សម្លេងអន្តរជាតិកាន់តែច្រើនឡើងៗ កំពុងពួនដៃរួមគ្នាអំពាវនាវចង់ឱ្យប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៧ លោក ដូណាល់ ត្រាំ ទទួលបានពានរង្វាន់ណូបែលសន្តិភាព ដោយលើកឡើងថា លោក ត្រាំ គឺជាបុគ្គលដ៏សក្តិសមបំផុតម្នាក់។ នៅថ្ងៃពុធ ទី១៣ ខែសីហា សេតវិមានបានប្រកាសថា មេដឹកនាំរដ្ឋាភិបាល និងមន្រ្តីជាន់ខ្ពស់របស់ប្រទេសផ្សេងៗ រួមមានដូចជា៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា, លោក Nikol Pashinyan នាយករដ្ឋមន្រ្តីអាមេនី, […]
Category: អន្តរជាតិ
ស្រ្តីទី១អតីតប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ត្រូវ បានឃាត់ខ្លួនពាក់ព័ន្ធអំពើពុករលួយ
តុលារការកូរ៉េខាងត្បូង ចេញដីកាឃាត់ខ្លួន ស្រ្តីទី១ របស់អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ក្នុងសំណុំរឿងប្រព្រឹត្តអំពើពុករលួយ។ អតីតស្ត្រីទីមួយ លោកស្រី Kim Keon Hee បានបដិសេធការចោទប្រកាន់ទាំងអស់ក្នុងអំឡុងពេលសវនាការរបស់តុលាការរយៈពេល ៤ ម៉ោងនៅទីក្រុងសេអ៊ូលកាលពីថ្ងៃអង្គារ។ ប៉ុន្តែ តុលាការ នៅចេញដីកាឃុំខ្លួនដោយលើកឡើងថាលោកស្រីអាចនឹងឆ្លៀតឱកាសបំផ្លាញភស្តុតាង ហើយតុលាការក៏បានទទួលយកទឡ្ហី ករណ៍នេះដែរ។ កូរ៉េខាងត្បូង មាន ប្រវត្តិ […]
ដើម្បីសម្រេចនូវកិច្ចព្រមព្រៀងសន្តិភាព លោក ត្រាំ ប្រាប់ឲ្យអ៊ុយក្រែន និងរុស្ស៊ី ត្រូវតែមានការកាត់ទឹកដី
លោក ដូណាល់ ត្រាំ ប្រកាសថា ទាំងអ៊ុយក្រែន និងរុស្ស៊ី នឹងត្រូវតែមានការកាត់ទឹកដីដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាព។ ការប្រកាសរបស់លោក ត្រាំ ធ្វើឡើងនៅប៉ុន្មានថ្ងៃមុនកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ក្នុងរដ្ឋអាឡាស្កា។ កាលពីថ្ងៃទី១១ខែសីហា លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា វានឹងមានការដោះដូរដីមួយចំនួន។ ល្អសម្រាប់អ៊ុយក្រែន ល្អសម្រាប់រុស្ស៊ី ប៉ុន្តែក៏អាក្រក់សម្រាប់ភាគីទាំងពីរផងដែរ។ នោះហើយជារបៀបដែលអ្វីៗដំណើរការ។ ឆ្លើយតបដំណោះស្រាយឈានទៅបិទបញ្ចប់សង្រ្គាមនេះក្រោមលះបង់ទឹកដីខ្លះ លោក វ៉ូឡូឌីមៀរ […]
អនុប្រធានាធិបតីអាមេរិក៖ កិច្ចព្រមព្រៀងសន្តិភាពរវាងរុស្សុី-អ៊ុយក្រែន នឹងមិនអាចធ្វើឱ្យមនុស្សគ្រប់គ្នាសប្បាយរីករាយនោះទេ
លោក JD Vance អនុប្រធានាធិបតីអាមេរិក បានបង្ហើបថា ការផ្សះផ្យាជម្លោះតាមរយៈកិច្ចចរចារវាងរុស្ស៉ី និងអ៊ុយក្រែន ទំនងជានឹងមិនអាចផ្គាប់ចិត្តភាគីណាមួយបាននោះទេ នឹងថាកិច្ចព្រមព្រៀងសន្តិភាពណាមួយអាចនឹងធ្វើឱ្យទាំងទីក្រុងមូស្គូ និងទីក្រុងកៀវ សុទ្ធតែមិនសប្បាយចិត្ត។ នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Sunday Morning Futures with Maria Bartiromo នៃទូរទស្សន៍ Fox News កាលពីថ្ងៃអាទិត្យ ទី១០ ខែសីហា លោក […]
