នាយករដ្ឋមន្ត្រីថៃព្យួរតំណែង Paetongtarn Shinawatra ឡើងតតាំងក្តីនៅតុលាការ

នាយករដ្ឋមន្រ្តីថៃព្យួរតំណែង លោកស្រី Paetongtarn Shinawatra បានទៅដល់តុលាការនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា ឆ្នាំ២០២៥ ដើម្បីផ្ដល់សក្ខីកម្មនៅក្នុងសំណុំរឿងដ៏ចម្រួងចម្រាស ដែលអាចរុញច្រានលោកស្រីចេញពីតំណែងជាផ្លូវការ ជុំវិញបទចោទបំពានក្រមសីលធម៌ធ្ងន់ធ្ងរ។ តាមសេចក្តីរាយការណ៍ពីសារព័ត៌មានថៃ នៅក្នុងសវនាការនាព្រឹកថ្ងៃព្រហស្បតិ៍នេះ តុលាការធម្មនុញ្ញថៃ បានហាមការ ផ្សាយព័ត៌មានក្នុងសវនាការ ក្នុងសំណុំរឿងលោកស្រី Paetongtarn ដោយហាមមិនឱ្យអ្នកណាម្នាក់នៅក្នុង បន្ទប់សវនាការរាយការណ៍ព័ត៌មានអំពីសវនាការទាំងមូលចេញទៅខាងក្រៅឡើយ។ តុលាការធម្មនុញ្ញថៃ នៅថ្ងៃទី១ ខែកក្កដាកន្លងទៅបានសម្រេចចិត្តព្យួរតំណែងនាយករដ្ឋមន្ត្រីថៃរបស់លោកស្រី Paetongtarn Shinawatra […]

រដ្ឋាភិបាលសឹកមីយ៉ាន់ម៉ា បិទច្រកព្រំដែនដ៏សំខាន់ជាមួយថៃធ្វើឲ្យអ្នកជំនួញព្រួយបារម្ភកាន់តែខ្លាំង

អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ា នៅថ្ងៃអង្គារទី ១៩សីហា២០២៥ បានអះអាងថា របបសឹកមីយ៉ាន់ម៉ាបានសម្រេចបិទ ច្រកព្រំដែនដ៏សំខាន់ជាមួយថៃតាំងពីថ្ងៃចន្ទទី១៨សីហាមកដែលបានធ្វើឱ្យប្រទេសថៃខាតបង់ថវិកាអស់ប្រមាណ ១៣០ពាន់លានបាត។  ការសម្រេចបិទច្រកអន្តរជាតិក្នុងរដ្ឋ Kayin ទល់មុខស្រុក Mae Sot របស់ថៃ ដោយមីយ៉ាន់ម៉ាបានរកឃើញថា ភាគីថៃលូកដៃចិញ្ចឹមចលនាសកម្មប្រយុទ្ធការ៉ែន ដែលប្រឆាំងនឹងរដ្ឋាភិបាលមីយ៉ាន់ម៉ា។ នៅថ្ងៃទី១៨សីហា អាជ្ញាធរមីយ៉ាន់ម៉ា បានសម្រេចបិទច្រកព្រំដែនឆ្លងទៅថៃ ក្នុងរដ្ឋKayin ទល់មុខស្រុកMae Sotថៃ មិនឱ្យយានយន្តដឹកទំនិញពាណិជ្ជកម្មនានាចេញចូល ដោយគ្មានពន្យល់អំពីមូលហេតុអ្វីទាំងអស់។ ប្រភពពីយោធាទទួលកិច្ចការព្រំដែនមីយ៉ាន់ម៉ា […]

នាយករដ្ឋមន្រ្ដីម៉ាឡេស៊ី ប្រាប់​មេដឹកនាំកម្ពុជា-ថៃ ថា ​ក្រុមការងារ​អន្តរកាល បាននិងកំពុង​ពិនិត្យ​នៅលើតំបន់ព្រំដែន​ដោយប្រុងប្រយ័ត្ន​

