ឯកឧត្តម ស សុខា បញ្ជាឱ្យកងកម្លាំងល្បាត២៤/២៤ម៉ោង ចាត់ការជនបង្កប់លួចស៊ើបការណ៍ និងផ្ដល់ព័ត៌មានសម្ងាត់ ឬទីតាំងយោធាកម្ពុជាឱ្យខ្មាំងសត្រូវ

ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំអភិបាលខេត្តជាប់ព្រំដែន លើការងារគ្រប់គ្រងសភាពការណ៍តាមព្រំដែន និងឆ្លើយតបការឈ្លានពានពីសំណាក់កងទ័ពថៃ ព្រមទាំងធានាការពារនូវសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋខ្មែរ និងចូលរួមថែរក្សាការពារអធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងសេចក្តីណែនាំ ប្រមុខក្រសួងមហាផ្ទៃ បានប្រាប់ទៅអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ត្រូវធ្វើការជម្លៀសប្រជាពលរដ្ឋដែលរស់នៅក្នុងបណ្តាស្រុកជាប់ព្រំដែន ពិសេសតំបន់ដែលមានហានិភ័យខ្ពស់ឱ្យទៅកាន់ទីជម្រកសុវត្ថិភាពដែលត្រូវបានរៀបចំរួចជាស្រេច ដោយរដ្ឋបាលខេត្តសាមីឱ្យបានឆាប់បំផុត ដោយត្រូវធានាឱ្យបាននូវសន្តិសុខ និងសុវត្ថិ- ភាពជូនបងប្អូនប្រជាពលរដ្ឋខ្មែរ។ ត្រូវចាត់ចែង និងផ្ដល់ជូនជនភៀសសឹកនូវគ្រឿងឧបភោគបរិភោគ ថ្នាំសង្កូវ ទឹកស្អាត អគ្គិសនី […]

ឯកឧត្តម ស សុខា បញ្ជាក់ជាថ្មីពីកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចចម្រុះកម្ពុជា ក្នុងសកកម្មបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ!

ឯកឧត្ដម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ជាថ្មីពីកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចចម្រុះកម្ពុជា ក្នុងសកកម្មបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។ លើបណ្តាញសង្គមនៅថ្ងៃទី៦ ខែធ្នូនេះ ឯកឧត្ដម ស សុខា បានបង្ហាញពីលទ្ធផលកិច្ចប្រតិបត្តិការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអនឡាញមួយករណី។ ឯកឧត្តមបានបញ្ជាក់ថា ប្រតិបត្តិការនេះ គឺជាទឡ្ហីករណ៍ថ្មីមួយទៀត បញ្ជាក់ច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចចម្រុះកម្ពុជា រួមទាំងកម្លាំងអនុវត្តច្បាប់នៃក្រសួងមហាផ្ទៃ ក្នុងបេសកកម្មបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសដ៏ប្រឈមមួយនេះ ស្របតាមស្មារតីនៃកិច្ចសហប្រតិបត្តិការជាអន្តរជាតិ រួមទាំងជាមួយបណ្ដាប្រទេសជាដៃគូ។ កាលពីថ្ងៃទី៦ ខែធ្នូ […]

បង្កើនការរឹតបន្តឹងក្មេងទំនើង! ឯកឧត្តម ស សុខា ជំរុញឱ្យសាលាចូលរួមពិនិត្យលើសក់សិស្ស ដែលលាបពណ៌ ឬម៉ូតវែងខ្លីមិនសមរម្យ

ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំ អាជ្ញាធរ រាជធានី ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ រួមទាំងក្នុងខេត្តព្រៃវែង បង្កើនការរឹតបន្តឹងវិធានការបង្ក្រាបក្រុមក្មេងទំនើងដោយគ្មានលើកលែង ពោលគឺត្រូវឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនពួកគេទៅស្ថាប័នតុលាការ។  ចំណែកវិធានការបង្ការបញ្ហានេះ ប្រមុខក្រសួងមហាផ្ទៃ ក៏បានលើកឡើងពីភាពចាំបាច់នៃការចូលរួមពីនាយកសាលា លោកគ្រូអ្នកគ្រូ ជាពិសេសអាណាព្យាបាល។ ឯកឧត្ដមអភិសន្តិបណ្ឌិតបានសង្កត់ធ្ងន់ថា «សិស្សមានសក់ពណ៌ផ្សេងៗក្រៅពីពណ៌ខ្មៅ ឬមានម៉ូតវែងខ្លីមិនសមរម្យ […]

ឯកឧត្តម ស សុខា ប្រាប់ពលរដ្ឋភៀសសឹកសូមត្រៀមលក្ខណៈវិលទៅលំនៅដ្ឋានជាបន្តបន្ទាប់ និងចៀសវាងធ្វើដំណើរឆ្លងដែនទៅប្រទេសថៃ

ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់ សូមថែរក្សាសុខភាព ត្រៀមលក្ខណៈវិលទៅលំនៅដ្ឋានជាបន្តបន្ទាប់តាមការសម្របសម្រួលរបស់អាជ្ញាធរ ចាប់ផ្ដើមបន្តសកម្មភាពប្រកបរបរចិញ្ចឹមជីវិត ជាពិសេសចៀសវាងធ្វើដំណើរឆ្លងដែនទៅប្រទេសថៃ ដែលប្រឈមគ្រោះថ្នាក់ និងការប្រមាថមាក់ងាយ។ ឯកឧត្តមបានបន្ថែមទៀតថា សម្ដេចធិបតី ដោយមានក្រសួងស្ថាប័នពាក់ព័ន្ធជាសេនាធិការ បាននឹងកំពុងយកចិត្តទុកដាក់អនុវត្ត និងត្រៀមដាក់ចេញផែនការថ្មីៗជាបន្តបន្ទាប់ដើម្បីគាំទ្រដល់ការកសាងជីវភាពថ្មីជូនពលរដ្ឋវិលពីប្រទេសថៃដែលមកដល់ពេលនេះមានប្រមាណជាង៩០ម៉ឺននាក់។  ការលើកឡើងរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពេលចុះជួបសំណេះសំណាល និងប្រគល់អំណោយ ជាគ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ ជូនដល់ប្រជាពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅ មណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម […]

ឯកឧត្តម ស សុខា៖ នយោបាយផ្ទៃក្នុងថៃច្របូកច្របល់ តែមេដឹកនាំថៃគួរមានចរិតចាស់ទុំ ថ្លៃថ្នូរ និងចេះរៀនសូត្រពីភាពលេចធ្លោរបស់មេដឹកនាំខ្មែរ! 

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ បានបង្ហោះសំណេរលើបណ្តាញសង្គមហ្វេសប៊ុក ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖  នយោបាយផ្ទៃក្នុងថៃ ច្របូកច្របល់ តែមេដឹកនាំថៃ គួរមានចរិតចាស់ទុំ ថ្លៃថ្នូរ និងចេះរៀនសូត្រពីភាពលេចធ្លោរបស់មេដឹកនាំខ្មែរ!  វាជារឿងហួសចិត្ត និងមិននឹកស្មានថា មេដឹកនាំថៃ ហាមាត់ទៅរួច«ករណីចាប់ខ្លួនសម្ដេចតេជោ និងសម្ដេចធិបតី ប្រសិនរកឃើញនៅក្នុងប្រទេសថៃ»។ បើមិនយល់ទិដ្ឋភាពច្បាប់អន្តរជាតិ ក៏ត្រូវឈ្វែងយល់អំពីការទូតក្នុងទំនាក់ទំនងអន្តរជាតិដែរ។ ឬមួយមិនយល់ទាំងពីរនេះ? បើមែននោះ […]

ឯកឧត្តម ស សុខា ផ្ញើសារដាស់តឿនដល់ជនរួមជាតិត្រូវមានស្មារតីប្រុងប្រយ័ត្ន តម្កល់ផលប្រយោជន៍ជាតិធំជាងអ្វីៗទាំងអស់ និងសូមកុំឱ្យប្រវត្តិសាស្រ្តចារឈ្មោះជាជនក្បត់ជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើសារដាស់តឿនដល់ជនរួមជាតិត្រូវមានស្មារតីប្រុងប្រយ័ត្ន តម្កល់ផលប្រយោជន៍ជាតិធំជាងអ្វីៗទាំងអស់ និងសូមកុំឱ្យប្រវត្តិសាស្រ្តចារឈ្មោះជាជនក្បត់ជាតិ។ តាមរយៈសំណេរលើបណ្តាញសង្គមនៅរសៀលថ្ងៃទី២៨ ខែកក្កដានេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ជូនបងប្អូនជនរួមជាតិ ប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ទង្វើនាំឱ្យប៉ះពាល់សន្តិសុខជាតិ ក្នុងស្ថានភាពកងកម្លាំងរបស់ជាតិ កំពុងវាយប្រយុទ្ធទប់ស្កាត់អំពើឈ្លានពានដ៏ព្រៃផ្សៃបង្កឡើងដោយប្រទេសថៃតាមខ្សែបន្ទាត់ព្រំដែន។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មានប្រជាពលរដ្ឋមួយចំនួនតូចហើយ បានចាញ់ឧបាយកលអូសទាញដ៏ស្មោគគ្រោគរបស់ថៃឱ្យធ្វើជាជនបង្កប់ ដោយបំពាក់ប្រព័ន្ធតាមដានទីតាំង (GPS ) លួចថតរូប និងផ្ដល់ព័ត៌មានអំពីសកម្មភាពកងទ័ព ជាពិសេសទីតាំងឈរជើងក្នុងសមរភូមិ […]

