អាមេរិកលក់យន្តហោះ Boeing ចំនួន ១០៣គ្រឿង តម្លៃ ៥០ ពាន់លានដុល្លារឲ្យក្រុមហ៊ុន Korean Air 

ក្រុមហ៊ុនអាកាសចរណ៍ Korean Air បានប្រកាសពីការបញ្ជាទិញយន្តហោះ Boeing ចំនួន ១០៣គ្រឿង រួមទាំងម៉ាស៉ីនយន្តហោះ និងសេវាថែទាំ គិតជាទឹកប្រាក់ ៥០ពាន់លានដុល្លារ ស្របពេលដែលមានដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ទៅកាន់ទីក្រុងវ៉ាស៉ីនតោន ជួបប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ បានផ្សាយថា ការបញ្ជាទិញរបស់ក្រុមហ៊ុន […]

នាយករដ្ឋមន្ត្រីអូស្ត្រាលី បណ្តេញឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ និងបុគ្គលិកការទូតជាច្រើននាក់ ត្រឡប់ចូលផ្ទះខ្លួនវិញ

ក្រោយការស៊ើបអង្កេតរកឃើញមានគម្រោងភេវរកម្មនៅលើទឹកដីរបស់ខ្លួន ពេលនេះរដ្ឋាភិបាលអូស្ត្រាលី ធ្វើបណ្តេញឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ និងបុគ្គលិកការទូតជាច្រើននាក់ ត្រឡប់ទៅអ៊ីរ៉ង់ វិញដោយទុកពេលឲ្យ ៧ថ្ងៃចាកចេញ។ ការសម្រេចបណ្តេញឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ និងបុគ្គលិកការទូតជាច្រើននាក់ បន្ទាប់ពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ ASIO បានរកឃើញថា អ៊ីរ៉ង់ជាអ្នកនៅពីក្រោយការវាយប្រហារ​លើ​ជនជាតិ​ជ្វីហ្វ​យ៉ាងតិចពីរករណី​នៅលើទឹកដីអូស្ត្រាលី។ ទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយស្រង់សម្តីលោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី បានប្រកាសការសម្រេចចិត្តនេះ ដោយបញ្ជាក់ថា កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានរៀបចំការវាយប្រហារលើភោជនីយដ្ឋានដែលគ្រប់គ្រងដោយជនជាតិជ្វីហ្វនៅទីក្រុងស៊ីដនី និងសាលប្រជុំនៅទីក្រុងមែលប៊នកាលពីឆ្នាំមុន។ […]

ព្យុះទីហ្វុង Kajiki សម្លាប់មនុស្ស៣នាក់ និងបំផ្លាញផ្ទះជិត ៧,០០០ ខ្នងនៅវៀតណាម

អាជ្ញាធរវៀតណាមបាននិយាយនៅថ្ងៃអង្គារថា ព្យុះទីហ្វុង Kajiki បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣ នាក់ និងរបួស ១០នាក់ផ្សេងទៀតនៅក្នុងប្រទេសវៀតណាម ខណៈដែលអាជ្ញាធរបានព្រមានថា ភ្លៀងធ្លាក់ខ្លាំងអាចបណ្តាលឱ្យមានទឹកជំនន់ និងការរអិលបាក់ដី។ នេះបើតាមសារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃទី២៦ ខែសីហា។ រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ព្យុះទីហ្វុង Kajiki បានបំផ្លាញផ្ទះជិត ៧,០០០ ខ្នង ជន់លិចដំណាំស្រូវចំនួន ២៨,៨០០ ហិកតា និងបានបំផ្លាញដើមឈើចំនួន […]

ប្រទេសស៊ុយអែត លក់យន្តហោះចម្បាំង Gripen ៤គ្រឿងទៅឲ្យថៃ

ប្រទេសស៊ុយអែតបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់យន្តហោះចម្បាំង Gripen Gripen E/F ចំនួន ៤ គ្រឿងដែលផលិតដោយក្រុមហ៊ុន Saab ទៅកាន់ប្រទេសថៃ។ អគ្គនាយកដ្ឋានរដ្ឋបាលសម្ភារៈការពារជាតិស៊ុយអែត (FMV) លោក Mikael Granholm បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចព្រមព្រៀងនេះ ធ្វើឡើងដើម្បីពង្រឹងឱកាសអភិវឌ្ឍន៍រយៈពេលវែងសម្រាប់យន្តហោះចម្បាំងស៊ុយអែត។ ក្រុមហ៊ុន Saab បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា កិច្ចព្រមព្រៀងនេះ រួមមាន៖ យន្តហោះ Gripen […]

លោក ហ្សេលេនស្គី ចង់មានជំនួបផ្ទាល់ជាមួយពូទីន ដើម្បីបញ្ចប់សង្គ្រាម ខណៈរុស្សុីរិះគន់អ៊ុយក្រែនថា ចង់បានកិច្ចប្រជុំទាំងដៃទទេ

