ថៃ៖ ករណីឆ្លងមេរោគ Covid-19 ថ្មីជាង ៥០,០០០ នាក់ក្នុងរយៈពេលមួយសប្តាហ៍

ក្នុងចំណោមអ្នកឆ្លងថ្មី ៥០,១៣៣ នាក់គឺជាអ្នកជំងឺក្រៅ ខណៈ ២,៧៨៤ នាក់តម្រូវឱ្យចូលមន្ទីរពេទ្យ។ ចាប់តាំងពីដើមឆ្នាំ២០២៥ ចំនួនអ្នកឆ្លងបានកើនឡើងដល់ ១៨៦,៣០៨ នាក់ដោយមានអ្នកស្លាប់សរុបចំនួន ៤៤ នាក់។ នេះបើយោងតាមនាយកដ្ឋានគ្រប់គ្រងជំងឺ (DDC) បានឱ្យដឹងនៅថ្ងៃទី២៦ ខែឧសភានេះ។ ខេត្តចំនួនប្រាំដែលមានចំនួនករណីឆ្លងច្រើនជាងគេគឺទីក្រុងបាងកក (៩.៥៦០ ករណី) ខេត្តឈុនបុរី (៣.៣៣៧ ករណី) ខេត្តសាមុតប្រាកាន (២.៤៣៩ ករណី) […]

ការបំពាក់កាមេរ៉ាសុវត្ថិភាពនៅខេត្តកំពត ធ្វើឱ្យបទល្មើសព្រហ្មទណ្ឌថយចុះ ពលរដ្ឋកាន់តែខ្លាចរអានឹងទង្វើប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ

ការបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវ បានជួយបង្កើនសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ  និងការត្រួតពិនិត្យស្ថានការណ៍នៅតាមតំបន់នានានៅខេត្តកំពត។

កម្ពុជា-អូម៉ង់ នឹងជំរុញកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រេីន

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ព្រះអង្គម្ចាស់ Sayyid Assad bin Tarik Al Said ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ និងកិច្ចសហប្រតិបត្តិការអូម៉ង់ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។ ក្នុងឱកាសនៃជំនួបនេះ, សម្ដេចបវរធិបតីបានថ្លែងអំពីសុខដុមនីយកម្មសាសនានៅកម្ពុជា និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការធានាដល់ការប្រតិបត្តិជំនឿសាសនាទាំងអស់ […]

កម្ពុជា-បារ៉ែន ឯ​ក​ភា​ពជំរុញឱ្យ​មានយន្ត​កា​រ​ពិគ្រោះ​យោបល់​រវាងក្រ​សួង​ការបរទេស

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ព្រះអង្គម្ចាស់ Salman bin Hamad Al Khalifa រជ្ជទាយាទ និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្របារ៉ែន ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត […]

លើកទី១! ពិធីបុណ្យផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូកកៃយ៉ាកនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ នៅខេត្តស្ទឹងត្រែង

ក្រសួងទេសចរណ៍ នឹងរៀបចំ «ពិធីបុណ្យផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូកកៃយ៉ាក លើកទី១» មានរយៈពេល ៣ថ្ងៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០-៣១ ខែឧសភា

កម្ពុជា-ហ្វីលីពីន ប្ដេជ្ញាស្វែងរកកាលានុវត្តភាពថ្មីៗ សំដៅពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានាធិបតីហ្វីលីពីន បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៍ល្អប្រសេីរ នៃប្រទេ​ស​​ទាំងពីរ និងបានគូសបញ្ជាក់អំពីបំណងពង្រឹង […]

កូរ៉េខាងត្បូងដាក់បម្រាមអតីតនាយករដ្ឋមន្ត្រី Han និងអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ Choi មិនឱ្យធ្វើដំណើរទៅក្រៅប្រទេស

ប៉ូលិសកូរ៉េខាងត្បូងបានហាមឃាត់លោកអតីតនាយករដ្ឋមន្ត្រី ហាន ឌុកស៊ូ (Han Duck-soo) និងលោកអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ឈូយ សាំងម៉ុក (Choi Sang-mok) មិនឱ្យធ្វើដំណើរទៅក្រៅប្រទេស ដែលជាផ្នែកមួយនៃការស៊ើបអង្កេតលើការបះបោរដែលត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងការដាក់ច្បាប់អាជ្ញាសឹករបស់អតីតមេដឹកនាំ លោក យ៉ុន សុកយ៉ូល (Yoon Suk Yeol) នេះបើតាមមន្ត្រីប៉ូលិសម្នាក់បានបញ្ជាក់នៅថ្ងៃទី២៧ ខែឧសភានេះ។ ទីភ្នាក់ងារព័ត៌មាន Yonhap បានរាយការណ៍ថា ការហាមឃាត់ការធ្វើដំណើរត្រូវបានដាក់នៅពាក់កណ្តាលខែឧសភា។ លោក […]

ការ​ប្រយុទ្ធ​គ្នា​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​ឥណ្ឌា និង​ប៉ាគីស្ថាន ជា​ការ​ប្រណាំង​សព្វាវុធ​ថ្មី​នៅ​អាស៊ី

