បញ្ហាព្រំដែននៅតំបន់​ចំនួន៤ និងបញ្ហា​បិទ​ច្រក​ព្រំដែន​ដោយឯក​តោភាគី មិនស្ថិតក្នុងរបៀបវារៈនៃកិច្ចប្រជុំJBC នោះទេ

គណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ នឹងជួបប្រជុំគ្នា នៅថ្ងៃសៅរ៍ទី១៤ មិថុនា ឆ្នាំ២០២៥ ស្អែកនេះ ក្រោយពីខកខានមិនបានប្រជុំអស់រយៈពេល ១២ឆ្នាំ។ សម្រាប់កិច្ចប្រជុំនេះ កម្ពុជាបន្តសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ ក្រៅពីតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) ។ មុនការប្រជុំមកដល់ព្រឹកថ្ងៃ១៤ មិថុនា ដែលធ្វើឡើងសណ្ឋាគារសូហ្វីតែល នាយប់ថ្ងៃនេះ សម្តេចបវរធិបតី […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសថា កម្ពុជានឹងបញ្ជូនលិខិតជាផ្លូវការទៅតុលាការយុត្តិធម៌អន្តរជាតិ នៅថ្ងៃ១៥មិថុនា បើទោះជាភាគីថៃមិនព្រម, រឿងដែលកើតឡើងដោយឯកតោភាគី ត្រូវបញ្ចប់វិញដោយឯកតោភាគី 

ថ្ងៃសៅទី១៤ មិថុនា ឆ្នាំ ២០២៥ ស្អែកនេះ គណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ និងជួបប្រជុំគ្នាក្រោយពីខកខានមិនបានប្រជុំអស់រយៈពេល ១២ឆ្នាំ។ កម្ពុជាបន្តសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ (ក្រៅពីតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី) ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) ។  សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់នៅយប់ថ្ងៃទី១៣ ខែមិថុនានេះថា […]

បណ្ឌិត យង់ ពៅ៖ ដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីនៅបារាំង ឆ្លុះបញ្ចាំង​ពីការមា​ន​ប្រៀប​ឈ្នះ​លើថៃ នៅក្នុងសីលធម៌គោរពច្បាប់អន្តរជាតិ និងការទូត

ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីនៅសាធារណរដ្ឋបារាំង និងក្នុងជំនួបជាមួយនឹង​ឯកឧត្ដមប្រធានាធិបតីបារាំង លោក អ៊ីម៉ានូអែល ម៉ាក្រុង គេបានមើលឃើញថាភាគីបារាំង​បានបង្ហាញទស្សនៈនយោបាយដ៏វិជ្ជមានមួយរបស់មេដឹកនាំបារាំង ទៅលើករណីទំនាស់​ព្រំដែន​រវាង​កម្ពុជានិងថៃ ដែលនេះជាសារនយោបាយដ៏មានសារៈសំខាន់មួយ និងបានផ្ដល់ភាពកក់ក្ដៅសម្រាប់កម្ពុជា នៅក្នុងកិច្ចខិតខំប្រឹងប្រែងដោះស្រាយទំនាស់​ជាមួយប្រទេស​ថៃដែលជាប្រទេសជាប់ខាងរបស់ខ្លួន។ លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា ប្រទេសបារាំងគឺជាអតីតប្រទេសដាក់អាណានិគមមកលើប្រទេសកម្ពុជា ប្រមាណរយៈពេលជិត១០០ឆ្នាំ ដែលរាល់ឯកសារនិងលិខិតបទដ្ឋានគតិយុត្តិ កិច្ចព្រមព្រៀង សន្ធិសញ្ញា កំណត់ហេតុ និងពិធីសារផ្សេងៗពាក់ព័ន្ធនឹងកិច្ចការព្រំដែនកម្ពុជា ពិសេសព្រំដែនរវាងកម្ពុជានិងថៃ សុទ្ធសឹងតែស្ថិតនៅក្នុងដៃរបស់បារាំងដែលជាមហាអំណាចអាណានិគមនាសម័យ​នោះ ពោលគឺបារាំងជាអ្នកតំណាងឱ្យកម្ពុជានៅក្នុងករណីអធិបតេយ្យភាពជាមួយនឹងប្រទេសសៀម ដែលក្រោយមកបានប្ដូរឈ្មោះជាថៃ។ […]

ថៃថា តែកម្ពុជាធ្វើ! សម្តេចបវរធិ​បតី ហ៊ុន ម៉ាណែត បញ្ចប់​ការទិញថាមព​លអគ្គិសនី និងអ៊ីនធឺណិតពីប្រទេសថៃ

ចាប់ពីម៉ោង ១២ យប់ថ្ងៃទី១២ មិថុនា ជាពេលវេលា ដែលក្រុមហ៊ុនបណ្ដាញខ្សែកាបអុបទិក ឬប្រតិបត្តិករអ៊ីនធឺណិតទាំងអស់នៅកម្ពុជា បញ្ចប់ការទិញអ៊ីនធឺណិត (Internet Bandwidth) និងថាមពលអគ្គិសនី ពីប្រទេសថៃ ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា អះអាងថា កម្ពុជាមានសមត្ថភាពធានាផ្គត់ផ្គង់ក្នុងសេវាអ៊ីនធឺណិត និងថាមពលគ្រប់គ្រាន់ដោយខ្លួនឯង មិនចាំបាច់ពឹងផ្អែកលើបប្រទេសទៀតនោះទេ។ បើតាមសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ការសម្រេចបែបនេះ គឺដើម្បីកុំឲ្យវែងឆ្ងាយ ឬបង្កការលំបាកសម្រាប់ភាគីថៃក្នុងការសម្រេចចិត្តកាត់ឬមិនកាត់ ឬកាត់ពេលណានោះ […]

