ចិនឲ្យកម្ពុជា-ថៃ ត្រូវបញ្ឈប់ការបាញ់ប្រហារគ្នា ដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី 

«ភារកិច្ចបន្ទាន់ គឺត្រូវបញ្ឈប់ការបាញ់ប្រហារគ្នាឱ្យបានឆាប់ ចាប់ផ្តើមសន្ទនាឡើងវិញ និងដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ហើយរីករាយក្នុងការបង្កើតលក្ខខណ្ឌឡើងវិញ និងផ្តល់វេទិកាសម្រាប់ការសន្ទនា និងកិច្ចចរចារវាងភាគីទាំងពីរ។ ទាំងនេះជាខ្លឹមសារដែលឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិងពីន ផ្សព្វផ្សាយឲ្យដឹងក្រោយពេលលោក Deng Xijun មន្ត្រីបេសកជនពិសេសទទួលបន្ទុកកិច្ចការអាស៊ីនៃក្រសួងការបរទេសចិន បំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានិងថៃ ដើម្បីសម្របសម្រួលឱ្យមានការឈប់បាញ់ក្នុងជម្លោះព្រំដែនកម្ពុជាថៃ។ ឯកអគ្គរដ្ឋទូតចិនលើកឡើងថា ភាគីចិនគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អាស៊ាន និងគាំទ្រតួនាទីដ៏សំខាន់របស់ក្រុមសង្កេតការណ៍អាស៊ាន ក្នុងការឃ្លាំមើលបទឈប់បាញ់ រីករាយក្នុងការបង្កើតលក្ខខណ្ឌឡើងវិញ និងផ្តល់វេទិកាសម្រាប់ការសន្ទនា និងកិច្ចចរចារវាងភាគីទាំងពីរ។  «ចិន […]

ប្រធានាធិបតីបារាំង Macron មកដល់ប្រទេសចិន ជួបលោក Xi ស្តារទំនាក់ទំនងពាណិជ្ជកម្ម

ប្រធានាធិបតីបារាំង លោក Emmanuel Macron បានមកដល់ប្រទេសចិនកាលពីថ្ងៃពុធសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៣ថ្ងៃដែលផ្តោតលើពាណិជ្ជកម្ម និងទំនាក់ទំនង ខណៈអឺរ៉ុបកំពុងព្យាយាមស្វែងរកតុល្យភាពសេដ្ឋកិច្ច និងសន្តិសុខឡើងវិញជាមួយមហាអំណាចសេដ្ឋកិច្ចលេខ២លើពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AP ។ ការិយាល័យរបស់ប្រធានាធិបតីបារាំង បាននិយាយថា លោក Macron នឹងពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងគោលបំណងសម្រេចបាននូវតុល្យភាពដែលធានាកំណើនប្រកបដោយនិរន្តរភាព និងរឹងមាំដែលផ្តល់អត្ថប្រយោជន៍ដល់មនុស្សគ្រប់គ្នា។ ប្រទេសបារាំងមានបំណងទាក់ទាញការវិនិយោគកាន់តែច្រើនពីក្រុមហ៊ុនចិន និងសម្រួលដល់ការចូលទៅកាន់ទីផ្សារសម្រាប់ការនាំចេញរបស់បារាំង។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ ប្រទេសទាំងពីរត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនក្នុងវិស័យថាមពល ឧស្សាហកម្មម្ហូបអាហារ […]

លោក ស៊ី៖ ការអភិវឌ្ឍន៍របស់ចិនដើរទន្ទឹមគ្នាជាមួយនឹងចក្ខុវិស័យរបស់ ត្រាំ ដើម្បីធ្វើឱ្យអាមេរិកអស្ចារ្យម្តងទៀត

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បាននិយាយសង្កត់ធ្ងន់ថា ការអភិវឌ្ឍន៍ និងការរស់ឡើងវិញរបស់ប្រទេសចិន ដើរទន្ទឹមគ្នាជាមួយនឹងចក្ខុវិស័យរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បី “ធ្វើឱ្យអាមេរិកអស្ចារ្យម្តងទៀត” ។ លោកបានគូសបញ្ជាក់ថា ប្រទេស​យើង​ទាំង​ពីរ​អាច​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ជោគជ័យ និង​រីកចម្រើន​ជាមួយ​គ្នា។ នៅចំពោះមុខសារព័ត៌មាន លោក ត្រាំ បានចាប់ដៃជាមួយលោក ស៊ី ប្រកបដោយភាពកក់ក្ដៅ និងបាននិយាយថា ពួកលោកមានទំនាក់ទំនងល្អណាស់ ហើយលោកទាំងពីរក៏ដឹងគ្នាហើយដែរ។ នៅក្នុងជំនួបជាលើកដំបូង […]