រឿងទឹកដី! ឯកឧត្តម ស សុខា អំពាវនាវដល់ជនរួមជាតិសបន្តមានស្មារតីវិញជាធ្លុងមួយ និងជឿជាក់លើប្រមុខរាជរដ្ឋាភិបាល

ពីវេទិកាធិបតីនៃពិធីសម្ពោធស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ស្រុកឯកភ្នំខេត្តបាត់ដំបង កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យបានអះអាងថា ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស រួមទាំងយុវជន មានការជឿជាក់លើការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ និងការដាក់ចេញយុទ្ធសាស្រ្តដោះស្រាយប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជុំវិញបញ្ហាព្រំដែនតំបន់មុំ៣ បង្កឡើងដោយកងទ័ពថៃ។ បើតាមឯកឧត្តម ស […]

និយាយត្រង់ៗ! ឯកឧត្តម ស សុខា អះអាងថា បញ្ហាគ្រឿងញៀននៅកម្ពុជាមិនធំដុំដូចបច្ចុប្បន្នឡើយ បើមិនមានការពាក់ព័ន្ធនឹងមន្ត្រីមួយចំនួនទេនោះ

ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ត្រង់ៗថា បញ្ហាគ្រឿងញៀននៅកម្ពុជា បើមិនមានការពាក់ព័ន្ធនឹងមន្ត្រីជាអ្នកអនុវត្តច្បាប់មួយចំនួននោះទេ ប្រាកដណាស់បញ្ហានេះមិនធំដុំដូចបច្ចុប្បន្នឡើយ។ ដូច្នេះឯកឧត្តមបានព្រមានឱ្យដកខ្លួនចេញជាបន្ទាន់ និងកុំពាក់ព័ន្ធ ព្រមទាំងបានណែនាំដល់មន្ត្រីមានសមត្ថកិច្ចទាំងអស់ ខិតខំពន្លាតការស្រាវជ្រាវដោយផ្តោតទាំងមុខសញ្ញាអ្នកដែលប្រព្រឹត្ត និងមុខសញ្ញាដែលពាក់ព័ន្ធជាខ្នងបង្អែក។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ បានដាស់តឿនដល់មន្ត្រីដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន សូមដកខ្លួនថយ និងកែប្រែឥរិយាបថជាបន្ទាន់ ពីព្រោះចាប់ពីអំណឹះតទៅ ការអនុវត្តពាក្យស្លោក ឆ្លុះកញ្ចក់ ងូតទឹកដុសក្អែល […]

ឯកឧត្តម ស សុខា អំពាវនាវដល់បុរសទាំងឡាយបង្កលក្ខណៈឱ្យស្រ្តីទទួលបានអារម្មណ៍កក់ក្ដៅប្រកបដោយកិត្តិយសនៅគ្រប់កាលៈទេសៈទាំងអស់នៃការបំពេញការងារ

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវដល់បុរសទាំងឡាយបង្កលក្ខណៈឱ្យស្រ្តីទទួលបានអារម្មណ៍កក់ក្ដៅប្រកបដោយកិត្តិយសនៅគ្រប់កាលៈទេសៈទាំងអស់នៃការបំពេញការងារ និងគ្រប់វត្តមានក្នុងទំនាក់ទំនងសង្គម។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានបង្ហោះសារថា៖ «ជនរួមជាតិជាទីគោរពស្រលាញ់! ប៉ុន្មានថ្ងៃនេះ ខ្ញុំសង្កេតឃើញមានបងប្អូនជាច្រើននាក់ បានចេញមុខការពារសេចក្ដីថ្លៃថ្នូរសង្គម និងកិត្តិយសប្អូនស្រីមួយរូប ដែលត្រូវបានពិធីករប្រដាល់ម្នាក់ និយាយលែបខាយពាក្យសម្ដីជាសាធារណៈ លើវេទិកាប្រដាល់។ ទង្វើ និងប្រធានបទនេះ […]

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំដល់នគរបាលអនុវត្តវិធានការលើក្រុមរថយន្តដឹកអ្នកដំណើរផ្លូវជាតិលេខ១

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចំណារណែនាំឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រៀមអនុវត្តវិធានការមួយចំនួន ដើម្បីបង្ការ ទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍តាមបណ្ដោយផ្លូវជាតិលេខ១ ពីរាជធានីភ្នំពេញទៅព្រំដែនកម្ពុជា-វៀតណាម ដោយផ្តោតលើរថយន្តដឹកអ្នកដំណើរទៅមក ភ្នំពេញ-វៀតណាម។ នេះបើតាមលោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឱ្យដឹងនាថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ បើតាមលោក […]

5
Promotion