សម្តេចតេជោ ហ៊ុន សែន ផ្តល់យោបល់ ៦ចំណុចទៀត បើថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី 

ក្នុងនាម​ប្រធានបក្សកាន់អំណាច សម្តេចតេជោ ហ៊ុន សែន ណែនាំ​បន្ថែម៦ចំណុចទៅកាន់រដ្ឋាភិបាល លើករណីថៃមិនព្រម​បើកព្រំដែន​ដែលខ្លួនបិទជាឯកតោភាគី សូមអានសំណេរដើមទាំងស្រុងរបស់សម្តេច ហ៊ុន សែន៖ យប់មុិញខ្ញុំបានចេញសារមួយហើយ ព្រឹកនេះខ្ញុំនិយាយក្នុងនាមប្រធានបក្សកាន់អំណាចទៅកាន់រាជរដ្ឋាភិបាលបន្ថែមទៀត។ ក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី កម្ពុជាត្រូវធ្វើ៖ 1. ប្រកាសបិទឈប់ទិញទំនិញថៃមកប្រើប្រាស់ក្នុងទីផ្សារកម្ពុជាគឺមានន័យថា ឈប់ប្រើទំនិញថៃ ជំនួសដោយការប្រើទំនិញក្នុងស្រុក និងទំនិញមកពីប្រទេសផ្សេងក្រៅពីថៃ។ 2. ត្រៀមទិញទំនិញដែលភាគច្រើនជាកសិផលរបស់ប្រជាជនដែលធ្លាប់លក់ឲ្យថៃ ដោយខិតខំរកទីផ្សាជូនប្រជាជនទាំងក្នុងស្រុក និងក្រៅស្រុក។ 3. បង្វែរអ្នកជម្ងឺដែលធ្លាប់ទៅព្យាបាលក្នុងប្រទេសថៃ មករកមន្ទីរពេទ្យក្នុងស្រុក […]

ទៅដល់ទីកន្លែងណា សម្ដេចធិបតីនាយករដ្ឋមន្ត្រី តែងតែស្រវាស្រទេញបង្កើនទំនាក់ទំនងការទូតក៏ដូចជាពាណិជ្ជកម្ម ដើម្បីនាំមកនូវផលប្រយោជន៍ជូនជាតិ និងប្រជាពលរដ្ឋ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល ចូលរួមសន្និសីទរបស់ អង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ លើកទី៣ ក្រោមប្រធានបទ «ការពន្លឿនសកម្មភាព និងការកៀរគរគ្រប់ តួអង្គដើម្បីរក្សានិងប្រើប្រាស់មហាសមុទ្រប្រកបដោយចីរភាព» រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ ថ្ងៃទី១១ ខែមិថុនា […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលប្តេជ្ញា ជៀសវាងសង្គ្រាម ដោយការពារបូរណភាពទឹកដី និងស្វែងរកដំណោះស្រាយ តាមសន្តិវិធី ដើម្បីថែរក្សាផលប្រយោជន៍ជាតិ និងប្រជាជន

ក្រោយពីបញ្ចប់បេសកកម្មដោយជោគជ័យនៅប្រទេសបារាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះវិដេអូខ្លីមួយ បង្ហាញពីសកម្មភាពរបស់សម្តេចដែលបានចុះជួបសំណេះសំណាលជាមួយបងប្អូនជនជាតិខ្មែរដែលកំពុងរស់នៅ និងប្រកបមុខរបរនៅទីក្រុងនីស ប្រទេសបារាំង។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរលើបណ្ដាញសង្គមថា« មុនវិលត្រលប់មកប្រទេសកម្ពុជាវិញ ខ្ញុំនិងភរិយាមានឱកាសទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋានម្ហូបខ្មែរ របស់បងប្អូនខ្មែរយើងនៅទីក្រុងនីស។ បន្ទាប់មក ក៏បានជួបសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួន ដែលកំពុងរស់នៅនិងប្រកបមុខរបរនៅទីក្រុងនីស»។  សម្ដេចធិបតីរៀបរាប់ថា ទោះជាមិនបានជួបជាមួយបងប្អូនខ្មែរទាំងអស់ដែលរស់នៅទីក្រុងនីសដោយសារពេលវេលាមានកំណត់ ក៏ខ្ញុំមានការសប្បាយរីករាយដែលបានជួបជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើននៅទីនេះ។ ហើយសម្ដេចក៏សូមអរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់ លោកអ៊ំ មីង […]

កម្ពុជា-បារាំង កំពុងរៀបចំផែនទីបង្ហាញផ្លូវ ដើម្បីដំឡើងកម្រិតទំនាក់ទំនងជា “ដៃគូយុទ្ធសាស្ត្រ”

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Emmanuel Macron ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ (UNOC3) នៅថ្ងៃទី០៨-១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង នាល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានអបអរសាទរចំពោះជោគជ័យរបស់កម្ពុជា […]

កម្ពុជា-កូតឌីវ័រ ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Robert Beugré Mambé នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូតឌីវ័រ ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ (UNOC3) នៅថ្ងៃទី០៨-១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប, សម្ដេចបវរធិបតី បានរំឭកអំពីវត្តមានរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូតឌីវ័រ […]

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បែលហ្ស៊ិក ពេញចិត្តចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគីបែលហ្ស៊ិក-កម្ពុជា

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Annelies Verlinden រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៃព្រះរាជាណាចក្របែលហ្ស៊ិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ (UNOC3) នៅថ្ងៃទី ៨-១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង នាព្រឹក ថ្ងៃទី១០ ខែមិថុនា […]