នាយករដ្ឋមន្រ្តីឥណ្ឌា៖ អ្នក​ពាក់ព័ន្ធ​​ក្នុងហេតុការណ៍បំផ្ទុះរថយន្តដ៏សាហាវកណ្តាលរដ្ឋធានីនឹង​ត្រូវ​នាំ​ខ្លួន​មក​កាត់​ទោស​

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi កាលពីថ្ងៃអង្គារ ទី១១ ខែវិច្ឆិកាបានហៅការបំផ្ទុះរថយន្តដ៏សាហាវនៅកណ្តាលរដ្ឋធានីថាជា “ការឃុបឃិត” ដោយលោកបានប្តេជ្ញាថា អ្នកទទួលខុសត្រូវនឹងត្រូវប្រឈមមុខនឹងយុត្តិធម៌។ យ៉ាងណា ត្រឹមថ្ងៃពុធនេះ ប៉ូលីសមិនទាន់ផ្តល់ព័ត៌មានលម្អិតច្បាស់លាស់អំពីអ្វីដែលបណ្តាលឱ្យឧប្បត្តិហេតុផ្ទុះរថយន្តកាលពីថ្ងៃច័ន្ទនៅជិតបន្ទាយប្រវត្តិសាស្ត្រ Red Fort ដែលជាកន្លែងដ៏ល្បីល្បាញបំផុតមួយរបស់ប្រទេសឥណ្ឌា និងជាទីតាំងនៃការថ្លែងសារប្រចាំឆ្នាំរបស់នាយករដ្ឋមន្ត្រី។ នេះបើតាមសារព័ត៌មាន CNA ចុះផ្សាយ។ គួររម្លឹកថា ការបំផ្ទុះរថយន្តនេះបានសម្លាប់មនុស្សយ៉ាងតិច ៨ នាក់ និង […]

ក្រសួងការបរទេសអាមេរិក ជំរុញឲ្យថៃបន្តអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក កាលពីថ្ងៃទី១១ ខែវិច្ឆិកាបានឲ្យដឹងថា សហរដ្ឋអាមេរិកកំពុងប្រមូលព័ត៌មានបន្ថែមទៀតអំពីឧបទ្ទវហេតុផ្ទុះមីនបណ្តាឲ្យទាហានថៃរងរបួស ហើយបានជំរុញឱ្យប្រទេសទាំងពីរកម្ពុជា-ថៃ រក្សាស្ថិរភាព និងអនុវត្តកិច្ចព្រមព្រៀងសន្តិភាព។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ។ ការចេញមុខជំរុញឲ្យភាគីទាំងពីរ រក្សាស្ថិរភាព និងអនុវត្តកិច្ចព្រមព្រៀងសន្តិភាព របស់ក្រសួងការបរទេសអាមេរិក ធ្វើឡើងក្រោយថ្នាក់ដឹកនាំប្រទេសថៃ ប្រកាសព្យួរការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដែលមេដឹកនាំកម្ពុជា និងថៃ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាលពីថ្ងៃទី២៦ ខែតុលា ដែលគ្របដណ្តប់លើការដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែន និងការប្រគល់ខ្លួនទាហាន ១៨នាក់មកកម្ពុជាវិញ។  ការចុះហត្ថលេខាលើសេចកី្តប្រកាសរួមនេះ បានធ្វើឡើងនៅនៅប្រទេសម៉ាឡេស៊ី […]

ប្រធានាធិបតី ត្រាំ ប្តេជ្ញាចិត្តបញ្ឈប់ការប្រយុទ្ធគ្នារវាងកម្ពុជា-ថៃ នឹងគោរពយ៉ាងពេញលេញក្នុងការបញ្ចប់ជម្លោះ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសអំពីការប្តេជ្ញាចិត្តបញ្ឈប់មិនឲ្យមានការប្រយុទ្ធគ្នាជាបន្តបន្ទាប់ ជាមួយនឹងការរំពឹងខ្ពស់ថា កម្ពុជា-ថៃ នឹងគោរពនូវកិច្ចព្រមព្រៀងសន្តិភាពឲ្យបានពេញលេញក្នុងការបញ្ចប់ជម្លោះ។ កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ បានចុះផ្សាយនៅថ្ងៃអង្គារ ទី១១ ខែវិច្ឆិកាថា៖ មន្ត្រីជាន់ខ្ពស់ម្នាក់របស់រដ្ឋបាលសហរដ្ឋអាមេរិក ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារតែមិនត្រូវបានអនុញ្ញាតឱ្យនិយាយជាសាធារណៈ បាននិយាយថា លោក Trump ប្តេជ្ញាចិត្តចំពោះការបញ្ឈប់អំពើហិង្សាជាបន្តបន្ទាប់ ហើយរំពឹងថារដ្ឋាភិបាលកម្ពុជា និងថៃនឹងគោរពយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបញ្ចប់ជម្លោះ។ អ្នកនាំពាក្យក្រសួងការបរទេសបានបន្ទរការប្តេជ្ញាចិត្តនោះ ដោយនិយាយថា សហរដ្ឋអាមេរិកនៅតែរក្សាជំហររឹងមាំក្នុងបំណងប្រាថ្នារបស់ខ្លួនចង់ឃើញប្រទេសជិតទាំងពីរខាងចាត់វិធានការសម្រាប់សន្តិភាពរយៈពេលវែង។ យ៉ាងណា […]

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បញ្ជាក់ជំហរអព្យាក្រឹតដោះស្រាយបញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃ បើទោះមានការរិះគន់

នាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយនៅថ្ងៃអង្គារនេះថា តួនាទីរបស់ម៉ាឡេស៊ីក្នុងការចរចាសន្តិភាពរវាងថៃ និងកម្ពុជា ត្រូវបានកំណត់ចំពោះការសម្របសម្រួល និងការសម្របសម្រួល ដោយមិនមានលក្ខខណ្ឌណាមួយ។ លោកថា ម៉ាឡេស៊ីមិនដែលបង្ខំភាគីណាមួយក្នុងអំឡុងពេលដំណើរការសន្តិភាពនោះទេ ប៉ុន្តែគ្រាន់តែដើរតួជាអ្នកសម្របសម្រួលដើម្បីធានាការសន្ទនាក្នុងន័យស្ថាបនា។ នេះបើតាមសារព័ត៌មាន freemalaysiatoday ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា។ លោក អាន់វ៉ា បានថ្លែងថា៖ “យើងគ្រាន់តែសម្របសម្រួល។ ខ្ញុំនៅតែចាំថានៅពេលដែលខ្ញុំនាំនាយករដ្ឋមន្រ្តីទាំងពីរ (ថៃ-កម្ពុជា) មកជាមួយគ្នា ខ្ញុំបានប្រាប់ពួកគេថា អ្នកសម្រេចចិត្តលក្ខខណ្ឌ […]

កាសែតបរទេសធំៗ ចុះផ្សាយពី៖ ថៃ​ផ្អាក​កិច្ច​ព្រមព្រៀង​សន្តិភាព​ជាមួយកម្ពុជា

ប្រមុខរដ្ឋាភិបាលថៃ លោក Anutin Charnvirakul បានប្រកាសផ្អាក​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​សន្តិភាព​ថៃ-កម្ពុជា ពីរ​សប្តាហ៍​បន្ទាប់​ពី​ប្រធានាធិបតីអាមេរិក Donald Trump បាន​ធ្វើ​ជា​អធិបតី​ក្នុង​ការ​ចុះ​ហត្ថលេខា​ នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយថា ការប្រកាសរបស់ប្រមុខរដ្ឋាភិបាលថៃធ្វើឡើងបន្ទាប់ពីទាហាន២នាក់របស់ខ្លួនដើរជាន់មីងបណ្តាឲ្យរងរបួសនៅជិតព្រំដែនកម្ពុជា ក្នុងខេត្តស៊ីសាកេត។ កាសែតអាមេរិក The New York Times ចុះផ្សាយភ្លាមៗដោយបានដាក់ចំណងជើងថា «ថៃ​ផ្អាក​កិច្ចចរចា​សន្តិភាព​ដែល​គាំទ្រ​ដោយ​លោក Trump ជាមួយ​កម្ពុជា» […]

នាយករដ្ឋមន្ត្រីថៃ ឲ្យផ្អាកជាបន្ទាន់នូវសេចក្តីប្រកាសរួមសន្តិភាពកម្ពុជា-ថៃ

នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul នៅថ្ងៃចន្ទ ខែ១០ ខែវិច្ឆិកានេះ បានបញ្ជាឱ្យផ្អាកជាបន្ទាន់នូវសេចក្តីប្រកាសរួមសន្តិភាពកម្ពុជា-ថៃ បន្ទាប់ពីទាហានថៃដើរជាន់មីន បណ្តាឲ្យរងរបួសនៅខេត្តស៊ីសាកេត។ លោក Anutin ប្រកាសគាំទ្រពេញទំហឹងចំពោះជំហររបស់យោធាថៃ។ ថ្លែងនៅទីស្នាក់ការប៉ូលិសភូមិន្ទថៃ លោក Anutin បាននិយាយថា លោកបានទទួលដំណឹងអំពីឧបទ្ទវហេតុនៅក្នុងតំបន់កងទ័ពទី២ ហើយបានណែនាំឲ្យក្រសួងការពារជាតិ និងក្រសួងការបរទេស ធ្វើសកម្មភាពយ៉ាងតឹងរ៉ឹងស្របតាមផលប្រយោជន៍ជាតិរបស់ប្រទេសថៃ។ តាមរយៈកាសែត The Nation នារសៀលថ្ងៃចន្ទនេះ […]

