យន្តហោះ F-16C Fighting Falcon របស់កងទ័ពអាកាសសហរដ្ឋអាមេរិក USAF មួយគ្រឿងបានធ្លាក់អំឡុងពេលហ្វឹកហ្វឺនក្នុងទីលានសមយុទ្ធបាញ់គ្រាប់ពិតក្បែរអាកាសយានដ្ឋាន Trona ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃពុធទី៣ខែធ្នូ។ នេះបើតាមសារព័ត៌មាន RT ចេញផ្សាយ។ ហេតុការណ៍ធ្លាក់យន្តហោះនេះកើតឡើងនៅវេលាម៉ោង១០និង៤៥នាទីព្រឹក (ម៉ោងក្នុងស្រុក)។ តាមរយៈវីដេអូចែកចាយលើបណ្តាញសង្គមគេបានឃើញពីឡុត លោតចុះតាមឆ័ត្រយោង នៅឆ្ងាយគួរសមពីកន្លែងយន្តហោះធ្លាក់ ហើយមានការផ្ទុះឆេះបញ្ចេញផ្សែងខ្មៅខ្មួលខ្មាញ់ពេញលើមេឃ។ តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន ក្នុងហេតុការណ៍នេះមិនមាននរណាម្នាក់រងរបួសនោះទេ ខណៈមូលហេតុនៃការធ្លាក់កំពុងស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ៕
Category: អន្តរជាតិ
យោធាមីយ៉ាន់ម៉ា បន្តបើកប្រតិបត្តិការវាយកម្ទេចអគារខ្ពស់ៗ ក្បែរព្រំដែនថៃ ក្នុងការបង្ក្រាបលើក្រុមឆបោកតាមអនឡាញ
យោធាមីយ៉ាន់ម៉ា ដោយមានកិច្ចសហការជាមួយកម្លាំងឆ្មាំព្រំដែន(BGF) និងក្រសួងកិច្ចការព្រំដែននៃរដ្ឋកាយីន នៅថ្ងៃព្រហស្បតិ៍នេះ បានវាយកម្ទេចអគារកម្ពស់ ១៣ជាន់មួយកន្លែងនៅខាងក្នុងតំបន់សេដ្ឋកិច្ចពិសេស Shwe Kokko ដែលមានទីតាំងនៅក្រុង Myawaddy ដែលស្ថិតនៅទល់មុខស្រុក ម៉ៅស៊ុយ ខេត្ត តាក់ របស់ប្រទេសថៃ។ យោងតាមការចេញផ្សាយរបស់កាសែតថៃ The Nation បានឲ្យដឹងថា មន្រ្តីសន្តិសុខថៃរំពឹងថា នឹងមានការវាយកម្ទេចអគារបន្ថែមទៀត នៅថ្ងៃទី៤ខែធ្នូនេះ ជាមួយនឹងការរៀបចំផែនការយ៉ាងប្រុងប្រយ័ត្ន ដើម្បីធានាថាមិនមានផលប៉ះពាល់ដល់សហគមន៍ ដែលស្ថិតក្នុងតំបន់ […]
តារាសម្តែង និង DJ ស្រីដ៏ល្បីរបស់ថៃម្នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធការឆបោកប្រាក់រាប់រយលានបាត
ប៉ូលិសនៃអង្គភាពបង្រ្កាបបទឧក្រិដ្ឋផ្នែកសេដ្ឋកិច្ចថៃ កាលពីថ្ងៃពុធ ទី៣ ខែធ្នូនេះ បានចុះធ្វើការចាប់ខ្លួនតារាសម្តែងស្រីម្នាក់ឈ្មោះ Rybena Intachai ដែលគេស្គាល់ថា Nana Rybena ក្រោមការចោទប្រកាន់ពីបទឆបោក និងបំពានច្បាប់ស្តីពីការផ្តល់កម្ចី ពាក់ព័ន្ធប្រាក់រាប់រយលានបាត បន្ទាប់ពីជនរងគ្រោះជាច្រើននាក់ បាននាំគ្នាដាក់ពាក្យបណ្តឹងប្រឆាំងរូបនាង។ សារព័ត៌មានថៃ The Nation បានចុះផ្សាយឲ្យដឹងថា តារាសម្តែង Nana Rybena ត្រូវបានប៉ូលិសចាប់ខ្លួននៅផ្ទះក្នុងទីក្រុងបាងកក។ មុនមានការចាប់ខ្លួនរឿងអាស្រូវកក្រើកមួយបានផ្ទុះឡើងលើបណ្តាញសង្គមក្នុងប្រទេសថៃ អំពីតារាម្នាក់ដែលមិនត្រូវបានបញ្ចេញអត្តសញ្ញាណទេ […]
