បារាំងបានត្រៀមផ្តល់ឯកសារផែនទីនិងបច្ចេកទេសពាក់ព័ន្ធនឹងសន្ធិសញ្ញាឆ្នាំ១៩០៤–១៩០៧ព្រមតាមសំណើកម្ពុជា ដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ។ នេះការបញ្ជាក់របស់ឯកឧត្ដម តូម៉ាស់ ឡាំ (Thomas Lam) សមាជិករដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា ក្នុងជំនួបជាមួយសម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ក្នុងពេលដឹកនាំគណៈប្រតិភូក្រុមមិត្តភាពរដ្ឋសភាបារំាង មកបំពេញទស្សនកិច្ចការងារនៅកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណដល់សាធារណរដ្ឋបារំាង ដែលបានចូលរួមចំណែកស្វែងរកសន្តិភាពនៅកម្ពុជា និងបានចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការ […]
Tag: រដ្ឋសភា
រៀនរស់ក្នុងសង្គ្រាម! អ្នកតំណាងរាស្ត្រ ប្រកាសបង្កើតមូលនិធិកសាងលេណដ្ឋានសុវត្ថិភាពសម្រាប់ពលរដ្ឋតាមព្រំដែន
សមាជិករដ្ឋសភាកម្ពុជា នៃសភាវ័យក្មេង ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ បានប្រារព្ធពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម សម្រាប់ជួយសង្គ្រោះជីវិតវីរៈកងទ័ព និងពលរដ្ឋភៀសសឹក ដែលត្រូវការឈាមក្នុងករណីចាំបាច់។ ពិធីនេះដឹកនាំដោយឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) នៃរដ្ឋសភា និងជាប្រធានក្រុមសមាជិករដ្ឋសភាកម្ពុជា នៃសភាវ័យក្មេង នៅវិមានរដ្ឋសភា។ ឯកឧត្តម សួស យ៉ារ៉ា […]
សំឡេងពីអន្តរជាតិ៖ កម្ពុជា-ថៃ មិនអាចលើកប្រទេសចេញពីព្រំដែនជាប់គ្នាបានទេ ដូច្នេះ ដើម្បីបញ្ចប់ជម្លោះមានតែការចចារតែប៉ុណ្ណោះ
ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំនៅកម្ពុជា លោកជំទាវ Vivian Loss Sanmartin បានចូលរួមសោកស្តាយចំពោះការបាត់បង់អាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជានៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ ក្នុងពេលកម្ពុជាប្រឈមនឹងការលំបាកនេះ លោកជំទាវឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ប្រេស៊ីលឈរជាមួយកម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី។ លោកជំទាវបានបញ្ជាក់ថា ប្រទេសទាំងពីរមិនអាចលើកប្រទេសចេញពីព្រំដែនជាប់គ្នាបានទេ។ ដូច្នេះ ដើម្បីបញ្ចប់ជម្លោះមានតែការចចារដោយសន្តិវិធី ដោយគោរពច្បាប់អន្តរជាតិតែប៉ុណ្ណោះ។ លោកជំទាវឯកអគ្គរដ្ឋទូតប្រេស៊ីលបានលើកឡើងបែបនេះ ក្នុងពេលចូលជួបសម្តែងការគួរសម និងពិភ្សាការងារជាមួយ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា […]
សម្តេច ឃួន សុដារី ស្នើក្រុមមិត្តភាពរដ្ឋសភាបារំាង-កម្ពុជាលើកកម្ពស់ទំនាក់ទំនងប្រជាជននិងប្រជាជន ជំរុញអ្នកទេសចរ និងអ្នកវិនិយោគបារំាងទៅកម្ពុជាបន្ថែមទៀត
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្ដម ថូម៉ាស់ ឡាំ (Thomas Lam) សមាជិករដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នៅក្នុងនិវេសនដ្ឋានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋបារាំង ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ រដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើង។ សម្តេចប្រធានរដ្ឋសភា បានបង្ហាញក្តីសប្បាយរីករាយ និងបានថ្លែងអំណរគុណចំពោះ ឯកឧត្ដម […]
