នោក្នុងរបាយការណ៍ថ្មីចុងក្រោយ រដ្ឋាភិបាលវៀតណាមបាននិយាយថា ចំនួនមនុស្សស្លាប់អំឡុងការវាយប្រហារនៃភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងបំណាក់ដីនៅភាគកណ្តាលប្រទេស គិតចាប់តាំងពីចុងសប្តាហ៍មុនមក បានបន្តកើនដល់ ៤១នាក់ហើយ ខណៈក្រុងនិងភូមិជាច្រើនរងការជន់លិច។ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២១ ខែវិច្ឆិកានេះបានចេញផ្សាយឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ កម្រិតភ្លៀងធ្លាក់បានកើនលើស ១៥០០មីលីម៉ែត្រ នៅផ្នែកមួយចំនួននៃភាគកណ្តាលវៀតណាម។ ក្រៅពីផ្តាច់ជីវិតមនុស្ស ទឹកជំនន់និងគ្រោះបំណាក់ដី បានបណ្តាលឱ្យមនុស្ស៥នាក់បាត់ខ្លួន ជន់លិចផ្ទះសម្បែងជាង ៥២ ០០០ខ្នង រួមជាមួយផ្ទៃដីដំណាំជាង១៥ […]
Tag: វៀតណាម
ឃាត់ខ្លួនជនជាតិវៀតណាម ៣០នាក់ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធអនឡាញនៅក្រុងបាវិត
កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ មានជនសង្ស័យចំនួន ៣០នាក់ជាជនជាតិវៀតណាម ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះធ្វើការឃាត់ខ្លួនក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ ទីតាំងពីរកន្លែង ស្ថិតនៅផ្ទះល្វែងលេខ F23 ក្នុងបុរី លី ចូវ និងទីតាំងកាស៊ីណូ ហេងៗ ២ស្ថិតនៅសង្កាត់-ក្រុងបាវិត ខេត្តស្វាយរៀង ក្រោមការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ បើតាមលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងប្រតបត្តិការនេះ សមត្ថកិច្ចបានដកហូតសម្ភារជាវត្ថុតាង រួមមាន៖ កុំព្យូទ័រលើតុ […]
ចំនួនអ្នកស្លាប់នៅវៀតណាមកើនឡើងដល់ ១៣នាក់ និង ១១នាក់ផ្សេងទៀតបាត់ខ្លួនដោយសារទឹកជំនន់
រដ្ឋាភិបាលវៀតណាម បាននិយាយនៅថ្ងៃសុក្រនេះថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ដ៏ខ្លាំងនៅភាគកណ្តាលប្រទេសបានកើនឡើងដល់ ១៣នាក់ បង្កឡើងដោយកម្រិតទឹកភ្លៀងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ខណៈអតីតរាជធានី Hue និង Hoi An បានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរបំផុត។ នេះបើតាមសារព័ត៌មាន Reuters ចេញផ្សាយ។ វៀតណាមងាយនឹងមានខ្យល់ព្យុះបោកបក់ជាញឹកញាប់ និងទឹកជំនន់ ជាពិសេសក្នុងរដូវខ្យល់ព្យុះចាប់ពីខែមិថុនា ដល់ខែតុលា។ បើតាមអាជ្ញាធរក្នុងតំបន់ អ្នកទេសចរភាគច្រើនបានលុបចោលការកក់សណ្ឋាគារសម្រាប់ការស្នាក់នៅទីក្រុង Hoi An ដែលកាលពីឆ្នាំមុនទទួលបានភ្ញៀវទេសចរជាង ៤.៤ លាននាក់ […]
វៀតណាម ដាក់ចេញវិធានការទប់ស្កាត់ការហក់ឡើងថ្លៃទីផ្សារអចលនទ្រព្យ
