លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានបានច្រានចោលការចោទប្រកាន់អំពីការជ្រៀតជ្រែកចូលជម្លោះព្រំដែនរបស់ថៃជាមួយកម្ពុជា ដោយប្រកាន់ខ្ជាប់ថាម៉ាឡេស៊ីគឺជួយសម្របសម្រួលឱ្យមានកិច្ចចរចារវាងប្រទេសទាំង២ តែប៉ុណ្ណោះ។ ការចេញមុខមកបញ្ជាក់របស់លោក Anwar ធ្វើឡើងបន្ទាប់ពីក្រុមបាតុករថៃបានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ានៅខាងមុខស្ថានទូតម៉ាឡេស៊ី ក្នុងទីក្រុងបាងកក ដោយចោទប្រកាន់រូបលោកថា បានបំពានលើតួនាទីជាប្រធានអាស៊ាន និងលូកលាន់កិច្ចការរបស់ថៃដើម្បីការពារអធិបតេយ្យរបស់ខ្លួន។ ថ្លែងនៅសន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍ ទី២២ ខែវិច្ចិកា ក្នុងទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូងជាទីដែលរូបលោកចូលរួមកិច្ចប្រជុំកំពូល G20 ដែលទូរទស្សន៍ CNA ចេញផ្សាយបានដកស្រង់សម្តីលោក Anwar […]
Tag: ឥណ្ឌូណេស៊ី
ឥណ្ឌូណេស៊ី ប្រកាសនឹងបញ្ជូនកងទ័ព ២០,០០០នាក់ ចេញទៅបេសកកម្មរក្សាសន្តិភាពនៅតំបន់ហ្កាហ្សា
ប្រធានាធិបតីឥណ្ឌូណេស៊ី បានលើកឡើងពីគំនិតក្នុងការបញ្ជូនកងទ័ពរបស់ខ្លួនយ៉ាងតិច ២០,០០០នាក់ សម្រាប់ការរក្សាសន្តិភាពទៅកាន់តំបន់ហ្កាហ្សា ដើម្បីការពារកិច្ចព្រមព្រៀងសន្តិភាពនាពេលអនាគត។ នេះបើយោងតាមការថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិរបស់លោក Prabowo Subianto ប្រធានាធិបតីឥណ្ឌូនេស៊ី កាលពីថ្ងៃអង្គារ ទី២៣ ខែកញ្ញា។ សារព័ត៌មាន The Star បានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសឥណ្ឌូនេស៊ីដែលជាប្រទេសមានប្រជាជនកាន់សាសនាឥស្លាមច្រើនបំផុតក្នុងពិភពលោក ចង់បានសន្តិភាពមួយ ដែលបង្ហាញថា ខ្លាំងមិនអាចសុទ្ធតែត្រូវ។ ប្រធានាធិបតីឥណ្ឌូណេស៊ី Prabowo Subianto បានថ្លែងបន្តថា យើងជឿលើអង្គការសហប្រជាជាតិ។ […]
ក្រុមនិស្សិតឥណ្ឌូណេស៊ីពន្យារពេលធ្វើបាតុកម្មចំពោះប្រាក់ឈ្នួលរបស់សមាជិកសភា ខណៈមានអ្នកស្លាប់ ៨នាក់
ក្រុមនិស្សិតឥណ្ឌូណេស៊ី និងក្រុមសង្គមស៊ីវិលបានលុបចោលការតវ៉ានៅក្នុងទីក្រុងហ្សាកាតានៅថ្ងៃចន្ទ ទី១ កញ្ញានេះបន្ទាប់ពីប្រមូលម្តុំអស់ពេលមួយសប្តាហ៍កន្លងទៅចំពោះបញ្ហាប្រាក់ឈ្នួលរបស់សមាជិកសភា និងការឆ្លើយតបរបស់ប៉ូលីស ដោយសម្តែងការភ័យខ្លាចចំពោះវិធានការសន្តិសុខដែលកើនឡើងបន្ទាប់ពីកុប្បកម្មដ៏សាហាវនៅទូទាំងប្រទេសកាលពីចុងសប្តាហ៍។ ការតវ៉ាបានចាប់ផ្តើមកាលពីមួយសប្តាហ៍មុន ហើយបានរីករាលដាលពាសពេញប្រទេស ដោយបានបង្កើនទំហំ និងខ្លាំងឡើង បន្ទាប់ពីរថយន្តរបស់ប៉ូលីសបានបុក បណ្តាឲ្យអ្នករត់ម៉ូតូឌុបម្នាក់ស្លាប់កាលពីយប់ថ្ងៃព្រហស្បតិ៍។ រដ្ឋមន្ត្រីសេដ្ឋកិច្ច លោក Airlangga Hartarto បាននិយាយកាលពីថ្ងៃចន្ទថា មនុស្ស៨នាក់បានស្លាប់នៅក្នុងការតវ៉ា។ នេះបើតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃចន្ទ។ កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo […]
បាក់រលំកន្លែងយកថ្មនៅឥណ្ឌូណេស៊ី សម្លាប់មនុស្ស១៩នាក់ ខណៈការស្រាវជ្រាវបន្តរកជនរងគ្រោះដែលជាប់នៅក្រោមគំនរបាក់បែក