ចិន សញ្ញេជាមួយ ប្លុកអាស៊ាន ពង្រីឹងជញ្ជីងពាណិជ្ជកម្ម ដើម្បីទប់ទល់នឹងពន្ធអាមេរិក

ក្រសួងពាណិជ្ជកម្មរបស់ទីក្រុងប៉េកាំងបាននិយាយថា ប្លុកអាស៊ាន និងប្រទេសចិន កាលពីថ្ងៃអង្គារបានចុះហត្ថលេខាលើការធ្វើឱ្យប្រសើរឡើងដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ដែលរួមមានលើវិស័យឌីជីថល សេដ្ឋកិច្ចបៃតង និងឧស្សាហកម្មថ្មីផ្សេងទៀត។ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់អាស៊ាន ដែលមានសមាជិកចំនួន ១១ប្រទេស គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសចិន ដោយពាណិជ្ជកម្មទ្វេភាគីមានចំនួនសរុប ៧៧១ ពាន់លានដុល្លារកាលពីឆ្នាំមុន។ នេះបើយោងតាមស្ថិតិរបស់អាស៊ាន ចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៨ ខែតុលា។ ប្រទេសចិនកំពុងស្វែងរកការពង្រឹងការចូលរួមរបស់ខ្លួនជាមួយអាស៊ាន ដែលជាតំបន់មានផលិតផលក្នុងស្រុកសរុបចំនួន ៣.៨ ទ្រីលានដុល្លារ […]

កម្ពុជា គ្រោងទិញយន្តហោះ ២០គ្រឿងពីប្រទេសចិន

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Cambodia Airways និងក្រុមហ៊ុនចិន Commercial Aircraft Corporation of China, Ltd.,(COMAC) បានអនុស្សរណៈនៃការយោគយល់គ្នា កាលពីថ្ងៃទី០៨ ខែកញ្ញា អំពីការគ្រោងនឹងទិញយន្តហោះដែលផលិតដោយចិនផ្ទាល់គឺ C909 regional ចំនួន ២០គ្រឿង ដែលក្នុងនោះចំនួន ១០គ្រឿងបានបញ្ជាក់ការបញ្ជាទិញ និងចំនួន ១០គ្រឿងផ្សេងទៀតមានបំណងបញ្ជាទិញ។ នេះបើតាមលោក Wang Wenbin […]

មេដឹកនាំចិន ផ្តល់ជំនួយមនុស្សធម៌ ២០លានយ័នដល់កម្ពុជា ស្ដារឡើងវិញនូវការខូចខាត និងពលរដ្ឋរងគ្រោះពីការផ្ទុះអាវុធនៅព្រំដែន

ប្រធានាធិបតី ស៊ី ជីនពីង ប្រកាសផ្ដល់ជំនួយមនុស្សធម៌ចំនួន ២០លានយ៉ន់ ស្មើនឹង២,៨លានដុល្លារដល់កម្ពុជាដើម្បីជួយស្ដារឡើងវិញនូវការខូចខាត និងជួយសម្រួលដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះពីការប៉ះទង្គិចប្រដាប់អាវុធតាមបណ្តោយព្រំដែនកម្ពុជា-ថៃ កាលពីចុងខែកក្កដាកន្លងទៅ។ នេះបើតាមលោក មាស សុភ័ណ្ឌ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអ្នកនាំពាក្យនាយករដ្ឋមន្ត្រី។ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមរបស់ សម្តេចធិបតី ក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ បូក នាពាក់កណ្ដាលអធ្រាត្រថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក មាស សោភ័ណ្ឌ […]

លទ្ធផលជំនួបផ្លូវការរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និង ប្រធានាធិបតីចិន ស៊ី ជីនពីង នៅទីក្រុងធានជីង

នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជួបប្រជុំការងារទ្វេភាគីជាមួយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ បូក ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងធានជីង ប្រទេសចិន។ ក្នុងឱកាសនៃជំនួប ប្រធានាធិបតីចិន បានសម្តែងការស្វាគមន៍ប្រកបដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ […]

