ពាក់ព័ន្ធនឹងការរំលោភអធិបតេយ្យភាពកម្ពុជា ពីសំណាក់ប្រទេសថៃ ជាបន្តបន្ទាប់តាំងពីអតីតកាលរហូតមកដល់ពេលថ្មីៗនេះ បានបង្ហាញឱ្យឃើញថា មិនខុសពីសៀមនោះទេ ពិសេសអ្នកនយោបាយជាតិនិយមនិងយោធានិយមថៃ នៅតែបន្តចេតនាទុច្ចរឹតរបស់ខ្លួនចំពោះព្រំដែននៃប្រទេសទាំងពីរ កម្ពុជា-ថៃ។ អង្គសមាជជាព្រឹទ្ធសភា-រដ្ឋសភា បានប្រកាសគាំទ្រនូវការដាក់ចេញនូវវិធានការផ្សេងៗ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើង ឆ្លើយតបនឹងពាក់ព័ន្ធនឹងការឈ្លានពានពីសំណាក់កងទ័ពថៃមកលើអធិបតេយ្យភាពកម្ពុជា ពិសេសការលើកយកករណីតំបន់មុំ៣ ករណីប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីបិទបញ្ចប់បញ្ហាប្រឈមនៅក្នុងតំបន់ទាំង៤។ លោកបណ្ឌិត យង់ ពៅ បានមានប្រសាសន៍គាំទ្រចំពោះការសម្រេចចិត្តនេះ ដោយលោកបណ្ឌិតបានអះអាងថា […]
Archives
តុលាការសម្រេចឃុំខ្លួនលោក ហង្ស សំណាង និងបក្ខពួក២នាក់ទៀត ដែលថតបង្ហោះវីដេអូសម្តែងបែបចំអកធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តកងទ័ពនៅសមរភូមិមុខ
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ បានចេញដីការបង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនជនជាប់ចោទទាំង៣នាក់ ទៅឃុំខ្លួននៅពន្ធនាគារ ដើម្បីរង់ចាំទទួលការជំនុំជម្រះ តាមនីតិវិធី។ អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនទាំង៣នាក់ រួមមានឈ្មោះ ហង្ស សំណាង, ឈ្មោះ កុញ វាសនា ហៅ ស្នា និងឈ្មោះ រស់ អែវ ត្រូវបានចោទប្រកាន់ចំនួន៣បទល្មើស រួមមាន៖ ទី១៖ […]
យ៉ាងហោចណាស់មនុស្ស ៣៤ នាក់បានស្លាប់ បន្ទាប់ពីទឹកជំនន់យ៉ាងខ្លាំងភ្លាមៗនៅភាគឦសាននៃប្រទេសឥណ្ឌា
យ៉ាងហោចណាស់មនុស្ស ៣៤ នាក់បានស្លាប់នៅក្នុងតំបន់ភាគឦសាននៃប្រទេសឥណ្ឌា បន្ទាប់ពីទឹកជំនន់យ៉ាងខ្លាំងបានបណ្តាលឱ្យមានការរអិលបាក់ដីក្នុងរយៈពេល ៤ ថ្ងៃចុងក្រោយនេះ ហើយនាយកដ្ឋានអាកាសធាតុបានព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត។ នេះបើយោងតាមទីភ្នាក់ងាររ៉យទ័រថ្ងៃទី 2 ខែមិថុនានេះ។ យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបានឱ្យដឹងថា អ្នកទេសចរជាងមួយពាន់នាក់ដែលជាប់នៅក្នុងរដ្ឋ Himalayan នៃខេត្ត Sikkim កំពុងត្រូវបានជម្លៀសចេញកាលពីថ្ងៃចន្ទ ហើយក្រុមជួយសង្គ្រោះរបស់កងទ័ពបានប្រតិបត្តិការនៅក្នុងរដ្ឋ Meghalaya ដើម្បីជួយសង្គ្រោះមនុស្សជាង ៥០០ នាក់ដែលជាប់គាំងនៅក្នុងតំបន់ទឹកជំនន់។ អាជ្ញាធរបានព្រមានពីការបាក់ដីបន្ថែមទៀត និងទឹកជំនន់ភ្លាមៗ ដោយជំរុញឱ្យអ្នកស្រុកនៅតំបន់ងាយរងគ្រោះត្រូវមានការប្រុងប្រយ័ត្ន។ ភាគឦសាននៃប្រទេសឥណ្ឌា […]
អាជ្ញាធរខេត្តតាកែវ គ្រោងរៀបចំការបាញ់កាំជ្រួចអបអរសាទរ ពេលគ្រឿងចក្រជីក«ព្រែកជីកហ្វូណនតេជោ» ចូលមកដល់ទឹកដីខេត្ត
