អាលាក់ហ្សីទំនិញថៃគ្រប់ប្រភេទកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បញ្ចេញអាជីវកម្មគ្រាប់ស្វាយចន្ទីដើម្បីលើកកម្ពស់ផលិតផលខ្មែរ !

ខណៈពេលដែលកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានចេញមុខប្រកាសថាខ្លួន អាលាក់ហ្សីទំនិញថៃគ្រប់ប្រភេទ ថ្មីៗនេះលោកក៏បានបញ្ចេញអាជីវកម្មគ្រាប់ស្វាយចន្ទីដែលបានសំងំធ្វើជាយូរមកហើយ ដើម្បីលើកកម្ពស់ផលិតផលខ្មែរ ។  ការពិតអាជីវកម្មធ្វើគ្រាប់ស្វាយចន្ទីរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត គឺបានដំណើរការជាយូរមកហើយ គ្រាន់តែមិនសូវផុសផុល ទើបតែថ្មីៗនេះលោកបញ្ចេញការងារនេះខ្លាំងតែម្តង ។ តាមរយៈសាររបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ដែលបានបង្ហោះការពីពេលថ្មីៗនេះលោកបានរៀបរាប់ថា « ដើម្បីលើកកម្ពស់ផលិតផលខ្មែរ គ្រាប់ស្វាយចន្ទី ខេមរៈសិរីមន្ត នឹងផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងក្រៅប្រទេសឆាប់ៗនេះ » ។  […]

ឈឺចាប់ផ្ទះលេខ២មើលងាយពេក អ្នកនាង ខាត់ សុឃីម ប្រកាសទទួលផ្សព្វផ្សាយគ្រប់អាជីវកម្មជារបស់ ខ្មែរ ដោយឥតគិតថ្លៃ ! 

ឈឺចាប់ក្នុងការមើលងាយនិងការឈ្លានពានរបស់ផ្ទះលេខ២ មកលើប្រទេស កម្ពុជា តារាចម្រៀងពហុជំនាញអ្នកនាង ខាត់ សុឃីម បានប្រកាសជាសាធារណៈទទួលផ្សព្វផ្សាយគ្រប់អាជីវកម្ម គ្រប់ផលិតផលដែលជារបស់ ខ្មែរ ដោយមិនគិតចាប់ពីពេលនេះតទៅ ។  តាមរយៈវិដេអូខ្លីមួយដែលអ្នកនាង ខាត់ សុឃីម បានបង្ហោះកាលពីថ្ងៃទី ៣០ ខែ កញ្ញា កន្លងមកនេះដែលនិយាយពីការឈ្លានពាននិងការមើលងាយរបស់ផ្ទះលេខ២មកលើប្រទេស កម្ពុជា បានធ្វើឱ្យមហាជនជាច្រើនផ្ទុះការសរសើរ ដោយអ្នកនាងរៀបរាប់ពីការឈឺចាប់ រហូតហ៊ានប្រកាសធ្វើរឿងមួយនេះ ។  អ្នកនាង ខាត់ សុឃីម បាននិយាយថា […]

កញ្ញា ឈីន រតនៈ​ វះកាត់ប្តូរខ្ទង់ច្រមុះបន្ថែមសម្រស់លើករាសី ! 

