ទប់ទល់ការគំរាមពីចិន មេដឹកនាំតៃវ៉ាន់ស្នើបន្ថែមកញ្ចប់ថវិកា $៤០ពាន់លានដុល្លារពង្រឹងវិស័យយោធា

ប្រធានាធិបតីតៃវ៉ាន់លោក Lai Ching-te បាននិយាយកាលពីថ្ងៃពុធថា តៃវ៉ាន់នឹងស្នើកញ្ចប់ថវិកាការពារជាតិបន្ថែមចំនួន $៤០ ពាន់លានដុល្លារ ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការការពារដែនអធិបតេយ្យរបស់ខ្លួននៅពេលប្រឈមមុខនឹងការគំរាមកំហែងកើនឡើងពីប្រទេសចិន។  កោះតៃវ៉ាន់បាន និងកំពុងបង្កើនការចំណាយលើវិស័យយោធា នៅចំពោះមុខការដាក់សម្ពាធយោធាកាន់តែខ្លាំងឡើងពីមហាអំណាចចិនដែលកាន់តែបង្កើនការធ្វើសកម្មភាពយោធានៅជុំវិញដែនកោះតៃវ៉ាន់។ គួរបញ្ជាក់ថា រដ្ឋាភិបាលតៃវ៉ាន់ បានស្នើថវិការួចហើយចំនួន $៣០ ពាន់លានដុល្លារ ឬស្មើនឹង ៣.៣២% នៃផលិតផលក្នុងស្រុកសរុប GDP សម្រាប់ការចំណាយក្នុងវិស័យយោធានៅឆ្នាំក្រោយ។ នៅក្នុងបទវិចារណកថាមួយចេញផ្សាយដោយកាសែតអាមេរិក Washington Post កាលពីថ្ងៃអង្គារ […]

អ្នកជំនាញ៖ ថៃខាតលុយ ៤៦លានដុល្លារក្នុងមួយថ្ងៃដោយសារទឹកជំនន់ធ្ងន់ធ្ងរនៅភាគខាងត្បូង

យោងតាមការចុះផ្សាយរបស់កាសែតថៃ The Nation វិបត្តិទឹកជំនន់នៅប្រទេសថៃបានជន់លិចនៅក្នុងខេត្តចំនួន១០ ដែលស្ថិតនៅភាគខាងត្បូង ដោយមានប្រជាជនចំនួន ១.៩លាននាក់រងផលប៉ះពាល់។ ចំណែកផ្នែកពាណិជ្ជកម្ម និងទេសចរណ៍ ក៏ត្រូវបានរាយការណ៍ថាមានទំហំខាតបង់ចន្លោះពី ៣០ ទៅ ៤៦លានដុល្លារក្នុងមួយថ្ងៃ។ ប្រធានមជ្ឈមណ្ឌលព្យាករសេដ្ឋកិច្ច និងធុរកិច្ចនៅសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ លោក Thanavath Phonvichai បាននិយាយថា ការខាតបង់នៅក្នុងខេត្តទាំង ១០នៅភាគខាងត្បូងប្រទេស ត្រូវបានប៉ាន់ប្រមាណថាមានទំហំរហូតដល់ពី ៣០ ទៅ ៤៦លានដុល្លារក្នុងមួយថ្ងៃ […]

លោក Trump ហៅទំនាក់ទំនងអាមេរិកជាមួយចិន “រឹងមាំខ្លាំង” 

ប្រធានាធិបតី លោក Donald Trump បានហៅទំនាក់ទំនងសហរដ្ឋអាមេរិកជាមួយប្រទេសចិនថា “រឹងមាំខ្លាំង” នៅថ្ងៃចន្ទបន្ទាប់ពីបានជជែកតាមទូរស័ព្ទជាមួយមេដឹកនាំចិន Xi Jinping ដែលបានប្រាប់ Trump ថា “ការវិលត្រឡប់របស់តៃវ៉ាន់” គឺជាផ្នែកសំខាន់នៃចក្ខុវិស័យរបស់ទីក្រុងប៉េកាំងសម្រាប់សណ្តាប់ធ្នាប់ពិភពលោក។ ការនិយាយបែបនេះបានកើតឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីមេដឹកនាំទាំងពីរបានជួបប្រជុំគ្នាក្នុងប្រទេសកូរ៉េខាងត្បូង ជាកន្លែងដែលពួកគេបានយល់ព្រមលើក្របខ័ណ្ឌសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមិនទាន់ត្រូវបានបញ្ចប់។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយ។ ប្រទេសចិនបានជាប់គាំងនៅក្នុងវិបត្តិការទូតដ៏ធំបំផុតរបស់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំជាមួយសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកគឺប្រទេសជប៉ុន។ ក្នុងខែវិច្ឆិកានេះ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi […]