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានប្រកាសថា រដ្ឋបាលខេត្តតាកែវ គ្រោងនឹងរៀបចំបាញ់កាំជ្រួច ដើម្បីអបអរ នៅពេលគ្រឿងចក្រជីកព្រែកជីកហ្វូណនតេជោ ពេលចូលមកដល់ទឹកដីខេត្តតាកែវ នៅពេលខាងមុខឆាប់ៗនេះ។ ថ្លែងនៅក្នុងកិច្ចប្រជុំតំណាងក្រសួងសាធារណៈការ និងដឹកជញ្ជូន ជាមួយនិង រដ្ឋបាលខេត្តតាកែវ និងក្រុមការងារបោះ បង្គោលព្រុំព្រែកជីកហ្វូណនតេជោ នៅខេត្តតាកែវ នៅព្រឹកថ្ងៃទី ២ខែ មិថុនា ឆ្នាំ ២០២៥នេះ ឯកឧត្តម វ៉ី […]
ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅនីហ្សេរីយ៉ា កើនឡើងដល់ ១៥១នាក់
ទឹកជំនន់នៅរដ្ឋ Niger របស់ប្រទេសនីហ្សេរីយ៉ា ក្នុងសប្តាហ៍នេះ បានសម្លាប់មនុស្សចំនួន ១៥១នាក់ និងបង្ខំឱ្យរាប់ពាន់នាក់ ចេញពីផ្ទះសម្បែងរបស់ពួកគេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២ ខែមិថុនានេះ។លោក អ៊ីប្រាហ៊ីម អាដូ ហ្ស៊សហ្សៃណៃ (Ibrahim Audu Hussaini) នាយកផ្នែកព័ត៌មាននៅទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នរដ្ឋ Niger បានផ្តល់ចំនួនអ្នកស្លាប់ថ្មីដែលត្រូវបានរាយការណ៍ពីមុនថាមានចំនួន ១១៧ នាក់កាលពីថ្ងៃសុក្រ។លោកបានបន្ថែមថា ជាង ៥០០ […]
សម្តេចនាយករដ្ឋមន្ត្រី អំពាវនាវឲ្យវិស័យរដ្ឋនិងឯកជន ប្រែក្លាយទិវាអតីតយុទ្ធជនកម្ពុជា ទៅជាមហាចលនាសាមគ្គីភាពជួយឧបត្ថម្ភគាំទ្រទាំងស្មារតីនិងសម្ភារៈដល់អតីតយុទ្ធជន
ទិវាអតីតយុទ្ធជនកម្ពុជាលើកទី១៨ នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីរំឭកអំពីវីរភាពនិងផ្តល់កិត្តិយសឱ្យសក្តិសមនឹងគុណបំណាច់របស់អតីតយុទ្ធជនចំពោះជាតិនិង ប្រជាជន ។ ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាល បានអំពាវនាវដល់ថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន មន្ត្រីរាជការ អតីតយុទ្ធជន យុទ្ធជន និងយុទ្ធនារីនៃកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជនរួមជាតិ ដៃគូអភិវឌ្ឍ សមាគម និងអង្គការមិនមែន រដ្ឋាភិបាលជាតិ និងអន្តរជាតិ ព្រមទាំងវិស័យឯកជន សូមចូលរួមអបអរសាទរទិវាអតីតយុទ្ធជនកម្ពុជាលើកទី១៨ដោយប្រែក្លាយទិវានេះឱ្យទៅជាមហាចលនាសាមគ្គីភាព ជួយឧបត្ថម្ភគាំទ្រទាំងស្មារតីនិង សម្ភារៈ […]
ហ្វីលីពីន និង EU នឹងចុះកិច្ចព្រមពៀងសន្តិសុខ និងការពារជាតិ
ប្រទេសហ្វីលីពីន និងសហភាពអឺរ៉ុប បានព្រមព្រៀងគ្នាក្នុងការចាប់ផ្តើមកិច្ចពិភាក្សាស្តីពីសន្តិសុខ និងការពារជាតិ ដើម្បីដោះស្រាយការគំរាមកំហែងដែលកំពុងកើតមាន ដូចជាការវាយប្រហារតាមអ៊ីនធឺណិត និងការជ្រៀតជ្រែកពីបរទេស។ នេះបើយោងតាមរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Enrique Manalo បានបញ្ជាក់នៅថ្ងៃចន្ទ ទី២ ខែមិថុនានេះ។ ការប្រកាសនេះបានធ្វើឡើងក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងម៉ានីលរបស់ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុបលោក កាចា កាឡាស (Kaja Kallas) សម្រាប់កិច្ចប្រជុំជាមួយលោក មាណាលូ (Manalo) ក៏ដូចជាការជួបជាមួយប្រធានាធិបតីហ្វីលីពីនលោក ហ្វរឌីណាន់ ម៉ាក្រូសជេរ […]