នាយករដ្ឋមន្រ្ដីម៉ាឡេស៊ី និងជាប្រធានអាស៊ានលោក អាន់វ៉ា អ៊ីប្រាហ៊ីម កាលពីថ្ងៃអង្គារ៍បានជួបសន្ទនាតាមទូរស័ព្ទជាមួយ​​​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ភូមថាំ វីឆាយ៉ាឆ័យ នាយករដ្ឋមន្ត្រីស្តីទីថៃ។  លើទំព័រហ្វេសប៊ុកផ្លូវការរបស់​លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានឲ្យដឹងថា ជំនួប​តាមទូរស័ព្ទដែលធ្វើឡើងដាច់ដោយឡែកពីគ្នានេះ ​​​បានជជែកអំពីការ​វិវត្តថ្មីៗ ពាក់ព័ន្ធនឹងបទឈប់បាញ់គ្នារវាងកម្ពុជា-ថៃ។ លោក ​អាន់វ៉ា អ៊ីប្រាហ៊ីម ​បានប្រាប់​មេដឹកនាំប្រទេសទាំងពីរឲ្យដឹងថា ​ក្រុមការងារ​អន្តរកាល (IOT) […]

ប្រធានាធិបតីហ្វីលីពីន ប្រកាសឲ្យផ្អាកនាំចូលស្រូវអង្ករពីប្រទេសថៃ

ហ្វីលីពីន បានសម្រេចបិទការនាំចូលស្រូវអង្ករពីប្រទេសថៃជាធរមានរយៈពេល ៦០ថ្ងៃចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៥ ដើម្បីបន្ធូរបន្ថយផលប៉ះពាល់នៃតម្លៃស្រូវអង្ករធ្លាក់ចុះក្នុងរដូវប្រមូលផលក្នុងស្រុករបស់ខ្លួន។  នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោក Ferdinand Marcos ប្រធានាធិបតីហ្វីលីពីន បានប្រកាសថាលោកនឹងបញ្ជាឱ្យផ្អាកការនាំចូលអង្កររយៈពេល ៦០ថ្ងៃ ចាប់ពីថ្ងៃទី ១ ខែកញ្ញា ដល់ថ្ងៃទី ៣០ ខែតុលា ដើម្បីបន្ធូរបន្ថយផលប៉ះពាល់នៃតម្លៃស្រូវធ្លាក់ចុះក្នុងរដូវប្រមូលផល។ នាយកដ្ឋានកសិកម្មហ្វីលីពីន បានរាយការណ៍ថា […]

ពលរដ្ឋស៊ីវិល ២៤នាក់ស្លាប់ក្នុងហេតុការណ៍យោធាមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកក្បែរព្រំដែនថៃ

យោធាមីយ៉ាន់ម៉ា បន្តទម្លាក់គ្រាប់បែកទម្ងន់ដល់ទៅ ៥០០ផោន (២២៧គីឡូក្រាម) ក្នុងសហគមន៍មួយក្នុងរដ្ឋ Karenni នៃប្រទេសមីយ៉ាន់ម៉ា ដែលនៅជាប់ជាមួយនឹងព្រំដែនថៃ មានមនុស្សយ៉ាងហោចណាស់ ២៤នាក់ត្រូវបានរាយការណ៍ថា ស្លាប់កាលពីថ្ងៃទី ១៧ ខែ សីហា។ អាជ្ញាធររដ្ឋ Karenni បានឲ្យដឹងថា គិតត្រឹមល្ងាចថ្ងៃទី ១៨ ខែ សីហា ចំនួនអ្នកស្លាប់ដោយសារការទម្លាក់គ្រាប់បែកកើនដល់ ២៤នាក់ និងរងរបួសជាច្រើននាក់ទៀត ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធនានាព្រមទាំងផ្ទះសម្បែងពលរដ្ឋនៅក្នុងសហគមន៍ត្រូវបានបំផ្លាញស្ទើរតែទាំងស្រុងផងដែរ។ […]

ក្រុមផ្តាច់ខ្លួនភាគខាងត្បូងថៃ មានគ្នា១៥នាក់ បើកការវាយ​ប្រហារលើរោងចក្រគីមីមួយកន្លែង