គ្រាន់តែវះកាត់ប្តូរខ្ទង់ច្រមុះថ្មីភ្លាមកញ្ញា ឈីន រតនៈ ហាក់ដូចជាមានរាសីល្អ ទទួលបានការងារជាច្រើនជាបន្តបន្ទាប់ ក្រោយពីចប់ពិធីបុណ្យភ្ជុំបិណ្ឌ ។  តាមរយៈរូបភាពដែលទស្សនិកជនបានឃើញនេះកញ្ញា ឈីន រតនៈ ទើបតែបានវះកាត់ប្តូរខ្ទង់ច្រមុះថ្មី ដើម្បីលើកសម្រស់និងលើករាសី ។ កញ្ញា ឈីន រតនៈ បានទទួលស្គាល់ថា នាងពិតជាពេញចិត្តខ្ទង់ច្រមុះថ្មីរបស់ខ្លួនណាស់ ចាប់តាំងពីវះកាត់ប្តូរខ្ទង់ច្រមុះថ្មីមក បានផ្លាស់ប្តូរវាសនារបស់នាងច្រើន មិនត្រឹមតែធ្វើឱ្យនាងស្រស់ស្អាត និងមានមុខមាត់ថ្មីដ៏គួរឱ្យស្រឡាញ់ប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យនាងទទួលបានការងារជាច្រើនផងដែរ ។  មុននឹងសម្រេចចិត្តវះកាត់ប្តូរខ្ទង់ច្រមុះថ្មីនេះ […]

តារាចម្រៀង រាជ ប្រាថ្នា រំភើបហួសថ្លែងខណៈវិដេអូចម្រៀង « កូនអាចារ្យញ៉ែប៉ះកូនមេឃុំ » មានអ្នកចូលទស្សនាដល់1M ក្នុងមួយថ្ងៃ !

តារាចម្រៀង រាជ ប្រាថ្នា រំភើបហួសថ្លែងខណៈវិដេអូចម្រៀង « កូនអាចារ្យញ៉ែប៉ះកូនមេឃុំ » របស់លោកនិងកញ្ញា ខាត់ សួស្តី ច្រៀងឆ្លើយឆ្លងគ្នាមានអ្នកចូលទស្សនាដល់1M ក្នុងមួយថ្ងៃ ។  ថ្វីដ្បិតតែពិធីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់ទៅក៏ពិតមែន ប៉ុន្តែបទចម្រៀង « កូនងាចារ្យញ៉ែប៉ះកូនមេឃុំ » របស់តារាចម្រៀង រាជ ប្រាថ្នា និងកញ្ញា ខាត់ សួស្តី នៅតែមានអ្នកទស្សនាច្រើន ដោយសារតែបទចម្រៀងមួយបទនេះជាបទច្រៀងឆ្លើយឆ្លង ផ្តោះផ្តងផ្លែផ្កាដាក់គ្នា ជាមួយនិងចង្វាក់រាំដ៏គួរឱ្យទាក់ទាក់ ជាក់ស្តែងតាមរយៈវិដេអូដែលលោក […]

មិនទាន់ចប់ ! ភរិយាតារាចម្រៀង ជា សុជាតិ រៀបរាប់ទាំងអួលដើមកពីជីវិតប្តីប្រពន្ធត្រូវគេសើចចំអក 

មកទល់ពេលនេះហើយអ្នកនាង រឹម លក្ម្សី ភរិយាតារាចម្រៀងរ៉េប ជា សុជាតិ នៅតែទទួលរងនូវការរិះគន់ និងសើចចំអកពីជនមួយចំនួន មិនចេះចប់ រហូតធ្វើឱ្យនាងចេញមុខរៀបរាប់ទាំងអួលដើមក ស្តាប់ហើយពិតជាគួរឱ្យអាណិតណាស់ ។  ដូចមហាជនបានដឹងស្រាប់ហើយថាចាប់តាំងពីអ្នកនាង រឹម លក្ម្សី ដែលជាភរិយាលោក ជា សុជាតិ សម្រាលកូនមក នាងទទួលរងនូវការរិះគន់យ៉ាងខ្លាំងពីជនមួយចំនួនថា នាងមានសម្រស់មិនស្រស់ស្អាត ។ ក្នុងអំឡុងធ្វើឱ្យនាងមានការបាក់ទឹកចិត្តយ៉ាងខ្លាំង ប៉ុន្តែក្រោយពីទទួលបានកម្លាំងចិត្តពីស្វាមី និងមិត្តភក្តិជុំវិញខ្លួនបានធ្វើឱ្យនាងបំភ្លេចរឿងនោះចោលទាំងស្រុង ។  ដោយឡែកថ្មីៗនេះស្រាប់តែមានជនមួយចំនួនបន្តរិះគន់និងសើចចំអកជីវិតគ្រួសារអ្នកនាង […]

នឹកនាប្អូនស្រីពេកកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត នាំកូនៗទៅធ្វើរឿងនេះ ! 

