តារាសម្តែង មាន សូនីតា លេងមួយក្តាំងកក្រើកអស់ពិភពសិល្បៈ ! 

តារាសម្តែង មាន សូនីតា លេងមួយក្តាំងបង្ហាញចិញ្ចៀនពេជ្រថាខ្លួនមានម្ចាស់ចិត្តរួចហើយ បានធ្វើឱ្យកក្រើកអស់ពិភពសិល្បៈ ។  ខណៈពេលដែលបង្ហាញរូបភាពស្វីតស្វីតនិងបង្ហាញចិញ្ចៀនពេជ្រថាខ្លួនមានម្ចាស់ចិត្តរួចហើយ ស្រាប់តែធ្វើឱ្យមហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍ និងម្នាក់ៗឆ្ងល់ថា តើ មាន សូនីតា ពិតជាមានគូស្នេហ៍ពិតប្រាកដ ឬគ្រាន់តែជាការសម្តែង ? កន្លងមកតារាសម្តែង មាន សូនីតា កម្រនឹងបង្ហាញអាប្បកិរិយាប្លែកៗជាមួយបុរសណាម្នាក់ណាស់ បើទោះបីជានាងចង់រៀបការ និងមានគូជីវិតដូចជាមិត្តភក្តិក្តី ក៏នាងមិនដែលបង្ហាញមុខមាត់ពិតបុរសអាថ៌កំបាំងនៅក្នុងចិត្តឱ្យមហាជនបានឃើញដែរ ទើបតែថ្មីៗនេះនាងបែរជាបង្ហោះរូបភាព និងបង្ហាញពីចិញ្ចៀនពេជ្រដែលគូស្នេហ៍សុំរៀបការទៅវិញ ។  […]

តារាស្រីទី៤ ហ៊ិន ច័ន្ទនីរ័ត្ន បង្ហាញសម្រស់ក្បាលពោះមុននឹងសម្រាលកូននៅសប្តាហ៍ក្រោយ ! 

ពិធីការិនី និងជាតារាសម្តែង ហ៊ិន​ ច័ន្ទនីរ័ត្ន គឺជាតារាស្រីទី៤ហើយដែលត្រៀមនឹងសម្រាលកូននៅក្នុងឆ្នាំ២០២៥នេះ ប៉ុន្តែមុននឹងសម្រាលកូនប្រុសរបស់ខ្លួននៅសប្តាហ៍ក្រោយនេះ នាងនិងស្វាមីបានដឹកដៃគ្នាទៅថតរូបអនុស្សាវីរយ៍បញ្ចេញក្បាលពោះយ៉ាងស្រស់ស្អាត មិនឱ្យចាញ់តារាបរទេសឡើយ ។   សម្រាប់ ហ៊ិន ច័ន្ទនីរ័ត្ន មិនដែលគិតឬប្រាថ្នាថា ខ្លួនអាចនឹងទៅថតរូបបញ្ចេញក្បាលពោះមុនពេលសម្រាលកូនដូចជាតារា ខ្មែរ និងតារាបរទេសឡើយ ពីព្រោះនាងគឺជាសិល្បការិនីដែលអៀនច្រើន និងមិនចូលចិត្តបង្ហាញភាពសិចស៊ីឡើយ ។  ដោយឡែកបាំងតែ១សប្តាហ៍ទៀតដល់ថ្ងៃដែលស្រីស្អាត ហ៊ិន ច័ន្ទនីរ័ត្ន សម្រាលកូនប្រុសជាទីស្រឡាញ់របស់ខ្លួនហើយ ។ […]

តារាវ័យក្មេង៥គូសុទ្ធតែចង់រៀបការក្រោយចូលរួមមង្គលការ ទេព បូព្រឹក្ស និង ជី ដេវីត ! 

