នាយករដ្ឋមន្រ្តីឥណ្ឌា៖ អ្នក​ពាក់ព័ន្ធ​​ក្នុងហេតុការណ៍បំផ្ទុះរថយន្តដ៏សាហាវកណ្តាលរដ្ឋធានីនឹង​ត្រូវ​នាំ​ខ្លួន​មក​កាត់​ទោស​

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi កាលពីថ្ងៃអង្គារ ទី១១ ខែវិច្ឆិកាបានហៅការបំផ្ទុះរថយន្តដ៏សាហាវនៅកណ្តាលរដ្ឋធានីថាជា “ការឃុបឃិត” ដោយលោកបានប្តេជ្ញាថា អ្នកទទួលខុសត្រូវនឹងត្រូវប្រឈមមុខនឹងយុត្តិធម៌។ យ៉ាងណា ត្រឹមថ្ងៃពុធនេះ ប៉ូលីសមិនទាន់ផ្តល់ព័ត៌មានលម្អិតច្បាស់លាស់អំពីអ្វីដែលបណ្តាលឱ្យឧប្បត្តិហេតុផ្ទុះរថយន្តកាលពីថ្ងៃច័ន្ទនៅជិតបន្ទាយប្រវត្តិសាស្ត្រ Red Fort ដែលជាកន្លែងដ៏ល្បីល្បាញបំផុតមួយរបស់ប្រទេសឥណ្ឌា និងជាទីតាំងនៃការថ្លែងសារប្រចាំឆ្នាំរបស់នាយករដ្ឋមន្ត្រី។ នេះបើតាមសារព័ត៌មាន CNA ចុះផ្សាយ។ គួររម្លឹកថា ការបំផ្ទុះរថយន្តនេះបានសម្លាប់មនុស្សយ៉ាងតិច ៨ នាក់ និង […]

ឥណ្ឌា សន្យានឹងឈប់ទិញប្រេងពីរុស្ស៊ី ខណៈ ត្រាំ ព្រមានពីការយកពន្ធដ៏ធំប្រសិនបើបរាជ័យ

សារព័ត៌មាន India Today បានចុះផ្សាយសម្តីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលបានរំលឹកឡើងវិញកាលពីថ្ងៃអាទិត្យទី១៩ខែតុលាថា នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានសន្យាជាមួយលោកថា ឥណ្ឌានឹងឈប់ទិញប្រេងពីរុស្ស៊ី ប៉ុន្តែលោកក៏បានព្រមានដែរថា ឥណ្ឌានឹងប្រឈមមុខនឹងពន្ធដ៏ធំប្រសិនបើខ្លួនបរាជ័យក្នុងការធ្វើដូច្នេះ។ ប្រាប់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One លោកត្រាំ បាននិយាយថា ខ្ញុំបាននិយាយជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា ម៉ូឌី ហើយលោកបាននិយាយថា […]

ប៉ូលិស​ឥណ្ឌូណេស៊ី​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ទៅលើហ្វូងបាតុករ នៅ​ជិត​បរិវេណ​សាលា

ប៉ូលិសឥណ្ឌូណេស៊ីបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើហ្វូងបាតុករនៅជិតសាកលវិទ្យាល័យចំនួនពីរក្នុងទីក្រុងធំក្នុងតំបន់ Bandung។ នេះបើតាមក្រុមនិស្សិត និងអាជ្ញាធរបាននិយាយនៅថ្ងៃអង្គារ ដោយបានបង្កើនភាពតានតឹងជុំវិញការតវ៉ាដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨នាក់ចាប់តាំងពីសប្តាហ៍មុន។ ការតវ៉ាបានចាប់ផ្តើមកាលពីមួយសប្តាហ៍មុននៅរដ្ឋធានីហ្សាកាតា ដោយផ្តោតលើខ្ទង់ចំណាយរបស់រដ្ឋាភិបាល ដូចជាការបង្កើនអត្ថប្រយោជន៍សម្រាប់អ្នកតំណាងរាស្រ្ត បានកើនឡើងទូទាំងប្រទេស ដោយមានកុបកម្ម និងសកម្មភាពបន្លំលួចប្លន់មួយចំនួននៅផ្ទះមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល បន្ទាប់ពីរថយន្តប៉ូលីសបានបុក និងសម្លាប់អ្នកបើកបរម៉ូតូតាក់ស៊ី។ រដ្ឋមន្ត្រីជាន់ខ្ពស់ លោក Airlangga Hartarto បាននិយាយកាលពីថ្ងៃចន្ទនៅលើ Instagram ថា យ៉ាងហោចណាស់មនុស្ស៨នាក់បានស្លាប់នៅក្នុងការតវ៉ា។ អាជ្ញាធរបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកចូលទៅក្នុងហ្វូងមនុស្សនៅជិតបរិវេណសាកលវិទ្យាល័យអ៊ីស្លាម Bandung និងនៅជិតសាកលវិទ្យាល័យ […]

