ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង កាលពីថ្ងៃច័ន្ទ ទី២៦ ឧសភា បានស្តីបន្ទោសចំពោះឧប្បត្តិហេតុមួយ ដែលភរិយារបស់លោក គឺលោកស្រី ប្រីហ្គីត (Brigitte) បានរុញមុខលោកនៅចំពោះមុខសាធារណៈ ខណៈដែលគូស្នេហ៍បានមកដល់ប្រទេសវៀតណាម ដើម្បីចាប់ផ្តើមដំណើរទេសចរណ៍អាស៊ីអាគ្នេយ៍។ នេះបើយោងតាមទីភ្នាក់ងាររ៉យទ័រនៅថ្ងៃទី២៧ ខែឧសភានេះ។ នៅក្នុងវីដេអូមួយ អ្នកស្រី ប្រីហ្គីត ម៉ាក្រូន (Brigitte Macron) ហាក់ដូចជារុញប្តីរបស់នាង មុនពេលចុះពីយន្តហោះប្រធានាធិបតី។ […]
Category: អន្តរជាតិ
ហុងកុងជំរុញឱ្យសាកលវិទ្យាល័យនានាទទួលនិស្សិត ក្រោយសាកលវិទ្យាល័យ Harvard ហាមឃាត់និស្សិតបរទេសបន្តសិក្សា
ការិយាល័យអប់រំរបស់ទីក្រុងហុងកុង បានអំពាវនាវឱ្យសាកលវិទ្យាល័យនានាក្នុងទឹកដីចិន ទទួលអ្នកមានទេពកោសល្យខ្ពស់ បន្ទាប់ពីលោក ត្រាំ ហាមឃាត់សាកលវិទ្យាល័យ Harvard មិនឱ្យនិស្សិតបរទេសបន្តសិក្សា។ នេះបើយោងតាមទីភ្នាក់ងាររ៉យទ័រចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា។ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកហូតលទ្ធភាពរបស់សាកលវិទ្យាល័យ Harvard ក្នុងការចុះឈ្មោះនិស្សិតអន្តរជាតិ និងកំពុងបង្ខំនិស្សិតបរទេសបច្ចុប្បន្នផ្ទេរទៅសាលាផ្សេងទៀត ឬបាត់បង់ឋានៈស្របច្បាប់របស់ពួកគេ។ ការហាមប្រាមដែលមានប្រសិទ្ធភាពសម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ កើតឡើងនៅពេលដែលរដ្ឋបាលបានលើកឡើងថា សាកលវិទ្យាល័យ Harvard បានជំរុញការប្រឆាំងនឹងសាសនា […]
ការតវ៉ាប្រឆាំងរបស់ពួកបំបែកខ្លួននាំឱ្យមនុស្សស្លាប់ ៧០០ នាក់នៅប្រទេសនីហ្សេរីយ៉ា
ការហាមឃាត់ជនជាតិដើមភាគតិច Biafra ឱ្យស្នាក់នៅក្នុងផ្ទះដោយក្រុមបំបែកខ្លួននៅភាគអាគ្នេយ៍នៃប្រទេសនីហ្សេរីយ៉ាបាននាំឱ្យមានការស្លាប់របស់មនុស្សជាង ៧០០នាក់នៅក្នុងតំបន់ក្នុងរយៈពេល ៤ឆ្នាំកន្លងមកនេះ។ នេះបើយោងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់មួយបានបញ្ជាក់នៅថ្ងៃទី២៦ ខែឧសភានេះ។ ក្រុម IPOB ដែលធ្វើយុទ្ធនាការដើម្បីផ្តាច់ខ្លួននៅភាគអាគ្នេយ៍ ដែលភាគច្រើនរស់នៅដោយក្រុមជនជាតិភាគតិច Igbo ត្រូវបានអាជ្ញាធរនីហ្សេរីយ៉ាដាក់ស្លាកថាជាអង្គការភេរវករ។ យោងតាមស្ថាប័ន SBM Intelligence បានរាយការណ៍ថាអ្នកស្លាប់គឺបណ្តាលមកពីជនស៊ីវិលដែលប្រឆាំងនឹងបទបញ្ជាឱ្យស្នាក់នៅក្នុងផ្ទះប្រចាំសប្តាហ៍រៀងរាល់ថ្ងៃចន្ទ និងនៅថ្ងៃជាក់លាក់ផ្សេងទៀត ក៏ដូចជាពីការប៉ះទង្គិចគ្នារវាងក្រុម IPOB និងកងកម្លាំងសន្តិសុខនីហ្សេរីយ៉ា។ របាយការណ៍របស់ SBM បានឱ្យដឹងថា «យុទ្ធសាស្ត្រអនុវត្តច្បាប់របស់ […]
ស្តេចប្រ៊ុយណេ ជិះឡានចិនមកប្រជុំអាស៊ាន
ស្តេច ស៊ុល តង់ របស់ប្រ៊ុយណេ ដឹកឡានចិនយកមកជិះពេលចូលរួមប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ី រីឯមេដឹកនាំ៩ប្រទេសទៀតជិះឡាន BMW ដែលម្ចាស់ផ្ទះផ្តល់ជូន។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺព្រះអង្គជិះឡានចិន (ម៉ាក ហុងជី) តែប្រើឡានអមការពាររបស់អាម៉េរិក (ម៉ាក GMC)។ ប្រភព៖ លោក ពុយ គា អ្នកតាមដានព្រឹត្តិការណ៍ក្រៅឆាក និងប្រធានក្លិបអ្នកកាសែតកម្ពុជា