ព្រះមហាក្សត្រថៃ ​បង្ហាញ​ព្រះទ័យ​ព្រួយ​បារម្ភ​ជនរងគ្រោះ​ដោយសារ​ទឹកជំនន់​ធ្ងន់ធ្ងរនៅភាគត្បូង

ព្រះមហាក្សត្រថៃ ព្រះបាទ វេជ្ជារ៉ាឡុងកន ទ្រង់មានព្រះរាជហឫទ័យព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅភាគខាងត្បូង និងបានចេញព្រះរាជបញ្ជាដល់រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធទាំងអស់ ក្នុងការកៀរគរកម្លាំងពីកងទ័ពជើងទឹក កងទ័ពជើងអាកាស ក្រសួងមហាផ្ទៃ និងគ្រប់ភាគីពាក់ព័ន្ធក្នុងការជួយដល់ប្រជាជន។  កាសែតថៃ Khaosod English បានចេញផ្សាយដោយព្រះមហាក្សត្រថៃ ទ្រង់បានសង្កត់ធ្ងន់ជាពិសេសអំពីតម្រូវការសម្រាប់ទូកដើម្បីជួយសង្រ្គោះប្រជាជនពីតំបន់គ្រោះថ្នាក់ និងជម្លៀសពួកគេទៅកាន់តំបន់សុវត្ថិភាពឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ក៏ដូចជាការផ្តល់ការផ្គត់ផ្គង់ចាំបាច់ រួមមានអាហារ និងទឹកស្អាតជាដើម។ អគ្គសេនាធិការកងទ័ពថៃ នៅថ្ងៃអង្គារនៅនេះ បានបញ្ជាឱ្យគ្រប់អង្គភាពកងទ័ព ចល័តសម្ភារៈ និងបុគ្គលិកជាបន្ទាន់ ដើម្បីជួយដោះស្រាយវិបត្តិទឹកជំនន់នៅទីក្រុង […]

កងទ័ពមីយ៉ាន់ម៉ា និងកម្លាំងឧទ្ទាមប្រយុទ្ធគ្នា ធ្វើឲ្យថៃប្រកាសប្រុងជើងខ្ពស់ការពារព្រំដែន!

ការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងរវាងកងទ័ពរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា និងកម្លាំងឧទ្ទាម នៅក្បែរតំបន់មជ្ឈមណ្ឌលឆបោកមួយក្នុងរដ្ឋ Karen ជំរុញឲ្យកងទ័ពរបស់ថៃ បានប្រកាសត្រៀមខ្លួនចាត់វិធានការការពារតាមព្រំដែនជាមួយប្រទេសមីយ៉ាន់ម៉ា។ កាសែតថៃ Bangkok Post នាថ្ងៃទី២៤ ខែវិច្ឆិកានេះនេះបានចុះផ្សាយថា ការប្រយុទ្ធគ្នាបានផ្ទុះឡើង កាលពីថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា មានចម្ងាយតែមួយគីឡូម៉ែត្រប៉ុណ្ណោះពីទឹកដីថៃ ការណ៍នេះបានបង្កើនជាក្តីព្រួយបារម្ភកាន់តែខ្លាំងឡើងក្នុងស្រុក Mae Sot នៃខេត្ត Tak ដែលជាប់ព្រំដែនជាមួយមីយ៉ាន់ម៉ា។ តាមសេចក្តីរាយការណ៍ពីកាសែតក្នុងស្រុកមីយ៉ាន់ម៉ា បានឲ្យដឹងថា ការប៉ះទង្គិចគ្នានេះ […]

សហរដ្ឋអាមេរិក និងអ៊ុយក្រែន បន្តជជែកលើផែនការសន្តិភាពបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី

សហរដ្ឋអាមេរិក និងអ៊ុយក្រែន ជួបគ្នានៅថ្ងៃច័ន្ទ លើផែនការបញ្ចប់សង្រ្គាមជាមួយរុស្ស៊ី បន្ទាប់ពីបានយល់ព្រមកែប្រែសំណើពីមុន ដែលត្រូវបានគេមើលឃើញថា អំណោយផលពេកសម្រាប់ទីក្រុងម៉ូស្គូ។ សេតវិមាន បាននិយាយកាលពីថ្ងៃអាទិត្យថា  កិច្ចពិភាក្សានៅទីក្រុងហ្សឺណែវ ជុំវិញផែនការដើម្បីបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ទទួលបានការបោះជំហានធំមួយឆ្ពោះទៅមុខ ខណៈទីក្រុងវ៉ាស៉ីនតោនក៏បានអះអាងថា កិច្ចព្រមព្រៀងសន្តិភាព នៅពេលសម្រេចបាននឹងគោរពយ៉ាងពេញលេញ ចំពោះអធិបតេយ្យរបស់អ៊ុយក្រែន។  ទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយថា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បានដឹកនាំប្រតិភូអាមេរិក ជួបជាមួយក្រុមមន្រ្តីអ៊ុយក្រែន […]

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ច្រានចោលការចោទប្រកាន់ពីក្រុមបាតុករថៃ រឿងជ្រៀតជ្រែកជម្លោះព្រំដែនជាមួយកម្ពុជា

លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានបានច្រានចោលការចោទប្រកាន់អំពីការជ្រៀតជ្រែកចូលជម្លោះព្រំដែនរបស់ថៃជាមួយកម្ពុជា ដោយប្រកាន់ខ្ជាប់ថាម៉ាឡេស៊ីគឺជួយសម្របសម្រួលឱ្យមានកិច្ចចរចារវាងប្រទេសទាំង២ តែប៉ុណ្ណោះ។ ការចេញមុខមកបញ្ជាក់របស់លោក Anwar ធ្វើឡើងបន្ទាប់ពីក្រុមបាតុករថៃបានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ានៅខាងមុខស្ថានទូតម៉ាឡេស៊ី ក្នុងទីក្រុងបាងកក ដោយចោទប្រកាន់រូបលោកថា បានបំពានលើតួនាទីជាប្រធានអាស៊ាន និងលូកលាន់កិច្ចការរបស់ថៃដើម្បីការពារអធិបតេយ្យរបស់ខ្លួន។ ថ្លែងនៅសន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍ ទី២២ ខែវិច្ចិកា ក្នុងទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូងជាទីដែលរូបលោកចូលរួមកិច្ចប្រជុំកំពូល G20 ដែលទូរទស្សន៍ CNA ចេញផ្សាយបានដកស្រង់សម្តីលោក Anwar […]

នាយករដ្ឋមន្ត្រី៤ខែ របស់ថៃ ប្រកាសរំលាយសភាមុនពេលកំណត់នៅដើមខែធ្នូខាងមុខ

នាយករដ្ឋមន្ត្រី៤ខែរបស់ប្រទេសថៃ លោក អនុទីន ឆានវីរៈគុល បានប្រកាសជាស្រេចក្នុងការរំលាយសភាថៃនៅថ្ងៃទី១២ ខែធ្នូ ខាងមុខនេះ ដើម្បីប្រគល់អំណាចទៅប្រជាជនវិញ។ ថ្លែងនៅក្នុងកម្មវិធីសិក្ខាសាលាមួយកាលពីថ្ងៃទី២០ ខែវិច្ឆិកាលោក អនុទីន បានលើកឡើងថា សភាមិនចាំបាច់មានការជជែកដេញដោលទាក់ទងនឹងសេចក្តីទុកចិត្តមកលើរដ្ឋាភិបាលរបស់លោកនោះទេ ដោយសារតែរដ្ឋាភិបាលភាគតិចរបស់លោកនឹងចាញ់ ទោះជាយ៉ាងណាក៏ដោយ។ តំណាង​រាស្ត្រ​គណប្រប្រជាជន​​ថៃ​ដែល​ជ្រុមជ្រែង​​​​​ ​លោក​ អានុទីន ​​ឲ្យ​​ឡើង​កាន់​អំណា​ច​មានរយៈពេល​កំណត់៤ខែនោះ បាន​​​​ចេញ​​ប្រតិកម្ម​​​​​រិះគន់​នាយករដ្ឋមន្ត្រី​ថៃ អានុទីន​​ ចំពោះ​ការ​ប្រកាស​​​​​​​ពី​បំណង​​​រំលាយ​សភា​នៅនៅថ្ងៃទី​​១២ខែ​ធ្នូ ក្នុងករណី​​ដែល​​សមាជិកសភា​​បក្សក្រៅ​រដ្ឋាភិបាលភាគតិច​របស់​លោកដាក់​ញត្តិដកសេចក្តីទុ​​កចិត្ត​មែន​​ទៅកាន់​រដ្ឋសភា​មែន​នោះ​។​ តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​​​ចាត់​ទុក​​ការ​ថ្លែងរបស់​លោក អានុទីន​​​ […]