រឿងទឹកដី! ឯកឧត្តម ស សុខា អំពាវនាវដល់ជនរួមជាតិសបន្តមានស្មារតីវិញជាធ្លុងមួយ និងជឿជាក់លើប្រមុខរាជរដ្ឋាភិបាល
ពីវេទិកាធិបតីនៃពិធីសម្ពោធស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ស្រុកឯកភ្នំខេត្តបាត់ដំបង កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យបានអះអាងថា ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស រួមទាំងយុវជន មានការជឿជាក់លើការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ និងការដាក់ចេញយុទ្ធសាស្រ្តដោះស្រាយប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជុំវិញបញ្ហាព្រំដែនតំបន់មុំ៣ បង្កឡើងដោយកងទ័ពថៃ។ បើតាមឯកឧត្តម ស […]
រាជរដ្ឋាភិបាលកម្ពុជា ទាមទារឲ្យមានការស៊ើបអង្កេតជាបន្ទាន់ ចំពោះការបាញ់ប្រហារបណ្តាលឲ្យកងទ័ពខ្មែរម្នាក់ស្លាប់ នៅតំបន់ព្រំដែនមុំបី
យោងតាមលិខិតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ផ្ញើជូនស្ថានទូតថៃប្រចាំនៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី២៩ ឧសភា ឆ្នាំ២០៥ រាជរដ្ឋាភិបាលកម្ពុជា បានទាមទារឱ្យមានការស៊ើបអង្កេតជាបន្ទាន់ និងម៉ត់ចត់លើឧប្បត្តិហេតុបាញ់ប្រហារលើទាហានខ្មែរ បណ្តាលឲ្យស្លាប់ម្នាក់ នៅតំបន់ព្រំដែនមុំបី និងទាមទារឲ្យនាំបុគ្គលដែលទទួលខុសត្រូវចំពោះអំពើដ៏សាហាវនិងខុសច្បាប់នេះ មកផ្តន្ទាទោសតាមច្បាប់។ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានជម្រាបជូនស្ថានទូតប្រចាំនៅទីក្រុងភ្នំពេញ ថា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ៥:៣០នាទីព្រឹក កងកម្លាំងថៃ បានបើកការបាញ់ប្រហារ ដោយខុសច្បាប់ទៅលើលេណដ្ឋានមួយកន្លែង ស្ថិតក្នុងភូមិតេជោមរកត […]
បាក់រលំកន្លែងយកថ្មនៅឥណ្ឌូណេស៊ី សម្លាប់មនុស្ស១៩នាក់ ខណៈការស្រាវជ្រាវបន្តរកជនរងគ្រោះដែលជាប់នៅក្រោមគំនរបាក់បែក
ការបាក់ផ្ទាំងថ្មនៅឯកន្លែងយកថ្មមួយកន្លែងនៅតំបន់ Cirebon ក្នុងខេត្ត West Java បានសម្លាប់មនុស្ស ១៩ នាក់ របួស ៨ នាក់ និង ៦ នាក់ទៀតកំពុងបាត់ខ្លួន។ នេះបើយោងតាមទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះឥណ្ឌូនេស៊ី Basarnas បានបញ្ជាក់នៅថ្ងៃទី១ ខែមិថុនានេះ។ អាជ្ញាធរបានបន្តការស្វែងរករបស់ពួកគេកាលពីថ្ងៃអាទិត្យ ចំពោះមនុស្សដែលជាប់នៅក្នុងគំនរបាក់បែកបន្ទាប់ពីការដួលរលំកាលពីថ្ងៃសុក្រ។ យោងតាមក្រសួងថាមពល និងធនធានរ៉ែ នឹងស៊ើបអង្កេតមូលហេតុនៃការដួលរលំ និងធ្វើការវាយតម្លៃដើម្បីកំណត់អត្តសញ្ញាណដែលអាចកើតមានការបាក់ដីបន្ថែមទៀត។ […]