ទីភ្នាក់ងាររញ្ជួយដីរបស់ប្រទេសហ្វីលីពីន បាននិយាយថា ការរញ្ជួយដីកម្រិត ៧.៥ រ៉ិចទ័របានវាយប្រហារនៅឯនាយសមុទ្រនៅភាគខាងត្បូងប្រទេសកាលពីព្រឹកថ្ងៃសុក្រ ជាមួយនឹងការព្រមានអំពីរលកយក្សស៊ូណាមិនៅក្នុងប្រទេសមួយចំនួន ហើយបានជំរុញប្រជាជននៅតំបន់ឆ្នេរក្បែរនោះឱ្យផ្លាស់ទីទៅកាន់ដីខ្ពស់។ តាមសារព័ត៌មាន Reuters ទីភ្នាក់ងារ Phivolcs បានព្រមានពីការរញ្ជួយដីដែលបានវាយប្រហារនៅពេលព្រឹកពីទីក្រុង Manay ក្នុង Davao Oriental ក្នុងតំបន់ Mindanao ។ មន្ត្រីការពារជនស៊ីវិល លោក Raffy Alejandro បាននិយាយនៅលើ Facebook […]
Tag: ហ្វីលីពីន
មនុស្សយ៉ាងតិច ៦៩នាក់បានស្លាប់នៅក្នុងគ្រោះរញ្ជួយដីដ៏ខ្លាំងមួយនៅប្រទេសហ្វីលីពីន
ទីភ្នាក់ងារសារព័ត៌មាន AP បានចេញផ្សាយនៅថ្ងៃពុធ ទី១ ខែតុលានេះថា យ៉ាងហោចណាស់មនុស្ស ៦៩ នាក់បានស្លាប់នៅក្នុងហេតុការណ៍រញ្ជួយដីដ៏ខ្លាំងមួយដែលបានវាយប្រហារខេត្តភាគកណ្តាលប្រទេសហ្វីលីពីន ជាកន្លែងដែលមនុស្សរាប់សិបនាក់ត្រូវបានសម្លាប់ដោយការរញ្ជួយដីដ៏ខ្លាំងមួយកាលពីយប់ថ្ងៃអង្គារ។ គ្រោះរញ្ជួយដីកម្រិត ៦.៩រ៉ិចទ័រ បានកើតឡើងនៅម៉ោងប្រហែល ១០យប់។ ក្រុមអ្នកជួយសង្គ្រោះបានព្យាយាមស្វែងរកអ្នកនៅរស់រានមានជីវិតនៅថ្ងៃពុធនេះ។ បើតាមអាជ្ញាធរក្នុងតំបន់ ចំនួនអ្នកស្លាប់នៅទីក្រុង Bogo ត្រូវបានគេរំពឹងថានឹងកើនឡើង ដោយសារមានភ្លៀងធ្លាក់ខ្លាំង ខណៈស្ពាន និងផ្លូវថ្នល់ដែលរងការខូចខាតកំពុងរារាំងដល់ការជួយសង្គ្រោះជីវិតមនុស្ស។ សូមជម្រាបថា ប្រទេសហ្វីលីពីន ដែលជាប្រទេសមួយក្នុងចំនោមប្រទេសដែលងាយរងគ្រោះនឹងគ្រោះមហន្តរាយបំផុត តែងតែរងការវាយប្រហារដោយការរញ្ជួយដី […]
ប្រធានាធិបតីហ្វីលីពីន នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល ៤ថ្ងៃ!
ការិយាល័យប្រធានាធិបតីហ្វីលីពីន បានឲ្យដឹងថា លោក Ferdinand Marcos ប្រធានាធិបតីហ្វីលីពីន នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា រយៈពេល ៤ថ្ងៃដោយចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យប្រធានាធិបតីហ្វីលីពីននៅថ្ងៃទី២៧ ខែសីហា បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ នឹងក្លាយជាទស្សនកិច្ចលើកដំបូងរបស់លោក Marcos ចាប់តាំងពីឡើងកាន់តំណែងប្រធានាធិបតីហ្វីលីពីន ហើយជាប្រធានាធិបតីហ្វីលីពីនទីពីរ ដែលបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។ គួររំលឹកផងដែរថា នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ សម្តេចធិបតី ហ៊ុន […]
ប្រធានាធិបតីហ្វីលីពីន ប្រកាសឲ្យផ្អាកនាំចូលស្រូវអង្ករពីប្រទេសថៃ
ហ្វីលីពីន បានសម្រេចបិទការនាំចូលស្រូវអង្ករពីប្រទេសថៃជាធរមានរយៈពេល ៦០ថ្ងៃចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៥ ដើម្បីបន្ធូរបន្ថយផលប៉ះពាល់នៃតម្លៃស្រូវអង្ករធ្លាក់ចុះក្នុងរដូវប្រមូលផលក្នុងស្រុករបស់ខ្លួន។ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោក Ferdinand Marcos ប្រធានាធិបតីហ្វីលីពីន បានប្រកាសថាលោកនឹងបញ្ជាឱ្យផ្អាកការនាំចូលអង្កររយៈពេល ៦០ថ្ងៃ ចាប់ពីថ្ងៃទី ១ ខែកញ្ញា ដល់ថ្ងៃទី ៣០ ខែតុលា ដើម្បីបន្ធូរបន្ថយផលប៉ះពាល់នៃតម្លៃស្រូវធ្លាក់ចុះក្នុងរដូវប្រមូលផល។ នាយកដ្ឋានកសិកម្មហ្វីលីពីន បានរាយការណ៍ថា […]