មនុស្ស ៤ស្លាប់ និង១០០នាក់ទៀតបាត់ខ្លួន ក្នុងគ្រោះទឹកជំនន់នាំមកនូវល្បាប់ភក់ជាមួយនៅឥណ្ឌា

ទីភ្នាក់ងារសារព័ត៌មាន AFP បានផ្សាយថា គ្រោះទឹកជំនន់បាននាំមកនូវល្បាប់ភក់ជាមួយបានបុកទម្លុះចូលក្នុងទីក្រុងមួយស្ថិតនៅតំបន់ជួរភ្នំហិរមាល័យ (Himalayan) ប្រទេសឥណ្ឌា នៅថ្ងៃអង្គារ ទី៥ ខែសីហា ដោយមានមនុស្សយ៉ាងហោច ៤នាក់ស្លាប់ និងជាង ១០០នាក់ផ្សេងទៀតបានបាត់ខ្លួន។ អាជ្ញាធរឥណ្ឌាបានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងដែលបង្កឱ្យទឹកហូរធ្លាក់ពីលើភ្នំ បានបង្កជាគ្រោះទឹកជំនន់ជន់លិចផ្ទះសម្បែងរបស់ប្រជាជននៅក្នុងទីក្រុង Dharali នៃរដ្ឋ Uttarakhand។  អាជ្ញាធរឥណ្ឌាបានអះអាងថា ទឹកជំនន់ មានសភាពធ្ងន់ធ្ងរ ខណៈមនុស្ស៤នាក់ត្រូវបានរាយការណ៍ថាបានស្លាប់ និងជា១០០នាក់កំពុងបាត់ខ្លួន។ ព្រមពេលជាមួយគ្នា […]

ឥណ្ឌាបញ្ជាឱ្យពិនិត្យកុងតាក់បង្ហូរសាំងយន្តហោះប៊ូអ៊ីង ក្រោយគ្រោះថ្នាក់ធ្លាក់យន្តហោះ Air India 

ក្រោយមានការធ្លាក់យន្តហោះ Air India កាលពីខែមុន អាជ្ញាធរឥណ្ឌាបានចេញបញ្ជាឱ្យត្រួតពិនិត្យប្រព័ន្ធ បង្ហូរសាំងទៅម៉ាស៊ីនរបស់យន្តហោះប៊ូអ៊ីងទាំងអស់ដែលធ្វើចរាចរណ៍នៅលើទឹកដីឥណ្ឌា។ វិធានការនេះធ្វើឡើងក្រោយពីក្រុមអ្នកអង្កេតរកឃើញថា គ្មានសាំងហូរទៅដល់ម៉ាស៊ីនយន្តហោះទើបយន្តហោះ B-787 របស់ក្រុមហ៊ុនអាកាសចរណ៍ Air India ធ្លាក់។ សារព័ត៌មាន Reuters ផ្សាយថា ការិយាល័យអង្កេតគ្រោះថ្នាក់អាកាសចរណ៍របស់ឥណ្ឌាបានគូសបញ្ជាក់ថា មានការកាច់បិទកុងតាក់នៃប្រព័ន្ធបង្ហូរប្រេងកេរ៉ូហ្សែន ទៅម៉ាស៊ីនរ៉េអាក់ទ័រទាំងពីរ ក្រោយពីយន្តហោះ ឡើងផុតពីដី បានបន្តិច។ ការបិទកុងតាក់បង្ហូរប្រេង បានធ្វើឲ្យម៉ាស៊ីនទាំងពីររបស់យន្តហោះត្រូវរលត់ភ្លាមមិនអាចបន្តការហោះហើរ និងត្រូវធ្លាក់នៅក្បែរព្រលានលើផ្ទះស្នាក់នៅដោយបណ្តាលឱ្យស្លាប់មនុស្ស […]