ដោយអារម្មណ៍នឹកនាប្អូនស្រីខ្លាំងពេក កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បាននាំកូនៗរបស់ខ្លួនទៅលេងចេតិយរបស់ ខេមរៈ ស្រីពៅ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនាពេលកន្លងមកនេះ ។  ច្រើនឆ្នាំមកហើយដែលតារាចម្រៀង ខេមរៈ ស្រីពៅ ដែលជាប្អូនស្រីកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានលាចាកលោក ប៉ុន្តែសម្រាប់លោក ខេមរៈ សិរីមន្ត ដែលជាបងប្រុស នៅតែមានអារម្មណ៍នឹកនានិងអាឡោះអាល័យប្អូនស្រីជាពន់ពេក ជាក់ស្តែងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ លោកបាននាំក្រុមគ្រួសារទៅលេងប្អូនស្រី និងបាននាំកូនៗធ្វើរឿងនេះ ។  […]

ផ្លូវចិត្តល្អប្រសើរ ឈិត សុវណ្ណបញ្ញា វិលមកកាន់ក្បាលមេក្រូបំពេរអារម្មណ៍អ្នកគាំទ្រជាថ្មី !

ទោះបីជាខកខានក្នុងការឡើងឆាក កាន់ក្បាលមេក្រូជាង៧ឆ្នាំ​ តែតារាចម្រៀង​ ឈិត សុវណ្ណបញ្ញា នៅតែមានទឹកដមសម្លេងល្អ និងមានរូបសម្រស់ស្រស់ស្អាត បន្ទាប់ពីប្រកាសវិលត្រឡប់មកវិស័យចាស់វិញ ក្រោយវិប្បត្តិផ្លូវចិត្តបានធូរស្បើយ ។  មកទល់ពេលនេះមានរយៈពេលជាង៧ឆ្នាំហើយដែលតារាចម្រៀង ឈិត សុវណ្ណបញ្ញា បានបោះបង់អាជីពចម្រៀងចោល ដោយមិននឹកស្តាយស្រណោះ ដោយសារតែមានបញ្ហាជាច្រើនបានកើតឡើងចំពោះនាង ជាពិសេសគឺនាងមានវិប្បត្តិផ្លូវចិត្តធ្ងន់ធ្ងរ រហូតរត់រកព្រះធម៌ដើម្បីជួយសង្រ្គោះជីវិត ។ ដោយឡែកនៅក្នុងឱកាសបិណ្ឌ១នេះស្រាប់តែកញ្ញា ឈិត សុវណ្ណបញ្ញា បានប្រកាសជាសាធារណថា នាងវិលត្រឡប់មកវិស័យចម្រៀងវិញហើយ ដោយធ្វើជាតារាចម្រៀងឯករាជ្យ មិនចូលជ្រកក្នុងផលិតកម្មណាមួយទៀតទេ […]

នាយ ព្រែក ធ្វើឱ្យ ឈិន មុន្នីនាថ ស្រក់ទឹកភ្នែកក្រោយកំណត់ពេលរៀបការតាមសន្យា ! 