សប្តាហ៍ក្រោយលោក ត្រាំ ជួបជាមួយមេដឹកនាំទីក្រុងមូស្គូ ដើម្បីរកបទឈប់បាញ់បិទបញ្ចប់សង្រ្គាមរុស្សុី-អ៊ុយក្រែន
ប្រធានាធិបតីរុស្ស៊ីបាននិយាយថា ប្រទេសអារ៉ាប់រួម គឺជាទីតាំងដ៏ស័ក្តិសមបំផុតមួយសម្រាប់ជំនួបដ៏មានសក្តានុពលរវាងលោក និងប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ដើម្បីរកបទឈប់បាញ់បិទបញ្ចប់សង្រ្គាមរុស្សុី-អ៊ុយក្រែន។ ថ្លែងនៅឯទីក្រុងមូស្គូ ជាមួយមេដឹកនាំអារ៉ាប់រួម មហាម៉េត ប៊ីន ហ្សាយ៉េដ អាល់ ណាហៀន លោកពូទីន បាននិយាយថា លោកមានមិត្តជាច្រើនដែលមានឆន្ទៈក្នុងការជួយរៀបចំព្រឹត្តិការណ៍បែបនេះ ដោយបន្ថែមទៀតថា អារ៉ាប់រួម គឺជាជម្រើសដ៏ល្អបំផុតសម្រាប់ជំនួបនេះ។ បើតាមសារព័ត៌មាន Reuters បានផ្សាយនៅថ្ងៃសុក្រសប្តាហ៍នេះ។ មេដឹកនាំរុស្សុីក៏បានគូសបញ្ជាក់ថា លោកមិនជំទាស់នឹងការជួបជាមួយប្រធានាធិបតីអ៊ុយក្រែន […]
ប្រធានាធិបតីស្តីទីមីយ៉ាន់ម៉ា ដែលលើកបន្តុបដោយឧត្តមសេនីយ៍ មីន អ៊ុនឡាំង បានទទួលមរណភាព
លោក Myint Swe ប្រធានាធិបតីស្តីទីរបស់ប្រទេសមីយ៉ាន់ម៉ា បានទទួលមរណភាពនៅថ្ងៃព្រហស្បតិ៍នេះ ក្នុងវ័យ៧៤ឆ្នាំ។ នេះបើតាមបណ្តាញផ្សព្វផ្សាយក្នុងស្រុកមីយ៉ាន់ម៉ា។ លោក Myint Swe ដែលលើកបន្តុបដោយរបបសឹកក្រោមការដឹកនាំធ្វើរដ្ឋប្រហារដោយឧត្តមសេនីយ៍ មីន អ៊ុនឡាំង (Min Aung Hlaing) ជាប្រធានក្រុមប្រឹក្សារដ្ឋ ឲ្យឡើងកាន់តំណែងប្រធានាធិបតីស្តីទី កាលខែកុម្ភៈឆ្នាំ២០២១។ សារព័ត៌មាន AP បានផ្សាយថា មេដឹកនាំដ៏សំខាន់របបសឹកមីយ៉ាន់ម៉ា លោក […]
មនុស្ស ៤ស្លាប់ និង១០០នាក់ទៀតបាត់ខ្លួន ក្នុងគ្រោះទឹកជំនន់នាំមកនូវល្បាប់ភក់ជាមួយនៅឥណ្ឌា
ទីភ្នាក់ងារសារព័ត៌មាន AFP បានផ្សាយថា គ្រោះទឹកជំនន់បាននាំមកនូវល្បាប់ភក់ជាមួយបានបុកទម្លុះចូលក្នុងទីក្រុងមួយស្ថិតនៅតំបន់ជួរភ្នំហិរមាល័យ (Himalayan) ប្រទេសឥណ្ឌា នៅថ្ងៃអង្គារ ទី៥ ខែសីហា ដោយមានមនុស្សយ៉ាងហោច ៤នាក់ស្លាប់ និងជាង ១០០នាក់ផ្សេងទៀតបានបាត់ខ្លួន។ អាជ្ញាធរឥណ្ឌាបានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងដែលបង្កឱ្យទឹកហូរធ្លាក់ពីលើភ្នំ បានបង្កជាគ្រោះទឹកជំនន់ជន់លិចផ្ទះសម្បែងរបស់ប្រជាជននៅក្នុងទីក្រុង Dharali នៃរដ្ឋ Uttarakhand។ អាជ្ញាធរឥណ្ឌាបានអះអាងថា ទឹកជំនន់ មានសភាពធ្ងន់ធ្ងរ ខណៈមនុស្ស៤នាក់ត្រូវបានរាយការណ៍ថាបានស្លាប់ និងជា១០០នាក់កំពុងបាត់ខ្លួន។ ព្រមពេលជាមួយគ្នា […]
ប្រធានាធិបតីហ្វាំងឡង់ គាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ លោក ត្រាំ រកបទឈប់បាញ់បន្ទាន់ក្នុងសង្រ្គាមរុស្សុី-អ៊ុយក្រែន
