម្ម

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានជួបពិភាក្សាការងារជាមួយគណៈ​ប្រតិភូធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដឹកនាំដោយ​ឯកឧត្តម​បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា​អគ្គ​នាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ។ ជំនួបនេះ គឺមានគោលបំណង​ដើម្បី​ស្វែងរ​ក​កិច្ចសហប្រតិបត្តិការក្នុងការរៀបចំប្រព័ន្ធធារាសាស្ត្រ សំដៅជំរុញបង្កើនការផលិតសម្រាប់វិស័យកសិកម្មកម្ពុជា និងឱកាសសហប្រតិបត្តិការលើគម្រោងពាក់ព័ន្ធនឹងការជំរុញ​ខ្សែច្រវាក់​ផលិតកម្ម សេដ្ឋកិច្ចជនបទ សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ភាគីទាំងពីរបានសន្យាពង្រឹងនូវកិច្ចសហប្រតិបត្តិការ​នានានៅពេល​ខាងមុខ។ ឯកឧត្ដម […]

កំពុងជំរុញការសាងសង់ប្រព័ន្ធធារាសាស្រ្តលំហាច មានសមត្ថភាពស្រោចស្រពលើផ្ទៃដីជាង៥ពាន់ហិកតា

ថ្មីៗនេះ ក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យវឌ្ឍនភាពការងារជួសជុលទំនប់ និងថែទាំជាប្រចាំប្រព័ន្ធធារាសាស្រ្តលំហាច ឲ្យបានចប់មុនរដូវវស្សាចូលមកដល់ ស្ថិតក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលមានសមត្ថភាពស្រោចស្រពលើផ្ទៃដីចំនួន ៥១៨៣ហិកតា

5
Promotion