មេដឹកនាំវៀតណាម ដាក់ចេញបទបញ្ជាឱ្យក្រសួង និងអាជ្ញាធរមូលដ្ឋាន ចាត់វិធានការបន្ទាន់ឱ្យខ្លាំង ដើម្បីបង្កើនការផ្គត់ផ្គង់លំនៅដ្ឋាន និងទប់ស្កាត់ការហក់ឡើងថ្លៃដោយរក្សាស្ថិរភាពទីផ្សារអចលនទ្រព្យ។ តាមការចុះផ្សាយរបស់កាសែត Viet Nam News លោក ផាម មិញ ឈិញ នាយករដ្ឋមន្រ្តីវៀតណាម បានលើកឡើងកាលពីថ្ងៃអង្គារថា ការកើតឡើងក្រោយតម្លៃលំនៅដ្ឋានក្នុងតំបន់មួយចំនួននៅវៀតណាមហក់ឡើងខ្ពស់ ទោះបីជារដ្ឋាភិបាលប្រឹងប្រែងបង្កើនល្បឿនអភិវឌ្ឍអចលនទ្រព្យក្ដី។ លោកថា កំណើនតម្លៃនេះ រួមចំណែកដោយការទិញផ្ទះទុកលក់ពេលឡើងថ្លៃ និងកង្វះការផ្គត់ផ្គង់ជាដើម។ ជាមួយគ្នានេះ នាយករដ្ឋមន្រ្តីវៀតណាម ក៏បានស្នើឱ្យក្រសួងហិរញ្ញវត្ថុធ្វើរបាយការណ៍ត្រឹមថ្ងៃទី […]
ព្យុះទីហ្វុង Kajiki សម្លាប់មនុស្ស៣នាក់ និងបំផ្លាញផ្ទះជិត ៧,០០០ ខ្នងនៅវៀតណាម
អាជ្ញាធរវៀតណាមបាននិយាយនៅថ្ងៃអង្គារថា ព្យុះទីហ្វុង Kajiki បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣ នាក់ និងរបួស ១០នាក់ផ្សេងទៀតនៅក្នុងប្រទេសវៀតណាម ខណៈដែលអាជ្ញាធរបានព្រមានថា ភ្លៀងធ្លាក់ខ្លាំងអាចបណ្តាលឱ្យមានទឹកជំនន់ និងការរអិលបាក់ដី។ នេះបើតាមសារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃទី២៦ ខែសីហា។ រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ព្យុះទីហ្វុង Kajiki បានបំផ្លាញផ្ទះជិត ៧,០០០ ខ្នង ជន់លិចដំណាំស្រូវចំនួន ២៨,៨០០ ហិកតា និងបានបំផ្លាញដើមឈើចំនួន […]
ដើម្បីទប់ទល់នឹងព្យុះទីហ្វុង Kajiki វៀតណាម បិទអាកាសយានដ្ឋាន សាលារៀន និងជម្លៀសប្រជាពលរដ្ឋទ្រង់ទ្រាយធំ
វៀតណាម បានបិទអាកាសយានដ្ឋាន សាលារៀនជាបណ្ដោះអាសន្ននៅថ្ងៃចន្ទ ខែសីហានេះ ដោយចាប់ផ្ដើមជម្លៀសប្រជាពលរដ្ឋទ្រង់ទ្រាយធំ ខណៈកំពុងត្រៀមខ្លួនទប់ទល់នឹងព្យុះទីហ្វុង Kajiki។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានដកស្រង់ដំណឹងពីទីភ្នាក់ងារឧតុនិយមវៀតណាម បានឱ្យដឹងថា ព្យុះទីហ្វុង Kajiki បាន និងកំពុងបក់បោកក្នុងល្បឿនខ្យល់ ១៦៦គីឡូម៉ែត្រក្នុងមួយម៉ោង ដោយព្យុះបោះពួយសំដៅទៅរកតំបន់ឆ្នេរភាគកណ្ដាល។ អាជ្ញាធរបានព្យាករថា ព្យុះទីហ្វុង Kajiki នឹងកើនឥទ្ធិពលកាន់តែខ្លាំង មុននឹងបក់បោកលើដីគោកនៅរសៀលថ្ងៃចន្ទនេះ។ ករណីព្យុះទីហ្វុង Kajiki នេះ […]
កម្ពុជាបណ្តេញជនជាតិវៀតណាមចំនួន ២៦៦នាក់ តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ២៦៦នាក់ (ស្រី៤០នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន។ នេះបើយោងតាមការផ្សាយរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាថ្ងៃទី២៣ ខែកក្កដានេះ។ ការអនុវត្តខាងលើ គឺជាការឆ្លើយតប តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តមឧត្តមសេនីយ៍ឯក […]