ភ្លៀងធ្លាក់ខ្លាំងសម្លាប់មនុស្ស ៥ នាក់នៅភាគខាងត្បូងប្រទេសចិន

ភ្លៀងធ្លាក់ខ្លាំងនៅក្នុងខេត្តក្វាងទុង និងក្វាងស៊ី ភាគខាងត្បូងរបស់ប្រទេសចិន បានសម្លាប់មនុស្ស ៥ នាក់ និងបាត់ខ្លួនជាច្រើននាក់កាលពីចុងសប្តាហ៍ ខណៈអាជ្ញាធរបានចេញការជូនដំណឹងសម្រាប់ភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ភ្នំ និងគ្រោះមហន្តរាយភូមិសាស្ត្រនៅភាគខាងត្បូងនៃប្រទេស។ នេះបើយោងតាមការផ្សាយចេញពីអង្គភាពរ៉យទ័រនៅថ្ងៃទី១៩ ខែឧសភានេះ។ មជ្ឈមណ្ឌលឧតុនិយមជាតិរបស់ប្រទេសចិន បានចេញការព្រមានជាច្រើន នៅចុងសប្តាហ៍នៃភ្លៀងធ្លាក់ខ្លាំង នៅក្នុងតំបន់នៃខេត្ត Jiangxi, Zhejiang, Fujian, Guangxi, Guangdong និងខេត្ត Xinjiang ភាគពាយ័ព្យ ចាប់ពីថ្ងៃអាទិត្យ […]

ជប៉ុន ចិន កូរ៉េខាងត្បូង និងអាស៊ាន បង្កើនសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុក្នុងតំបន់

ជប៉ុន ចិន កូរ៉េខាងត្បូង និងប្រទេសអាស៊ានទាំង១០ បានព្រមព្រៀងគ្នាដើម្បីបង្កើនសុវត្ថិភាពហិរញ្ញវត្ថុក្នុងតំបន់ ដោយដាក់ឱ្យដំណើរការនូវកន្លែងផ្តល់ប្រាក់កម្ចីថ្មីមួយ ក្នុងគោលបំណងឆ្លើយតបយ៉ាងឆាប់រហ័សចំពោះវិបត្តិដែលបណ្តាលមកពីជំងឺរាតត្បាត និងគ្រោះមហន្តរាយធម្មជាតិ។ នេះបើយោងតាមការផ្សាយចេញពីអង្គភាពរ៉យទ័រនៅថ្ងៃទី៦ ខែឧសភានេះ។  មេដឹកនាំហិរញ្ញវត្ថុនៃក្រុមអាស៊ានបូកបីបានព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំនៅទីក្រុង Milan ប្រទេសអ៊ីតាលីកាលពីថ្ងៃអាទិត្យដើម្បីបង្កើតកន្លែងថ្មីក្រោមការរៀបចំការផ្លាស់ប្តូររូបិយប័ណ្ណរបស់ពួកគេដែលគេស្គាល់ថាជា Chiang Mai Initiative Multilateralization (CMIM) ។ CMIM ដែលត្រូវបានបង្កើតឡើងបន្ទាប់ពីវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ ១៩៩៧-៩៨ ត្រូវបានរៀបចំឡើងដើម្បីគាំទ្រដល់ស្ថិរភាពហិរញ្ញវត្ថុក្នុងតំបន់ដោយអនុញ្ញាតឱ្យសមាជិកអាច ផ្លាស់ប្តូររូបិយប័ណ្ណ។ កន្លែងផ្តល់ហិរញ្ញប្បទានរហ័សថ្មីនេះ […]

ត្រាំ ចង់បានកិច្ចព្រមព្រៀងពាណិជ្ជកម្មដោយស្មើភាពជាមួយប្រទេសចិន

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានកំពុងជួបជាមួយប្រទេសជាច្រើនជុំវិញពិភពលោក រួមទាំងប្រទេសចិនផងដែរ លើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ហើយអាទិភាពចម្បងរបស់លោកជាមួយប្រទេសចិន គឺការទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មដោយស្មើភាពគ្នា។ នេះបើយោងតាមការផ្សាយចេញពីអង្គភាពរ៉យទ័រនៅថ្ងៃទី៥ ខែឧសភានេះ។  មន្ត្រីកំពូលៗរបស់លោក ត្រាំ បានចូលរួមក្នុងកិច្ចប្រជុំដ៏ច្របូកច្របល់ជាមួយដៃគូពាណិជ្ជកម្មចាប់តាំងពីប្រធានាធិបតីកាលពីថ្ងៃទី ២ ខែមេសា បានដាក់ពន្ធ ១០ភាគរយ លើប្រទេសភាគច្រើន រួមជាមួយនឹងអត្រាពន្ធខ្ពស់សម្រាប់ដៃគូពាណិជ្ជកម្មជាច្រើនដែលបន្ទាប់មកត្រូវបានផ្អាករយៈពេល ៩០ ថ្ងៃ។ លោកក៏បានដាក់ពន្ធ ២៥ភាគរយ លើរថយន្ត […]

5
Promotion