ប្រទេសហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ាន២០២៦ បានប្តេជ្ញាពង្រឹងសមត្ថភាពការងាររបស់ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីជួយរក្សាបទឈប់បាញ់ និងធ្វើឱ្យមានសន្តិភាពយូរអង្វែង នៅតាមបណ្តោយព្រំដែនកម្ពុជា និងថៃ។ ក្នុងឱកាសចុះពិនិត្យស្ថានភាពជនភៀសសឹក និងសកម្មភាពរំលោភបំពានរបស់ថៃ នៅក្នុងដែនអធិបតេយ្យភាពកម្ពុជា នៅភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន ព្រមទាំងចុះពិនិត្យស្ថានភាពជនភៀសសឹក ចំនួន២ទីតាំង នៅខេត្តបន្ទាយមានជ័យ កាលពីនារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ Flerida Ann Camille […]
Tag: ហ្វីលីពីន
នៅថ្ងៃនេះ អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន នឹងចុះទៅត្រួតពិនិត្យដោយផ្ទាល់នៅតំបន់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យ
នាយឧត្តមសេនីយ៍ Romeo S. Brawner Jr អគ្គមេបញ្ជាការនៃកងទ័ពហ្វីលីពីន និងគណៈប្រតិភូ កំពុងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី១១ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦។ តាមគម្រោង នៅថ្ងៃទី ១៣កុម្ភៈនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ Romeo S Brawner Jr នឹងចុះទៅត្រួតពិនិត្យដោយផ្ទាល់នៅតំបន់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យ ព្រមទាំងស្ដាប់ការធ្វើបទបង្ហាញពីក្រុម ( AOT) ផងដែរ។ […]
អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន អះអាងពីការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពអព្យាក្រឹត្យ
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានសម្តែងការអបអរសាទរប្រទេសហ្វីលីពីនដែលបានទទួលតួនាទីជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២៦ និងបានបង្ហាញជំនឿថា តាមរយៈដំណើរបំពេញទស្សនកិច្ចរបស់អគ្គមេបញ្ជាការកងទ័ពហ្វីលីពីននៅពេលនេះ ពិតជាបាននាំមកនូវការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការថែមទៀតរវាងកងទ័ពប្រទេសទាំងពីរ។ ឯកឧត្តមបានថ្លែងបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ Romeo S. Brawner Jr អគ្គមេបញ្ជាការនៃកងទ័ពហ្វីលីពីន នាថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០២៦ នៅក្នុងឱកាសដែលឯកឧត្តមបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១១ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦។ ឯកឧត្តម […]
គ្រោះរញ្ជួយដីកម្រិត ៧.៤រ៉ិចទ័រ វាយប្រហារហ្វីលីពីន ហើយព្រមានពីរលកយក្សស៊ូណាមិ
