ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការត្រៀមរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាពិសេសសម្រាប់បេក្ខជនប្រឡងខេត្តឧត្តរមានជ័យ និងព្រះវិហារ សម័យប្រឡង៖ ២៨ សីហា ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា មន្ទីរអប់រំ យុវជន […]
Tag: ភៀសសឹក
១១គោលដៅ ជិត ៧ម៉ឺននាក់! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បន្តផ្គត់ផ្គង់ម្ហូបដល់ប្រជាពលរដ្ឋភៀសសឹកនៅខេត្តឧត្តរមានជ័យ និងព្រះវិហារ សហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរខេត្ត
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ នៅថ្ងៃទី៧ ខែសីហានេះ កំពុងបន្តរៀបចំផ្គត់ផ្គង់ម្ហូបជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកចំនួន ១១គោលដៅ ៧ម៉ឺននាក់ ដែលជម្លៀសចចេញពីតំបន់សមរភូមិប្រយុទ្ធ ក្រោមកិច្ចសហការជាមួយឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។ […]
បណ្តាអង្គទូត និងភ្នាក់ងារបរទេសជិត ៣០ស្ថាប័ន បន្តចុះពិនិត្យជំរុំជនភៀសសឹករបស់ពលរដ្ឋខ្មែរ ដែលជាសាក្សីនៃសោដនាថកម្មពីសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ
គណៈប្រតិភូជិត ៣០ស្ថាប័ន រួមមាន អង្គទូតជាង ១០ប្រទេស ដូចជា សហគមន៍អឺរ៉ុប សហរដ្ឋអាមរិក កាណាដា ជប៉ុន ចិន រុស្សី និងបណ្តាប្រទេសក្នុងសហគមន៍អាស៊ាន ពិសេសភ្នាក់ងារពិសេសអង្គការសហប្រជាជាតិ រួមមាន UNESCO UNICEF ILO IOM WHO សម្របសម្រួលដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២ […]
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បន្តផ្គត់ផ្គង់ម្ហូបដល់ប្រជាពលរដ្ឋភៀសសឹកនៅខេត្តឧត្តរមានជ័យ និងព្រះវិហារ ១០គោលដៅក្រោមកិច្ចសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរខេត្ត
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ នៅបន្តរៀបចំផ្គត់ផ្គង់ម្ហូបជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកចំនួន ១០គោលដៅ ដែលគេចចេញពីតំបន់សមរភូមិប្រយុទ្ធ ក្រោមកិច្ចសហការជាមួយឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។ នៅថ្ងៃទី៦ ខែសីហានេះ ក្រោមកិច្ចសហការរួមគ្នាជាមួយរដ្ឋបាលខេត្តទាំងពីរ […]
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តចុះជាប់ផ្ទាល់ប្រចាំគោលដៅទាំង៩ ចម្អិនម្ហូបផ្គត់ផ្គង់ជូនប្រជាពលរដ្ឋភៀសសឹកជាង ៥ម៉ឺននាក់ខេត្តឧត្តរមានជ័យ និងព្រះវិហារ
ក្រោមកិច្ចសហការជាមួយឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រោមការចុះបញ្ជាផ្ទាល់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបន្តផ្គត់ផ្គង់ការហូបចុកជូនប្រជាពលរដ្ឋភៀសសឹកចំនួន ៩គោលដៅក្នុងខេត្តទាំងពីរដែលជម្លៀសចេញពីសមរភូមិក្តៅ។ បើទោះជាមានបទឈប់បាញ់រវាងរដ្ឋាភិបាលកម្ពុជា-ថៃ បានចូលជាធរមានហើយ នៅម៉ោង១២៖០០យប់ ថ្ងៃទី២៨ […]
នៅថ្ងៃទី២៩កក្កដា សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បន្តផ្គត់ផ្គង់ម្ហូបអាហារដល់ប្រជាពលរដ្ឋភៀសសឹក ៩គោលដៅជាង ៥ម៉ឺននាក់នៅខេត្តឧត្តរមានជ័យ និងព្រះវិហារ
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ នៅថ្ងៃទី២៩ ខែកក្កដានេះ បានដឹកនាំបញ្ជាផ្ទាល់ឲ្យក្រុមយុវជនគ្រប់គោលដៅទាំង ៩ទីតាំង គឺនៅខេត្តឧត្តរមានជ័យ និងព្រះវិហារ បន្តផ្គត់ផ្គង់ការហូបចុកជូនប្រជាពលរដ្ឋភៀសសឹក ដែលជម្លៀសពីតំបន់សមរភូមិក្តៅក្នុងនោះទិសឧត្តរមានជ័យមាន ៦គោលដៅ និងទិសព្រះវិហារ ៣គោលដៅសរុបជាង ៥ម៉ឺននាក់។ បេសកកម្មផ្គត់ផ្គង់ការហូបចុកជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក ក្រោមកិច្ចសហការរវាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជា ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម […]