ប្រធានាធិបតីអ៊ុយក្រែន បានអំពាវនាវជាថ្មីឲ្យមានជំនួបដោយផ្ទាល់ជាមួយភាគីរុស្ស៊ីដោយបានគូសបញ្ជាក់ថា វាជាមធ្យោបាយឆ្ពោះទៅមុខដ៏មានប្រសិទ្ធភាពបំផុតដើម្បីបញ្ចប់សង្គ្រាម។ ថ្លែងក្នុងពិធីបុណ្យឯករាជ្យជាតិអ៊ុយក្រែននៅថ្ងៃទី២៤ខែសីហានេះ លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានសន្យាថានឹងជំរុញរុស្ស៊ីឆ្ពោះទៅរកសន្តិភាព លោកថា ទាំងសហរដ្ឋអាមេរិក និងអឺរ៉ុបយល់ស្របថា អ៊ុយក្រែនមិនទាន់ឈ្នះទាំងស្រុងនៅឡើយទេ ប៉ុន្តែច្បាស់ណាស់ក៏មិនចាញ់ដែរ។ សារព័ត៌មាន AFP បានផ្សាយនៅថ្ងៃចន្ទនេះថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានច្រានចោលលទ្ធភាពនេះ ដោយចោទប្រកាន់លោកខាងលិចថាកំពុងស្វែងរកលេសដើម្បីរារាំងការចរចា និងរិះគន់ប្រធានាធិបតីអ៊ុយក្រែន ដែលចង់បានកិច្ចប្រជុំទាំងដៃទទេ។  បន្ថែមពីលើនេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានកំណត់លក្ខខណ្ឌជាមុនសម្រាប់កិច្ចចរចា […]

ដើម្បីទប់ទល់នឹងព្យុះទីហ្វុង Kajiki វៀតណាម បិទអាកាសយានដ្ឋាន សាលារៀន និងជម្លៀសប្រជាពលរដ្ឋទ្រង់ទ្រាយធំ

វៀតណាម បានបិទអាកាសយានដ្ឋាន សាលារៀនជាបណ្ដោះ​អាសន្ននៅថ្ងៃចន្ទ ខែសីហានេះ ដោយចាប់ផ្ដើមជម្លៀសប្រជា​ពលរដ្ឋទ្រង់ទ្រាយធំ ខណៈកំពុងត្រៀមខ្លួនទប់ទល់នឹងព្យុះទីហ្វុង Kajiki។  ទីភ្នាក់ងារសារព័ត៌មាន Reuters បានដកស្រង់ដំណឹងពីទីភ្នាក់ងារឧតុនិយមវៀតណាម បានឱ្យដឹងថា ព្យុះទីហ្វុង Kajiki បាន និងកំពុងបក់បោកក្នុងល្បឿនខ្យល់ ១៦៦គីឡូម៉ែត្រក្នុងមួយម៉ោង ដោយព្យុះបោះពួយសំដៅទៅរកតំបន់ឆ្នេរភាគកណ្ដាល។ អាជ្ញាធរបានព្យាករថា ព្យុះទីហ្វុង Kajiki នឹងកើនឥទ្ធិពលកាន់តែខ្លាំង មុននឹងបក់បោកលើដីគោកនៅរសៀលថ្ងៃចន្ទនេះ។  ករណីព្យុះទីហ្វុង Kajiki នេះ […]

ម៉ាឡេស៊ី ណែនាំពលរដ្ឋរបស់ខ្លួនពន្យាពេលធ្វើដំណើរទៅប្រទេសថៃ

ប្រទេសម៉ាឡេស៊ី សេចក្ដីណែនាពលរដ្ឋរបស់ខ្លួនឲ្យពន្យារពេលធ្វើដំណើរទៅកាន់ប្រទេសថៃ ប្រសិនបើចាំបាច់។ ការប្រកាសអំពាវនាវនេះធ្វើឡើងបន្ទាប់ពីមានការវាយប្រហារដោយគ្រាប់បែកនៅស្រុក Tak Bai ខេត្ត Narathiwat កាលពីថ្ងៃទី២១ ខែសីហា ដែលបណ្តាលឲ្យមន្រ្តី ៤នាក់រងរបួស។ លោក Datuk Kamaruddin Md Nor ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកទេសចរណ៍ វប្បធម៌ សិល្បៈ និងបេតិកភណ្ឌ បានលើកឡើងថា សុវត្ថិភាពត្រូវតែជាអាទិភាពសម្រាប់អ្នកដែលនៅតែត្រូវធ្វើដំណើរទៅកាន់ប្រទេសជិតខាង។ លោកថា ឧប្បត្តិហេតុទម្លាក់គ្រាប់បែកនៅក្នុងប្រទេសថៃ […]

