ទន្ទឹមនឹងការចេញសម្តែងនិងច្រៀងនៅក្នុងផាប់ជាលើកដំបូងកាលពីពេលថ្មីៗនេះ ស្រាប់តែកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ទទួលរងនូវការរិះគន់ពេញបណ្តាញសង្គម និងផ្ទុះការវែកញែកចំពោះការលើកយកបទចម្រៀងដែលមានចំណងជើងថា « អន្ទងស្នេហ៍ » យកទៅបកស្រាយ គឺជាបទចម្រៀងរបស់ ថៃ ។ ដូចអ្វីដែលទស្សនិកជនបានឃើញកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ចេញសម្តែងនៅក្នុងផាប់លើកនេះ គឺមានការគាំទ្រហួសពីការរំពឹងទុក រហូតមានអ្នកខ្លះបានសំណូមពរឱ្យលោកបកស្រាយនូវបទចម្រៀងមួយបទដែលមានចំណងជើងថា « អន្ទងស្នេហ៍ » ដែលជាបទចម្រៀងល្បីល្បាញរបស់លោក កាលពីជាង២០ឆ្នាំមុន ។ […]
Tag: ខេមរៈសិរីមន្ត
ឡើងឆាកអន្តរជាតិទៀតហើយ! កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត ត្រៀមបញ្ចេញ MV ជាមួយតារាចម្រៀងអាមេរិក C-Tru ជម្រុញវិស័យចម្រៀងខ្មែរទៅកាន់ពិភពលោក
បើកទំព័រដើមឆ្នាំថ្មីកំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត ត្រៀមឡើងឆាកអន្តរជាតិជាថ្មីម្តងទៀតហើយ ដោយបានត្រៀមបញ្ចេញ MV ជាមួយនឹងអ្នកចម្រៀងលំដាប់អន្តរជាតិមួយរូប ដែលធ្លាប់ច្រៀងជាមួយស្ដេចរ៉េបរបស់អាមេរិក ក្នុងគោលបំណងដ៏អស្ចារ្យផ្សព្វផ្សាយវិស័យចម្រៀងរបស់ខ្មែរយើងទៅកាន់ទីផ្សារពិភពលោកឱ្យបានទូលំទូលាយ។ កន្លងមកកំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បាននាំបទចម្រៀងល្បីៗជាច្រើនរបស់ខ្លួនឡើងទៅឆាកអន្តរជាតិរួចមកហើយ ថែមទាំងផ្ទុះការគាំទ្រខ្លាំងពីសំណាក់អ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេស រហូតមានអ្នកគាំទ្រជាច្រើនបានសំណូមពរឱ្យរូបលោកបញ្ចេញនូវបទចម្រៀងបែបនោះទៅលើឆាកអន្តរជាតិឱ្យបានច្រើនថែមទៀត។ អ្វីដែលទស្សនិកជនទន្ទឹងរង់ចាំនោះគឺបានមកដល់ហើយកំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត ទើបតែបង្ហើបប្រាប់អំពីដំណឹងល្អដែលរូបលោកបានចាប់ដៃគ្នាជាមួយតារាចម្រៀង អាមេរិក C-Tru ដែលធ្លាប់ច្រៀងរួមគ្នាជាមួយ Snoop […]
មិនទទួលថវិការ តែតារាចម្រៀង ខេមរៈ សិរីមន្ត ត្រៀមអាហារ និងសម្ភារៈជូនដល់ជនភៀសសឹក !
តារាចម្រៀង ខេមរៈ សិរីមន្ត ប្រកាសត្រៀមអាហារ និងសម្ភារៈផ្សេងៗដើម្បីជូនជនភៀសសឹក ប៉ុន្តែមិនទទួលថវិការឡើយ ។ ខណៈពេលដែលសិល្បករ និង Influencer ល្បីៗប្រកាសរកជំនួយ និង ប្រើប្រាស់សម្លេងដើម្បីប្រឆាំងនិង សៀម បន្ទាប់ពីទាហាន សៀម បានបើកការវាយប្រហារមកលើ កម្ពុជា យ៉ាងកម្រោលកាលពីថ្ងៃទី ០៧ ខែ ធ្នូ និងបន្តការបាញ់ប្រហារមកលើកងកម្លាំង កម្ពុជា ជាបន្តបន្ទាប់ តារាចម្រៀង ខេមរៈ សិរីមន្ត ក៏បានប្រើសម្លេង […]
អាលាក់ហ្សីទំនិញថៃគ្រប់ប្រភេទកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បញ្ចេញអាជីវកម្មគ្រាប់ស្វាយចន្ទីដើម្បីលើកកម្ពស់ផលិតផលខ្មែរ !
ខណៈពេលដែលកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានចេញមុខប្រកាសថាខ្លួន អាលាក់ហ្សីទំនិញថៃគ្រប់ប្រភេទ ថ្មីៗនេះលោកក៏បានបញ្ចេញអាជីវកម្មគ្រាប់ស្វាយចន្ទីដែលបានសំងំធ្វើជាយូរមកហើយ ដើម្បីលើកកម្ពស់ផលិតផលខ្មែរ ។ ការពិតអាជីវកម្មធ្វើគ្រាប់ស្វាយចន្ទីរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត គឺបានដំណើរការជាយូរមកហើយ គ្រាន់តែមិនសូវផុសផុល ទើបតែថ្មីៗនេះលោកបញ្ចេញការងារនេះខ្លាំងតែម្តង ។ តាមរយៈសាររបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ដែលបានបង្ហោះការពីពេលថ្មីៗនេះលោកបានរៀបរាប់ថា « ដើម្បីលើកកម្ពស់ផលិតផលខ្មែរ គ្រាប់ស្វាយចន្ទី ខេមរៈសិរីមន្ត នឹងផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងក្រៅប្រទេសឆាប់ៗនេះ » ។ […]
នឹកនាប្អូនស្រីពេកកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត នាំកូនៗទៅធ្វើរឿងនេះ !
ដោយអារម្មណ៍នឹកនាប្អូនស្រីខ្លាំងពេក កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បាននាំកូនៗរបស់ខ្លួនទៅលេងចេតិយរបស់ ខេមរៈ ស្រីពៅ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនាពេលកន្លងមកនេះ ។ ច្រើនឆ្នាំមកហើយដែលតារាចម្រៀង ខេមរៈ ស្រីពៅ ដែលជាប្អូនស្រីកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានលាចាកលោក ប៉ុន្តែសម្រាប់លោក ខេមរៈ សិរីមន្ត ដែលជាបងប្រុស នៅតែមានអារម្មណ៍នឹកនានិងអាឡោះអាល័យប្អូនស្រីជាពន់ពេក ជាក់ស្តែងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ លោកបាននាំក្រុមគ្រួសារទៅលេងប្អូនស្រី និងបាននាំកូនៗធ្វើរឿងនេះ ។ […]
កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ឆ្លៀតរំលឹកស្នេហ៍ចាស់« ពីហ្វេនក្លាយជាស្នេហា ជាភរិយានិងម្តាយកូនៗ »
ស្របពេលកំពុងសម្តែងនិងច្រៀងនៅក្នុងពិធីមង្គលការមួយស្រាប់តែកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានរំលឹកពីចំណងស្នេហ៍ខ្លួននិងភរិយា ពីហ្វេនក្លាយជាស្នេហា ពីស្នេហាក្លាយជាភរិយា និងជាម្តាយរបស់កូនៗខ្លួន ។ ទស្សនិកជនភាគច្រើនកម្រនិងបានដឹងពីប្រវត្តិស្នេហារបស់កំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត ណាស់ ពីព្រោះលោកមិនសូវដែលនិយាយពីប្រវត្តិស្នេហ៍របស់ខ្លួនជាសាធារណៈឡើយ បើទោះបីជាលោករៀបការនិងមានកូនៗដល់ទៅ៣នាក់ក្តី ។ ថ្មីៗនេះតារាចម្រៀងលោក ខេមរៈ សិរីមន្ត បានបង្ហាញប្រាប់ទៅកាន់ទស្សនិកជនតាមរយៈវិដេអូដែលខ្លីដែលខ្លួនកំពុងសម្តែងនិងច្រៀងនៅក្នុងពិធីមង្គលការមួយថា « នារីម្នាក់នេះកាលពីឆ្នាំ២០២៥ គាត់ជាហ្វេននិងជាស្នេហា ដល់ឆ្នាំ២០៩៩ គាត់ក្លាយទៅជាភរិយាខ្ញុំ បន្ទាប់មកក្លាយជាម្តាយរបស់កូនៗខ្ញុំដល់សព្វថ្ងៃ » […]
កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត មានមោទនភាពខ្លាំងចំពោះកូនប្រុស « មន្តស្នេហ៍ » ក្រោយដណ្តើមបានមេដាយមាសនិងត្រៀមចេញទៅប្រកួតនៅក្រៅប្រទេស !
កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត មិនត្រឹមតែជាតារាចម្រៀងដែលជោគជ័យក្នុងវិថីសិល្បៈ និង មុខជំនួញប៉ុណ្ណោះទេ សូម្បីតែរឿងគ្រួសារ លោកត្រូវបានចាត់ទុកថាជាគ្រួសារគំរូផងដែរ ដែលមានភរិយាល្អ និងកូនៗល្អ ជាក់ស្តែងសម្រាប់កូនប្រុស « មន្តស្នេហ៍ » កាន់តែធ្វើឱ្យលោកមានមោទនភាពខ្លាំងក្រោយពីកូនប្រុសបានដណ្តើមបានមេដាយមាសជាលើកទី៣ លើវេទិកាអន្តរជាតិ និងត្រៀមចេញទៅប្រកួតនៅក្រៅប្រទេស ។ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានសរសេររៀបរាប់នៅលើ ហ្វេសប៊ុក របស់ខ្លួនអមដោយវិដេអូថា « លោកប់ាមានមោទនភាពចំពោះកូនប្រុស […]