ជំនួបនៅទីក្រុងប៉េកាំង មេដឹកនាំចិន-បារាំង ប្តេជ្ញាធ្វើការលើវិស័យសំខាន់ៗចំនួន ៤
ប្រធានាធិបតី Xi Jinping និងប្រធានាធិបតីបារាំង Emmanuel Macron បានធ្វើសន្និសីទសារព័ត៌មានរួមគ្នាបន្ទាប់ពីកិច្ចពិភាក្សារបស់ពួកគេនៅទីក្រុងប៉េកាំង នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ឆ្នាំ២០២៥។ តាមការព្រមព្រៀងរបស់ប្រធានាធិបតីទាំងពីរ ភាគីទាំងពីរនឹងប្តេជ្ញាធ្វើការលើវិស័យចំនួន ៤។ បើតាមលោកស្រី ម៉ៅ នីង អ្នកនាំពាក្យក្រសួងការបទេសចិន នៅលើបណ្តាញសង្គមហ្វេសប៊ុក កិច្ចព្រមព្រៀងរបស់ប្រធានាធិបតីទាំងពីរ ដែលសម្រេចក្នុងជំនួបនាពេលនេះរួមមាន៖ ទី១ ពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយ។ ភាគីទាំងពីរនឹងគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាដែលពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូល និងកង្វល់សំខាន់ៗរបស់គ្នាទៅវិញទៅមក។ […]
ប្រធានាធិបតីបារាំង Macron មកដល់ប្រទេសចិន ជួបលោក Xi ស្តារទំនាក់ទំនងពាណិជ្ជកម្ម
ប្រធានាធិបតីបារាំង លោក Emmanuel Macron បានមកដល់ប្រទេសចិនកាលពីថ្ងៃពុធសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៣ថ្ងៃដែលផ្តោតលើពាណិជ្ជកម្ម និងទំនាក់ទំនង ខណៈអឺរ៉ុបកំពុងព្យាយាមស្វែងរកតុល្យភាពសេដ្ឋកិច្ច និងសន្តិសុខឡើងវិញជាមួយមហាអំណាចសេដ្ឋកិច្ចលេខ២លើពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AP ។ ការិយាល័យរបស់ប្រធានាធិបតីបារាំង បាននិយាយថា លោក Macron នឹងពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងគោលបំណងសម្រេចបាននូវតុល្យភាពដែលធានាកំណើនប្រកបដោយនិរន្តរភាព និងរឹងមាំដែលផ្តល់អត្ថប្រយោជន៍ដល់មនុស្សគ្រប់គ្នា។ ប្រទេសបារាំងមានបំណងទាក់ទាញការវិនិយោគកាន់តែច្រើនពីក្រុមហ៊ុនចិន និងសម្រួលដល់ការចូលទៅកាន់ទីផ្សារសម្រាប់ការនាំចេញរបស់បារាំង។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ ប្រទេសទាំងពីរត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនក្នុងវិស័យថាមពល ឧស្សាហកម្មម្ហូបអាហារ […]