បន្ទាប់ពីចូលរួមមង្គលការរបស់តារាចម្រៀង ទេព បូព្រឹក្ស និង ជី ដេវីត រួច តារាល្បីៗជាច្រើនបានបង្ហាញនូវអារម្មណ៍ពិត និងចង់រៀបការឆាប់ៗដូចជាអ្នកទាំងពីរដែរ ។  ១ . សំណាង អេលីណា  កញ្ញា សំណាង អេលីណា ជាស្រីស្អាតសប្បុរសស្នេហ៍ម្នាក់ តែពេលនិយាយដល់រឿងរៀបការ នាងតែងតែបដិសេដជានិច្ច ដោយឡែកលើកនេះ នាងបែរជាពោលពាក្យថា ឃើញ តារាចម្រៀងប្រុសស្រី ជី […]

ខ្លាំងមែននិស្សិត fashion design លក្ខណ៍ មុនីអានីតា កំពុងឈោងចាប់អាជីពសម្តែងនិងត្រៀមប្រកួតក្នុងវិស៍យបវរកញ្ញាជាថ្មី !

កញ្ញា លក្ខណ៍ មុនីអានីតា និស្សិតខាង Fashion design ឆ្នាំទី២ កំពុងឈោងចាប់អាជីពសម្តែងនិងត្រៀមប្រកួតក្នុងវិស៍យបវរកញ្ញាជាថ្មីម្តងទៀត ។  អតីត Miss Global Cambodia 2023   កញ្ញា លក្ខណ៍ មុនីអានីតា ត្រូវបានគេស្គាល់ថា ជានិស្សិតខាង Fashion design ឆ្នាំទី២ ដ៏មានចំណេះដឹង ដើម្បីការសិក្សារបស់ខ្លួននាងសុខចិត្តមិនទទួលការងារសិល្បៈច្រើន ទោះបីគេឱ្យតម្លៃខ្លួនខ្ពស់យ៉ាងណាក្តី ។ កញ្ញា លក្ខណ៍ មុនីអានីតា មិនសូវខ្វល់ពីរឿងកេរ្តិ៍ឈ្មោះល្បីឬមិនល្បីឡើយ នាងធ្វើការងារក្នុងសិល្បៈយ៉ាងសន្សឹមៗតាមសមត្ថភាពរបស់ខ្លួន ដោយមិនប្រើខ្សែឈានមួយជំហានដល់មេឃឡើយ នាងថា ជីវិតនាងឈានឡើងមកដល់សព្វថ្ងៃនេះគឺដោយសារការខំប្រឹងប្រែងរបស់ខ្លួន ។  ទន្ទឹមនិងការប្តេជ្ញាចិត្តចង់ចប់បញ្ចប់ការសិក្សារបស់ខ្លួននេះ កញ្ញា […]

អ្នកគាំទ្រតាមលែងទាន់ហើយ អៀ ម៉េងលិ លេងមួយក្បាច់នេះ ! 

អ្នកគាំទ្រតាមលែងទាន់ហើយ បើតារាសិចស៊ី អៀ ម៉េងលិ លេងមួយក្បាច់នេះ ខណៈពេលដែលប្រកាសវិលត្រឡប់មកទទួលការងារសិល្បៈឡើងវិញ ។  កន្លងមកតារាសិចស៊ី អៀ ម៉េងលិ បានប្រកាសក្តែងៗថា បែកគ្នាជាមួយគូស្នេហ៍របស់ខ្លួនហើយ ដោយសារតែបញ្ហាមួយចំនួន ។ ដោយឡែកប៉ុន្មានថ្ងៃមុននេះ ស្រាប់តែនាងបង្ហោះរូបភាពជាមួយសង្សាររបស់ខ្លួនឡើងវិញ ដោយធ្វើឱ្យអ្នកគាំភ្ញាក់ផ្អើល និងតាមលែងទាន់ហើយ ។ កញ្ញា អៀ ម៉េងលិ បានរៀបរាប់ថា « អត់ឃើញផុសមួយគ្នាគេថាបែកគ្នា […]

ឆ្នាំណាក៏ដូចឆ្នាំណា ស៊ីន យូប៊ីន ធ្វើឱ្យបរទេសសរសើរជាមួយឈុតសម្លៀកបំពាក់ច្នៃយ៉ាងប្រណិតដោយស្នាដៃផ្ទាល់ ! 

