ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹងបញ្ហាបទល្មើសឆ្លងដែន របស់ក្រុមលេខាធិការដ្ឋាននៃ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២០-២៣ ខែតុលា ឆ្នាំ២០២៥។ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ គឺជាថ្ងៃទីពីរ នៃកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែល ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ […]
Tag: ថៃ
បញ្ញាវ័ន្ត និងអ្នកនយោបាយថៃចេញប្រតិកម្មជាបន្តបន្ទាប់ចំពោះការចាក់សំឡេងរំខានពលរដ្ឋកម្ពុជានៅព្រំដែន និងចាត់ទុកជាទង្វើធ្វើឱ្យប្រទេសថៃរងភាពអាម៉ាសលើឆាកអន្តរជាតិ
បញ្ញាវ័ន្ត និងអ្នកនយោបាយថៃ បានចេញប្រតិកម្មជាបន្តបន្ទាប់ ករណីការប្រើប្រាស់សំឡេងរំខាន ជាទម្រង់នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្តប្រជាជនកម្ពុជា នៅតាមណ្តោយព្រំដែនកម្ពុជាថៃ។ នៅថ្ងៃទី១៤ ខែតុលា បញ្ញាវ័ន្តរបស់ប្រទេសថៃម្នាក់ ដែលជាទីប្រឹក្សារបស់អង្គការ Human rights Watch ប្រកាសលើបណ្តាញសង្គមផ្ទាល់ខ្លួន ដោយបានទទួលស្គាល់ថា ការប្រើប្រាស់សំឡេងរំខាន ជាទម្រង់នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្តប្រជាជនកម្ពុជា នៅតាមណ្តោយព្រំដែនកម្ពុជាថៃ ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ប្រឆាំងនឹងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ក៏ដូចជាច្បាប់ប្រទេសថៃ ដែលការណ៍នេះបានធ្វើឱ្យប្រទេសថៃរងភាពអាម៉ាសលើឆាកអន្តរជាតិ។ ចំណែកលោក […]
ព្រឹទ្ធសភាកម្ពុជា ទាមទារឱ្យរដ្ឋាភិបាលថៃទទួលខុសត្រូវក្នុងការចាត់វិធានការចំពោះទង្វើវាយប្រហារ និងគ្មានការគោរពមកលើសម្តេចតេជោ និងឥស្សរជនកម្ពុជាផ្សេងទៀត
ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ សម្ដែងនូវការសោកស្តាយជាពន់ពេក និងសូមប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះទង្វើវាយប្រហារ និងគ្មានការគោរពប្រព្រឹត្តមកលើ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងឥស្សរជនកម្ពុជាផ្សេងទៀតនាពេលថ្មីៗនេះ។ ព្រឹទ្ធសភា បានលើកឡើងថា អាកប្បកិរិយាបែបនេះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ តម្លៃ សីលធម៌ និងការគោរពគ្នាទៅវិញទៅមករវាងប្រជាជាតិ និងប្រជាជាតិ។ ទង្វើបែបនេះក៏បានធ្វើឱ្យប៉ះពាល់ទៅដល់ស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាព និងសន្តិសហវិជ្ជមាន ដែលជាគោលការណ៍គ្រឹះក្នុងការដឹកនាំទំនាក់ទំនងរវាងកម្ពុជា និងថៃ ក្នុងនាមជាសមាជិកក្នុងអាស៊ាន […]
លោក ម៉ៃឃើល អាល់ហ្វារ៉ូ៖ ប្រទេសថៃកំពុងដួលរលំក្រោមភាពចលាចលនយោបាយ
លោក ម៉ៃឃើល អាល់ហ្វារ៉ូ (Michael Alfaro) ក្រុមការងារលោក ហ្គែររីហ្រ្វែនឈី ដែលជាប្រធានអ្នកឆ្លើយឆ្លងព័ត៌មានប្រចាំសេតវិមាន បានគូសបញ្ជាក់ថា មួយថ្ងៃៗ ថៃបដិសេធមិនដោះលែងទាហានខ្មែរទាំង ១៨នាក់ដែលជាប់ឃុំឃាំងបំពានបទឈប់បាញ់ ហើយមួយថ្ងៃៗពួកគេបដិសេធមិនប្រគល់សព ការចំណាយកាន់តែធ្ងន់ឡើង មិនមែនត្រឹមតែតម្លៃមនុស្សប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសថៃ។ លើបណ្តាញសង្គមផ្ទាល់ខ្លួននៅថ្ងៃទី៣ ខែកញ្ញា លោក ម៉ៃឃើល អាល់ហ្វារ៉ូ បានលើកឡើងថា ប្រទេសថៃកំពុងដួលរលំក្រោមភាពចលាចលនយោបាយ។ ការដកតំណែងនាយករដ្ឋមន្ត្រី លោកស្រី […]
ហេតុអ្វី ថៃមិនចង់ដើរផ្លូវការទូត តែចិញ្ចឹមចិត្តប្រើច្បាប់ព្រៃ រំអុកកម្ពុជាឲ្យវ៉ៃ?
រូបភាពល្អ និងមានប្រៀបជាង គឺសៀមចង់បានណាស់ ដើម្បីបង្អួតថា ខ្លួនបានគោរពបទឈប់បាញ់យ៉ាងខ្ជាប់ខ្ជួន។ រីឯក្នុងតុចរចារកម្រិត រដ្ឋមន្រ្តីការពារជាតិ កម្រិតភូមិភាគ គឺសៀម បានចូលរួមតាមការកំណត់ដែលព្រមព្រៀងគ្នា កាលពីថ្ងៃទី២៨ កក្កដា នៅប្រទេសម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាន ក្រោមការសម្លុតពីប្រធានាធិបតីអាមេរិក និងមានចិន ជាអ្នកឈរមើល។ បើទោះមិនមានការផ្ទុះអាវុធជាថ្មី តែសៀមបន្តពង្រីកជម្លោះ រហូតដល់តំបន់ប្រជាជនស៊ីវិល ហើយស្ថានការណ៍ចុងក្រោយនេះ ទាហានសៀម បានបន្តពង្រាយបន្លាលួស ដើម្បីទាក់ដៃកម្ពុជា ឲ្យអស់ការអត់ធ្មត់ […]
ឧត្តមសេនីយ៍ឯក ពៅ ហេង និងឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង ដឹកនាំកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ
នៅថ្ងៃទី២៧ ខែសីហានេះ កម្ពុជា-ថៃ បើកកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់ យោធភូមិភាគ កម្ពុជា-ថៃ (RBC) នឹងធ្វើឡើងនៅច្រកព្រំដែនអន្តរជាតិ ជាំស្រង៉ាំ ស្ថិតនៅខេត្តឧត្តរមានជ័យ។ ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី២៧ខែសីហានេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ក្នុងកិច្ចប្រជុំនេះសម្រាប់គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ ខណៈគណៈប្រតិភូថៃដឹកនាំដោយឧត្តមសេនីយ៍ឯក […]
កម្ពុជា-ថៃ ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តបទឈប់បាញ់ និងការស្តារប្រក្រតីភាពឡើងវិញនៅតាមតំបន់ព្រំដែន
តាមរយៈកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការអនុវត្តបទឈប់បាញ់ និងគោលការណ៍ឯកភាពទាំង១៣ចំណុច ការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងការស្តារប្រក្រតីភាពឡើងវិញនៅតាមតំបន់ព្រំដែន។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា បង្ហាញលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ និងកងទ័ពភូមិភាគទី១របស់ថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក Amarit Boonsuya មេបញ្ជាការ កងទ័ពភូមិភាគទី១ នាព្រឹកថ្ងៃទី២២ ខែសីហា […]
ថៃ កាន់តែចូលអន្ទាក់ច្បាប់អន្តរជាតិ
ការបញ្ជូនកម្លាំងកាន់អាវុធគ្រប់ដៃ និងគ្រឿងចក្រ ចូលក្នុងតំបន់អានសេះ និងតំបន់ផ្សេងទៀត ហើយថែមទាំងបានរាយបន្លាលួស ដែលជាដែនអធិបតេយ្យរបស់កម្ពុជា នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ បើទោះបីជាកងកម្លាំងកម្ពុជាហាមឃាត់យ៉ាងខ្លាំងខ្លាក៏ដោយនោះ គឺ ថៃខ្លួនឯងទេ៖ ១.ថៃកំពុងដើរចូលអន្ទាក់ច្បាប់អន្តរជាតិកាន់តែជ្រៅទៅៗ ជាប្រៀបឈ្នះរបស់កម្ពុជានៅតុលាការអន្តរជាតិ។ យើងអនុវត្តយុទ្ធសាស្ត្រ«បន្លាយខ្សែឱ្យវែងចាប់ត្រីធំ»។ ថៃគឺជាត្រី ដែលកម្ពុជាអង្គុយស្ទូច និងរង់ចាំវាត់។ ២.ថៃប្រឈមនឹង«បទឈ្លានពានរដ្ឋអធិបតេយ្យ»តាមច្បាប់អន្តរជាតិ។ សូមចាំថា រាល់ប្រតិបត្តិការយោធាលើបូរណភាពដែនដីរដ្ឋដទៃ ដោយគ្មានការយល់ព្រម គឺជាការឈ្លានពាន។ សកម្មភាពនេះ […]
ឈ្មោះ ប៊ុនស៊ីន ផាតក្លាង នឹងត្រូវចារទុកក្នុងប្រវត្តិសាស្រ្ត ជាអ្នកបង្កាត់ភ្លើងសង្រ្គាមបង្ហូរឈាម៥ថ្ងៃ តាមព្រំដែនខ្មែរ-ថៃ ហើយកម្មរបស់គាត់នឹងបន្តលងចិត្តរបស់គាត់តទៅមុខទៀត
ឧត្តមសេនីយ៍ ប៊ុនស៊ីន ផាតក្លាង មេទ័ពភូមិភាគ២ថៃ គឺជាតួអង្គដ៏លេចធ្លោម្នាក់ នៅក្នុងឈុត ភ្លើងសង្រ្គាម៥ថ្ងៃតាមព្រំដែនខ្មែរ-ថៃ ដែលរៀបចំឡើងដោយក្រុមអ្នកនិពន្ធនៅក្រុងបាងកក (អំណាចស្រមោល) ដែលយើងមើលមិនឃើញច្បាស់ នៅក្នុងសាច់រឿង ការដណ្តើមអំណាចគ្នាក្នុងនយោបាយថៃ។ មើលទំនងទៅ ឈុតនេះចប់ហើយ ដោយសារតែការប្រយុទ្ធដ៏អង់អាចក្លាហានរបស់វីរកងទ័ពខ្មែរ ភាពមោះមុតនិងឈ្លាសវៃនៃរាជរដ្ឋាភិបាលកម្ពុជា និងការស្នេហាជាតិស្រុះគ្នានៃប្រជាពលរដ្ឋខ្មែរ បូករួមនឹងសំពាធ របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ព្រមទាំងការដឹងឮនិងយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិ។ឈុតឆាកបន្តនៃល្បែងដណ្តើមអំណាចគ្នាក្នុងនយោបាយផ្ទៃក្នុងថៃនឹងកើតឡើងច្រើននៅទីក្រុងបាងកកនាពេលខាងមុខដ៏ខ្លី។ គួរឱ្យសោកស្តាយ ឈុតឆាក ដែលលោក […]
កងទ័ពថៃបង្ខំចិត្តចេញមុខសារភាពទទួលស្គាល់ថា ខ្លួនពិតជាបានបរាជ័យក្នុងការប៉ុនប៉ងវាយដណ្តើមកាន់កាប់តំបន់ប្រាសាទតាក្របី
សារព័ត៌មានក្នុងស្រុក Thai PBS បានផ្សាយយោងសម្តីអ្នកនាំពាក្យកងទ័ពថៃ ឧត្តមសេនីយ៍ទោ Winthai Suvaree នៅថ្ងៃទី៣១ ខែកក្កដា បានទទួលស្គាល់ថា មុនពេលកិច្ចព្រមព្រៀងបទឈប់បាញ់ចូលជាធរមាន នៅពាក់កណ្តាលអធ្រាត្រថ្ងៃទី ២៨ ខែកក្កដា កងទ័ពថៃបានព្យាយាមដណ្តើមកាន់កាប់ទាំងប្រាសាទតាក្របី និងភ្នំ៣៥០ តែមិនបានអាចកាន់កាប់ទីតាំងទាំងពីរនេះបាន។ លោកបានប្រាប់ប្រជាជនថៃថា បច្ចុប្បន្ន ទាំងប្រាសាទតាក្របី ទាំងភ្នំ៣៥០ ដែលនៅជាប់នឹងប្រាសាទ ហើយដែលត្រូវបានគេចាត់ទុកថាជាទីតាំងយុទ្ធសាស្ត្រគ្រប់គ្រងលើប្រាសាទ ត្រូវស្ថិតក្រោមការកាន់កាប់ទាំងស្រុងដោយកងទ័ពកម្ពុជា។ កាលដែលទាហានថៃភូតភរកុហកពលរដ្ឋខ្លួនឯង […]