មេដឹកនាំអាស៊ានស្វែងរកវឌ្ឍនភាពសន្តិភាពមីយ៉ាន់ម៉ា និងយុទ្ធសាស្ត្រពាណិជ្ជកម្ម
មេដឹកនាំអាស៊ីអាគ្នេយ៍នឹងព្យាយាមម្តងទៀតនៅថ្ងៃចន្ទនេះ ដើម្បីនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាមកពិភាក្សាដើម្បីបញ្ចប់សង្គ្រាមស៊ីវិលដែលអូសបន្លាយ ហើយនឹងស្វែងរកមធ្យោបាយដើម្បីទូទាត់ភាពមិនប្រាកដប្រជាពាណិជ្ជកម្មសកលពីការគំរាមកំហែងពន្ធរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump)។ បន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីកាលពីចុងសប្តាហ៍ មេដឹកនាំរដ្ឋាភិបាលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ត្រូវបានគេរំពឹងថានឹងបន្តពិភាក្សាអំពីសំណើស្តីពីប្រទេសមីយ៉ាន់ម៉ានៅក្នុងកិច្ចប្រជុំកំពូលនៅថ្ងៃច័ន្ទ និងថ្ងៃអង្គារនៅទីក្រុងគូឡាឡាំពួ។ ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលចាប់តាំងពីយោធារបស់ខ្លួនបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតរបស់លោកស្រី អង់សាន សូជី (Aung San Suu Kyi) ដែលទទួលបានពានរង្វាន់ណូបែលនៅឆ្នាំ២០២១ ដោយបានបង្កឱ្យមានការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យដែលប្រែក្លាយទៅជាការបះបោរទូទាំងប្រទេស។ ម៉ាឡេស៊ី ដែលជាប្រធានអាស៊ាននៅឆ្នាំនេះ នឹងបន្តនិយាយដាច់ដោយឡែកទៅកាន់របបយោធា និងក្រុមប្រឆាំងប្រដាប់អាវុធរបស់មីយ៉ាន់ម៉ា ដើម្បីព្យាយាមជំរុញការចរចាដោយផ្ទាល់រវាងភាគីជម្លោះ។ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី […]
UN សរសើរកម្ពុជាថាជាគំរូដ៏ល្អក្នុងការរក្សាសន្តិភាព
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានសរសើរកម្ពុជាថាជាគំរូដ៏ល្អក្នុងការរក្សាសន្តិភាព ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីស្តីពីអនាគតនៃការរក្សាសន្តិភាព ដែលធ្វើឡើងនៅទីក្រុងញូវយ៉កកាលពីសប្តាហ៍មុន។ ធ្លាប់ជាប្រទេសដែលត្រូវបានបំផ្លាញដោយសារសង្រ្គាមស៊ីវិល ប្រទេសកម្ពុជាកំពុងចូលរួមឈានមុខក្នុងបេសកកម្មរក្សាសន្តិភាពនៅទូទាំងពិភពលោក ដោយមានកងរក្សាសន្តិភាពជាង ៨,០០០ នាក់ចូលរួម។ អង្គការសហប្រជាជាតិបានសរសើរដល់កងរក្សាសន្តិភាពកម្ពុជាចំពោះជំនាញ ការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តដើម្បីរក្សាសន្តិភាព។
Mastercard៖ ទីក្រុងហាណូយ និងបាងកក ជាកន្លែងឆរបោកភ្ញៀវទេសចរខ្ពស់បំផុត