កាសែត Bangkok Post បានផ្សាយនៅរសៀលថ្ងៃចន្ទនេះថា សកម្មប្រយុទ្ធផ្តាច់ខ្លួនភាគខាងត្បូងប្រទេសថៃមួយក្រុម បានបើកការវាយប្រហារក្នុងស្រុក Waeng ខេត្ត Narathiwat ដោយបានកំណត់គោលដៅលើរោងចក្រគីមីមួយកន្លែង។ បើតាមរបាយការណ៍ពីសមត្ថកិច្ច សកម្មប្រយុទ្ធមានគ្នាប្រមាណពី ១០ទៅ១៥នាក់ ហើយធ្វើបើកការវាយប្រហារ រួមទាំងការបំផ្ទុះគ្រាប់បែកផងដែរ ដោយបង្កការខូចខាតដល់រោងចក្រ Price of Wood Green Energy Co Ltd កាលពីចុងសប្តាហ៍ ធ្វើឲ្យរោងចក្រផ្អាកប្រតិបត្តិការ។ […]

ក្រោយទាហានថៃបាញ់រះលើជនស៊ីវិល ពេលនេះយោធាថៃបញ្ជូនគ្រូពេទ្យផ្លូវចិត្ត ពិនិត្យ និងព្យាបាលកងទ័ពជួរមុខរបស់ខ្លួន

ក្រោយទាហានថៃបាញ់ប្រជាជនស៊ីវិល ២នាក់ឱ្យរបួស មុននឹងធ្វើអត្តឃាត នៅក្នុងព្រៃនៅខេត្តសុរិន្ទដោយមានសម្ពាធផ្លូវចិត្ត ពេលនេះយោធារបស់ថៃនៅថ្ងៃទី១៨ ខែសីហានេះ បានបញ្ជូនក្រុមគ្រូពេទ្យព្យាបាលផ្លូវចិត្តទៅថែទាំកងទ័ពជួរមុខរបស់ខ្លួននៅតំបន់ព្រំដែនថៃ-កម្ពុជា។  កាលពីសប្តាហ៍មុន មេទ័ពភូមិទី២របស់ថៃ លោក ប៊ុនស៊ិន បាដក្លាង បាននិយាយថា ទាហានថៃដែលឈរជើងនៅក្នុងខេត្តសុរិន្ទបានបាញ់កាំភ្លើងជាច្រើនគ្រាប់ និងធ្វើឱ្យប្រជាជនស៊ីវិល ២នាក់របួស ហើយទាហានថៃម្នាក់នោះធ្វើអត្តឃាតខ្លួន ករណីនេះលោកបានអះអាងថា អាចបណ្តាលមកពីកត្តាស្រ្តេសរបស់ទាហានជួរមុខ។ សារព័ត៌មាន The Nation បានផ្សាយថា ក្រោយហេតុការណ៍នេះកើតឡើង យោធាថៃបានបញ្ជូនក្រុមគ្រូពេទ្យព្យាបាល […]

ប្រធានសភាជាន់ទាបរុស្ស៊ីជួបមេដឹកនាំកូរ៉េខាងជើងនៅទីក្រុងព្យុងយ៉ាង មុនលោក ពូទីន និង ត្រាំ ជួបគ្នា

សភារុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានសភាជាន់ទាបរុស្ស៊ី លោក Vyacheslav Volodin បានជួបជាមួយមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ក្នុងអំឡុងពេលដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ទីក្រុងព្យុងយ៉ាង។ លោក Volodin ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានពាំនាំការសួរសុខទុក្ខពីមេដឹកនាំរុស្ស៊ី និងបានថ្លែងអំណរគុណដល់លោក គីម សម្រាប់ការគាំទ្ររបស់កូរ៉េខាងជើងចំពោះយុទ្ធនាការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន។ គួរឲ្យដឹងដែរថា លោក ពូទីន បានសន្ទនាតាមទូរស័ព្ទជាមួយលោក គីម កាលពីថ្ងៃអង្គារ […]

លោក ប៊ុនស៊ិន បាដក្លាង ថា ទាហាន​ថៃ​​សង្ស័យ​កើតរោគ​ស្ត្រេ​ស​បា​ញ់​រះ​ជនស៊ីវិលជា​ច្រើន​គ្រាប់