ថៃបង្ខំចិត្តបិទច្រករបៀង សាលារៀន និងពង្រឹងកម្លាំងតាមព្រំដែន ក្រោយការប៉ះទង្គិចគ្នានៅមីយ៉ាន់ម៉ា
កងកម្លាំងថៃ សម្រេចបិទច្រករបៀង សាលារៀន និងរឹតបន្តឹងសន្តិសុខតាមបណ្តោយព្រំដែនជាមួយមីយ៉ាន់ម៉ា បន្ទាប់ពីការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លាជាច្រើនថ្ងៃក្នុងសង្រ្គាមមីយ៉ាន់ និងក្រុមឧទ្ទាម ដែលធ្វើឱ្យគ្រាប់បេ និងគ្រាប់កាំភ្លើងត្បាល់ចូលក្នុងទឹកដីថៃ។ កាសែតថៃ Khaosod English បានផ្សាយដោយដកស្រង់ការលើកឡើងរបស់លោក Maitri Chupricha មេបញ្ជាការកងកម្លាំងណារេសួន បានបញ្ជាឱ្យបិទច្រកឆ្លងកាត់ព្រំដែនក្រៅផ្លូវការទាំងអស់ក្នុងខេត្ត តាក រួមទាំងច្រកផ្លូវទឹកផង។ សាលាបឋមសិក្សាមួយន្លែង ដែលស្ថិតនៅចម្ងាយតែប៉ុន្មានរយម៉ែត្រពីព្រំដែន បានផ្អាកថ្នាក់រៀនដោយគ្មានកាលកំណត់ បន្ទាប់ពីរកឃើញថា មានគ្រាប់កាំភ្លើងធ្លាក់នៅក្នុងបរិវេណសាលាកាលពីសប្តាហ៍មុន។ គួរឲ្យដឹងថា វិធានការរបស់កងកម្លាំងថៃធ្វើឡើងបន្ទាប់ពីគ្រាប់បេធ្លាក់ចូលក្នុងប្រទេសថៃ […]
ដើម្បីរក្សាតុល្យភាពសេដ្ឋកិច្ច និងទំនាក់ទំនង ប្រធានាធិបតីបារាំង ធ្វើដំណើរទស្សនកិច្ចនៅចិនក្នុងសប្តាហ៍នេះ
ប្រធានាធិបតីបារាំង Emmanuel Macron គ្រោងនឹងធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិន ក្នុងសប្ដាហ៍នេះដែលជាដំណើរទស្សនកិច្ចលើកទី៤ ខណៈ អឺរ៉ុបកំពុងព្យាយាមរក្សាតុល្យភាពសេដ្ឋកិច្ច និងទំនាក់ទំនងជាមួយមហាអំណាចសេដ្ឋកិច្ចលេខទី២របស់ពិភពលោកដែលជាគូប្រជែងផង និងជាដៃគូផង ក្នុងគ្រាមួយនៃភាពចលាចលពាណិជ្ជកម្មសកល។ ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយដោយដកស្រង់សម្តីក្រុមអ្នកវិភាគបាននិយាយថា លោក Macron កន្លងមកបានព្យាយាមបង្ហាញពីភាពខ្លាំងរបស់អឺរ៉ុបប្រឈមមុខនឹងចិន ហើយប្រុងប្រយ័ត្នកុំធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បា។ លោក Macron ដែលនឹងត្រូវចាប់ផ្ដើមបំពេញទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងប៉េកាំង នៅថ្ងៃពុធសប្ដាហ៍នេះ នឹងត្រូវជួបប្រធានាធិបតីចិន ស៊ី ជីនពីង នៅថ្ងៃព្រហស្បតិ៍ […]
រដ្ឋមន្រ្តីការបរទេសអាមេរិក សម្តែងសុទិដ្ឋិនិយមឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមរុស្សុី-អ៊ុយក្រែន
