សម្តេចតេជោ ហ៊ុន សែន ទទួលបដិសណ្ឋារកិច្ចស្វាគមន៍ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋប្រធានាធិបតីហ្វីលីពីន 

សម្តេចតេជោ ហ៊ុន  សែន ប្រមុខរដ្ឋស្តីទី  និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលបដិសណ្ឋារកិច្ចស្វាគមន៍ នូវដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ លោក Ferdinand Romualdez Marcos Jr. ប្រធានាធិបតីហ្វីលីពីន  និងស្រ្តីទី១ Louise Araneta-Marcos ក្នុងឱកាសដែលបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ដល់ទី ៩ ខែកញ្ញា […]

អាមេរិក ចង់ឲ្យមានអ្នកសង្កេតការណ៍អាស៊ាន នៅក្នុងជម្លោះព្រំដែនកម្ពុជានិងថៃ

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Bridgette L. Walker ភារធារីស្តីទីនៃស្ថានឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥នេះ ។ បើតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅក្នុងជំនួបនេះ សហរដ្ឋអាមេរិក តាមរយៈលោកជំទាវ […]

សម្តេចតេជោ ហ៊ុន សែន៖ ជាប្រទេសក្រីក្រ ត្រូវប្រយ័ត្នបំផុតគឺជំនួយពីបរទេស និងយោបល់ពីប្រទេសអ្នកមាន ដែលអាចគ្រោះថ្នាក់ប្រសិនបើយើងខ្វះការគិតគូរឱ្យបានត្រឹមត្រូវ

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា អនុញ្ញាតឲ្យ ឯកឧត្តម Daouda Bitie ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋប្រជាមានិតបួគីណាហ្វាសូ ប្រចាំកម្ពុជា ចូលជួប និងប្រគល់សារតាំង នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។ យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានដោយដឹងនៅក្រោយជំនួបថា នៅក្នុងជំនួប […]

អ្នកនាំពាក្យរាជរដ្ឋាភិបាល បដិសេធព័ត៌មានមិនពិតរបស់ទណ្ឌិត សម រង្ស៊ី ដែលថា សម្តេចតេជោ ហ៊ុន សែន ជាប់ពាក់ព័ន្ធនឹងការទិញភាគហ៊ុន ២៤%នៃក្រុមហ៊ុនថាមពលថៃ

តាមរយៈសេចក្តីប្រកាសបដិសេធ នៅថ្ងៃទី០២ កញ្ញា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានប្រកាសបដិសេធចោលទាំងស្រុងនូវព័ត៌មានមិនពិតដែលផ្សាយលើគណនី ហ្វេសប៊ុកឈ្មោះ Sam Rainsy ដោយបានចោទប្រកាន់ទាំងបំពានថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានជាប់ពាក់ព័ន្ធនឹងការទិញភាគហ៊ុន ២៤% នៃក្រុមហ៊ុនថាមពលថៃដ៏ធំមួយឈ្មោះ Bangchak ក្នុងតម្លៃរាប់ ពាន់លានដុល្លារតាមរយៈឈ្មួញកណ្តាលជនជាតិអាហ្វ្រិកខាងត្បូង ប៉ុន្តែ មូលនិធិសន្តិសុខសង្គមថៃបដិសេធ មិនព្រមលក់ឱ្យ។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា […]

សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំប្រទេសមួយចំនួនទៀត ចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម

នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួម ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិ វៀត ណាម (២ កញ្ញា ១៩៤៥ – ២ កញ្ញា ២០២៥) ដែលពិធីដ៏ធំនេះបានប្រារព្ធធ្វើនៅទីលានបាឌិញក្នុងរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ​ព្រឹត្តិការណ៍ដ៏សំខាន់នេះគឺជាការរំលឹកនិងការចងចាំអំពីវីរភាពក្លាហាន […]

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចនៅវៀតណាម

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០​២៥នេះ ​បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ច និងចូលរួមពិធីរំលឹកខួប​អនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម ពីថ្ងៃទី១-២ ខែកញ្ញា ឆ្នាំ២០២៥ នៅរដ្ឋធានីហាណូយ តបតាមការអញ្ជើញរបស់ ឯកឧត្តម តូ ឡឺម អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តវៀតណាម។ សមាសភាពគណៈប្រតិភូអមដំណើរ […]