សម្តេច ឃួន សុដារី ប្រាប់វេទិកាសន្តិភាពប៉ារីសថា កម្ពុជា ជាប្រទេសតូច ត្រូវពឹងផ្អែកយ៉ាងខ្លាំងលើការទូត និងច្បាប់អន្តរជាតិ ដើម្បីការពារផលប្រយោជន៍ជាតិ
សម្តេច ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា ក្នុងកិច្ចប្រជុំតុមូល នៃវេទិកាសន្តិភាពប៉ារីសលើកទី៨ ដែលប្រារព្ឋធ្វើឡើងក្នុងទីក្រុងប៉ារីស ប្រទេសបារំាង ថ្ងៃទី២៩ ខែតុលាឆ្នាំ២០២៥នេះ បានលើកឡើងពីការឯកភាពរបស់ កម្ពុជា-ថៃ លើកិច្ចព្រមព្រៀងសន្តិភាព ដោយមានការជួយសម្របសម្រួលពីប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន និងដោយមានការជួយគាំទ្រយ៉ាងខ្លាំងពីសហរដ្ឋអាមេរិក។ ការចុះហត្ថលេខានៃកិច្ចព្រមព្រៀងសន្តិភាពនេះ បានបិទទំព័រមួយដ៏លំបាក និងបើកនូវសករាជថ្មីមួយ ដែលមិនត្រឹមតែបញ្ចប់នូវជម្លោះនាពេលបច្ចុប្បន្ន ថែមទាំងបានធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ធានាបាននូវសន្តិភាព ដោយដោះស្រាយនូវមូលហេតុនៃជម្លោះ និងបង្កើតលក្ខណ្ឌដ៏ចាំបាច់ សម្រាប់ធានាបាននូវសន្តិភាពយូរអង្វែង សុខុដុមរមនា […]
ប្រធានរដ្ឋសភាកម្ពុជា ប្រដៅថៃចំពោះមុខសហគមន៍អន្តរជាតិ សូមកុំប្រើ “ច្បាប់ព្រៃ និងអនុវត្តច្បាប់អាជ្ញាសឹក“ នៅក្រៅដែនដីរបស់ខ្លួន
ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គលើកទី១ នៃមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា/AIPA) លើកទី៤៦ នៅទីក្រុងគូឡាឡំាពួ ប្រទេសម៉ាឡេស៊ី សម្តេចប្រធានរដ្ឋសភា បានអំពាវទាវឱ្យបញ្ឈប់ការប្រើប្រាស់ “ច្បាប់ព្រៃ និងការអនុវត្តច្បាប់អាជ្ញាសឹក“ នៅក្រៅដែនដីរបស់ខ្លួន ដែលជាការរំលោភបំពានលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសដទៃទៀត។ សម្តេចប្រធានរដ្ឋសភាជម្រាប មហាសន្និបាតអាយប៉ាថា កាលពីម្សិលមិញ គឺនៅថ្ងៃទី១៧ ខែកញ្ញានេះ កងកម្លាំងយោធាថៃបានប្រើប្រាស់កម្លាំងមកលើប្រជាជនស្លូតត្រង់របស់កម្ពុជា ដែលបណ្តាលឱ្យមានអ្នករងរបួសជាង២០នាក់។ ថៃត្រូវតែបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងជនស៊ីវិល និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិប្រជាជនកម្ពុជាជាបន្តទៅទៀត។ សម្តេចបានគូសបញ្ជាក់ថា ការកសាងទំនុកចិត្តគ្នាទៅវិញទៅមក ទាមទារឱ្យមានការខិតខំប្រឹងប្រែងពីភាគីទាំងពីរ […]
ប្រធានរដ្ឋសភា៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប
នៅព្រឹកថ្ងៃអង្គារទី១៦ ខែកញ្ញា មុនចេញដំណើរទៅចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន(អាយប៉ា/AIPA) លើកទី៤៦ នៅប្រទេសម៉ាឡេស៊ី សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា ព្រមទាំងសមាជិកសមាជិកាគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក៏ដូចជាសមាជិកសមាជិការដ្ឋសភា បានទស្សនា ស្វែងយល់ អាកាសយានដ្ឋានអន្តរជាតិតេជោ ប្រកបដោយក្តីសប្បាយរីករាយ និងមានមោទនភាពជាទីបំផុត។ ការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មីខ្នាតធំ គឺជាការបោះជំហានដ៏សំខាន់មួយសម្រាប់វិស័យអាកាសចរណ៍ និងសេដ្ឋកិច្ចកម្ពុជា ដែលជាមោទនភាពបំផុតសម្រាប់កូនខ្មែរគ្រប់រូប។ សម្តេចបានបង្ហាញសេចក្តីរំភើបសប្បាយ រីករាយយ៉ាងក្រៃលែងជាមួយសមិទ្ធផលដ៏មហស្ចារ្យជាប្រវត្តិសាស្រ្តនេះ។ សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ថា […]