មេបញ្ជាការយោធភូមិភាគ២របស់ថៃ លោក ប៊ុនស៊ិន បាដក្លាង បាននិយាយថា ដោយសារស្រ្តេសខ្លាំង កូនទាហានថៃរបស់លោកនៅជួរមុខម្នាក់ បានរត់ចេញពីបន្ទាយ ហើយកាន់កាំភ្លើង M16 បាញ់រះលើផ្ទះពលរដ្ឋបណ្តាលរងរបួស២នាក់កាលពីយប់រំលេងអធ្រាត្រចូលថ្ងៃទី១៥ ខែសីហានេះនៅក្នុងខេត្តសុរិន្ទ។  នៅព្រឹកថ្ងៃសុក្រនេះ លោក ប៊ុនស៊ិន ផាតក្លាង បានចេញមុខប្រកាសថា ពេលនេះទាហានថៃនៅជួរមុខអាចមានបញ្ហាស្រ្តេស និងបញ្ហាផ្លូវចិត្តច្រើនខ្លាំងទើបអាចកើតមានការបាញ់ប្រហារលើជនស៊ីវិលក្នុងខេត្តសូរិន្ទ។  បើតាមកាសែតក្នុងស្រុកថៃ ជាការឆ្លើយតបទៅនឹងបញ្ហាផ្លូវចិត្តទាហានថៃដែលកំពុងតែកើតមាននៅតាមព្រំដែន មេទ័ពភូមិភាគ២រូបនេះបាននិយាយថា លោកបានបញ្ជូនក្រុមគ្រូពេទ្យទៅមើលថែទាំទាហាន និងពិនិត្យសុខភាពជាពិសេសទាហាននៅជួរមុខដើម្បីវាយតម្លៃបន្ថែម នឹងចំនួនទាហានដែលកំពុងតែមានវិបត្តិផ្លូវចិត្តដើម្បីទប់ស្កាត់ករណីបាញ់រះកើតឡើងជាថ្មី៕

កាន់តែក្តៅ! អ៉ីស្រាអែល បន្តវាយប្រហារខ្លាំងក្លាលើទីក្រុងហ្កាហ្សា ដោយមនុស្ស ១២៣នាក់ទៀតស្លាប់ក្នុងរយៈពេល ២៤ម៉ោង

កាលពីថ្ងៃពុធ យោធាអ៉ីស្រាអែល បានបន្តវាយប្រហារយ៉ាងខ្លាំងក្លាលើទីក្រុងហ្កាហ្សា ដែលជាផ្នែកមួយនៃការត្រៀមខ្លួនសម្រាប់ប្រតិបត្តិការដណ្ដើមគ្រប់គ្រង ខណៈក្រសួងសុខាភិបាលហ្កាហ្សាថា មានមនុស្ស ១២៣នាក់ទៀតត្រូវបានសម្លាប់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានផ្សាយដោយដកស្រង់សម្តីលោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៉ីស្រាអែលបាននិយាយគាំទ្រគំនិតដែលលើកឡើងដោយលោក ដូណាល់ ត្រាំ ថា ប្រជាជនប៉ាឡេស្ទីនគួរតែចាកចេញពីតំបន់នេះ។  លោកថា ប្រជាជនប៉ាឡេស្ទីនគួរតែចាកចេញពីតំបន់នេះ ដោយជំរុញឱ្យប្រទេសដទៃបើកទ្វារទទួលពួកគេជាជាងមកបង្រៀនអ៉ីស្រាអែល។ គំនិតនៃការផ្លាស់ទីលំនៅរបស់ប្រជាជនហ្កាហ្សានេះ ត្រូវបានមេដឹកនាំអារ៉ាប់ និងពិភពលោកជាច្រើនចាត់ទុកថាជារឿងដ៏គួរឱ្យរន្ធត់ ហើយប្រជាជនប៉ាឡេស្ទីនប្រៀបធៀបវាទៅនឹងគ្រោះមហន្តរាយ […]

5
Promotion