មេដឹកនាំអឺរ៉ុប និងមេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានជួបប្រជុំគ្នានៅទីក្រុងប៉ារីស នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា ដើម្បីឯកភាពគ្នាលើការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ក្នុងករណីមានកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី ដើម្បីបញ្ចប់សង្គ្រាមដែលអូសបន្លាយអស់រយៈពេលជាង ៣ឆ្នាំ។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានផ្សាយថា ការធានាទាំងនេះរបស់មេដឹកនាំអឺរ៉ុប ត្រូវបានហៅថា «ក្រុមចម្រុះនៃប្រទេសមានឆន្ទៈ» ដោយរំពឹងថានឹងរួមបញ្ចូលទាំងការបង្កើនការបណ្តុះបណ្តាលសម្រាប់កងទ័ពអ៊ុយក្រែន និងការដាក់ពង្រាយកងទ័ពដោយរដ្ឋអឺរ៉ុបមួយចំនួន ដែលជាចំណុចធ្វើឲ្យរុស្ស៊ីប្រតិកម្មយ៉ាងខ្លាំង។ គួរឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែងនេះ ត្រូវបានដឹកនាំដោយប្រធានាធិបតីបារាំង […]
Tag: ហ្សែលែនស្គី
ហ្សែលែនស្គី ប្រាប់ពូទីនឱ្យមកទួរគីប្រសិនបើចង់ចរចាបទឈប់បាញ់
ប្រធានាធិបតីអ៊ុយក្រែនលោក វ្លាឌីមៀ ហ្សែលែនស្គី (Volodymyr Zelenskiy) បានត្រៀមខ្លួនជាស្រេចដើម្បីជួបលោក វ្លាឌីមៀ ពូទីន (Vladimir Putin) នៅក្នុងប្រទេសទួរគី នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បានប្រាប់លោកជាសាធារណៈឱ្យទទួលយកភ្លាមៗនូវសំណើរបស់មេដឹកនាំវិមានក្រឹមឡាំងអំពីកិច្ចចរចាដោយផ្ទាល់។ នេះបើយោងតាមការចេញផ្សាយពីអង្គភាពរ៉យទ័រនៅថ្ងៃទី១២ ខែឧសភានេះ។ ការផ្តល់យោបល់របស់លោក ហ្សែលែនស្គី អំពីកិច្ចប្រជុំជាមួយលោក ពូទីន បានចំណាយរយៈពេល […]