ទៀតហើយ! កងទាហាន២នាក់ រងរបួសដោយសារដើរជាន់មីន

មានទាហាន២នាក់ បានរងរបួស បន្ទាប់ពីបានដើរជាន់មីន នៅតំបន់ Huai Ta Maria ស្រុក Kantharalak ខេត្តស៊ីសាកេត ដែលកំពុងដើរល្បាតតាមផ្លូវ។ បើតាមយោធាថៃបញ្ជាក់ហើយត្រូវបានសារព័ត៌មានថៃ The Nation ចេញផ្សាយនៅថ្ងៃចន្ទសប្តាហ៍នេះ។ សម្តីយោធាថៃបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១០ ខែវិច្ឆិកា វេលាម៉ោងប្រហែល ៩និង៣០នាទីព្រឹកដែលទាហានថៃម្នាក់ឈ្មោះ Therdsak Samaphong បានរងរបួសបាក់កជើងខាងស្តាំ ខណៈដែលទាហានថៃម្នាក់ទៀតឈ្មោះ […]

យោធាមីយ៉ាន់ម៉ា វាយកម្ទេចអគារឆបោកប្រាស់អនឡាញដ៏ធំចំនួន១៥០ ជាប់ព្រំដែនថៃ

យោធាមីយ៉ាន់ម៉ា កាលពីថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា បានកម្ទេចអគារជិត ១៥០ខ្នង នៅក្នុងប្រតិបត្តិការបង្ក្រាបលើបរិវេណបណ្តាញបោកប្រាស់តាមអុីនធឺណិតដ៏ល្បីមួយនៅជាប់ព្រំដែនប្រទេសថៃ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA  នៅថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា។ យោងតាមយោធាថៃ ការកម្ទេចអគារជិត ១៥០ខ្នងនោះ រួមមានទាំងកន្លែងហាត់ប្រាណ កន្លែងស្ប៉ា និងហាងខារ៉ាអូខេជាដើម។ គួរឲ្យដឹងថា កាលពីខែតុលាកន្លងទៅ យោធាមីយ៉ាន់ម៉ាបានប្រកាសពីការវាយឆ្មក់បង្រ្កាបលើមជ្ឈមណ្ឌលបោកប្រាស់ដ៏ល្បីល្បាញមួយគឺតំបន់ KK Park។ តាមរយៈយុទ្ធនាការនេះ យោធាបានរកឃើញអ្នកឆបោកជាង […]

ស្តេចថៃ នឹងយាងទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន«ជាប្រវត្តិសាស្ត្រ » នាខួប៥០ឆ្នាំនៃទំនាក់ទំនងការទូត

ក្រសួងការបរទេសចិន បាននិយាយថា ព្រះមហាក្សត្រថៃ Maha Vajiralongkorn នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងនៅប្រទេសចិនចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ខណៈដែលប្រទេសទាំងពីរប្រារព្ធខួប ៥០ឆ្នាំនៃទំនាក់ទំនងការទូត។ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ឲ្យដឹងថា ដំណើរទស្សនកិច្ចព្រះមហាក្សត្រថៃ មហាវជិរាឡុងកន ធ្វើឡើងតបតាមការអញ្ជើញរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង។ ក្រសួងការបរទេសថៃ ក៏បានបញ្ជាក់តាមរយៈសេចក្ដីថ្លែងការណ៍មួយថា ក្នុងអំឡុងពេលព្រះរាជទស្សនកិច្ចព្រះមហាក្សត្រថៃនិងសម្ដេចព្រះមហាក្សត្រី នឹងជួបជាមួយលោក ស៊ី […]

ព្យុះទីហ្វុង Kalmaegi វាយប្រហារវៀតណាម បន្ទាប់ពីសម្លាប់មនុស្ស ១១៤នាក់នៅហ្វីលីពីន

ព្យុះទីហ្វុង Kalmaegi បានបោកបក់ចូលប្រទេសវៀតណាមកាលពីថ្ងៃព្រហស្បតិ៍ ដោយបង្ខំឱ្យអាជ្ញាធរលុបចោលជើងហោះហើររាប់រយជើង និងប្រកាសឱ្យប្រជាពលរដ្ឋស្នាក់នៅក្នុងផ្ទះ ពីរថ្ងៃបន្ទាប់ពីព្យុះបានចាប់ផ្តើមបោកបក់ពាសពេញប្រទេសហ្វីលីពីន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១៤នាក់។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារ Reuters ព្យុះទីហ្វុង Kalmaegi បាននាំខ្យល់បក់រហូតដល់ ១៤៩ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលស្មើប្រមាណ ៩៣ ម៉ាយក្នុងមួយម៉ោង។ យោងតាមអ្នកព្យាករណ៍អាកាសធាតុជាតិ បាននិយាយ ព្យុះទីហ្វុងបានបោកបក់ឡើងនូវរលកខ្ពស់រហូតដល់ ១០ ម៉ែត្រ (៣០ ហ្វីត) […]

5
Promotion