មិនបង្អង់យូរក្រោយទទួលបានដំណឹងភ្លាម អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ចុះជួបសំណេះសំណាលផ្ទាល់ និងជូនថវិកាមួយចំនួនទាំងយប់ ដល់វីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដែលដេញកងទ័ពថៃឈ្លានពាន ចេញពីទឹកដីកម្ពុជានៅចំណុចភ្នំខ្មោច កាលពីព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥។ ការចុះជួបវីរកងទ័ពកម្ពុជានៅចំណុចភ្នំខ្មោចនេះ គឺបង្ហាញពី ទឹកចិត្តរបស់សមរភូមិក្រោយ ភ្ជាប់ជាមួយវីរកងទ័ពជួរមុខ ក្នុងការពារបូរណភាពទឹកដីកម្ពុជា។ ហើយការចុះដល់សមរភូមិផ្ទាល់របស់ក្រុមការងារយុវជនបូជាការពារយុត្តិធម៌ ធ្វើឡើងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធាន សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដែលអ្នកឧកញ៉ាតែងតែបានគិតគូរ […]
Tag: សម្តេចធិបតី ហ៊ុន ម៉ាណែត
សម្តេចនាយករដ្ឋមន្ត្រី រំពឹងថាលោកតា ស៊ុច នឹងជួយលើការអប់រំប្រជាជនកម្ពុជា តាមព្រះធម៌នៃមាគ៌ាព្រះពុទ្ធសាសនា
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានជួបជាមួយលោកតា ស៊ុច ដែលបាននិមន្តមកដល់ទឹកដីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី៤ កក្កដា ២០២៥ នៅវិមានសន្តិភាព។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍លោកតា ស៊ុច យ៉ាងកក់ក្តៅ ហើយសង្ឃឹមព្រះអង្គនឹងជួយដល់ប្រជាជនកម្ពុជា លេីវិថីនៃការអប់រំតាមព្រះធម៌នៃមាគ៌ាព្រះពុទ្ធសាសនា។ គួរបញ្ជាក់ថា លោកតា ស៊ុច ជាព្រះសង្ឃគង់នៅទឹកដីថៃ ។ […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមបើកការដ្ឋានសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតី “បើកការដ្ឋានសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ” នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា ឆ្នាំ២០២៥។ គណបក្សប្រជាជនកម្ពុជា ដែលមានអាយុ ៧៤ឆ្នាំហើយ បានបន្តរីកធំធាត់ និងចាក់គ្រឹះកាន់តែរឹងមាំទាំងលើការដឹកនាំ គោលនយោបាយ, ថ្នាក់ដឹកនាំ និងជាពិសេស គឺការគាំទ្រដ៏ច្រើនពីសំណាក់ប្រជាជនកម្ពុជា។ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលកើតដោយប្រជាជន និងធ្វើអ្វីៗដើម្បីប្រជាជន និងប្រកាន់ខ្ជាប់នូវគោលនយោបាយ និងកម្មវិធីនយោបាយយ៉ាងច្បាស់លាស់ក្នុងការដឹកនាំ […]
កម្ពុជា អបអរខួបលើកទី៧៤ នៃការចូលជាសមាជិកអង្គការយូណេស្កូ
៣ កក្កដា ១៩៥១ ~ ៣ កក្កដា ២០២៥ មានរយៈពេលឆ្នាំ៧៤ឆ្នាំហើយ ដែលប្រទេសកម្ពុជា បានចូលជាសមាជិកអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ ហៅកាត់ថា យូណេស្កូ ។ ក្នុងឳកាសខួបលើកទី៧៤ នៃការចូលជាសមាជិកអង្គការយូណេស្កូ នៅលើបណ្តាញទំនាក់ទំនងសង្គម នៅថ្ងៃនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ចាប់តាំងពីកម្ពុជាបានចូលជាសមាជិករបស់អង្គការយូណេស្កូ […]
កម្ពុជា-សិង្ហបុរី ឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗឱ្យកាន់តែរឹងមាំបន្ថែមទៀត
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្រ្តីដឹកនាំគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួប ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សា និងឯកភាពគ្នាក្នុងការបន្តពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗជាច្រើន រួមមាន៖ ពាណិជ្ជកម្ម, វិនិយោគ និងហិរញ្ញវត្ថុ, […]
លទ្ធផលជំនួបផ្លូវការ! សម្តេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្រ្តីសិង្ហបុរី នៅវិមានសន្តិភាព
នាព្រឹក ថ្ងៃទី២ ខែកក្កដានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី
កម្ពុជា និងអារ៉ាប់ប៊ីសាអូឌីត ប្តេជ្ញាបន្តពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីមអាល-សេក្ខ (Abdullah Bin Mohammed Bin Ibrahim Al-Sheikh) ប្រធានសភា នៃព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត នៅវិមានសន្តិភាព នាព្រឹក ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ។ […]
សម្ដេចធិបតី តប ៤ ចំណុចចំពោះសំណើរថៃសុំបើកព្រំដែននៅខេត្តស្រះកែវ
ព្រឹកថ្ងៃអាទិត្យ ទី ២៩ មិថុនា ២០២៥ នេះ អជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជាបានទទួលលិខិតពីភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃមួយចំនួន និងអនុញ្ញាតឲរថយន្តដឹកទំនិញចេញ-ចូល ដើម្បីបន្ធូរការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើសារបញ្ជាក់ទៅប្រជាពលរដ្ឋទាំងពីរប្រទេសយ៉ាងដូច្នេះថា ÷ ១. កម្ពុជាយល់ច្បាស់អំពីការលំបាករបស់ប្រជាពលរដ្ឋទាំងខាងកម្ពុជា ទាំងខាងថៃដែលរងផលប៉ះពាល់ពីការបិទច្រកព្រំដែន។ ហេតុដូច្នេះហើយ បានជាកម្ពុជាមិនបានប្រើប្រាស់វិធានការបិទច្រកព្រំដែននេះមុនទេ ចាប់តាំងពីមានបញ្ហានៅតំបន់មុំបីកាលពីចុងខែឧសភា ឆ្មាំ២០២៥ ព្រោះយើងមិនមានបំណងបង្កបញ្ហាដែលនាំឲ្យប៉ះពាល់ដល់ការធ្វើដំណើរឬការធ្វើពាណិជ្ជកម្មរបស់ប្រជាជនថៃនិងខ្មែរតាមព្រំដែនទេ។ ២. […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយចាស់ទុំ មានគោលនយោបាយច្បាស់លាស់ ជាបង្អែកដ៏រឹងមាំសម្រាប់ជាតិ និងប្រជាជនកម្ពុជា
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួម “មីទ្ទិញអបអរសាទរខួបលើកទី ៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥)” ។ តាមរយៈសំណេរបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក សម្តេចបវរធិបតី បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយចាស់ទុំ មានគោលនយោបាយច្បាស់លាស់ ជាបង្អែកដ៏រឹងមាំសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ គ្រប់ដំណាក់កាលលំបាក […]
ក្រុមអ្នកធុរកិច្ចម៉ាឡេស៊ី មកស្វែងរកឱកាសវិនិយោគនៅកម្ពុជា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកបណ្ឌិត Dato’ Sri Dr. Ricky Yaw ប្រធានសមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា (MCBA) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព កាលពីរសៀល ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥, ។ ក្នុងឱកាសនៃជំនួប, លោកប្រធានសមាគមធុរកិច្ច បានបញ្ជាក់ថា សមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា […]