តុលាការថៃ រកមិនឃើញកំហុស លោក ថាក់ស៊ីន ពាក់ព័ន្ធការប្រមាថព្រះមហាក្សត្រ ឡើយ

តុលាការព្រហ្មទណ្ឌថៃ នៅព្រឹកថ្ងៃទី២២ ខែសីហានេះ បាន​សម្រេចថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្តីថៃ មិនមានទោសនោះទេ ពាក់ព័ន្ធនឹងការប្រមាថព្រះមហាក្សត្រ នៅក្នុងកិច្ចសម្ភាសមួយកាលឆ្នាំ២០១៥។ តាមកាសែត Khaosoth English បានចុះផ្សាយថា តុលាការព្រហ្មទណ្ឌថៃ សម្រេចថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន មិនមានជាប់ទោសទណ្ឌពីបទប្រមាថព្រះចេស្ដាព្រះមហាក្សត្រ​ នោះទេ ក្នុងអំឡុងបទសម្ភាសន៍របស់លោកថាក់ស៊ីន ជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង កាលពីឆ្នាំ […]

ក្រុមបះបោរទាមទារផ្តាច់ខ្លួនថៃ បើកការវាយប្រហារអត្តឃាតដោយរថយន្តផ្ទុកគ្រឿងផ្ទុះ បំបុកប៉ុស្តិ៍ត្រួតពិនិត្យមួយកន្លែង

សារព័ត៌មានក្នុងស្រុកថៃ នៅព្រឹកថ្ងៃសុក្រនេះ បានរាយការណ៍ថា ក្រុមបះបោរទាមទារផ្តាច់ខ្លួន បានបើកការវាយប្រហារអត្តឃាតដោយរថយន្តផ្ទុកគ្រឿងផ្ទុះ បំបុកប៉ុស្តិ៍ត្រួតពិនិត្យមួយកន្លែងនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេសថៃកាលពីយប់ថ្ងៃពុធ ក្នុងហេតុការណ៍នេះបណ្តាលឱ្យមន្ត្រីយ៉ាងហោច​ណាស់​ ៤នាក់រងរបួស។ អាជ្ញាធរតំបន់របស់ថៃបានបញ្ជាក់ថា ក្រុមជនសង្ស័យបានរត់គេចខ្លួន ខណៈកងកម្លាំងបានបាញ់តបតវិញ។ បើតាមកាមេរ៉ាសុវត្ថិភាពបានបង្ហាញពីទិដ្ឋភាពរថយន្ត Pick-up មួយគ្រឿងបានបើកបំបុកប៉ុស្តិ៍ត្រួតពិនិត្យមួយដែលស្ថិតក្នុងស្រុក Tak Bai មុននឹងផ្ទុះឡើង បណ្តាលឱ្យមន្ត្រីស្ម័គ្រចិត្ត ៤នាក់រងរបួស និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប៉ុស្តិ៍ត្រួតពិនិត្យ។  ក្រោយមានផ្ទុះករណីក្រុមបះបោរ មេបញ្ជាការយោធភូមិភាគទី៤របស់ថៃ លោក […]

មនុស្សម្នានាំគ្នារត់ចេញពីអគារខ្ពស់ៗនៅបាងកក និងខេត្តមួយចំនួន ក្រោយរងចំហាយគ្រោះរញ្ជួយដី ៥,៤វ៉ិចទ័រ ពីប្រទេសមីយ៉ាន់ម៉ា

ទីក្រុងបាងកក និងខេត្តក្បែរនោះរបស់ប្រទេសថៃ បានទទួលរងចំហាយគ្រោះរញ្ជួយដីកម្រិត ៥,៤រ៉ិចទ័រ ដែលបានវាយប្រហារនៅឆ្នេរសមុទ្រភាគខាងត្បូងប្រទេសមីយ៉ាន់ម៉ា បណ្តាឲ្យមនុស្សម្នាប្រញាប់ប្រញាល់នាំគ្នារត់ចេញពីអគារខ្ពស់ៗនៅបាងកក យ៉ាងភ័យស្លន់ស្លោរ។ អង្គភាពសង្កេតរញ្ជួយដីក្រសួងឧតុនិយមរបស់ប្រទេសថៃ នៅព្រឹកថ្ងៃព្រហស្បតិ៍ ខែ២១ សីហានេះ បាននិយាយថា គ្រោះរញ្ជួយដីនោះបានកើតឡើងនៅម៉ោងក្នុងស្រុក ៩:៥៨នាទីព្រឹក ក្នុងជម្រៅ ១០គីឡូម៉ែត្រ ចម្ងាយប្រហែល ២១១គីឡូម៉ែត្រភាគនិរតីនៃស្រុក Mae Sot ក្នុងខេត្ត Tak របស់ខ្លួន។  យ៉ាងណារហូតមកដល់ពេលនេះ មិនទាន់មានរបាយការណ៍អំពីការខូចខាត […]