ស្ថានទូតចិននៅកម្ពុជា បានបញ្ជាក់ពីការត្រៀមខ្លួន ក្នុងចូលរួមជាអ្នកសង្កេតការណ៍ ជួយដល់ផ្នែកបច្ចេកទេសដើម្បីរួមចំណែកក្នុងការគាំទ្រលើការអនុវត្តបទឈប់បាញ់របស់កម្ពុជាថៃឈានដល់ការរកដំណោះស្រាយ វិលត្រឡប់មកវិញនូវប្រក្រតីភាព ហើយមិត្តចិនបានយកចិត្តទុកដាក់យ៉ាងខ្លួន លើផលប៉ះពាល់ដល់ប្រជាជន ព្រមទាំងឃ្លាំងមើលតាមដានពីស្ថានភាពព្រំដែន យ៉ាងយកចិត្តទុកដាក់។ នេះជាគូសបញ្ជាក់របស់ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ធ្វើឡើងនៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ អត្ថបទ៖ […]
Category: សង្គម
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំRBC រវាងយោធភូមិភាគទី៥ កម្ពុជា និងយោធភូមិភាគទី១ ថៃ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ កម្ពុជា និងយោធភូមិភាគទី១ ថៃ ដែលបានធ្វើឡើងនៅខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ នាថ្ងៃសុក្រទី ២២ សីហា ២០២៥នេះ។ គួររម្លឹកថា កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅថ្ងៃនេះ គឺគណៈប្រតិភូកម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ […]
អ្នកនាំពាក្យរដ្ឋាភិបាល ប្រាប់ឲ្យពលរដ្ឋខ្មែរត្រូវប្រុងប្រយ័ត្នជាមួយសង្គ្រា មចិត្តសាស្ត្រ ដែលគេប្រើបំបែកសាមគ្គីជាតិខ្មែរ
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានណែនាំឲ្យប្រជាពលរដ្ឋខ្មែរត្រូវប្រុងប្រយ័ត្នជាមួយសង្គ្រាមចិត្តសាស្ត្រ ដែលគេកំពុងប្រើបំបែកសាមគ្គីជាតិខ្មែរ និងបំផ្លាញជំនឿរបស់ប្រជាពលរដ្ឋលើថ្នាក់ដឹកនាំ។ ការណែនាំនេះ បានធ្វើឡើងនៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ ឯកឧត្តម ប៉ែន បូណា បានលើកឡើងទៀតថា ព័ត៌មានក្លែងក្លាយ នៅតែជាអាវុធយុទ្ធសាស្ត្រ ដែលគេប្រើប្រាស់កាន់តែច្រើនឡើង ដើម្បីបំបែកបំបាក់មហាសាមគ្គីជាតិខ្មែរ […]
ព្រះមហាក្សត្រ ត្រាស់បង្គាប់បញ្ចប់គោរមងារ«ឧកញ៉ា» ពីឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya
ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់បញ្ចប់គោរមងារ «ឧកញ៉ា» តាមព្រះរាជក្រឹត្យ ចុះថ្ងៃទី១៩ សីហា ដោយមានសំណើរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ គួររម្លឹកថា អ្នកជំនួញឡេដ៏ល្បីដែលមហាជនភាគច្រើនស្គាល់ថា Love Riya ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្ដល់គោរមងារជា” ឧកញ៉ា” កាលពីថ្ងៃទី០១ […]
គ.ប.ឆ.ប. បង្ហាញលទ្ធផលបង្ក្រាបបទល្មើសឆបោកតាមអនឡាញ នៅទូទាំងប្រទេស
គិតចាប់ពីថ្ងៃទី២៧ ខែមិថុនាដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រោមការចង្អុលបង្ហាញពីគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប. ឆ.ប. (ONLINE SCAMS)បានចាត់វិធានការបង្រ្កាបតាមគោលដៅចំនួន ៧២ ទីតាំង ក្នុង១៨ រាជធានី ខេត្ត ដោយបានឃាត់ខ្លួនជនសង្ស័យសរុបចំនួនប្រមាណ ៣១៧០ នាក់ មាន១៩សញ្ជាតិ។ ក្នុងយុទ្ធនាការបង្ក្រាបសកម្មភាពឆបោកអនឡាញក្នុងនោះដែរ សមត្ថកិច្ចបានចាត់វិធានការបញ្ជូនមុខសញ្ញាសង្ស័យជាមេខ្លោងចំនួន៦៦នាក់ និងបក្ខពួករបស់ពួកគេទៅតុលាការដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន ខណៈជនបរទេសពាក់ព័ន្ធការឆបោកអនឡាញចំនួនសរុបប្រមាណជាង […]
កម្ពុជា-ថៃ ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តបទឈប់បាញ់ និងការស្តារប្រក្រតីភាពឡើងវិញនៅតាមតំបន់ព្រំដែន
តាមរយៈកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការអនុវត្តបទឈប់បាញ់ និងគោលការណ៍ឯកភាពទាំង១៣ចំណុច ការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងការស្តារប្រក្រតីភាពឡើងវិញនៅតាមតំបន់ព្រំដែន។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា បង្ហាញលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ និងកងទ័ពភូមិភាគទី១របស់ថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក Amarit Boonsuya មេបញ្ជាការ កងទ័ពភូមិភាគទី១ នាព្រឹកថ្ងៃទី២២ ខែសីហា […]
កូនខ្មែរនឹងកាន់តែខ្លាំង! ជប៉ុនជួយពង្រឹងសមត្ថភាពផ្នែកគណិតវិទ្យាដល់កុមារនៅកម្ពុជាឱ្យឈានដល់កម្រិតប្រកួតប្រជែងនៅឆាកអន្តរជាតិ
ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុន Surala Net Co.,Ltd នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងស្តីពី គម្រោងពង្រឹងសមត្ថភាពសិក្សារបស់កុមារចំពោះជំនាញគណិតវិទ្យា និងការកសាងសមត្ថភាពគ្រូតាមរយៈបច្ចេកវិទ្យាអប់រំ (EDTECH) មានរយៈពេល៥ឆ្នាំ។ កិច្ចសហប្រតិបត្តិការនេះមានគោលដៅ កែលម្អសមត្ថភាពគណិតវិទ្យារបស់សិស្សានុសិស្សថ្នាក់បឋមសិក្សា និងមធ្យមសិក្សានៅកម្ពុជា និងអភិវឌ្ឍសម្ភារៈបង្រៀនគណិតវិទ្យាតាមបែបឌីជីថលជាភាសាខ្មែរ។ នេះបើតាមការឱ្យដឹងពីក្រសួងអប់រំ យុវជន កីឡា។ បើតាមក្រសួងអប់រំ គំនិតផ្តួចផ្តើមនេះមានគោលបំណងលើកកម្ពស់គុណភាពនៃសម្ភារៈបង្រៀនសំខាន់ៗ […]
សម្តេចតេជោ ហ៊ុន សែន សម្តែងការអបអរសាទរវៀតណាម ដែលបានធ្វើដំណើរយ៉ាងស្វាហាប់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច
ស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា បានរៀបចំពិធីអបអរសាទរខួបលើកទី៨០ឆ្នាំទិវាឯករាជ្យ របស់វៀត ណាម (២ កញ្ញា ១៩៤៥-២/កញ្ញា ២០២៥)។ ពិធីនេះទទួលបានការផ្តល់កិត្តិយសអញ្ជើញ ចូល រួមយ៉ាងខ្ពង់ខ្ពស់ដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ ថ្លែងក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា គ្រាដែលទិវា ឯករាជ្យ […]
ទូតម៉ាឡេស៊ី ទទួលស្គាល់ និងកោតសរសើរកម្ពុជាលើការបោសសម្អាតមីន
ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារ ឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា។ ក្នុងជំនួបនោះ ឯកឧត្តម Shaharuddin Onn បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលសម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការបោសសម្អាតមីន និងភាពជាប្រធានដឹកនាំអនុសញ្ញាអូតាវ៉ា នាពេលកន្លងមក ព្រមទាំងបានទទួលស្គាល់ថា ការបោសសម្អាតមីន […]
ឯកឧត្ដម ស សុខា អំពាវនាវពលរដ្ឋគ្រប់សាសនានៅកម្ពុជាបន្តរួមគ្នាគាំទ្រដល់វីរភាពដ៏អង់អាចរបស់យុទ្ធជនជួរមុខ
ឯកឧត្ដអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវប្រជាពលរដ្ឋគ្រប់សាសនានៅក្នុងប្រទេសកម្ពុជា បន្តរួមគ្នាជាធ្លុងមួយគាំទ្រ និងលើកទឹកចិត្តដល់វីរភាពដ៏អង់អាចរបស់យុទ្ធជនជួរមុខរបស់ជាតិ ទាំងកម្លាំងកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែន ដែលបាននិងកំពុងឈរជើងការពារបូរណភាពទឹកដី ក្រោមបទបញ្ជាដ៏អង់អាចម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ការអំពាវនាវរបស់ឯកឧត្តមអភិសន្តិបណ្ឌិត បានធ្វើឡើង ក្នុងឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស២០ សីហា ២០២៥ […]
