តារាកំប្លែងនាយ កុយ បានចេញច្រៀងកាត់សក់ការជាលើកដំបូងជាមួយអ្នកនាង ខាត់ សុឃីម បន្ទាប់ពីបានបាញ់គីមីជាច្រើនលើកនៅក្រៅប្រទេស ។ តារាកំប្លែងនាយ កុយ បានចេញទៅបាញ់គីមីនៅក្រៅប្រទេសជាច្រើនលើកមកហើយ ហើយពេលនេះស្ថានភាពជំងឺរបស់លោកក៏បានល្អប្រសើរឡើងវិញដែរ ជាក់ស្តែងនៅថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ២០២៥ នេះលោកបានធ្វើដំណើរទៅកាត់សក់ការជាមួយតារាចម្រៀងអ្នកនាង ខាត់ សុឃីម នៅ ស្គន់ ទៀតផង ។ មើលទៅទឹកមុខ និងស្ថានភាពរបស់តារាកំប្លែងនាយ […]
Archives
អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានធ្វើដំណើរមកដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ
អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ឯកឧត្តម នាយឧត្តមសេនីយ៍ ង្វៀន តឹនគឿង និង គណៈប្រតិភូ បានធ្វើដំណើរមកដល់កម្ពុជាហើយ នៅម៉ោង១រសៀល ថ្ងៃទី០៣ មិថុនា ឆ្នាំ២០២៥ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ វត្តមានអញ្ជើញដល់របស់អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងគណៈប្រតិភូ ត្រូវបានទទួលបដិសណ្ឋារកិច្ចសា្វគមន៍ ដោយឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងមន្រ្តីយោធាជាន់ខ្ពស់អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទជាច្រើនរូប។ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ […]
ហេតុអ្វី កម្ពុជាពឹងផ្អែកលើតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ដើម្បីដោះស្រាយវិវាទព្រំដែនកម្ពុជា-ថៃ!
តុលាការយុត្តិធម៌អន្តរជាតិ (The International Court of Justice) ត្រូវបានបង្កើតឡើងនៅក្នុងខែមិថុនា ឆ្នាំ១៩៤៥ ដោយធម្មនុញ្ញនៃអង្គការសហប្រជាជាតិ និងបានចាប់ផ្ដើមការងារក្នុងខែមេសា ឆ្នាំ១៩៤៦ ហើយមានរដ្ឋជាសមាជិកចំនួន១៩៣ មានទីស្នាក់ការនៅក្នុងទីក្រុងឡាអេ ប្រទេសហូឡង់។ នៅក្នុងតុលារការយុត្តិធម៌អន្តរជាតិ មានសមាសភាពចៅក្រមចំនួន១៥នាក់ និងមានអាណត្តិចំនួន៩ឆ្នាំ។ ធម្មនុញ្ញនៃអង្គការសហប្រជាជាតិត្រូវបានបង្កើតឡើងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ១៩៤៥ នៅទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ សហរដ្ឋអាមេរិក។ តុលាការយុត្តិធម៌អន្តរជាតិ(ICJ) គឺជាអង្គការច្បាប់ដ៏សំខាន់មួយ របស់អង្គការសហប្រជាជាតិ […]
កម្ពុជាប្រើយុទ្ធសាស្ត្រ៣សំខាន់ៗ ធ្វើឱ្យថៃប្រឈមបញ្ហានយោបាយផ្ទៃក្នុង
អ្នកជំនាញទំនាក់ទំនងអន្តរជាតិនិយាយថា កម្ពុជាបានចាប់យកជំហរសន្តិសុខដែលទន់ខ្សោយរបស់ថៃ ដើម្បីដាក់ចេញនូវយុទ្ធសាស្ត្រព្រំដែនបីយ៉ាង ដែលធ្វើឲ្យស្ថាប័នការពារជាតិថៃស្ថិតក្នុងភាពតានតឹងកាន់តែខ្លាំង។ នេះបើយោងតាមការផ្សាយចេញពីអង្គភាពរ៉យទ័រនៅថ្ងៃទី២ ខែមិថុនានេះ។ សាស្ត្រាចារ្យ ផានីតាន់ វ៉ាតាណាយ៉ាហ្គូន (Panitan Wattanayagorn) បានលើកឡើងថា ឧបករណ៍សន្តិសុខជាតិយឺត និងការបែកបាក់របស់ប្រទេសថៃ និងក្រុមប្រឹក្សាសន្តិសុខជាតិទន់ខ្សោយ បានបង្ហាញពីភាពមិនចុះសម្រុងផ្ទៃក្នុង។ លោកថា ការយល់ឃើញនេះបានអនុញ្ញាតឲ្យកម្ពុជាទាញយកស្ថានការណ៍ទាំងផ្នែកយោធា និងនយោបាយ។ លោកបន្តថា រដ្ឋាភិបាលកម្ពុជាមានវិធីសាស្ត្រសំខាន់បី។ វិធីសាស្រ្តទី១ ពាក់ព័ន្ធនឹងកាយវិការដឹកនាំជានិមិត្តរូប៖ ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ […]
អ្នកគាំទ្រស្ទើរឈាមច្រមុះពេលឃើញ រ៉ាប៊ី និងស្វាមីទៅក្រេបទឹកឃ្មុំនៅ កោះម៉ាល់ឌីវ យ៉ាងផ្អែមល្ហែមនិងត្រៀមយកកូន !