ឥណ្ឌា នឹងកាត់បន្ថយការផ្គត់ផ្គង់ទឹកដល់ប៉ាគីស្ថានជាមួយនឹងគម្រោងទន្លេ Indus 

ឥណ្ឌាកំពុងពិចារណាផែនការកាត់បន្ថយការផ្គត់ផ្គង់ទឹកទន្លេដែលចិញ្ចឹមកសិដ្ឋានប៉ាគីស្ថាននៅខាងក្រោម ជាផ្នែកនៃសកម្មភាពសងសឹកចំពោះការវាយប្រហារដ៏សាហាវកាលពីខែមេសាលើអ្នកទេសចរដែលទីក្រុងញូវដេលីបន្ទោសលើទីក្រុងអ៊ីស្លាម៉ាបាដ។ នេះបើយោងតាមអង្គភាពរ៉យទ័រនៅថ្ងៃទី ១៦ ខែឧសភានេះ។  ទីក្រុងដេលី បានបដិសេធការចូលរួមរបស់ខ្លួននៅក្នុងសន្ធិសញ្ញាទឹក Indus ឆ្នាំ១៩៦០ ដែលគ្រប់គ្រងការប្រើប្រាស់ប្រព័ន្ធទន្លេ Indus ភ្លាមៗបន្ទាប់ពីជនស៊ីវិល ២៦ នាក់នៅតំបន់ការស្មៀឥណ្ឌាត្រូវបានសម្លាប់ ដែលឥណ្ឌាហៅថាជាអំពើភេរវកម្ម។ ប្រទេសប៉ាគីស្ថានបានបដិសេធការជាប់ពាក់ព័ន្ធក្នុងឧប្បត្តិហេតុនេះ ប៉ុន្តែកិច្ចព្រមព្រៀងនេះមិនត្រូវបានស្តារឡើងវិញទេ បើទោះបីជាប្រទេសជិតខាងប្រដាប់អាវុធនុយក្លេអ៊ែរទាំងពីរបានយល់ព្រមបទឈប់បាញ់កាលពីសប្តាហ៍មុនបន្ទាប់ពីការប្រយុទ្ធគ្នាដ៏អាក្រក់បំផុតរវាងពួកគេក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ បន្ទាប់ពីការផ្អាកការចូលរួមរបស់ឥណ្ឌាក្នុងសន្ធិសញ្ញានេះ លោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារែនដ្រា ម៉ូឌី (Narendra Modi) បានបញ្ជាឱ្យមន្ត្រីឱ្យពន្លឿនការធ្វើផែនការ […]

ក្រុមហ៊ុនអាកាសចរណ៍អាស៊ី បង្វែរជើងហោះហើរ និងលុបចោល ដោយសារការប្រយុទ្ធគ្នារវាងឥណ្ឌា និងប៉ាគីស្ថាន

ក្រុមហ៊ុនអាកាសចរណ៍អាស៊ីមួយចំនួននៅថ្ងៃពុធនេះ កំពុងកំណត់ផ្លូវឡើងវិញឬលុបចោលជើងហោះហើរទៅនិងមកពីអឺរ៉ុបដោយសារការប្រយុទ្ធគ្នារវាងឥណ្ឌានិងប៉ាគីស្ថាន។ នេះបើយោងការផ្សាយចេញពីអង្គភាពរ៉យទ័រនៅថ្ងៃទី៧ ខែឧសភានេះ។  ឥណ្ឌាបានវាយប្រហារប៉ាគីស្ថាន និងប៉ាគីស្ថានកាស្មៀ ខណៈប៉ាគីស្ថានថា ខ្លួនបានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌាចំនួនប្រាំគ្រឿងនៅក្នុងការប្រយុទ្ធដ៏អាក្រក់បំផុតក្នុងរយៈពេលជាងពីរទសវត្សរ៍រវាងសត្រូវប្រដាប់អាវុធនុយក្លេអ៊ែរ។ ក្រុមហ៊ុនអាកាសចរណ៍ EVA Air របស់តៃវ៉ាន់ នឹងកែសម្រួលជើងហោះហើររបស់ខ្លួនទៅ និងមកពីអឺរ៉ុប ដើម្បីជៀសវាងដែនអាកាសដែលរងផលប៉ះពាល់ដោយការប្រយុទ្ធគ្នារវាងឥណ្ឌា និងប៉ាគីស្ថាន ដោយសារហេតុផលសុវត្ថិភាព។ បន្ថែមពីនោះ Korean Air បានកំពុងគេចពីដែនអាកាសប៉ាគីស្ថានសម្រាប់ជើងហោះហើររបស់ខ្លួនដែលប្រតិបត្តិការរវាងទីក្រុង Incheon របស់កូរ៉េខាងត្បូង និងទីក្រុងឌូបៃ ក្នុងប្រទេសអារ៉ាប់រួម។  […]