រយៈពេល៣ឆ្នាំមកហើយដែលតារាសម្តែង ស៊ីន យូប៊ីន ទទួលបានពានរង្វាន់ជាប់ៗគ្នានៅក្នុងព្រឹត្តិការណ៍ HOFS នៅប្រទេស សិង្ហបុរី ជាក់ស្តែងរាល់ពេលទទួលពានរង្វាន់ម្តងៗនាងបានច្នៃម៉ូដសម្លៀកបំពាក់ប្លែកៗដោយស្នាដៃខ្លួនឯងផ្ទាល់ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវអន្តរជាតិ ។ ឈុតសម្លៀកបំពាក់ដែលតារាស្រី ស៊ីន យូប៊ីន គ្រងនៅក្នុងថ្ងៃទទួលពានរង្វាន់ពីព្រឹត្តិការណ៍ HOFS ( Hall of Fame Singapore ) គឺច្នៃយ៉ាងប្រណិតចេញពីស្នាដៃរបស់នាងពិតៗ ដោយនាងបានរំលេចជាមួយរូបតំណាង២៥ខេត្តក្រុងនៃប្រទេស កម្ពុជា មានទាំង ព្រះបរមរាជវាំង រូបតាដំបងគ្រញូង រូបឆ្នាំងដី និង រូបសត្វព្រាប ដើមត្នោត និងឆ្នេរខ្សាច់សក្បុសនៃកោះរ៉ុង […]

នៅពីក្រោយការវិលត្រឡប់មកកាន់វិស័យសម្តែងរបស់ នៅ សុនីតា ក្រោយផ្អាកសិល្បៈជាង ១០ ឆ្នាំ ! 

មហាជនជាច្រើនមានការភ្ញាក់ផ្អើលនៅពេលដែលឃើញតារាសម្តែង នៅ សុនីតា វិលត្រឡប់មកឆាកសម្តែងឡើងវិញបន្ទាប់ពីបាត់មុខពីវិស័យនេះអស់ពេលជាង១០ឆ្នាំ ។  តារាសម្តែង នៅ សុនីតា បានបោះបង់អាជីពសម្តែងអស់ពេលជាង១០ឆ្នាំមកហើយ បន្ទាប់ពីមានគ្រួសារ និងមានកូន ដោយឡែកថ្មីៗនេះនាងស្រាប់តែលេចមុខនៅក្នុងរឿង « អំពើអ្នកជិតខាង » របស់ផលិតកម្ម LD ទៅវិញ ។ ជុំវិញនៃការវិលត្រឡប់របស់តារាសម្តែង នៅ សុនីតា ត្រូវមហាជនជាច្រើនមានការងឿងឆ្ងល់គ្រប់ៗគ្នា ពីព្រោះនាងបានសាងគ្រួសារមានកូនចៅ និងមានទ្រព្យសម្បត្តិមុខមាត់រស់នៅសុខស្រួលទៅហើយ ចុះម្តេចឡើយក៏វិលត្រឡប់មកសន្សំប្រាក់កាក់ល្អិតនេះទៅវិញ ?  ជុំវិញនៃការវិលត្រឡប់មកកាន់ឆាកសម្តែងរបស់តារាសម្តែង […]

សម្រស់និងរូបរាងប្រែប្រួលខ្លាំងស្រាប់តែបែកធ្លាយ ភឹម ស្រីណូ ត្រៀមចូលរោងការឆាប់ៗបន្ទាប់ពីបោះទុនប្រាក់រាប់ម៉ឺនដុល្លារលក់ផលិតផលថែសម្រស់ ! 