ដូចការគ្រោងទុកគ្រាន់តែបញ្ចប់ការងារភ្លាម តារាចម្រៀង រ៉ាប៊ី បាននាំស្វាមីកីឡករបាល់ទាត់លោក Nick Taylor ទៅក្រេបទឹកឃ្មុំនៅកោះ ម៉ាល់ឌីវ ( Maldives Island ) យ៉ាងផ្អែមល្ហែមបំផុត ធ្វើឱ្យអ្នកគាំទ្រឃើញហើយ ចង់ឈាមច្រមុះ ។ តាមរយៈរូបភាពជាច្រើនដែលគូស្វាមីភរិយាថ្មីតារាចម្រៀង រ៉ាប៊ី និងលោក Nick Taylor បានបង្ហោះនៅលើ ហ្វេសប៊ុក របស់ខ្លួន ក្នុងដំណើរចេញទៅក្រេបទឹកឃ្មុំ នៅ កោះ ម៉ាល់ឌីវ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនលាន់មាត់សរសើរថា អ្នកទាំងពីរគឺជាគូស្នេហ៍ដែលសមគ្នាឥតទាស់ ។ ទាំង រ៉ាប៊ី […]
ក្រុមការងារអាជ្ញាធរជាតិអប្សរាសម្រុកជួសជុលស្ពានហាលខាងកើតប្រាសាទបេងមាលា
លោក គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ថា ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរាសម្រុកជួសជុល ស្ពានហាលខាងកើតនៃប្រាសាទបេងមាលាយ៉ាងមមាញឹក ចៀសវាងការភ្លៀងខ្លាំងនាំឱ្យរំខានដល់ការងារជួសជុល។ លោកអគ្គនាយករងអាជ្ញាធរជាតិអប្សរាបានបន្តថា ភ្លៀងធ្លាក់ញឹកញាប់ ក្រុមការងារយើងប្រឹងបន្តិចទៀតដល់ផ្នែកខាងលើនឹងផុតលុយទឹកសម្រាប់ការជួសជុលហើយ។ ការជួសជុលស្ពានហាលខាងកើត ប្រាសាទបេងមាលាគឺចាប់ផ្តើមតាំងពីខែកក្កដា ឆ្នាំ២០២៤។ គម្រោងនេះក្រោមការគាំទ្រដោយមូលនិធិពិសេសកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ដែលគម្រោងជួសជុលស្ពានហាលខាងកើតនៃប្រាសាទបេងមាលា ក្នុងឧទ្យានបុរាណវិទ្យាអង្គរកម្ពុជា ហើយគ្រោងនឹងបញ្ចប់នៅខែសីហា ឆ្នាំ២០២៥។ ប្រាសាទបេងមាលាត្រូវបានសាងសង់ឡើងលើផ្ទៃដីទំហំ១៤ហិកតា ដែលស្ថិតនៅភូមិបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាបខាងកើតជើងភ្នំគូលែន។ […]
ឯកឧត្តម ហ៊ុន ម៉ានី៖ “យុវជនជាក្តីសង្ឃឹមដ៏រឹងមាំរបស់ប្រទេសជាតិ យុវជនជាខែល នៃខឿនការពារជាតិផង និងជាកម្លាំងថាមពលក្នុងការជំរុញភាពរីកចម្រើនរបស់ប្រទេសជាតិផង”
ឯកឧត្តម ហ៊ុន ម៉ានី ប្រធាបសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា ស.ស.យ.ក. តែងតែចូលរួមចំណែកយ៉ាងសំខាន់ជាមួយ រាជរដ្ឋាភិបាលកម្ពុជា លើការងារសេដ្ឋកិច្ច សង្គមតាមរយៈការរៀបចំយុទ្ធនាការ និងកម្មវិធីផ្សេងៗ រួមមាន ការអប់រំសិក្សាធិការ កីឡា សាសនា វប្បធម៌ មនុស្សធម៌ និងផ្សេងៗ ដើម្បីនាំមកនូវការជួបជុំ ពង្រឹងមិត្តភាព បង្កើនសាមគ្គីភាព ភាតរភាព ស្នាមញញឹម និងបំផុសមោទនភាពក្នុងនាមជាខ្មែរ ក្រោមម្លប់នៃសន្តិភាព […]
កញ្ញា ផន ស្រីពី ក្មេងស្រីលក់ខោអាវជជុះតាមផ្សារក្លាយជាម្ចាស់មកុដ Miss Cosmo Cambodia 2025 !
