សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យឧត្តមសេនីយ៍ទោ ង្វៀន ជឿងថាំង (Nguyen Truong Thang) មេបញ្ជាការបញ្ជាការដ្ឋានយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប, លោកឧត្តមសេនីយ៍ទោ ង្វៀន ជឿងថាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក […]
Archives
សម្តេច ឃួន សុដារី៖ វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាកត្តាកំណត់ឧត្តមភាពនៃការប្រកួតប្រជែងរបស់កម្ពុជា
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា បានមានប្រសាសន៍លើកឡើងថា វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាកត្តាឈ្នះ-ចាញ់ ដែលកំណត់ឧត្តមភាពនៃការប្រកួតប្រជែងរបស់កម្ពុជា និងការសម្រេចបាន នូវចក្ខុវិស័យ ប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ និងជាប្រទេស មានចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០។សម្តេចបានមានប្រសាសន៍លើកឡើងដូច្នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកវេទិកាផ្សព្វផ្សាយ ស្តីពី«វឌ្ឍនភាព នៃវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ […]
ក្រុមការងារពិសេសចំពោះកិច្ច បើកកិច្ចប្រជុំដើម្បីស្រាវជ្រាវ ពិនិត្យ និងលើកសំណើផ្តល់គ្រឿងឥស្សរិយយសជូនមន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា ដែលបានបំពេញការងារលើសពីរយៈពេល១០ឆ្នាំ និងពុំធ្លាប់ទទួលបានគ្រឿងឥស្សរិយយស
នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្រ្តី មានរៀបចំកិច្ចប្រជុំរបស់ក្រុមការងារពិសេសចំពោះកិច្ចដើម្បីស្រាវជ្រាវ ពិនិត្យ និងលើកសំណើផ្តល់គ្រឿងឥស្សរិយយសជូនមន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីជាប់កិច្ចសន្យា ដែលបានបំពេញការងារលើសពីរយៈពេល១០ឆ្នាំ និងពុំធ្លាប់ទទួលបានគ្រឿងឥស្សរិយយស។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម អេង ទូច រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារពិសេសចំពោះកិច្ច ដោយមានការអញ្ជើញចូលរួមពីនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត លោក លោកស្រី ជាអនុប្រធាន និងលោក […]
សម្ដេចតេជោ ហ៊ុន សែន កំពុងមានទុក្ខធ្ងន់ពីរក្នុងពេលតែមួយ និងបានត្រៀមទទួលការឈឺចាប់នេះរួចហើយ
សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ កំពុងមានទុក្ខជាទម្ងន់ ខណៈពេលនេះភរិយារបស់សម្ដេច គឺសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវវះកាត់ និងម្ខាងបងប្រុសទីមួយរបស់សម្ដេច មិនអាចឆ្លងផុតពីការលាចាកលោកក្នុងពេលខ្លីខាងមុខនេះបានឡើយ»។ នេះបើតាមការអះអាងរបស់សម្ដេចតេជោនៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅព្រឹកនេះ។ ខាងក្រោមនេះ ជាសំណេរទាំងស្រុងរបស់សម្ដេចតេជោ ហ៊ុន សែន៖ «ពេលនេះ ខ្ញុំពិតជាកំពុងមានទុក្ខធ្ងន់ ម្ខាងភរិយាត្រូវវះកាត់។ បើទោះជាឆ្លងផុតដំណាក់ការគ្រោះថ្នាក់មកដល់សុវត្តិភាពហើយក៏ដោយ តែក្នុងឋានៈជាស្វាមីនៅតែមានកង្វល់ […]
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អះអាងថា រាជរដ្ឋាភិបាលកម្ពុជាបន្ដគន្លងដ៏ល្អប្រពៃរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការយកចិត្តទុកដាក់សាសនិកខ្មែរឥស្លាមតាំងពីចូលខែរ៉ាម៉ាឌន និងបញ្ចប់
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជានៅពេលបច្ចុប្បន្ន បានបន្ដអនុវត្តតាមគន្លងដ៏ល្អប្រពៃរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី ក្នុងការយកចិត្តទុកដាក់ដល់សាសនិកខ្មែរឥស្លាមនៅទូទាំងប្រទេស ក្នុងអំឡុងពេលចាប់ផ្ដើមចូលខែរ៉ាម៉ាឌន និងបញ្ចប់ខែម៉ារ៉ាឌន តាមរយៈការផ្ញើសារជូនពរសាសនិកឥស្លាមកម្ពុជា។ ក្នុងឱកាសអញ្ជើញជាអធិបតីពិសាអាហារស្រាយបួសជាមួយបងប្អូនខ្មែរ-ឥស្លាម ក្នុងខែរ៉ាម៉ាឌន នាល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការស្រាយបួសជាក្រឹត្យក្រមច្បាប់សាសនាឥស្លាម ដែលសាសនិកខ្មែរឥស្លាមទាំងនៅកម្ពុជា […]
មានពលរដ្ឋជិត៦០ម៉ឺននាក់ ក្នុងមូលដ្ឋានខេត្តស្វាយរៀង ទទួលបានការពិនិត្យព្យាបាលពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី
លោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាលស្វាយរៀង និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី សាខាខេត្តស្វាយរៀង បានថ្លែងថា មានពលរដ្ឋជិត ៦០ម៉ឺននាក់ក្នុងមូលដ្ឋាន ខេត្តស្វាយរៀង ទទួលបានការពិនិត្យព្យាបាលពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី គឺសរុបមានប្រជាពលរដ្ឋចូលរួមចំនួន ៥៨៤,៧៤៥នាក់ ក្នុងនោះស្ត្រីមានចំនួន ៣០៨,៣៤៥នាក់។ ការថ្លែងបែបនេះរបស់លោក បានធ្វើឡើងនាឱកាសដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី […]
លោក ខេម និង ស៊ុន ស្រីពេជ្រ ប៉ះគ្នាលើកដំបូងក្នុងការថតកម្រងចម្រៀង«កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី »
នេះជាលើកដំបូងហើយដែលតារាចម្រៀងលោក ខេម និង ស៊ុន ស្រីពេជ្រ បានប៉ះគ្នាក្នុងការថតកម្រចម្រៀង « កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី » របស់ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា បន្ទាប់ពីផលិតកម្មទទួលបានសិទ្ធពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការផលិតកម្រងចម្រៀងនេះឡើង ។ ក្នុងសន្នីសីទសារព័ត៌មានស្តីពីការទទួលសិទ្ធិពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត […]
កូនលាភ កូនជ័យ សួស វីសា កំណត់ថ្ងៃវះកាត់សម្រាលកូនប្រុសយកហុងស៊ុយ !