សម្តេចតេជោ ហ៊ុន សែន រំពឹងថា កម្ពុជានិងម៉ាឡេស៊ី នឹងរីកចម្រើនជាមួយគ្នាតាមរយៈកិច្ចសហប្រតិ​បត្តិកា​រទ្វេភាគី និងពហុភាគី

ស្ថិតក្នុងបរិបទនៃបញ្ហាប្រឈមនិងភាពមិនប្រាកដ ប្រជាជាសកល សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា បានបង្ហាញជំនឿជឿជាក់ថា ប្រទេសកម្ពុជា និងម៉ាឡេស៊ី នឹងរីកចម្រើនជាមួយគ្នាតាមរយៈកិច្ចប្រឹងប្រែងរួម និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីយ៉ាងជិតស្និទ្ធ ។ ក្នុងលិខិតជូនពរដែលផ្ញើទៅកាន់ ឯកឧត្តម ដាតុ អាវ៉ាង បៀមី ប៊ីន អាវ៉ាង អាលី បាសា ប្រធានព្រឹទ្ធសភាម៉ាឡេស៊ី ក្នុងឱកាសខួបលើកទី៦៨ […]

ឯកអគ្គរដ្ឋទូត​ទីម័រឡេស្តេ ប្រសិទ្ធនាមសម្តេចតេជោ ថាជា«វីរបុរស​ចំពោះថ្នាក់ដឹកនាំនិងប្រជាជនទីម័រឡេស្តេ»

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី​ និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Marcos dos Reis da Costa ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិ​បតេយ្យទីម័រឡេស្តេថ្មីប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅថ្ងៃទី២៨ សីហា ឆ្នាំ២០២៥។ ឯកឧត្តម Marcos dos Reis da Costa […]

សម្តេចតេជោ ហ៊ុន សែន សម្តែងការអបអរសាទរវៀតណាម ដែលបានធ្វើដំណើរយ៉ាងស្វាហាប់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា បានរៀបចំពិធីអបអរសាទរខួបលើកទី៨០ឆ្នាំទិវាឯករាជ្យ របស់វៀត ណាម (២ កញ្ញា ១៩៤៥-២/កញ្ញា ២០២៥)។ ពិធីនេះទទួលបានការផ្តល់កិត្តិយសអញ្ជើញ ចូល រួមយ៉ាងខ្ពង់ខ្ពស់ដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ ថ្លែងក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានមាន​ប្រសាសន៍ថា គ្រាដែលទិវា ឯករាជ្យ […]

សម្តេចតេជោ ហ៊ុន សែន ហៅនាយករដ្ឋមន្ត្រីស្តីទីថៃជាមនុស្សព្រៃមិនស្គាល់អ្វីទៅជាច្បាប់​ទម្លាប់ ហើយមិនទាំងចេះការទូត

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានហៅនាយករដ្ឋមន្ត្រីស្តីទីថៃជិតផុតអាណត្តិថា ជាមនុស្សព្រៃមិនស្គាល់អ្វីទៅជាច្បាប់ទម្លាប់ហើយមិនទាំងចេះការទូតទៀតផង។ ការហៅយ៉ាងដូច្នេះដើម្បីឆ្លើយតបទៅនឹងកាសែតថៃដែលចុះផ្សាយថា នាយករដ្ឋមន្ត្រីស្តីទីថៃ លោក Phumtham Wechayachai បាននិយាយថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត និងត្រូវចាប់ខ្លួនភ្លាមប្រសិនបើរកឃើញក្នុងប្រទេសថៃ។ តាមរយៈបណ្តាញសង្គមកាលពីថ្ងៃទី១៨ សីហា សម្តេចតេជោបានសរសេរក្នុងន័យដើមបែបនេះថា ប្រសិនបើការចុះផ្សាយរបស់កាសែតជាសំដីពិតរបស់នាយករដ្ឋមន្ត្រីស្តីទីជិតផុតអាណត្តិបង្ហាញឲ្យឃើញថា គាត់គឺជាមនុស្សព្រៃមិនស្គាល់អ្វីទៅជាច្បាប់ទម្លាប់ហើយមិនទាំងចេះការទូតទៀតផង។ បើតាមសម្តេចតេជោ […]

5
Promotion