នាយ ព្រែក បានលុតជង្គង់សុំតារាសម្តែង ឈិន មុន្នីនាថ រៀបការជាផ្លូវការតាមការសន្យា ដោយកំណត់ពេលវេលារៀបការនៅបំណាច់ឆ្នាំ២០២៥ ។  ចំណងស្នេហ៍៦ឆ្នាំរវាងតារាសម្តែង ឈិន មុន្នីនាថ និងនាយ ព្រែក ជិតឈានដល់ថ្ងៃអាពាហ៍ពិពាហ៍ហើយ ប​ន្ទាប់ពីបានគុណគូរកវេលាល្អដើម្បីសាងជីវិតគូរួមគ្នា ជាក់ស្តែងនៅយប់ថ្ងៃទី ២៨ ខែ សីហា កន្លងមកនេះ នាយ ព្រែក បានលុតជង្គង់សុំកញ្ញា ឈិន មុន្នីនាថ […]

មាស សុខសោភា សារភាពថាខ្លួនធ្លាប់រលូតកូន ! 

ស្របពេលដែលទទួលស្គាល់ពីទំនាក់ទំនងខ្លួននិងលោកតាសក់សភ្នំត្បែង ស្រាប់តែតារាចម្រៀង មាស សុខសោភា បានសារភាពថា នាងធ្លាប់រលូតកូនកាលពីប៉ុន្មានឆ្នាំមុនក្នុងអំឡុងពេលរស់នៅជាមួយអតីតស្វាមីរបស់ខ្លួន ។  ក្នុងអំឡុងពេលដែលរួមរស់ជាមួយអតីតស្វាមី តារាចម្រៀង មាស សុខសោភា តែងតែនិយាយថានាងមិនយកកូនទេ ដោយសារតែនាងមានសុខភាពធ្ងន់ធ្ងរ ដោយឡែកបន្ទាប់ពីលែងលះ និងបានចាប់ផ្តើមជីវិតថ្មីជាមួយលោកតាសក់សភ្នំត្បែងមក ស្រាប់តែនាងរៀបរាប់រឿងរ៉ាវដែលកប់ក្នុងបេះដូងឱ្យមហាជនជាច្រើនបានដឹងលឺថា នាងធ្លាប់រលូតកូនទៅវិញ ។  តារាចម្រៀង មាស សុខសោភា បានរៀបរាប់នៅលើហ្វេសប៊ុករបស់ខ្លួនកាលពីពេលថ្មីៗនេះថា « គេចោទប្រកាន់ថាយើងផិតក្បត់គ្រប់គ្នា ពេលឈឺគ្មានអ្នកមើលថែ […]

បរាជ័យរឿងយកកូន សុគន្ធ និសា ងាកមកបើកអាជីវកម្មក្នុងក្តីស្រមៃ 

បរាជ័យនៅក្នុងការយកកូន ស្រាប់តែតារាចម្រៀង សុគន្ធ និសា បានងាកមកមើកអាជីវកម្មថ្មីក្នុងក្តីស្រមៃខ្លួន ។ តារាចម្រៀង សុគន្ធ និសា បានបោះទុនប្រាក់រាប់ម៉ឺនដុល្លារក្នុងការបើកហាងថែទាំកូនឆ្កែ និងឆ្មា បើទោះបីជាការងាររកស៊ីនេះមើលទៅខុសប្លែកពីសិល្បការិនីផ្សេងៗ តែ សុគន្ធ និសា ពិតជារីករាយជាមួយអាជីវកម្មថ្មីរបស់ខ្លួនណាស់ ។ សុគន្ធ ​និសា បាននិយាយថា នាងពិតជាសប្បាយចិត្តណាស់ក្នុងការបើកហាងថែទាំកូនឆ្កែកូនឆ្មា បើទោះបីជាការងាររកស៊ីនេះមើលទៅសាមញ្ញតែជាការងារដែលនាងស្រឡាញ់ជាយូរ​មកហើយ ទើបតែមានឱកាសបានបំពេញក្តីស្រមៃខ្លួន ។  នេះមិនមែនជាមុខរបររកស៊ីលើកដំបូងសម្រាប់តារាចម្រៀង សុគន្ធ និសា […]

5
Promotion