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានជួបជាមួយគណៈប្រតិភូអ៊ុយក្រែន ដែលដឹកនាំដោយប្រធានអ្នកចរចាថ្មីនៅរដ្ឋផ្លរីដា សម្រាប់កិច្ចពិភាក្សាដែលលោកបាននិយាយថា មានបំណងបង្កើតផ្លូវសម្រាប់អ៊ុយក្រែន ដើម្បីរក្សាអធិបតេយ្យភាព និងឯករាជ្យ ខណៈដែលមុនការចរចាថ្មីមកដល់ ក្រុមមន្រ្តីរបស់ប្រធានាធិបតី Donald Trump បានដាក់សម្ពាធដល់អ៊ុយក្រែនឲ្យធ្វើសម្បទានសំខាន់ៗដោយខ្លួនឯង រួមទាំងការប្រគល់ទឹកដីទៅឲ្យរុស្ស៊ី។ យោងតាមសារព័ត៌មាន CNA បានឲ្យដឹងថា មន្ត្រីសហរដ្ឋអាមេរិក និងអ៊ុយក្រែន បានរៀបចំនូវអ្វីដែលភាគីទាំងពីរហៅថា កិច្ចចរចាប្រកបដោយផលិតភាព កាលពីថ្ងៃអាទិត្យ ទី៣០ […]
អំពើពុករលួយ បណ្តាឲ្យក្រុមហ៊ុនយោធាដ៏ធំរបស់ប្រទេសចិន ធ្លាក់ចុះប្រាក់ចំណូល
ប្រាក់ចំណូលនៅក្នុងក្រុមហ៊ុនយោធាដ៏ធំរបស់ប្រទេសចិនបានធ្លាក់ចុះ ១០% កាលពីឆ្នាំ២០២៤ ដោយសារអំពើពុករលួយបានធ្វើឱ្យកិច្ចសន្យា និងលទ្ធកម្មអាវុធថយចុះ។ នេះបើយោងតាមការសិក្សាមួយដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១ ខែធ្នូ។ ការស្រាវជ្រាវដោយវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI)បានរកឃើញថា ក្រុមហ៊ុនចិនធ្លាក់ចុះប្រាក់ចំណូល ផ្ទុយពីក្រុមហ៊ុនសព្វាវុធធំៗ និងសេវាកម្មយោធាតាមបណ្តាប្រទេសផ្សេងទៀតដែលនៅមានកំណើនដ៏រឹងមាំ។ ការធ្លាក់ចុះរបស់ចិនបង្កឡើងដោយវិបត្តិសង្រ្គាមនៅអ៊ុយក្រែន ហ្គាហ្សា និងភាពតានតឹងជាសកល និងក្នុងតំបន់។ លោក Nan Tian នាយកកម្មវិធីចំណាយផ្នែកយោធា និងផលិតអាវុធរបស់វិទ្យាស្ថាន […]
វិបត្តិទឹកជំនន់នៅថៃ មហាជន និងបក្សប្រឆាំងរិះគន់រដ្ឋាភិបាលមានភាពយឺតយ៉ាវជួយសង្រ្គោះ
វិបត្តិទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃ បានក្លាយជាគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរបំផុត ដែលតំបន់នេះជួបប្រទះ។ សាធារណៈជនបានរិះគន់រដ្ឋាភិបាលរបស់លោក អនុទីន ចាន់វីរៈគុល មានភាពយឺតយ៉ាវក្នុងការឆ្លើយតបជួយសង្រ្គោះ។ តំណាងមកពីគណបក្សភឿថៃ ដែលចុះទៅជួបជនភៀសខ្លួនមកទីទួលសុវត្ថិនៅសាលា Hatyairatprachasan បានសម្តែងការខកចិត្តចំពោះការឆ្លើយតបយឺត និងមិនគ្រប់គ្រាន់របស់រដ្ឋាភិបាលលោក អនុទីន ចំពោះវិបត្តិទឹកជំនន់ ដោយបានលើកឡើងថា ប្រជាជនជាច្រើនត្រូវបានទុកចោល។ នេះបើតាមកាសែត Thai Enquirer ចេញផ្សាយនៅថ្ងៃពុធ ទី២៦ ខែវិច្ឆិកា។ គ្រួសារមួយបានរៀបរាប់ថា បានយកទូកផ្ទាល់ខ្លួនពីរ៉ាណង ទៅជួយសង្គ្រោះសាច់ញាតិដែលជាប់នៅក្នុងផ្ទះ […]
