អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួប​វីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច

មិនបង្អង់យូរក្រោយទទួលបានដំណឹងភ្លាម អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងា​រ​សហព័ន្ធយុវជនបូជាការពារយុត្តិធ​ម៌ ចុះជួបសំណេះសំណាលផ្ទាល់ និង​ជូន​ថវិកា​មួយចំនួនទាំងយប់​ ដល់​​វីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដែលដេញកង​ទ័ពថៃឈ្លានពាន ចេញពីទឹកដីកម្ពុជានៅចំណុចភ្នំខ្មោច កាលពីព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥។ ការចុះជួប​វីរកងទ័ពកម្ពុជា​នៅចំណុចភ្នំខ្មោចនេះ គឺបង្ហាញពី ទឹកចិត្តរបស់សមរភូមិក្រោយ ភ្ជាប់ជាមួយវីរកងទ័ពជួរមុខ ក្នុងការពារបូរណភាពទឹកដីកម្ពុជា។ ហើយ​ការចុះ​ដល់សមរភូមិផ្ទាល់​របស់ក្រុមការងារយុវជនបូជាការពារយុត្តិធម៌ ធ្វើឡើងតាម​អនុសាសន៍ណែ​នាំដ៏ខ្ពង់ខ្ពស់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធាន សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដែលអ្នកឧកញ៉ាតែងតែបានគិតគូរ […]

សម្តេចនាយករដ្ឋមន្ត្រី រំពឹងថាលោកតា ស៊ុច នឹងជួយ​​លើការអប់រំប្រជា​ជន​​កម្ពុជា តាមព្រះ​ធម៌​នៃ​មាគ៌ាព្រះពុទ្ធសាសនា

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានជួបជាមួយលោកតា ស៊ុច ដែលបាននិមន្តមកដល់ទឹកដីកម្ពុជា​ នៅព្រឹកថ្ងៃសុក្រ ទី៤ កក្កដា ២០២៥ នៅវិមានសន្តិភាព។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍លោកតា ស៊ុច យ៉ាងកក់ក្តៅ​ ហើយសង្ឃឹមព្រះអង្គនឹងជួយដល់ប្រជាជនកម្ពុជា​ លេីវិថីនៃការអប់រំតាមព្រះធម៌នៃមាគ៌ាព្រះពុទ្ធសាសនា។ គួរបញ្ជាក់ថា លោកតា ស៊ុច ជាព្រះសង្ឃគង់នៅទឹកដីថៃ ។ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមបើកការដ្ឋានសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតី “បើកការដ្ឋានសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ” នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា ឆ្នាំ២០២៥។ គណបក្សប្រជាជនកម្ពុជា ដែលមានអាយុ ៧៤ឆ្នាំហើយ បានបន្តរីកធំធាត់ និងចាក់គ្រឹះកាន់តែរឹងមាំទាំងលើការដឹកនាំ គោលនយោបាយ, ថ្នាក់ដឹកនាំ និងជាពិសេស គឺការគាំទ្រដ៏ច្រើនពីសំណាក់ប្រជាជនកម្ពុជា។ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលកើតដោយប្រជាជន និងធ្វើអ្វីៗដើម្បីប្រជាជន និងប្រកាន់ខ្ជាប់នូវគោលនយោបាយ និងកម្មវិធីនយោបាយយ៉ាងច្បាស់លាស់ក្នុងការដឹកនាំ […]

កម្ពុជា អបអរខួបលើកទី៧៤ នៃការចូលជាសមាជិកអង្គការយូណេស្កូ

៣ កក្កដា ១៩៥១ ~ ៣ កក្កដា ២០២៥ មានរយៈពេលឆ្នាំ៧៤ឆ្នាំហើយ ដែលប្រទេសកម្ពុជា បានចូលជាសមាជិកអង្គការ​អប់​រំ វិទ្យាសាស្ត្រ និង​វប្បធម៌​របស់​អង្គការ​សហប្រជាជាតិ ហៅកាត់ថា យូណេស្កូ ។ ក្នុងឳកាសខួបលើកទី៧៤ នៃការចូលជាសមាជិកអង្គការយូណេស្កូ នៅលើបណ្តាញទំនាក់ទំនងសង្គម នៅថ្ងៃនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ចាប់តាំងពីកម្ពុជាបានចូលជាសមាជិករបស់អង្គការយូណេស្កូ […]