ទីក្រុងហាណូយ និងទីក្រុងបាងកក ដែលជាគោលដៅទេសចរណ៍ពេញនិយមបំផុតនៅអាស៊ីអាគ្នេយ៍ ត្រូវបានដាក់ឈ្មោះក្នុងចំណោមទីក្រុងដែលមានកម្រិតខ្ពស់បំផុតនៃការក្លែងបន្លំការធ្វើដំណើរ នេះបើយោងតាមការសិក្សាថ្មីមួយដោយវិទ្យាស្ថាន Mastercard Economics ដែលដកស្រង់ដោយ CNBC ។ នៅទីក្រុងបាងកក សេវាកម្មជួលតាក់ស៊ី និងរថយន្តមានចំនួន ៤៨% នៃករណីក្លែងបន្លំ ដែលធ្វើឱ្យពួកគេក្លាយជាប្រភពនៃការបោកប្រាស់ទូទៅបំផុតដែលផ្តោតលើភ្ញៀវទេសចរ។ ភ្ញៀវបរទេសជាច្រើនក៏បានរាយការណ៍ថាត្រូវបានបោកប្រាស់ដោយអ្នកផ្តល់សេវាម្ហូបអាហារ។ អ្នកធ្វើដំណើរទៅកាន់ទីក្រុង Cancun (ម៉ិកស៊ិក) ហាណូយ (វៀតណាម) ដាកា (បង់ក្លាដែស) និងបាងកក […]
អាមេរិកដឹកពូជជ្រូក និងទឹកកាមគោក្របីចូលទីផ្សាររបស់ចិន
ជ្រូករបស់វេជ្ជបណ្ឌិត ម៉ៃ លែមមុន (Mike Lemmon) ដែលជ្រូកនីមួយៗមានតម្លៃចន្លោះពី ២,៥០០ ទៅ ៥,០០០ ដុល្លារត្រូវបានគេសន្មត់ថានៅលើយន្តហោះដឹកឆ្ពោះទៅទីក្រុង Hangzhou ប្រទេសចិន។ នេះបើយោងតាមការផ្សាយចេញពីអង្គភាពរ៉យទ័រនៅថ្ងៃទី២២ ខែឧសភានេះ។ ផ្ទុយទៅវិញ មនុស្សជាច្រើនបានទៅកន្លែងសត្តឃាតក្នុងរដ្ឋ Indiana ក្នុងតម្លៃតិចជាង ២០០ ដុល្លារក្នុងតម្លៃជ្រូកមួយក្បាល បន្ទាប់ពីអ្នកទិញចិនបានលុបចោលការទិញក្នុងរយៈពេលមួយសប្តាហ៍នៅប្រទេសចិន ស្របពេលកំពុងសងសឹកប្រឆាំងនឹងពន្ធរបស់សហរដ្ឋអាមេរិក។ ប្រទេសចិនគឺជាអ្នកនាំចូលដ៏ធំបំផុតនៃជ្រូកចិញ្ចឹមរបស់អាមេរិក និងសម្ភារៈហ្សែនបសុសត្វផ្សេងទៀតដូចជាទឹកកាមគោក្របី។ ទីផ្សារនាំចេញពិសេសដែលរកកម្រៃទាំងនេះបាននិងកំពុងកើនឡើង […]
ផែនការសាងសង់សំណាញ់មេឃារបស់លោក Trump អាចចាប់ផ្តើមសម័យថ្មីនៃអាវុធនៅក្នុងលំហ
គម្រោងសាងសងសំណាច់មេឃា (Golden Dome) របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបង្កើតឡើងវិញនូវស្ថានភាពដ៏ចម្រូងចម្រាស មានអាយុកាលរាប់ទសវត្សរ៍ ដែលការសាងសង់ប្រកបដោយមហិច្ឆតាអាចកំណត់បទដ្ឋានក្នុងលំហអាកាស និងផ្លាស់ប្តូរទំនាក់ទំនងរវាងមហាអំណាចអវកាសកំពូលរបស់ពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែឧសភានេះ។ យោងតាមអ្នកវិភាគអវកាសបានឱ្យដឹងថា ការប្រកាសសាងសង់សំណាច់មេឃា (Golden Dome) ដែលជាបណ្តាញផ្កាយរណប និងសព្វាវុធដ៏ធំនៅក្នុងគន្លងរបស់ផែនដី គ្រោងនឹងចំណាយទឹកប្រាក់អស់ ១៧៥ ពាន់លានដុល្លារ ដែលបង្កើនសមត្ថភាពយោធាលើលំហអាកាសបានយ៉ាងខ្លាំង។ ខណៈពេលដែលមហាអំណាចអវកាសដ៏ធំបំផុតរបស់ពិភពលោក […]
ស្លាប់៤នាក់ និងបាត់ខ្លួន១៧នាក់ ខណៈភ្លៀងធ្លាក់ខ្លាំងបង្កការបាក់ដីនៅភាគខាងត្បូងប្រទេសចិន
យ៉ាងហោចណាស់មនុស្ស ៤នាក់បានស្លាប់ និង ១៧នាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងគំហុក បង្កការបាក់ដីនៅក្នុងខេត្ត Guizhou ភាគនិរតីនៃប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ ដោយយោធាត្រូវបានដាក់ពង្រាយដើម្បីជួយសង្គ្រោះ។ ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ពីរនាក់បានស្លាប់នៅក្នុងទីប្រជុំជន Changshi និងពីរនាក់មកពីភូមិ Qingyang ក្បែរនោះ ដែលមនុស្ស ១៩ នាក់មកពីគ្រួសារចំនួន ៨ ផ្សេងគ្នាត្រូវបានជាប់គាំងដំបូងបន្ទាប់ពីរងការវាយប្រហារដោយការបាក់ដី។ ប្រទេសចិនកំពុងប្រឈមនឹងរលកកម្ដៅកាន់តែខ្លាំង និងយូរជាងមុន […]