កិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាយលើកទី១៦ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំឡើងនៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ បានឈានមកដល់ពិធីបិទបញ្ចប់កិច្ចប្រជុំជាផ្លូវការ ប្រកបដោយជោគជ័យ ក្នុងស្មារតីរួមគ្នាជ្រើសរើសយកការសន្ទនា ដើម្បីសន្តិភាព និងវិបុលភាពរួម។ ពិធីបិទកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាយលើកទី១៦ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម ជាម យៀប អនុប្រធានទី១រដ្ឋសភា និងជាប្រធានកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាលើកទី១៦ និងឯកឧត្ដម ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ជាមួយនឹងវត្តមានរបស់គណៈប្រតិភូសមាជិកអាយប៉ា ប្រតិភូប្រទេសសង្កេតការណ៍អាយប៉ា ប្រតិភូជាភ្ញៀវរបស់ម្ចាស់ផ្ទះ […]
Category: សង្គម
គយនិងរដ្ឋាករ៖ មុខទំនិញ ក្រៅពីបន្លែ ,ផ្លែឈើ និងប្រេងឥន្ធនៈ នៅតែអនុញ្ញាតឲ្យនាំពីថៃចូលកម្ពុជា តាមច្រកផ្លូវការដែលមិនបិទដោយឯកតោភាគី
ជាថ្មីម្តងទៀត អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់ថា មុខទំនិញមានប្រភពដើមពីប្រទេសថៃ ដែលជាប់បម្រាមនាំចូលមកកម្ពុជាមានដូចជា បន្លែ ,ផ្លែឈើ ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ។ សម្រាប់ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ មានដូចជា ប្រេងសាំង (Gasoline) ,ប្រេងម៉ាស៊ូត (Diesel) ,ឧស្ម័នរាវសម្រាប់ដុត (LPG និង LNG) ,ប្រេងខ្មៅ (Fuel […]
សម្តេចតេជោតែងតាំងលោក Dato Sri Prof. Dr. Tahir ជាទីប្រឹក្សា ដើម្បីរួមចំណែកអភិវឌ្ឍកម្ពុជា និងជួយកិច្ចការអតីតយុទ្ធជន
សម្តេចតេជោ ហ៊ុន សែន បានសម្រេចក្រាបបង្គំទូលស្នើសុំ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈ តែងតាំងឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត Dato Sri Prof. Dr. Tahir សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់របស់ប្រធានាធិបតីឥណ្ឌូណេស៊ី និងជាស្ថាបនិកក្រុមហ៊ុន Mayapada Group ជាទីប្រឹក្សា ដែលនឹងរួមចំណែកក្នុងការកសាងអភិវឌ្ឍកម្ពុជា ក៏ដូចជាការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូណេស៊ីផងដែរ។ ការប្រកាសនេះ ធ្វើឡើងនៅព្រឹកថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥ […]
បណ្ឌិត យង់ ពៅ៖ ថៃកំពុងបង្កលេសក្នុងហេតុការណ៍ផ្សេងៗ ដើម្បីរុញច្រានដល់ការសាកល្បងនឹងសង្គ្រាមតាមបណ្ដោយព្រំដែន
លោកបណ្ឌិត យង់ ពៅ អ្នកវិភាគនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានកត់សម្គាល់ឃើញថា ប្រទេសថៃ កំពុងបង្កលេសក្នុងហេតុការណ៍ផ្សេងៗ ដើម្បីរុញច្រានដល់ការសាកល្បងនឹងសង្គ្រាមតាមបណ្ដោយព្រំដែន កម្ពុជា-ថៃ ជាង៨០០គ.ម.។ ការបង្កលេសក្នុងហេតុការណ៍ផ្សេងៗនេះ លើបណ្តាញសង្គមនៅថ្ងៃទី១៦ កក្កដា ឆ្នាំ២០២៥នេះ លោកបណ្ឌិត យង់ ពៅ លើកឡើងថា កម្ពុជា ត្រូវតែប្រុងជើងការគ្រប់ទីកន្លែង និងគ្រប់វិនាទី ដើម្បីធានាបានឯកភាពបញ្ជាការ និងគ្រប់គ្រងគ្រប់សមរភូមិសង្គ្រាមចិត្តសាស្ត្រ សង្គ្រាមការទូត សង្គ្រាមព័ត៌មាន […]
ក្រសួងអប់រំ បង្កើតសាលាមត្តេយ្យសិក្សា ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ
ក្រសួងអបរំ យុវជន និងកីឡា បានសម្រេចបង្កើតសាលាមត្តេយ្យសិក្សា ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលមានទីតាំងស្ថិតនៅភូមិពោធិ៍ ឃុំ ដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ចាប់ពីឆ្នាំសិក្សា២០២៥-២០២៦ ដោយស្ថិតក្រោមរចនាសម្ព័ន្ធ ដឹកនាំគ្រប់គ្រងនិងចាត់ចែងផ្ទាល់ របស់វិទ្យាស្ថានបញ្ជាការសេនាធិការនៃក្រសួងការពារជាតិ។ បើតាមប្រកាសរបស់ក្រសួងអបរំ យុវជន និងកីឡា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បានកំណត់ឲ្យនាយកសាលាមត្តេយ្យសិក្សា ពេជ ចន្ទមុន្នី […]
រាជរដ្ឋាភិបាល ចេញបទបញ្ជាឲ្យធ្វើយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទូទាំងប្រទេស