ការបាក់ផ្ទាំងថ្មនៅឯកន្លែងយកថ្មមួយកន្លែងនៅតំបន់ Cirebon ក្នុងខេត្ត West Java បានសម្លាប់មនុស្ស ១៩ នាក់ របួស ៨ នាក់ និង ៦ នាក់ទៀតកំពុងបាត់ខ្លួន។ នេះបើយោងតាមទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះឥណ្ឌូនេស៊ី Basarnas បានបញ្ជាក់នៅថ្ងៃទី១ ខែមិថុនានេះ។ អាជ្ញាធរបានបន្តការស្វែងរករបស់ពួកគេកាលពីថ្ងៃអាទិត្យ ចំពោះមនុស្សដែលជាប់នៅក្នុងគំនរបាក់បែកបន្ទាប់ពីការដួលរលំកាលពីថ្ងៃសុក្រ។ យោងតាមក្រសួងថាមពល និងធនធានរ៉ែ នឹងស៊ើបអង្កេតមូលហេតុនៃការដួលរលំ និងធ្វើការវាយតម្លៃដើម្បីកំណត់អត្តសញ្ញាណដែលអាចកើតមានការបាក់ដីបន្ថែមទៀត។ […]
ប្រធានព្រឹទ្ធសភាឥណ្ឌូណេស៊ី៖ សម្ដេចតេជោ ហ៊ុន សែន គឺជាឥស្សរជនដ៏ឆ្នើម និងមានឥទ្ធិពលរបស់កម្ពុជា
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ុលតាន់ បាចទីយ៉ា ណាចាមូឌីន (Bachtiar Najamudin) ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឥណ្ឌូណេស៊ី នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា រដ្ឋធានីហ្សាការតា។ ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបនេះ ឯកឧត្ដមប្រធានព្រឹទ្ធសភាឥណ្ឌូណេស៊ី បានស្វាគមន៍សម្ដេចតេជោ […]
ទំនាក់ទំនងរបស់សម្ដេចតេជោ ហ៊ុន សែន ជាមួយនឹងថ្នាក់ដឹកនាំនានារបស់ឥណ្ឌូនេស៊ី ក្លាយជាគំរូមួយដ៏ល្អ សម្រាប់អ្នកជំនាន់ក្រោយ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ចាត់ទុកឯកឧត្តម មហាមេដ យូសុសកាឡា ប្រធានប្រតិបត្តិអង្គការ អ្នកប្រជាធិបតេយ្យនិយមកណ្ដាលអាស៊ី-ប៉ាស៊ីហ្វិក គឺជាមិត្តចាស់ ហើយសម្ដេច បានគូសបញ្ជាក់ថា ទំនាក់ទំនងរបស់សម្ដេច ជាមួយនឹងឯកឧត្តម ក៏ដូចជាជាមួយនឹងថ្នាក់ដឹកនាំនានារបស់ឥណ្ឌូនេស៊ី ក្លាយជាគំរូមួយដ៏ល្អ សម្រាប់អ្នកជំនាន់ក្រោយ ដោយសម្ដេចបានលើកឡើងថា ទំនាក់ទំនងទាំងសងខាង មិនត្រឹមតែជាទំនាក់ទំនងផ្លូវការទេ តែអ្នកជំនាន់ក្រោយ អាចបន្តបាន ដោយអនុវត្តនូវទំនាក់ទំនងតាមអ្នកជំនាន់មុន ដែលមានទំនាក់ទំនងលើសពីផ្លូវការ ។ […]
កំណើន GDP ប្រចាំឆ្នាំរបស់ឥណ្ឌូណេស៊ី យឺតបំផុតក្នុងរយៈពេលជាងបីឆ្នាំ
សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ីបានកើនឡើង ៤.៨៧ភាគរយ នៅក្នុងត្រីមាសទីមួយធៀបនឹងឆ្នាំមុន ដែលជាអត្រាកំណើនទាបបំផុតក្នុងរយៈពេលជាង ៣ ឆ្នាំ នេះបើយោងតាមទិន្នន័យផ្លូវការរបស់រ៉យទ័របានបង្ហាញនៅថ្ងៃចន្ទនេះ។ កំណើនខែមករាដល់ខែមីនាគឺយឺតបំផុតចាប់តាំងពីត្រីមាសទីបីនៃឆ្នាំ ២០២១ ហើយធ្លាក់ចុះពី ៥.០២ភាគរយ នៅក្នុងត្រីមាសមុន។ ផ្អែកលើមូលដ្ឋានដែលបានកែតម្រូវតាមរដូវកាល ផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះ ០.៩៨ភាគរយ នេះបើតាមស្ថិតិទិន្នន័យរបស់ឥណ្ឌូនេស៊ីបានបង្ហាញ។ យោងតាមលោកប្រធានាធិបតី ប្រាបូវ៉ូ ស៊ូបានតូ (Prabowo Subianto) ដែលបានចូលកាន់តំណែងកាលពីឆ្នាំមុនបានសន្យាថានឹងដំឡើងវាដល់ ៨ភាគរយ ក្នុងអំឡុងពេលអាណត្តិ ៥ […]