Miss Cosmo Cambodia 2025 បានបញ្ចប់ទៅដោយរលូនកាលពីរាត្រីថ្ងៃទី ៣០ខែ ឧសភា ឆ្នាំ២០២៥ កន្លងមកនេះ ដោយកញ្ញា ផន ស្រីពី ពីក្មេងស្រីមើលកូនឱ្យគេ និងលក់ខោអាវជជុះតាមផ្សារ បានក្លាយទៅជាម្ចាស់មកុដ Miss Cosmo Cambodia 2025 តំណាង កម្ពុជា ទៅប្រកួតនៅលើឆាកអន្តរជាតិ ។ ការប្រកួតវគ្គផ្តាច់ព័ត្រ Miss Cosmo Cambodia 2025 មានការចូលរួមពីព្រះនាង នរោត្តម […]
ឯកឧត្តម ស សុខា ប្រកាសគាំទ្រគោលជំហរដ៏ម៉ឺងម៉ាត់របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ
ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា គាំទ្រយ៉ាងពេញទំហឹងលើយន្តការដោះស្រាយបញ្ហាព្រំដែនរបស់ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកយកបញ្ហា ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកថា […]
នាយករដ្ឋមន្ត្រីថៃ នឹងរុះរើគណៈរដ្ឋមន្ត្រីដើម្បីយកក្រសួងមហាផ្ទៃមកគ្រប់គ្រងវិញ
ខែមិថុនា ឆ្នាំ២០២៥ កំពុងត្រូវបានឃ្លាំមើលយ៉ាងដិតដល់ថាជាខែដែលមានសក្ដានុពលនៅក្នុងនយោបាយថៃ ដោយផ្តោតការយកចិត្តទុកដាក់លើរបៀបដែលតុលាការនឹងដំណើរការក្នុងសំណុំរឿងពាក់ព័ន្ធនឹងលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងស្ថិរភាពរបស់រដ្ឋាភិបាលបច្ចុប្បន្ន ជាពិសេស ផែនការរុះរើគណៈរដ្ឋមន្ត្រី ដើម្បីយកក្រសួងមហាផ្ទៃមកគ្រប់គ្រងឡើងវិញក្រោមអំណាចនាយករដ្ឋមន្ត្រីបច្ចប្បន្នគឺលោកស្រី ផែថុងថាន ស៊ីណាវ៉ាត្រា។នេះបើយោងតាមអង្គភាពឌឹណេស៊ិនចេញផ្សាយចេញនៅថ្ងៃទី១ ខែឧសភានេះ។ ការរុះរើគណៈរដ្ឋមន្ត្រីត្រូវបានរំពឹងទុកបន្ទាប់ពីការអនុម័តថវិកាដំបូងរបស់ខ្លួន។ បន្ទាប់ពីការអនុម័តលើកដំបូងនៃថវិកា មេដឹកនាំគណបក្សភឿថៃនឹងដើរតួជាកាតនយោបាយដ៏សំខាន់មួយដោយផ្តល់សញ្ញាដល់នាយករដ្ឋមន្រ្តី លោកស្រី ផែថុងថាន ស៊ីណាវ៉ាត្រា ដើម្បីផ្តួចផ្តើមការរុះរើគណៈរដ្ឋមន្ត្រីក្នុងគោលបំណងបន្ថយអំណាចសភាដែលគ្រោងផ្តួលរំលំរដ្ឋាភិបាល។ យ៉ាងណាម៉ិញ ការរុះរើគណៈរដ្ឋមន្ត្រីត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅអំឡុងខែមិថុនាដល់ខែកក្កដា ខណៈដែលថ្នាក់ដឹកនាំគណបក្សភឿថៃកំពុងប្រជែងគ្នាដើម្បីទទួលបានការគាំទ្រឡើងវិញ និងជំរុញជំហររបស់រដ្ឋាភិបាល។ នៅក្នុងពាក្យចចាមអារ៉ាមអំពីការរុះរើគណៈរដ្ឋមន្ត្រីចុងក្រោយនេះ […]