លោក Alexander Stubb ប្រធានាធិបតីហ្វាំងឡង់បានជជែកតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជុំវិញសង្គ្រាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ដោយបង្ហាញការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងទាំងអស់ ឆ្ពោះទៅរកបទឈប់បាញ់ជាបន្ទាន់។ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៥ ខែសីហានេះ បានដកស្រង់សារបង្ហោះលើបណ្តាញសង្គម X កាលពីថ្ងៃចន្ទ របស់លោក Stubb បានគូសបញ្ជាក់ថា «ពេលវេលាកំណត់របស់ប្រធានាធិបតី ត្រាំ សម្រាប់បទឈប់បាញ់កំពុងខិតជិតមកដល់។ ហ្វាំងឡង់ […]
នាយករដ្ឋមន្រ្តីព្យួរតំណែងលោកស្រី ផែថងថាន បដិសេធមិនចុះចេញពីតំណែងនោះឡើយ បើទោះមានបាតុកម្មរង្គើក្រុងបាងកក
នាយករដ្ឋមន្រ្តីស្រីវ័យក្មេងរបស់ថៃ ផែថងថាន ប្រកាសមិនចុះចេញពីតំណែងនាយករដ្ឋមន្រ្តីឡើយ បើទោះបីមានបាតុកម្មតវ៉ារង្គើក្រុងបាងកក។ សារព័ត៌មានក្នុងស្រុកថៃបានចេញផ្សាយដកស្រង់សម្តីបើលោក Prommin Lertsuridej អគ្គលេខាធិការរបស់នាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រា ក្នុងសន្និសីទកាសែតកាលពីថ្ងៃចន្ទទី៤ខែសីហាម្សិលមិញ បានឲ្យដឹងថា បើទោះជាមានបាតុកម្មរង្គើទីក្រុងបាងកកក៏ដោយ ក៏នាយករដ្ឋមន្ត្រីព្យួរតំណែង លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា នឹងមិនចុះចេញពីតំណែងដាច់ខាត រហូតដល់ដែលតុលាការធម្មនុញ្ញចេញសាលក្រមសំណុំរឿងបែកធ្លាយការសន្ទនាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ ប៉ុន្មានថ្ងៃមកនេះ ទីក្រុងបាងកកបានស្វាគមន៍ក្រុមបាតុកររាប់ពាន់ប្រមូលផ្តុំគ្នាធ្វើបាតុកម្មឲ្យលោកស្រី អ៊ុងអ៊ីង […]
ម៉ោង ១១ព្រឹកថ្ងៃចន្ទនេះ ថៃបានបញ្ជូនកម្លាំងប្រដាប់ដោយអាវុធគ្រប់ដៃ និងគ្រឿងចក្រចូលក្នុងតំបន់អានសេះ ដែលជាដែនអធិបតេយ្យរបស់កម្ពុជា
នៅវេលាម៉ោង ១១ ព្រឹកនេះ ថៃបានបញ្ជូនកម្លាំងប្រដាប់ដោយអាវុធគ្រប់ដៃ និងគ្រឿងចក្រចូលក្នុងតំបន់អានសេះ ដែលជាដែនអធិបតេយ្យរបស់កម្ពុជា ហើយថែមទាំងបានរាយបន្លាលួស បើទោះបីជាត្រូវបានហាមឃាត់យ៉ាងខ្លាំងពីសំណាក់កងកម្លាំងរបស់កម្ពុជាយ៉ាងណាក៏ដោយ។ នេះបើតាមការបញ្ជាក់របស់ក្រសួងការពារជាតិ នារសៀលថ្ងៃចន្ទ ទី៤ ខែសីហា ២០២៥។ ក្រសួងការពារជាតិបានរំលឹកថា កម្ពុជាទើបតែបានរៀបចំឱ្យមានដំណើរកិច្ចរបស់អនុព័ន្ធយោធាបរទេសប្រចាំនៅកម្ពុជា ទៅកាន់ទីកន្លែងទាំងនោះ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ដែលនេះបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា វាជាដែនអធិបតេយ្យរបស់កម្ពុជា។ ទង្វើនេះគឺជាការរំលោភដល់បទឈប់បាញ់យ៉ាងគឃ្លើន និងបានបង្កការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុតចំពោះសន្តិភាព និងសន្តិសុខនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ ក៏ដូចជាតំបន់ទាំងមូល។ […]