កម្ពុជា-សិង្ហបុរី ឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ​លើវិ​ស័យ​សំខាន់ៗ​ឱ្យកាន់​តែរឹងមាំបន្ថែមទៀត

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្រ្តីដឹកនាំគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួប ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សា និងឯកភាពគ្នាក្នុងការបន្តពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗជាច្រើន រួមមាន៖ ពាណិជ្ជកម្ម, វិនិយោគ និងហិរញ្ញវត្ថុ, […]

លទ្ធផលជំនួបផ្លូវការ! សម្តេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្រ្តីសិង្ហបុរី នៅវិមានសន្តិភាព

នាព្រឹក ថ្ងៃទី២ ខែកក្កដានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី

កម្ពុជា និងអារ៉ាប់ប៊ីសាអូឌីត ប្តេជ្ញាបន្តពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ លើវិស័យសំខា​ន់ៗ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីមអាល-សេក្ខ (Abdullah Bin Mohammed Bin Ibrahim Al-Sheikh) ប្រធានសភា នៃព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត នៅវិមានសន្តិភាព នាព្រឹក ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ។ […]

សម្ដេចធិបតី តប ៤ ចំណុចចំពោះសំណើរថៃសុំបើកព្រំដែននៅខេត្តស្រះកែវ

ព្រឹកថ្ងៃអាទិត្យ ទី ២៩ មិថុនា ២០២៥ នេះ អជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជាបានទទួលលិខិតពីភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃមួយចំនួន និងអនុញ្ញាតឲរថយន្តដឹកទំនិញចេញ-ចូល ដើម្បីបន្ធូរការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។  ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើសារបញ្ជាក់ទៅប្រជាពលរដ្ឋទាំងពីរប្រទេសយ៉ាងដូច្នេះថា ÷  ១. កម្ពុជាយល់ច្បាស់អំពីការលំបាករបស់ប្រជាពលរដ្ឋទាំងខាងកម្ពុជា ទាំងខាងថៃដែលរងផលប៉ះពាល់ពីការបិទច្រកព្រំដែន។ ហេតុដូច្នេះហើយ បានជាកម្ពុជាមិនបានប្រើប្រាស់វិធានការបិទច្រកព្រំដែននេះមុនទេ ចាប់តាំងពីមានបញ្ហានៅតំបន់មុំបីកាលពីចុងខែឧសភា ឆ្មាំ២០២៥ ព្រោះយើងមិនមានបំណងបង្កបញ្ហាដែលនាំឲ្យប៉ះពាល់ដល់ការធ្វើដំណើរឬការធ្វើពាណិជ្ជកម្មរបស់ប្រជាជនថៃនិងខ្មែរតាមព្រំដែនទេ។  ២. […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត​​៖ គណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយចាស់ទុំ មានគោលនយោបាយច្បាស់លាស់ ជាបង្អែកដ៏រឹងមាំសម្រាប់ជាតិ និងប្រជាជនកម្ពុជា

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃកម្ពុជា​​ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួម “មីទ្ទិញអបអរសាទរខួបលើកទី ៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥)” ។ តាមរយៈសំណេរបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក សម្តេចបវរធិបតី បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយចាស់ទុំ មានគោលនយោបាយច្បាស់លាស់ ជាបង្អែកដ៏រឹងមាំសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ គ្រប់ដំណាក់កាលលំបាក […]

ក្រុមអ្នក​ធុរកិច្ចម៉ាឡេស៊ី មក​ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកបណ្ឌិត Dato’ Sri Dr. Ricky Yaw ប្រធានសមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា (MCBA) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព កាលពីរសៀល ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥, ។ ក្នុងឱកាសនៃជំនួប, លោកប្រធានសមាគមធុរកិច្ច បានបញ្ជាក់ថា សមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា […]