ជី ដេវីត ដាក់ចំៗមិនឱ្យងើបមុខរួច ចំពោះអ្នកតាម​ជាន់ពន្លិច​ភរិយាខ្លួន​ដោយ​​ចោទ​រឿង​យកវប្បធម៌​មករកស៊ី

ដោយអត់ទ្រាំមិនបានចំពោះអ្នកដែលជាន់ពន្លិចនិងមើលងាយភរិយារបស់ខ្លួនអំពីរឿងយកវប្បធម៌មករកស៊ី ស្រាប់តែលោក ជី ដេវីត បានចេញមុខប្រកាសក្តែងៗនិងការពារកិត្តិយសភរិយាមិនឱ្យនរណាមើលងាយគ្រួសារខ្លួនបានឡើយ ។ មិនតែប៉ុណ្ណោះលោកថែមទាំងបានព្រមាននូវពាក្យធ្ងន់ៗចំពោះបុគ្គលនោះផងដែរ ។  ប៉ុន្មានថ្ងៃនេះរឿងជាន់ពន្លិចនិងចោទតារាចម្រៀង ទេព បូព្រឹក្ស ថា បានយកវប្បធម៌មករកស៊ីនោះ កំពុងធ្វើឱ្យក្តៅគគុកក្នុងបណ្តាញសង្គម រហូតមានអ្នកគាំទ្រជាច្រើនបានចេញមុខការពារតារាចម្រៀង ទេព បូព្រឹក្ស ជាក់ស្តែងទាំងអ្នកនៅក្នុងសិល្បៈនិងក្រៅសិល្បៈ សុទ្ធតែបានចេញមុខការពារនាងគ្រប់ៗគ្នា ។ ក្នុងនោះដែរអ្នកគាំទ្រក៏បានចេញមុខការពារតារាចម្រៀង ទេព បូព្រឹក្ស ផងដែរជាមួយនិងសំណេរជាច្រើនដែលរៀបរាប់ថា « ក្នុងនាមជាអ្នកគាំទ្រ យើងនឹងការពារអ្នកនាង ទេព បូព្រឹក្ស […]

គូស្វាមីភរិយា ទេព បូព្រឹក្ស និង ជី ដេវីត ថ្កោលទោស ថៃ ចំពោះការប្រមាថសាសនានិងទេវរូបតំណាងអំណាចនៃចក្រវាល ! 

បន្ទាប់ពីកងទ័ព ថៃ ឈ្លានពាននិងបានវាយកម្ទេចរូបសំណាក ទេវរូបវិស្ណុ ក្នុងដែនអធិបតេយ្យភាព កម្ពុជា បានធ្វើឱ្យពិភពលោកថ្កោលទោសជាខ្លាំង ក្នុងនោះដែរគួស្វាមីភរិយាតារាចម្រៀងលោក ជី ដេវីត និង ទេព បូព្រឹក្ស បានធ្វើការថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើររបស់ ថៃ លើវិស័យសាសនា ។  តារាចម្រៀងរ៉េប ជី ដេវីត និង ទេព បូព្រឹក្ស បានរៀបរាប់ថា « ក្នុងនាមខ្ញុំ និងភរិយាជាអ្នកបានដល់នូវការគោរពប្រតិបត្តិសាសនាបុព្វបុរសព្រមទាំងការគោរពឱនលំទោនប្រកាន់ខ្ជាប់នូវការគោរពលទ្ធិ […]

ថ្ងៃចូលរោងជ័យ ជី ដេវីត ពោលពាក្យសន្យា៨ឆ្នាំចំពោះ ទេព បូព្រឹក្ស ជាមួយនិងការដាក់ទុនជីវិត ! 

ថ្ងៃចូលរោងជ័យ ទេព បូព្រឹក្ស និង ជី ដេវីត នៅក្នុងថ្ងៃនេះ បានធ្វើឱ្យអ្នកគាំទ្រ និងមិត្តភក្តិជាច្រើនស្ងើចសរសើរគ្រប់ៗគ្នាពីការរៀបចំនិងការតុបតែងរបស់អ្នកទាំងពីរ ហើយអ្វីដែលកាន់តែពិសេសនោះ គឺលោក ជី ដេវីត បានពោលពាក្យប្រកបដោយអត្ថន័យទៅកាន់ភរិយាជាទីស្រឡាញ់របស់ខ្លួនដែលបានសន្យាកាលពី៨ឆ្នាំមុន រួមជាមួយនិងការតស៊ូកាន់ដៃគ្នា និងការដាក់ទុនជីវិត ។  ខណៈពេលដែលរៀបចំពិធីចូលរោងជ័យចប់ភ្លាម លោក ជី ដេវីត បានពោលពាក្យយ៉ាងក្តុកក្តួចចិត្តទៅកាន់ភ័យ និងឱ្យមហាជនដឹងថា « ខ្ញុំធ្លាប់បានឆ្លងកាត់ពិធីក្រុងពាលីច្រើនលើសពីរយដង ប៉ុន្តែពិធីក្រុងពាលីថ្ងៃនេះគឺជាបំណងប្រាថ្នាក៏ដូចជាការសន្យាកាលពី៨ឆ្នាំមុនពីបុរសម្នាក់ទៅកាន់នារីជាគូស្នេហ៍ ។ […]

មិនទាន់អស់ចំហាយល្បីរូប Pre Wedding  ផង មើលធៀបការ ទេព បូព្រឹក្ស និងលោក ជី ដេវីត ពិតជាប្លែកពីគេមែន !

ថារូបថត Pre Wedding របសតារាចម្រៀង ទេព បូព្រឹក្ស និងលោក ជី ដេវីត ប្លែកផ្ទុះខ្លាំងមិនទាន់អស់ចំហាយផង ដោយឡែកងាកមកមើលធៀបការរបស់អ្នកទាំងពីរវិញ កាន់តែពិសេសលើសពីអ្វីទាំងអស់ ។  មង្គលការតារាចម្រៀង ទេព បូព្រឹក្ស និងលោក ជី ដេវីត ត្រូវបានមហាជនជាច្រើនគិតថា ជាមង្គលការធំនិងល្អដាច់គេប្រចាំឆ្នាំ២០២៥និងចំណាយអស់ប្រាក់ ដោយសារតែអ្នកទាំងពីរបានជ្រើសរើសការថតរូបដែលមានលក្ខណៈខុសប្លែកពីគេ ជាពិសេស ធៀបការក៏ស្ទើរតែគ្មានអ្នកធ្វើដូច ដោយក្នុងធៀបការ បានរំលេចនូវរូបប្រសាទអង្គរវត្ត រួមជាមួយការរចនាម៉ូដប្លែកៗជាច្រើន ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើន មានការចាប់អារម្មណ៍ ។  […]

5
Promotion