មិនទទួលថវិការ តែតារាចម្រៀង ខេមរៈ សិរីមន្ត ត្រៀមអាហារ និងសម្ភារៈជូនដល់ជនភៀសសឹក !

តារាចម្រៀង ខេមរៈ សិរីមន្ត ប្រកាសត្រៀមអាហារ និងសម្ភារៈផ្សេងៗដើម្បីជូនជនភៀសសឹក ប៉ុន្តែមិនទទួលថវិការឡើយ ។  ខណៈពេលដែលសិល្បករ និង Influencer ល្បីៗប្រកាសរកជំនួយ និង ប្រើប្រាស់សម្លេងដើម្បីប្រឆាំងនិង សៀម បន្ទាប់ពីទាហាន សៀម បានបើកការវាយប្រហារមកលើ កម្ពុជា យ៉ាងកម្រោលកាលពីថ្ងៃទី ០៧ ខែ ធ្នូ និងបន្តការបាញ់ប្រហារមកលើកងកម្លាំង កម្ពុជា ជាបន្តបន្ទាប់ តារាចម្រៀង ខេមរៈ សិរីមន្ត ក៏បានប្រើសម្លេង […]

អាលាក់ហ្សីទំនិញថៃគ្រប់ប្រភេទកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បញ្ចេញអាជីវកម្មគ្រាប់ស្វាយចន្ទីដើម្បីលើកកម្ពស់ផលិតផលខ្មែរ !

ខណៈពេលដែលកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានចេញមុខប្រកាសថាខ្លួន អាលាក់ហ្សីទំនិញថៃគ្រប់ប្រភេទ ថ្មីៗនេះលោកក៏បានបញ្ចេញអាជីវកម្មគ្រាប់ស្វាយចន្ទីដែលបានសំងំធ្វើជាយូរមកហើយ ដើម្បីលើកកម្ពស់ផលិតផលខ្មែរ ។  ការពិតអាជីវកម្មធ្វើគ្រាប់ស្វាយចន្ទីរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត គឺបានដំណើរការជាយូរមកហើយ គ្រាន់តែមិនសូវផុសផុល ទើបតែថ្មីៗនេះលោកបញ្ចេញការងារនេះខ្លាំងតែម្តង ។ តាមរយៈសាររបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ដែលបានបង្ហោះការពីពេលថ្មីៗនេះលោកបានរៀបរាប់ថា « ដើម្បីលើកកម្ពស់ផលិតផលខ្មែរ គ្រាប់ស្វាយចន្ទី ខេមរៈសិរីមន្ត នឹងផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងក្រៅប្រទេសឆាប់ៗនេះ » ។  […]

នឹកនាប្អូនស្រីពេកកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត នាំកូនៗទៅធ្វើរឿងនេះ ! 

ដោយអារម្មណ៍នឹកនាប្អូនស្រីខ្លាំងពេក កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បាននាំកូនៗរបស់ខ្លួនទៅលេងចេតិយរបស់ ខេមរៈ ស្រីពៅ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនាពេលកន្លងមកនេះ ។  ច្រើនឆ្នាំមកហើយដែលតារាចម្រៀង ខេមរៈ ស្រីពៅ ដែលជាប្អូនស្រីកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានលាចាកលោក ប៉ុន្តែសម្រាប់លោក ខេមរៈ សិរីមន្ត ដែលជាបងប្រុស នៅតែមានអារម្មណ៍នឹកនានិងអាឡោះអាល័យប្អូនស្រីជាពន់ពេក ជាក់ស្តែងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ លោកបាននាំក្រុមគ្រួសារទៅលេងប្អូនស្រី និងបាននាំកូនៗធ្វើរឿងនេះ ។  […]

កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ឆ្លៀតរំលឹកស្នេហ៍ចាស់« ពីហ្វេនក្លាយជាស្នេហា ជាភរិយានិងម្តាយកូនៗ »

ស្របពេលកំពុងសម្តែងនិងច្រៀងនៅក្នុងពិធីមង្គលការមួយស្រាប់តែកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានរំលឹកពីចំណងស្នេហ៍ខ្លួននិងភរិយា ពីហ្វេនក្លាយជាស្នេហា ពីស្នេហាក្លាយជាភរិយា និងជាម្តាយរបស់កូនៗខ្លួន ។  ទស្សនិកជនភាគច្រើនកម្រនិងបានដឹងពីប្រវត្តិស្នេហារបស់កំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត ណាស់ ពីព្រោះលោកមិនសូវដែលនិយាយពីប្រវត្តិស្នេហ៍របស់ខ្លួនជាសាធារណៈឡើយ បើទោះបីជាលោករៀបការនិងមានកូនៗដល់ទៅ៣នាក់ក្តី ។  ថ្មីៗនេះតារាចម្រៀងលោក ខេមរៈ សិរីមន្ត បានបង្ហាញប្រាប់ទៅកាន់ទស្សនិកជនតាមរយៈវិដេអូដែលខ្លីដែលខ្លួនកំពុងសម្តែងនិងច្រៀងនៅក្នុងពិធីមង្គលការមួយថា « នារីម្នាក់នេះកាលពីឆ្នាំ២០២៥ គាត់ជាហ្វេននិងជាស្នេហា ដល់ឆ្នាំ២០៩៩ គាត់ក្លាយទៅជាភរិយាខ្ញុំ បន្ទាប់មកក្លាយជាម្តាយរបស់កូនៗខ្ញុំដល់សព្វថ្ងៃ » […]

កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត មានមោទនភាពខ្លាំងចំពោះកូនប្រុស « មន្តស្នេហ៍ » ក្រោយដណ្តើមបានមេដាយមាសនិងត្រៀមចេញទៅប្រកួតនៅក្រៅប្រទេស !  

កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត មិនត្រឹមតែជាតារាចម្រៀងដែលជោគជ័យក្នុងវិថីសិល្បៈ និង មុខជំនួញប៉ុណ្ណោះទេ សូម្បីតែរឿងគ្រួសារ លោកត្រូវបានចាត់ទុកថាជាគ្រួសារគំរូផងដែរ ដែលមានភរិយាល្អ និងកូនៗល្អ ជាក់ស្តែងសម្រាប់កូនប្រុស « មន្តស្នេហ៍ » កាន់តែធ្វើឱ្យលោកមានមោទនភាពខ្លាំងក្រោយពីកូនប្រុសបានដណ្តើមបានមេដាយមាសជាលើកទី៣ លើវេទិកាអន្តរជាតិ និងត្រៀមចេញទៅប្រកួតនៅក្រៅប្រទេស ។  កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានសរសេររៀបរាប់នៅលើ ហ្វេសប៊ុក របស់ខ្លួនអមដោយវិដេអូថា « លោកប់ាមានមោទនភាពចំពោះកូនប្រុស […]

5
Promotion