រាជរដ្ឋាភិបាលសង្កេតឃើញថា សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) បច្ចុប្បន្ននៅកម្ពុជា បាននិងកំពុងបង្កការគំរាមកំហែង និងអសន្តិសុខក្នុងពិភពលោកនិងតំបន់។ ក្នុងនោះ ក៏មានក្រុមឧក្រិដ្ឋជនបរទេសបានជ្រៀតចូលធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។ តបទៅនឹងបញ្ហាទាំងនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវបទបញ្ជាមួយចំនួន ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យមានប្រសិទ្ធភាពខ្ពស់ ដូចខាងក្រោម៖ ១- អភិបាលនៃគណៈអភិបាលរាជធានី ខេត្តទាំងអស់ ត្រូវម្ចាស់ការទទួលខុសត្រូវក្នុងការបោសសម្អាតគ្រប់ទីតាំងធ្វើសកម្មភាព ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីក្នុងភូមិសាស្ត្រនិងដែនសមត្ថកិច្ចរបស់ខ្លួន ស្របតាមច្បាប់និងលិខិត បទដ្ឋានគតិយុត្តជាធរមាន។ ២-ក្រសួងមហាផ្ទៃ […]
ក្រសួងឧស្សាហកម្ម និងក្រុមហ៊ុន Huawei សហការជំរុញការស្រាវជ្រាវនិងអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមហ៊ុន Huawei បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការលើការជំរុញការស្រាវជ្រាវនិងអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត (AI) និងបណ្តុះធនធានមនុស្សផ្នែកបច្ចេកវិទ្យាសម្រាប់អនាគតរបស់កម្ពុជា។ នៅក្នុងជំនួបពិភាក្សា ដែលបានធ្វើឡើងនៅទីស្តីការក្រសួង កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ តំណាងក្រុមហ៊ុន Huawei បានបញ្ជាក់អំពីបរិវត្តកម្មឧស្សាហកម្មនៅក្នុងប្រទេសចិន តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា AI ដោយលើកយកឧទាហរណ៍ពីការប្រើប្រាស់បច្ចេកវិទ្យានេះសម្រាប់ត្រួតពិនិត្យគុណភាពក្នុងខ្សែច្រវាក់ផលិតកម្មរថយន្ត ការបង្កើនប្រសិទ្ធភាពចំណាយនិងកាត់បន្ថយពេលវេលាសម្រាប់សេវាដឹកជញ្ជូន និងការផ្តល់លទ្ធភាពឱ្យអតិថិជនរចនាសម្លៀកបំពាក់តាមតម្រូវការជាដើម។ ភាគីក្រុមហ៊ុន ក៏បានលើកឡើងអំពីបទពិសោធជោគជ័យរបស់ខេត្ត Quizhou […]
កម្ពុជា-ចិន បន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយមានយុវជនជាស្នូល
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ឈិន ចូវ (Chen Zhou) អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នារសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។ ឯកឧត្តម ឈិន ចូវ (Chen Zhou) បានសង្កត់ធ្ងន់ថា […]
ឯកឧត្តម ទៀ សីហា៖ មិនបញ្ចប់ងាយនោះទេ! ករណីទាហានថៃ វាយកងទ័ពខ្មែរ អាចឡើងដល់តុលាការ បើថៃមិនសុំទោសជាសាធារណៈ
ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ហាក់មិនទាន់ចង់ឲ្យករណីអតីតទាហានព្រៃថៃ ដែលបានវាយកងទ័ពខ្មែរ បញ្ចប់ដោយស្រួលៗនោះទេ គឺទាមទារឲ្យមានការសូមទោសជាសាធារណៈ បើមិនដូច្នោះទេករណីនេះ អាចនឹងឡើងដល់តុលាការ ។ នេះបើតាមការបញ្ជាក់របស់នាយកដ្ឋានព័ត៌មាននាថ្ងៃទី១៥ ខែកក្កដានេះ។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបង្ហាញការហួសចិត្ត នឹងករណីជនកំសាកជនជាតិថៃ ២នាក់ ក្នុងនោះម្នាក់ពាក់ឯកសណ្ឋានជាយោធាថៃ ដែលឆ្លៀតចាប់ដៃកងទ័ពខ្មែរ កំពុងឈរជើងនៅប្រាសាទតាមាន់ ហើយបានវាយទៅលើកងទ័ពខ្មែររួចនាំគ្នារត់បាត់ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរមានការខឹងសម្បារយ៉ាងខ្លាំង ។ នេះបើតាមប្រសាសន៍របស់ […]
សម្ដេចតេជោ ហ៊ុន សែន ចង្អុលបង្ហាញឱ្យប្រទេសទាំងពីរ កម្ពុជា-កូរ៉េ ធ្វើកិច្ចសហប្រតិបត្តិការបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក
សម្ដេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម PARK Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសមនិងជម្រាបលា នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ឯកឧត្តម PARK Jung-Wook លើកឡើងថា វាជាកិត្តិយស និងបុព្វសិទ្ធិដែលបានបំពេញបេសកកម្មការទូតនៅកម្ពុជា និងសូមគោរពថ្លែងអំណរគុណសម្តេចតេជោរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះការផ្តល់កិច្ចសហការនានាក្នុងការបំពេញការងាររបស់ឯកឧត្តម។ បន្ទាប់ពីប្រទេសទាំងពីរបានតភ្ជាប់ទំនាក់ទំនងនៅឆ្នាំ១៩៩៧ […]
