កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីជាច្រើនគ្រាប់

នៅថ្ងៃពុធ ទី២២តុលា កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីជាច្រើនគ្រាប់ ជាការធ្វើតេស្ដជាលើកដំបូងក្នុងពេលប៉ុន្មានខែមកនេះ និងតែមួយសប្ដាហ៍ប៉ុណ្ណោះ មុននឹងមេដឹកនាំពិភពលោកក្នុងនោះរួមមានប្រធានាធិបតីអាមេរិក ធ្វើទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូងដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលដ៏សំខាន់មួយ។  ទីភ្នាក់ងារសារព័ត៌មាន AFP បានចេញផ្សាយដោយស្រង់សម្តីយោធាកូរ៉េខាងត្បូង ឲ្យដឹងថា កូរ៉េខាងជើងបានបាញ់មីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីជាច្រើនគ្រាប់ចេញពីទីក្រុង Junghwa ក្នុងខេត្ត North Hwanghae នៅម៉ោង ៨:១០នាទីព្រឹក ថ្ងៃពុធនេះ ឆ្ពោះទៅកាន់តំបន់ឆ្នេរភាគខាងកើតនៃប្រទេស។ បើតាមយោធាកូរ៉េខាងត្បូងដដែល នេះជាការបាញ់សាកល្បងមីស៊ីលដំបូងបំផុតចាប់តាំងលោក Lee Jae-myung […]

កូរ៉េខាងជើងថ្កោសទោការអំពាវនាវរបស់សហរដ្ឋអាមេរិកឱ្យរំសាយអាវុធនុយក្លេអ៊ែរ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា បេសកកម្មអចិន្ត្រៃយ៍របស់កូរ៉េខាងជើងប្រចាំអង្គការ​សហ​ប្រជាជាតិ បាននិយាយថា ឋានៈរបស់កូរ៉េខាងជើងជារដ្ឋអាវុធនុយក្លេអ៊ែរគឺមិនអាចកែប្រែបានឡើយ  ដោយរិះគន់ និងធ្វើការថ្កោសទោសដល់ការអំពាវនាវរបស់សហរដ្ឋអាមេរិកឱ្យរំសាយអាវុធនុយក្លេអ៊ែរ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទ ទី១៥ ខែកញ្ញា បានស្រង់សម្ដីបេសកកម្មអចិន្ត្រៃយ៍របស់កូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ ដែលបានគូសបញ្ជាក់ថា ឋានៈរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) ជារដ្ឋអាវុធនុយក្លេអ៊ែរដែលត្រូវបានចែងយ៉ាងច្បាប់ក្នុងច្បាប់កំពូល និងមូលដ្ឋានរបស់រដ្ឋ គឺមិនអាចកែប្រែបានឡើយ។ គួរឲ្យដឹងថា នៅក្នុងខណៈពេលថ្កោលទោសសហរដ្ឋអាមេរិកសម្រាប់ការជំរុញការរំសាយអាវុធនុយក្លេអ៊ែរ កូរ៉េខាងជើងថាជាសកម្មភាពបង្ករឿង និងជាការលូកលាន់កិច្ចការផ្ទៃក្នុង។ ទីក្រុងព្យុងយ៉ាងបានអះអាងទៀតថា អាវុធនុយក្លេអ៊ែររបស់ខ្លួនគឺជាជម្រើសមួយជៀសមិនរួចដើម្បីការពារប្រទេសជាតិពីការគំរាមកំហែងនុយក្លេអ៊ែរពីសំណាក់សហរដ្ឋអាមេរិក៕

មុនទៅទីក្រុងប៉េកាំង មេដឹកនាំកូរ៉េខាងជើង ត្រួតពិនិត្យខ្សែសង្វាក់ផលិតកម្មមីស៊ីលថ្មី

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយនៅថ្ងៃចន្ទថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានត្រួតពិនិត្យខ្សែសង្វាក់ផលិតកម្មមីស៊ីលថ្មី និងដំណើរការស្វ័យប្រវត្តិកម្មផលិតមីស៊ីល។ ដំណើរទស្សនកិច្ចរបស់លោកកាលពីថ្ងៃអាទិត្យទៅកាន់ខ្សែសង្វាក់ផលិតកម្មមីស៊ីលបានធ្វើឡើងមុនដំណើរទស្សនកិច្ចដែលបានគ្រោងទុកទៅកាន់ទីក្រុងប៉េកាំងដើម្បីចូលរួមពិធីព្យុហយាត្រា​យោធាជាមួយប្រធានាធិបតីចិន Xi Jinping និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ។ ប្រទេសកូរ៉េខាងជើងស្ថិតនៅក្រោមការដាក់ទណ្ឌកម្មអន្តរជាតិយ៉ាងធ្ងន់ធ្ងរលើកម្មវិធីអាវុធនុយក្លេអ៊ែរ និងកម្មវិធីមីស៊ីលផ្លោងរបស់ខ្លួនដែលត្រូវបានបង្កើតឡើងដោយបំពានលើដំណោះ​ស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ លោក Kim បាននិយាយថា ដំណើរការផលិតទំនើបកម្ម នឹងជួយបង្កើនការត្រៀមខ្លួនប្រយុទ្ធរបស់អង្គភាពមីស៊ីលសំខាន់ៗ។ នេះបើយោងតាម ​​KCNA […]

ចិន អញ្ជើញមេដឹកនាំពិភពលោក រួមទាំងកូរ៉េខាងជើង រុស្សុី ចូលរួមក្នុងពិធីព្យុហយាត្រាយោធា ដ៏ធំសម្បើមមួយនៅក្នុងទីក្រុងប៉េកាំង

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នឹងមានវត្តមានចូលរួមក្នុងពិធីព្យុហយាត្រាយោធា ដ៏ធំសម្បើមមួយនៅក្នុងទីក្រុងប៉េកាំង នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខ ដើម្បីប្រារព្ធខួប៨០ឆ្នាំ នៃការបិទបញ្ចប់សង្រ្គាមលោកលើកទី២។ នេះបើតាមការបញ្ជាក់របស់ឧបការីរដ្ឋមន្ត្រីការបរទេសចិន។ នៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក Hong Lei ឧបការីរដ្ឋមន្ត្រីការបរទេសចិន បានប្រកាសពីវត្តមានចូលរួមរបស់មេដឹកនាំមកពីប្រទេសចំនួន ២៦ ក្នុងនោះរួមមាន៖ លោក […]

ប្រធានសភាជាន់ទាបរុស្ស៊ីជួបមេដឹកនាំកូរ៉េខាងជើងនៅទីក្រុងព្យុងយ៉ាង មុនលោក ពូទីន និង ត្រាំ ជួបគ្នា

សភារុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានសភាជាន់ទាបរុស្ស៊ី លោក Vyacheslav Volodin បានជួបជាមួយមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ក្នុងអំឡុងពេលដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ទីក្រុងព្យុងយ៉ាង។ លោក Volodin ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានពាំនាំការសួរសុខទុក្ខពីមេដឹកនាំរុស្ស៊ី និងបានថ្លែងអំណរគុណដល់លោក គីម សម្រាប់ការគាំទ្ររបស់កូរ៉េខាងជើងចំពោះយុទ្ធនាការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន។ គួរឲ្យដឹងដែរថា លោក ពូទីន បានសន្ទនាតាមទូរស័ព្ទជាមួយលោក គីម កាលពីថ្ងៃអង្គារ […]

5
Promotion