បក្សកុម្មុយនីស្តវៀតណាម ដាក់ពិន័យដោយដកហូតតំណែងទាំងអស់នៅក្នុងបក្សលើអតីតប្រធានាធិបតី និងប្រធានរដ្ឋសភា ៣រូប
គណបក្សកុម្មុយនីស្តវៀតណាម បានសម្រេចដាក់វិន័យលើអតីតប្រធានាធិបតី លោក Nguyen Xiang Phuc និងលោក Vo Van Thuong ព្រមទាំងអតីតប្រធានរដ្ឋសភា លោក Vuong Dinh Hue ដោយដកហូតតំណែងទាំងអស់នៅក្នុងបក្ស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Nikkei នៅថ្ងៃចន្ទ ទី២១ ខែកក្កដា។ គណបក្សកុម្មុយនិស្ដវៀតណាមដោយបញ្ជាក់ពីការបំពានលើបទបញ្ជាផ្ទៃក្នុងរបស់បក្ស បានប្រកាសពីការដាក់ពិន័យខាងលើកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ លោក Nguyen […]
ចិន និងវៀតណាម គ្រោងធ្វើសមយុទ្ធយោធារួមគ្នាលើកដំបូង
យោងតាមក្រសួងការពារជាតិចិន បានឱ្យដឹងថា ចិន និងវៀតណាម គ្រោងនឹងធ្វើសមយុទ្ធហ្វឹកហ្វឺនកងទ័ពរួមគ្នាជាលើកដំបូងនៅក្នុងខែកក្កដានេះ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិចិនកាលពីថ្ងៃអាទិត្យ សមយុទ្ធរួមគ្មានេះនឹងត្រូវធ្វើឡើងនៅតំបន់ស្វយ័តក្វាងស៊ី ជូង ភាគខាងត្បូងប្រទេសចិន ដែលមានព្រំប្រទល់ជាប់ប្រទេសវៀតណាម។ ទំនាក់ទំនងយោធារវាងប្រទេសជិតខាងទាំងពីរបានកាន់តែស៊ីជម្រៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បើទោះបីជាមានជម្លោះដែនសមុទ្រ។ ភាគីទាំងពីរបានអនុវត្តការល្បាតរួមគ្នារវាងកងទ័ពជើងទឹក និងជើងគោកជាយូរណាស់មកហើយ ប៉ុន្តែសមយុទ្ធនាពេលខាងមុខនឹងក្លាយជាការផ្លាស់ប្តូរលើកដំបូងរវាងកងទ័ពប្រទេសទាំងពីរ។ សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិចិនបាននិយាយថា “នេះគឺជាសមយុទ្ធកងទ័ពរួមគ្នាលើកដំបូងរវាងចិន និងវៀតណាម ជាមួយនឹងប្រធានបទ៖ “ការហ្វឹកហ្វឺនល្បាតព្រំដែនរួមគ្នា” ។ សមយុទ្ធនេះនឹងពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងបន្ថែមទៀតរវាងយោធាទាំងពីរ។ សូមជម្រាបផងដែរថា លើវិស័យសេដ្ឋកិច្ច ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាម […]
វៀតណាមប្រទះឃើញត្រី Oarfish នាំសារគ្រោះរញ្ជួយដី ឬរលកយក្សស៊ូណា នៅសមុទ្រ Vinh Hy
ត្រី Oarfish ប្រវែង ២ ម៉ែត្រត្រូវបានទឹករលកបោកបក់មកលើឆ្នេរក្នុងតំបន់។ អ្នកស្រុកនិងអ្នកទេសចរបានព្យាយាមយកវាត្រឡប់ទៅសមុទ្រវិញ ប៉ុន្តែក្រោយមកត្រី Oarfish បានងាប់នាថ្ងៃទី ១៩ ខែឧសភា ក្នុងស្រុក Ninh Hai ខេត្ត Ninh Thuan ប្រទេសវៀតណាម។ អ្នកនេសាទក្នុងស្រុកជាច្រើនជឿថាត្រី Oarfish ភាគច្រើនរស់នៅក្នុងសមុទ្រជ្រៅ ហើយកម្រលេចឡើងនៅជិតច្រាំងណាស់។ ហើយការលេចឡើង និងហែលចូលទៅក្នុងសមុទ្រ […]