នៅយប់ថ្ងៃទី៨ ឧសភា អណ្តាតភ្លើងពណ៌ក្រហមបានរាលដាលពេញផ្ទៃមេឃពេលយប់លើទីក្រុង Jammu ភាគខាងជើងប្រទេសឥណ្ឌា ខណៈដែលប្រព័ន្ធការពារអាកាសរបស់ខ្លួនបានបាញ់ទៅលើយន្តហោះគ្មានមនុស្សបើកមកពីប្រទេសប៉ាគីស្ថាន។ នេះបើយោងតាមទីភ្នាក់ងារ Reuters បានចេញផ្សាយនៅថ្ងៃទី ២៧ ខែឧសភា យោធាឥណ្ឌា និងប៉ាគីស្ថាន បានដាក់ពង្រាយយន្តហោះចម្បាំងលំដាប់ខ្ពស់ មីស៊ីលធម្មតា និងកាំភ្លើងធំក្នុងអំឡុងពេលប៉ះទង្គិចគ្នាជាច្រើនទសវត្សរ៍ ប៉ុន្តែរយៈពេលបួនថ្ងៃនៃការប្រយុទ្ធគ្នាក្នុងខែឧសភា គឺជាលើកទីមួយហើយដែលទីក្រុងញូវដេលី និងទីក្រុងអ៊ីស្លាម៉ាបាដបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកក្នុងកម្រិតប្រឆាំងគ្នាទៅវិញទៅមក។ ការប្រយុទ្ធគ្នាបានបញ្ឈប់បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសថាខ្លួនបានព្រមព្រៀងបទឈប់បាញ់ ប៉ុន្តែមហាអំណាចអាស៊ីខាងត្បូងដែលបានចំណាយជាង ៩៦ ពាន់លានដុល្លារលើវិស័យការពារជាតិកាលពីឆ្នាំមុន ឥឡូវនេះត្រូវបានជាប់គាំងក្នុងការប្រណាំងអាវុធគ្មានមនុស្សបើក។ ប្រទេសប៉ាគីស្ថាន […]

អ្នកគាំទ្រក្លិប Liverpool ជាច្រើននាក់ជួបឧបទ្ទវហេតុ អំឡុងពេលអបអរពានរង្វាន់ក្របខ័ណ្ឌ Premier League

រថយន្តមួយគ្រឿងបានបើកបុកហ្វូងអ្នកគាំទ្រក្លិបបាល់ទាត់ Liverpool អំឡុងពេលដង្ហែរក្បួនអបអរពានរង្វាន់បាល់ទាត់ក្របខ័ណ្ឌ Premier League របស់ក្រុមខ្លួនកាលពីថ្ងៃចន្ទ ដោយបានបញ្ជូនមនុស្សចំនួន ២៧ នាក់ទៅកាន់មន្ទីរពេទ្យ ដោយប៉ូលីសថាឧបទ្ទវហេតុនេះមិនពាក់ព័ន្ធនឹងអំពើភេរវកម្មនោះទេ។ នេះបើយោងតាមសារព័ត៌មានរ៉យទ័រចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភានេះ។ ប៉ូលីសបានចាប់ខ្លួនបុរសជនជាតិអង់គ្លេសស្បែកសអាយុ ៥៣ ឆ្នាំម្នាក់មកពីតំបន់ Liverpool ជាអ្នកវាយប្រហារក្រុមអ្នកគាំទ្រជាច្រើនដែលកំពុងប្រារព្ធនៅទីក្រុងនៅភាគពាយព្យនៃប្រទេសអង់គ្លេស។ មនុស្ស ២០ នាក់ត្រូវបានព្យាបាលនៅកន្លែងកើតហេតុ។ ក្នុង​ចំណោម​អ្នក​ទាំង​២៧​នាក់​ដែល​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នោះ មាន​៤​នាក់​ជា​កុមារ ។ កុមារម្នាក់ និងមនុស្សពេញវ័យម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ […]

បារាំង និងវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមានតម្លៃ ១០ ពាន់លានដុល្លារ

បារាំង និងវៀតណាមកាលពីថ្ងៃចន្ទបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើយន្តហោះ Airbus ការពារជាតិ និងកតិកាសញ្ញាផ្សេងទៀតដែលមានតម្លៃជាង ១០ ពាន់លានដុល្លារ ខណៈដែលប្រធានាធិបតី លោក អេមមាញ៉ូល ម៉ាក្រូន (Emmanuel Macron) បានធ្វើទស្សនកិច្ចនៅទីក្រុងហាណូយ ដើម្បីស្វែងរកការជំរុញឥទ្ធិពលរបស់បារាំងនៅក្នុងអតីតអាណានិគមរបស់ខ្លួនចំពេលមានហានិភ័យនៃពន្ធគយខ្ពស់របស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការផ្សាយចេញពីអង្គភាពរ៉យទ័រនៅថ្ងៃទី២៧ ខែឧសភានេះ។ ដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោក ម៉ាក្រូន ទៅកាន់ប្រទេសវៀតណាម ដែលជាលើកដំបូងដោយប្រធានាធិបតីបារាំងក្នុងរយៈពេលជិតមួយទសវត្សរ៍នេះ បន្ទាប់ពីការគម្រាមរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ […]