នាយករដ្ឋមន្រ្តីព្យួរតំណែងលោកស្រី ផែថងថាន បដិសេធមិនចុះចេញពីតំណែងនោះឡើយ បើទោះមានបាតុកម្មរង្គើក្រុងបាងកក

នាយករដ្ឋមន្រ្តីស្រីវ័យក្មេងរបស់ថៃ ផែថងថាន ប្រកាសមិនចុះចេញពីតំណែងនាយករដ្ឋមន្រ្តីឡើយ បើទោះបីមានបាតុកម្មតវ៉ារង្គើក្រុងបាងកក។ សារព័ត៌មានក្នុងស្រុកថៃបានចេញផ្សាយដកស្រង់សម្តីបើលោក Prommin Lertsuridej អគ្គលេខាធិការរបស់នាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រា ក្នុងសន្និសីទកាសែតកាលពីថ្ងៃចន្ទទី៤ខែសីហាម្សិលមិញ បានឲ្យដឹងថា បើទោះជាមានបាតុកម្មរង្គើទីក្រុងបាងកកក៏ដោយ ក៏នាយករដ្ឋមន្ត្រីព្យួរតំណែង លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា នឹងមិនចុះចេញពីតំណែងដាច់ខាត រហូតដល់ដែលតុលាការធម្មនុញ្ញចេញសាលក្រមសំណុំរឿងបែកធ្លាយការសន្ទនាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ ប៉ុន្មានថ្ងៃមកនេះ ទីក្រុងបាងកកបានស្វាគមន៍ក្រុមបាតុកររាប់ពាន់ប្រមូលផ្តុំគ្នាធ្វើបាតុកម្មឲ្យលោកស្រី អ៊ុងអ៊ីង […]

ម៉ោង ១១ព្រឹកថ្ងៃចន្ទនេះ ថៃបានបញ្ជូនកម្លាំងប្រដាប់ដោយអាវុធគ្រប់ដៃ និងគ្រឿងចក្រចូលក្នុងតំបន់អានសេះ ដែលជាដែនអធិបតេយ្យរបស់កម្ពុជា

នៅវេលាម៉ោង ១១ ព្រឹកនេះ ថៃបានបញ្ជូនកម្លាំងប្រដាប់ដោយអាវុធគ្រប់ដៃ និងគ្រឿងចក្រចូលក្នុងតំបន់អានសេះ ដែលជាដែនអធិបតេយ្យរបស់កម្ពុជា ហើយថែមទាំងបានរាយបន្លាលួស បើទោះបីជាត្រូវបានហាមឃាត់យ៉ាងខ្លាំងពីសំណាក់កងកម្លាំងរបស់កម្ពុជាយ៉ាងណាក៏ដោយ។ នេះបើតាមការបញ្ជាក់របស់ក្រសួងការពារជាតិ នារសៀលថ្ងៃចន្ទ ទី៤ ខែសីហា ២០២៥។ ក្រសួងការពារជាតិបានរំលឹកថា កម្ពុជាទើបតែបានរៀបចំឱ្យមានដំណើរកិច្ចរបស់អនុព័ន្ធយោធាបរទេសប្រចាំនៅកម្ពុជា ទៅកាន់ទីកន្លែងទាំងនោះ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ដែលនេះបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា វាជាដែនអធិបតេយ្យរបស់កម្ពុជា។ ទង្វើនេះគឺជាការរំលោភដល់បទឈប់បាញ់យ៉ាងគឃ្លើន និងបានបង្កការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុតចំពោះសន្តិភាព និងសន្តិសុខនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ ក៏ដូចជាតំបន់ទាំងមូល។  […]

មុននឹងឱសានវាទដាក់ទណ្ឌកម្មមកដល់! លោក ត្រាំ បញ្ជូនបេសកជនពិសេសទៅកាន់រុស្ស៉ី 

បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក គឺលោក Steve Witkoff នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៉ី នៅសប្ដាហ៍ក្រោយ មុននឹងឱសានវាទដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកផុតកំណត់ និងចំពោះមុខការកើនឡើងភាពតានតឹងជាមួយរុស្ស៉ី។  ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ ទី៣ ខែសីហា បានឱ្យដឹងថា នាវាមុជទឹកនុយក្លេអ៊ែរអាមេរិក ២គ្រឿងដែលលោកបានចេញបញ្ជាឱ្យចល័ត បន្ទាប់ពីផ្ទុះសង្រ្គាមពាក្យសម្ដីជាមួយ អតីតប្រធានាធិបតីរុស្ស៉ី លោក Dmitry Medvedev កំពុងស្ថិតនៅក្នុងតំបន់ហើយ។ តែលោកមិនបានបញ្ជាក់ថាតើនាវាមុជទឹកទាំង២គ្រឿងនេះជាប្រភេទនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ […]

ក្រុមហាម៉ាស់ យល់ព្រមឲ្យគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ផ្តល់អាហារដល់ឈ្លើយសឹកជនជាតិអ៊ីស្រាអែល នៅហ្គាហ្សា

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានស្នើសុំឱ្យគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ធ្វើអន្តរាគមន៍ដើម្បីជួយអ្នកជាប់ឃុំ ខណៈរថយន្តជំនួយចំនួន ៣៦ គ្រឿងបានចូលដល់តំបន់ហ្គាហ្សាកាលពីថ្ងៃសៅរ៍។ នេះបើតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃចន្ទ។ ក្រុមហាម៉ាស់បាននិយាយថា ខ្លួនយល់ព្រមបើកចំហចំពោះគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ក្នុងការផ្តល់ជំនួយដល់ជនជាប់ឃុំរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា បន្ទាប់ពីនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយថា លោកបានស្នើសុំឱ្យអង្គការអន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវចូលផ្តល់ជំនួយ។ សេចក្តីថ្លែងការណ៍របស់ក្រុឦ Hamas និងលោក Netanyahu បានកើតឡើងបន្ទាប់ពីក្រុមប៉ាឡេស្ទីនកាលពីសប្តាហ៍មុនបានចេញផ្សាយវីដេអូដែលបង្ហាញពីឈ្លើយសឹកជនជាតិអ៊ីស្រាអែលដែលមានសភាពស្លេកស្លាំងពីរនាក់ត្រូវបានឃុំខ្លួននៅហ្គាហ្សាដែលជាកន្លែងប្រជាជនប៉ាឡេស្ទីនប្រហែល ២ លាននាក់កំពុងតស៊ូដើម្បីរស់រានមានជីវិតពីវិបត្តិអត់ឃ្លានដែលបង្កឡើងដោយអ៊ីស្រាអែល។ […]

ព្យុះភ្លៀងដ៏ខ្លាំងនៅចិន ស្លាប់ ៤៤នាក់ និងមនុស្ស ៩ នាក់បាត់ខ្លួន 

នៅថ្ងៃទី០១ខែសីហាននេះ ព្យុះភ្លៀងដ៏ខ្លាំងបង្កជាទឹកជំនន់នៅទីក្រុងប៉េកាំងបានបណ្តាលឱ្យមនុស្សស្លាប់ ៤៤នាក់ និងមនុស្ស ៩ នាក់បាត់ខ្លួន ខណៈអ្នកស្រុកជាង ៣០០,០០០ នាក់បានរងផលប៉ះពាល់ និងផ្ទះចំនួន ២៤,០០០ ខ្នងរងការខូចខាត។ នេះបើតាមការចេញផ្សាយរបស់ទូរទស្សន៍ NDTV ។ ទូរទស្សន៍ NDTV ផ្សាយថា ក្នុង​ចំណោម​អ្នក​ស្លាប់​មាន​មនុស្ស​ចាស់​៣១​នាក់​នៅ​មណ្ឌល​ថែទាំ​មួយ​ក្នុង​សង្គាត់ Miyun រីឯអ្នកបាត់ខ្លួនរួមមានមន្ត្រីក្នុងតំបន់ ៤នាក់ដែលចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។ អាជ្ញាធរចិនបានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងចាប់ផ្ដើមតាំងពីថ្ងៃទី២៣ដល់ ២៩ […]

រដ្ឋាភិបាលយោធា មីង អ៊ុងឡាំង បិទបញ្ចប់ការដាក់ប្រទេសក្នុងគ្រាអាសន្ន ត្រៀមលក្ខណៈរៀបចំការបោះឆ្នោតសកល

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា របស់នាយឧត្តមសេនីយ៍ មីង អ៊ុងឡាំង បានប្រកាសបិទបញ្ចប់ការដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីពង្រឹងការត្រៀមលក្ខណៈរៀបចំការបោះឆ្នោតសកលនៅអំឡុងចុងឆ្នាំនេះ។​ ទីភ្នាក់ងារព័ត៌មាន AFP ចេញផ្សាយដោយស្រង់សម្តីអ្នកនាំពាក្យរដ្ឋាភិបាលយោធា លោក Zaw Min Tun បានប្រាប់អ្នកសារព័ត៌មានថា ការដាក់ប្រទេសក្នុងគ្រាអាសន្ន ត្រូវបានលុបចោលនាថ្ងៃទី៣១ ខែកក្កដានេះ ដើម្បីឱ្យមីយ៉ាន់ម៉ាត្រៀមរៀបចំការបោះឆ្នោត លើគន្លងផ្លូវឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។  គួរឲ្យដឹងថា របបយោធាមីយ៉ាន់ម៉ា ដែលដឹកនាំដោយប្រមុខក្រុមប្រឹក្សារដ្ឋលោក មីង អ៊ុងឡាំង បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន […]

កាណាដាមានបំណងទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅខែកញ្ញា

លោក Mark Carney នាយករដ្ឋមន្ត្រី​កាណាដា កាល​ពី​ថ្ងៃ​ទី៣០​ខែ​កក្កដា​ឆ្នាំ​ បានប្រកាស​ថា កាណាដា កំពុងរៀបចំទទួលស្គាល់ជាផ្លូវការនូវរដ្ឋប៉ាឡេស្ទីន​នា​ខែ​កញ្ញា​ខាង​មុខ ស្របតាមវិធានការការទូតស្រដៀងគ្នា ដែលធ្វើឡើងដោយប្រទេសបារាំង និងចក្រភពអង់គ្លេស។ លោក Carney បាននិយាយ​ថា កាណាដាបានប្តេជ្ញាចិត្តជាយូរមកហើយចំពោះដំណោះស្រាយរដ្ឋពីរ ដែលជារដ្ឋប៉ាឡេស្ទីនឯករាជ្យ ឋិតថេរ និងអធិបតេយ្យភាព ដែលរស់នៅក្បែររដ្ឋអ៊ីស្រាអែល ក្នុងសន្តិភាព និងសន្តិសុខ។ លោកបាន​បន្ថែម​ថា កាណាដាមានបំណងទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅឯមហាសន្និបាតអង្គការសហប្រជាជាតិលើកទី​៨០។ យើង​មាន​បំណង​ធ្វើ​ដូច្នេះ ដោយសារ​តែ​អាជ្ញាធរ​ប៉ាឡេស្ទីន​បាន​ប្តេជ្ញា​ដឹកនាំ​កំណែទម្រង់​ចាំបាច់​ជា​ច្រើន។ […]

ថៃសម្រេចចិត្តទាំងកំហឹង! ផ្អាកជំនួយយោធា និងបញ្ជូននិស្សិតយោធាកម្ពុជាត្រឡប់មកប្រទេសកំណើតវិញ 

អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Nattapol Nakpanit នៅថ្ងៃព្រហស្បតិ៍នេះបានបញ្ជាឱ្យបញ្ឈប់ជំនួយយោធាទាំងអស់ដល់កម្ពុជា និងបញ្ជូននិស្សិតកម្ពុជា ដែលកំពុងសិក្សានៅមហាវិទ្យាល័យការពារជាតិថៃ(NDC) ត្រឡប់ទៅប្រទេសកំណើតវិញ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation ។ សម្រេចចិត្តរបស់លោក Nattapol  បន្ទាប់ពីមានការបាញ់គ្នានៅតាមព្រំដែន។ លោកកំពុងកាន់តួនាទីជារដ្ឋមន្ត្រីក្រសួងការពារជាតិស្ដីទីថៃផងនោះ បានបញ្ជាក់ថា  លោកបានបញ្ជាឱ្យផ្អាកការផ្លាស់ប្ដូរការហ្វឹកហ្វឺនយោធាជាមួយកម្ពុជា។ លោកថា និស្សិតកម្ពុជាទាំងអស់ ដែលកំពុងសិក្សានៅ NDC សម្រាប់ឆ្នាំសិក្សា២០២៤ ត្រូវបានបញ្ជូនត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីមានការប្រយុទ្ធគ្នា […]

កាសែតល្បីឈ្មោះ CNA ផ្សាយថា កម្ពុជា​ជំរុញ​ឲ្យ​ថៃ​បញ្ជូន​ទាហាន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ត្រឡប់មក​វិញ

សារព័ត៌មានរបស់សិង្ហបុរី CNA នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៣១ កក្កដានេះ បានផ្សាយថា កម្ពុជា​បាន​អំពាវនាវ​ឱ្យ​ថៃ​ធ្វើការ​បញ្ជូន​ទាហាន​ ២០​នាក់​មក​វិញ ដែល​ទាហានថៃបាន​និយាយ​ថា​ត្រូវ​បាន​ចាប់​ខ្លួន​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​បទ​ឈប់​បាញ់​ដើម្បី​បញ្ឈប់​ការ​ប្រយុទ្ធគ្នា។ CNA ផ្សាយថា ប្រទេសទាំងពីរបានព្រមព្រៀងបទឈប់បាញ់មួយកាលពីថ្ងៃអង្គារបន្ទាប់ពីការប៉ះទង្គិចគ្នារយៈពេល ៥ថ្ងៃដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៣ នាក់នៅភាគីទាំងពីរ ដែលជាការផ្ទុះចុងក្រោយនៃជម្លោះដ៏រ៉ាំរ៉ៃលើប្រាសាទព្រំដែនរវាងប្រទេសទាំងពីរ។ ទីក្រុងបាងកកបាននិយាយថា មិនមានរបាយការណ៍អំពីអំពើហឹង្សាក្នុងអំឡុងពេលយប់រហូតដល់ម៉ោង ៧ ព្រឹកនោះទេ បន្ទាប់ពីភាគីទាំងពីរបានផ្លោងការចោទប្រកាន់អំពីការបំពានបទឈប់បាញ់កាលពីថ្ងៃពុធ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា […]

ខណៈកំពុងអនុវត្តបទឈប់បាញ់! អ្នកជំនួញអាមេរិក អបអរសាទរលទ្ធផលចរចារពាណិជ្ជកម្មអាមេរិក និងកម្ពុជា 

តាមរយៈលើបណ្តាញសង្គមនាព្រឹកនេះ ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា លោក Casey Barnett បានប្រកាសអបអរសាទរ លទ្ធផលចរចារពាណិជ្ជកម្ម ( Trade Deal) អាមេរិកជាមួយកម្ពុជា។ ការប្រកាសរបស់អ្នកជំនួញអាមេរិករូបនេះ ធ្វើឡើងក្រោយលោក Howard Lutnick រដ្ឋមន្រ្តីពាណិជ្ជកម្មអាម៉េរិក នៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន Fox News កាលពីថ្ងៃទី៣០ ខែកក្កដា បានអះអាងថា អាម៉េរិក បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយកម្ពុជានិងថៃហើយ ប៉ុន្តែលោក […]