ថ្ងៃទី២៧ ក្រោមកិច្ចសហការរវាងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម, ឯកឧត្តម មាន ចាន់យ៉ាដា, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ រៀបចំផ្គត់ផ្គង់ការហូបចុកជូនប្រជាពលរដ្ឋភៀសសឹកជាង ៥ពាន់គ្រួសារ និងជាង ៣ម៉ឺននាក់នៅខេត្តឧត្តរមានជ័យ
នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ក្រោមកិច្ចសហការរវាងឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានរៀបចំផ្គត់ផ្គង់អាហារហូបចុក ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកជាង ៣ម៉ឺននាក់ មានជាង ៥ពាន់គ្រួសារដែលគេចពីតំបន់កងទ័ពថៃបើកការវាយប្រហារឈ្លានពានក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ។ ដើម្បីចាត់ចែងការងារឲ្យមានប្រសិទ្ធភាព និងល្អប្រសើរ […]
ប្រជាពលរដ្ឋភៀសសឹកតំបន់ស្រុកត្រពាំងប្រាសាទចំនួន ៥៧១គ្រួសារ ជាង ២ពាន់នាក់ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រោមការបញ្ជាផ្ទាល់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចម្អិនម្ហូបអាហារផ្គត់ផ្គង់ទាំងស្រុងក្រោមកិច្ចសហការជាមួយអាជ្ញាធរ និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
ក្រោមកិច្ចសហការជាមួយអាជ្ញាធរ និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រោមការបញ្ជាផ្ទាល់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅថ្ងៃអាទិត្យ ទី២៧ កក្កដានេះ បាននឹងកំពុងបន្តមមាញឹករៀបចំចម្អិនម្ហូបអាហារផ្គត់ផ្គង់ទាំងស្រុង ជូនបងប្អូនភៀសសឹកគោលដៅភូមិសាស្ត្រ ស្រុកត្រពាំងប្រាសាទ ចំនួន ៥៧១គ្រួសារ មានពលរដ្ឋជាង ២ពាន់នាក់។ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខបងប្អូនជនភៀសសឹកដល់ទីតាំងផ្ទាល់ រៀបចំចំណីរអាហារ គ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់មួយចំនួនទៀត ខណៈអាជ្ញាធរខេត្តបានរៀបចំផ្គត់ផ្គង់អគ្គិសនី ទឹក តង់ជាដើម។ មានប្រជាពលរដ្ឋរាប់ពាន់គ្រួសារដែលមានទាំងចាស់ជរា […]
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កំពុងឈរបញ្ជាផ្ទាល់ដល់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ រៀបចំចម្អិនម្ហូបអាហារផ្គត់ផ្គង់ទាំងស្រុងជូនប្រជាពលរដ្ឋភៀសសឹក ៥ទីតាំងជាង ២ម៉ឺននាក់
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បាននឹងកំពុងឈរនៅជាមួយបងប្អូនប្រជាពលរដ្ឋជនភៀសសឹក ដែលជម្លៀសពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃ ដើម្បីរៀបចំធ្វើម្ហូបអាហារ និងផ្គត់ផ្គង់សម្ភារៈចាំបាច់មួយចំនួនដល់ពុកម៉ែបងប្អូនរបស់យើង។ ស្ថិតនៅសមរភូមិក្តៅខេត្តឧត្តរមានជ័យ ក្នុងគ្រានេះ អ្នកឧកញ៉ា បានរៀបចំក្រុមការងារ ៥ទីតាំងក្នុងស្មារតីឆន្ទៈតែមួយខ្មែរតែមួយចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំទីទួលសុវត្ថិភាព ហើយក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ជាច្រើននាក់ ក្រោមការបញ្ជាផ្ទាល់ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបំពេញការងារយ៉ាងសកម្មញ៉ាប់ដៃញ៉ាប់ជើងរៀបចំអំចិនម្ហូបអាហារជូនបងប្អូនប្រជាពលរដ្ឋភៀសសឹករាប់ម៉ឺននាក់ដែលជម្លៀសតំបន់ក្តៅ។ ឈរលើស្មារតីជាតិនិយមនាពេលនេះ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ កំពុងនៅក្បែរបងប្អូនជនភៀសសឹកដល់ទីតាំងផ្ទាល់ រៀបចំម្ហូបអាហារ គ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់មួយចំនួនទៀត […]