សូមប្រុងប្រយ័ត្ន! ទឹកជំនន់នៅវៀតណាម បណ្តាឲ្យមនុស្សស្លាប់កើនដល់ ៤១នាក់ហើយ

នោក្នុងរបាយការណ៍ថ្មីចុងក្រោយ រដ្ឋាភិបាលវៀតណាមបាននិយាយថា ចំនួនមនុស្សស្លាប់អំឡុងការវាយប្រហារនៃភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងបំណាក់ដីនៅភាគកណ្តាលប្រទេស គិតចាប់តាំងពីចុងសប្តាហ៍មុនមក បានបន្តកើនដល់ ៤១នាក់ហើយ ខណៈក្រុងនិងភូមិជាច្រើនរងការជន់លិច។  ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២១ ខែវិច្ឆិកានេះបានចេញផ្សាយឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ កម្រិតភ្លៀងធ្លាក់បានកើនលើស ១៥០០មីលីម៉ែត្រ នៅផ្នែកមួយចំនួននៃភាគកណ្តាលវៀតណាម។ ក្រៅពីផ្តាច់ជីវិតមនុស្ស ទឹកជំនន់និងគ្រោះបំណាក់ដី បានបណ្តាលឱ្យមនុស្ស៥នាក់បាត់ខ្លួន ជន់លិចផ្ទះសម្បែងជាង ៥២ ០០០ខ្នង រួមជាមួយផ្ទៃដីដំណាំជាង១៥ […]

ត្រាំ ព្រមានកាត់ទោសប្រហារជីវិតតំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យ ដែលជំរុញយោធាកុំអនុវត្តតាមបទបញ្ជា

ប្រធានាធិបតីអាមេរិកបានព្រមានតំណាងរាស្ត្រអាមេរិកមកពីគណបក្សប្រជាធិបតេយ្យដែលបានជំរុញឱ្យយោធាអាមេរិកកុំអនុវត្តតាមបទបញ្ជាខុសច្បាប់ អាចនឹងត្រូវបានកាត់ទោសប្រហារជីវិត ដោយលោកហៅថាជា ជនក្បត់ និងមានចរិតឧទ្ទាមបះបោរ។ គណបក្សប្រជាធិបតេយ្យ បានចេញមុខថ្កោលទោសភ្លាមៗចំពោះការសម្លុតគំរាមរបស់លោក ដូណាល់ ត្រាំ ប្រឆាំងនឹងសមាជិកព្រឹទ្ធសភា និងសមាជិកសភាតំណារាស្ត្រអាមេរិក៦រូបមកពីគណបក្សប្រជាធិបតេយ្យដែលបានធ្វើការអត្ថាធិប្បាយមួយក្នុងវីដេអូបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X កាលពីថ្ងៃអង្គារកន្លងទៅ។ សមាជិកសភាតំណាងរាស្រ្តមកពីបក្សប្រជាធិបតេយ្យទាំងនោះធ្លាប់បម្រើការក្នុងយោធា និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ រួមទាំង សមាជិកព្រឹទ្ធសភាលោក Mark Kelly ជាអតីតសមាជិកកងទ័ពជើងទឹក និង NASA ក៏ដូចជាសមាជិកព្រឹទ្ធសភា លោកស្រី Elissa […]

5
Promotion