ទីភ្នាក់ងាររញ្ជួយដីរបស់ប្រទេសហ្វីលីពីន បាននិយាយថា ការរញ្ជួយដីកម្រិត ៧.៥ រ៉ិចទ័របានវាយប្រហារនៅឯនាយសមុទ្រនៅភាគខាងត្បូងប្រទេសកាលពីព្រឹកថ្ងៃសុក្រ ជាមួយនឹងការព្រមានអំពីរលកយក្សស៊ូណាមិនៅក្នុងប្រទេសមួយចំនួន ហើយបានជំរុញប្រជាជននៅតំបន់ឆ្នេរក្បែរនោះឱ្យផ្លាស់ទីទៅកាន់ដីខ្ពស់។ តាមសារព័ត៌មាន Reuters ទីភ្នាក់ងារ Phivolcs បានព្រមានពីការរញ្ជួយដីដែលបានវាយប្រហារនៅពេលព្រឹកពីទីក្រុង Manay ក្នុង Davao Oriental ក្នុងតំបន់ Mindanao ។ មន្ត្រីការពារជនស៊ីវិល លោក Raffy Alejandro បាននិយាយនៅលើ Facebook […]
មនុស្សយ៉ាងតិច ៦៩នាក់បានស្លាប់នៅក្នុងគ្រោះរញ្ជួយដីដ៏ខ្លាំងមួយនៅប្រទេសហ្វីលីពីន
ទីភ្នាក់ងារសារព័ត៌មាន AP បានចេញផ្សាយនៅថ្ងៃពុធ ទី១ ខែតុលានេះថា យ៉ាងហោចណាស់មនុស្ស ៦៩ នាក់បានស្លាប់នៅក្នុងហេតុការណ៍រញ្ជួយដីដ៏ខ្លាំងមួយដែលបានវាយប្រហារខេត្តភាគកណ្តាលប្រទេសហ្វីលីពីន ជាកន្លែងដែលមនុស្សរាប់សិបនាក់ត្រូវបានសម្លាប់ដោយការរញ្ជួយដីដ៏ខ្លាំងមួយកាលពីយប់ថ្ងៃអង្គារ។ គ្រោះរញ្ជួយដីកម្រិត ៦.៩រ៉ិចទ័រ បានកើតឡើងនៅម៉ោងប្រហែល ១០យប់។ ក្រុមអ្នកជួយសង្គ្រោះបានព្យាយាមស្វែងរកអ្នកនៅរស់រានមានជីវិតនៅថ្ងៃពុធនេះ។ បើតាមអាជ្ញាធរក្នុងតំបន់ ចំនួនអ្នកស្លាប់នៅទីក្រុង Bogo ត្រូវបានគេរំពឹងថានឹងកើនឡើង ដោយសារមានភ្លៀងធ្លាក់ខ្លាំង ខណៈស្ពាន និងផ្លូវថ្នល់ដែលរងការខូចខាតកំពុងរារាំងដល់ការជួយសង្គ្រោះជីវិតមនុស្ស។ សូមជម្រាបថា ប្រទេសហ្វីលីពីន ដែលជាប្រទេសមួយក្នុងចំនោមប្រទេសដែលងាយរងគ្រោះនឹងគ្រោះមហន្តរាយបំផុត តែងតែរងការវាយប្រហារដោយការរញ្ជួយដី […]
ប្រធានាធិបតីហ្វីលីពីន នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល ៤ថ្ងៃ!
ការិយាល័យប្រធានាធិបតីហ្វីលីពីន បានឲ្យដឹងថា លោក Ferdinand Marcos ប្រធានាធិបតីហ្វីលីពីន នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា រយៈពេល ៤ថ្ងៃដោយចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យប្រធានាធិបតីហ្វីលីពីននៅថ្ងៃទី២៧ ខែសីហា បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ នឹងក្លាយជាទស្សនកិច្ចលើកដំបូងរបស់លោក Marcos ចាប់តាំងពីឡើងកាន់តំណែងប្រធានាធិបតីហ្វីលីពីន ហើយជាប្រធានាធិបតីហ្វីលីពីនទីពីរ ដែលបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។ គួររំលឹកផងដែរថា នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ សម្តេចធិបតី ហ៊ុន […]
ប្រធានាធិបតីហ្វីលីពីន ប្រកាសឲ្យផ្អាកនាំចូលស្រូវអង្ករពីប្រទេសថៃ
ហ្វីលីពីន បានសម្រេចបិទការនាំចូលស្រូវអង្ករពីប្រទេសថៃជាធរមានរយៈពេល ៦០ថ្ងៃចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៥ ដើម្បីបន្ធូរបន្ថយផលប៉ះពាល់នៃតម្លៃស្រូវអង្ករធ្លាក់ចុះក្នុងរដូវប្រមូលផលក្នុងស្រុករបស់ខ្លួន។ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោក Ferdinand Marcos ប្រធានាធិបតីហ្វីលីពីន បានប្រកាសថាលោកនឹងបញ្ជាឱ្យផ្អាកការនាំចូលអង្កររយៈពេល ៦០ថ្ងៃ ចាប់ពីថ្ងៃទី ១ ខែកញ្ញា ដល់ថ្ងៃទី ៣០ ខែតុលា ដើម្បីបន្ធូរបន្ថយផលប៉ះពាល់នៃតម្លៃស្រូវធ្លាក់ចុះក្នុងរដូវប្រមូលផល។ នាយកដ្ឋានកសិកម្មហ្វីលីពីន បានរាយការណ៍ថា […]