ស្របពេលដែលសម្រស់ពេលតារាស្រី ភឹម ស្រីណូ អតីតម្ចាស់មកុដ Miss Grand Cambodia 2023 ចាប់ផ្តើមប្រែប្រួលខ្លាំង ស្រាប់តែមានព័ត៌មានថា តារាស្រីរូបនេះត្រៀមខ្លួនចូលរោងការក្នុងពេលឆាប់ៗខាងមុខ ។ ជួបជាមួយកញ្ញា ភឹម ស្រីណូ ផ្ទាល់កាលពីពេលថ្មីៗនេះយើងចាប់អារម្មណ៍ឃើញថា ភឹម ស្រីណូ ពិតជាស្រស់ស្អាតប្លែកខុសពីមុនឆ្ងាយណាស់ សូម្បីតែមិត្តរួមអាជីពក៏មានការភ្ញាក់ផ្អើលផងដែរនៅពេលដែលឃើញនាងប្រែប្រួលខ្លាំងបែបនេះ ។  ភឹម ស្រីណូ បានបង្ហើបប្រាប់ពីអាថ៌កំបាំងដែលធ្វើឱ្យនាងស្រស់ស្អាត និងប្រែប្រួលបែបនេះថា មកពីនាងញុំាតបអាហារ និងហាត់ប្រាណជាប្រចាំ ក្នុងនោះនាងក៏បានប្រើប្រាស់នូវផលិតផលមួយចំនួនជួយផងដែរ ទើបធ្វើឱ្យនាងស្រកគីឡូឆាប់ ហើយទទួលបាននូវអ្វីដែលខ្លួនចង់បាន ។ […]

តុលាការសម្រេចឃុំខ្លួនលោក ហង្ស សំណាង និងបក្ខពួក២នាក់ទៀត ដែលថតបង្ហោះវីដេអូសម្តែងបែបចំអកធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តកងទ័ពនៅសមរភូមិមុខ

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ បានចេញដីការបង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនជនជាប់ចោទទាំង៣នាក់ ទៅឃុំខ្លួននៅពន្ធនាគារ ដើម្បីរង់ចាំទទួលការជំនុំជម្រះ តាមនីតិវិធី។ អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនទាំង៣នាក់ រួមមានឈ្មោះ ហង្ស សំណាង, ឈ្មោះ កុញ វាសនា ហៅ ស្នា និងឈ្មោះ រស់ អែវ ត្រូវបានចោទប្រកាន់ចំនួន៣បទល្មើស រួមមាន៖ ទី១៖ […]

ស្ងាត់រឿងទារបំណុល សាឡាត់ ស្រីឡាង ត្រូវបុរសសង្ហា ហ៊ឹម ថាវយ៉ន់ណា បង្ហោះវិដេអូស្និទ្ធស្នាលបង្ហាញពីទំនាក់ទំនងពិសេស ! 

បន្ទាប់ពីស្ងប់ស្ងាត់រឿងគេទារបំណុលមិនបានប៉ុន្មានផង ស្រាប់តែថ្មីៗនេះ បុរសសង្ហា ហ៊ឹម ថាវយ៉ាន់ណា ដែលជាម្ចាស់ជ័យលោភី Mister Cambodia 2024 បង្ហោះវិដេអូហាត់ប្រាណនិងស្និទ្ធស្នាលជាមួយ សាឡាត់ ស្រីឡាង យ៉ាងផ្អែមល្ហែមបំផុតនៅក្នុង TikTok ។  តាមរយៈវិដេអូដែលបុរសសង្ហា ហ៊ឹម ថាវយ៉ាន់ណា បានបង្ហោះនោះ កំពុងធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការចាប់អារម្មណ៍ ហើយម្នាក់ៗគិតថា សាឡាត់ ស្រឡាង ចាប់ផ្តើមបង្ហាញពីទំនាក់ទំនង និងជីវិតឯកជនរបស់ខ្លួនជាមួយបុរសសង្ហាហ៊ឹម ថាវយ៉ាន់ណា ជាសាធារណៈហើយ ហើយអ្នកទាំងពីរអាចនឹងមានដំណឹងល្អក្នុងពេលឆាប់ៗ  ពីព្រោះកន្លងមក សាឡាត់ […]

5
Promotion