តារាចម្រៀង សួស វីសា បានកំណត់ថ្ងៃវះកាត់សម្រាលកូនប្រុសរបស់ខ្លួនហើយ ដើម្បីយកហុងស៊ុយ ដោយនាងមិនសម្រាលកូនតាមធម្មជាតិឡើយ បន្ទាប់ពីគុណគូរវេលាល្អសម្រាប់ការស្វាគមន៍កូនប្រុសរបស់ខ្លួនមកកាន់ពិភពលោកថ្មី ។ ចាប់តាំងពីមានផ្ទៃពោះកូនទី២មក តារាចម្រៀង សួស វីសា បានផ្អាកពីការងារចម្រៀងទាំងស្រុង ដើម្បីមើលថែសុខភាព និងមើលមុខរបរកស៊ីរបស់ខ្លួនវិញ ជាពិសេសមួយរយៈពេលចុងក្រោយនេះ នាងហាក់ត្រូវប៉ាន់ខ្លាំងជាមួយការងាររកស៊ី ថែមទាំងបានទិញរថយន្តថ្មី ទិញផ្ទះថ្មី បង្កើនមុខរបរករស៊ីបន្ថែមជាច្រើនកន្លែង មើលទៅជីវភាពនាងធូធារខ្លាំង នាងថែមទាំងទទួលបានការស្រឡាញ់ថ្នាក់ថ្នមខ្លាំងពីស្វាមីបណ្តូលចិត្ត ។ ជាមួយនិងការបង្ហាញជីវិតហ៊ឹហារពោរពេញដោយសុភមង្គលនៅក្នុងគ្រួសារ តារាចម្រៀង សួស […]
មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ១៤ មានទាំងភាពយន្តខ្នាតខ្លី និងខ្នាតវែង ភាពយន្តឯកសារ គំនូរជីវចល និងរំលឹកខួប៥០ឆ្នាំនៃរបបវាលពិឃាត !
ទីបំផុតស្នាដៃធំៗរបស់ផលិតករក្នុងនិងក្រៅស្រុកជាច្រើនបានដាក់បញ្ចាំងជាផ្លូវការហើយ បន្ទាប់ពីមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ១៤ បានបើកសម្ពោធជាផ្លូវការកាលពីថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២៥ កន្លងមកនេះ ក្រោយមវត្តមាន លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចត្រសិល្បៈ ព្រមទាំងសិល្បករ បវរកញ្ញានិង ផលិតករថ្មីចាស់ ខ្មែរ និងបរទេសជាច្រើនរូប ។ មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ១៤ ក្នុងឆ្នាំនេះមានទាំងភាពយន្តខ្នាតខ្លី និងខ្នាតវែង ភាពយន្តឯកសារ និងគំនូរជីវចល ជាពិសេសមហោស្រពនៅក្នុងឆ្នាំនេះគឺបានឆ្លុះបញ្ចាំងពីសិល្បៈ វិប្បធម៌ […]
បុណ្យទន្លេ ៣ថ្ងៃនៅខេត្តតាកែវ ទទួលបានភ្ញៀវទេសចរជាង៣០ម៉ឺននាក់
រយៈពេល ៣ថ្ងៃនៃព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ នៅខេត្តតាកែវ បានទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលរួមលេងកម្សាន្តប្រមាណជាង៣០ម៉ឺននាក់ ។ ក្នុងចំណោម អ្នកទៅលេងកម្សាន្ត ទាំងជាង៣០ម៉ឺននាក់នេះ មានភ្ញៀវទេសចរបរទេសចំនួន ១ ០២៨ នាក់។ តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថា នៅថ្ងៃទី១ មានទេសចរជាតិ ដើរលេងកម្សាន្ដចំនួន ១០១,៣៦៧ នាក់ […]