ឥណ្ឌាវាយប្រហារប៉ាគីស្ថាន បណ្តាលឱ្យស្លា.ប់និងរបួសជាច្រើននាក់

ឥណ្ឌាបានវាយប្រហារប៉ាគីស្ថាន និងតំបន់កាស្មៀរនៅព្រឹកថ្ងៃពុធនេះ ដោយមានអ្នកស្លាប់យ៉ាងតិច ៨នាក់ ហើយប៉ាគីស្ថានបានហៅការវាយប្រហារនេះថាជា «ទង្វើនៃសង្គ្រាម» ជាការប្រយុទ្ធដ៏អាក្រក់បំផុតក្នុងរយៈពេលជាងពីរទសវត្សរ៍ដែលផ្ទុះឡើងរវាងសត្រូវប្រដាប់អាវុធនុយក្លេអ៊ែរ។ នេះបើយោងតាមការផ្សាយចេញពីអង្គភាពរ៉យទ័រនៅថ្ងៃទី ៧ ខែឧសភានេះ។  ចំពេលមានជម្លោះទឹកដីជិត ៨០ ឆ្នាំជុំវិញតំបន់កាស្មៀរ ការវាយលុករបស់ឥណ្ឌាបានធ្វើឡើងបន្ទាប់ពីការវាយប្រហារដោយពួកអ្នកវាយប្រហារអ៊ីស្លាមដែលបានសម្លាប់អ្នកទេសចរហិណ្ឌូ ២៦ នាក់នៅតំបន់កាស្មៀរឥណ្ឌាកាលពីខែមុន។ ប្រទេសឥណ្ឌាបានចោទប្រកាន់ពួកសកម្មប្រយុទ្ធដែលមានមូលដ្ឋាននៅប៉ាគីស្ថានគឺជាអ្នកទទួលខុសត្រូវ ប៉ុន្តែប៉ាគីស្ថានបានបដិសេធការជាប់ពាក់ព័ន្ធ។ ដោយហៅយុទ្ធនាការរបស់ខ្លួនថា «Operation Sindoor» ប្រទេសឥណ្ឌាបានបើកការវាយប្រហារទីតាំងប៉ាគីស្ថានចំនួនប្រាំបួននៅព្រឹកថ្ងៃពុធ លើហេដ្ឋារចនាសម្ព័ន្ធភេរវករ។  យោងតាមប្រភពការពារជាតិឥណ្ឌាបានឱ្យដឹងថា កងកម្លាំងឥណ្ឌាបានវាយប្រហារទីស្នាក់ការកណ្តាលរបស់ក្រុមសកម្មប្រយុទ្ធឥស្លាម […]

រុស្ស៊ី បង្ហាញឆន្ទៈជួយដោះស្រាយភាពតានតឹងរវាងឥណ្ឌានិងប៉ាគីស្ថានជុំវិញតំបន់កាស្មៀរ

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក ស៊រជី ឡារូវ (Sergei Lavrov) បានប្រាប់ទៅកាន់សមភាគីប៉ាគីស្ថាន ហើយបានផ្តល់ជំនួយក្នុងការដោះស្រាយភាពតានតឹងរវាងប៉ាគីស្ថាន និងឥណ្ឌាជុំវិញការវាយប្រហារនៅតំបន់កាស្មៀរ។ នេះយោងតាមក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់នៅថ្ងៃទី៥ ខែឧសភានេះ។  ការសន្ទនារបស់លោក ឡារូវ ជាមួយលោក អ៊ីហ្សាក ដារ (Ishaq Dar) ដែលជាឧបនាយករដ្ឋមន្ត្រីប៉ាគីស្ថាន បានយកចិត្តទុកដាក់ចំពោះការកើនឡើងគួរឱ្យកត់សម្គាល់នៃភាពតានតឹងរវាងទីក្រុង New Delhi និង Islamabad ។ ទន្ទឹមគ្នានេះ […]

ប៉ាគីស្ថាន បិទសិក្ខាសាលាសាសនាទាំងអស់នៅតំបន់កាស្មៀរ ដោយខ្លាចការវាយប្រហារពីយោធាឥណ្ឌា

រដ្ឋាភិបាលនៃតំបន់កាស្មៀរ (Kashmir) ដែលគ្រប់គ្រងដោយប៉ាគីស្ថាន បានបិទសិក្ខាសាលាសាសនាទាំងអស់នៅក្នុងតំបន់រយៈពេល ១០ថ្ងៃ ដោយលើកឡើងពីការភ័យខ្លាចថា ពួកគេនឹងត្រូវបានកំណត់គោលដៅដោយការវាយប្រហាររបស់ឥណ្ឌា បន្ទាប់ពីការវាយប្រហារដ៏សាហាវទៅលើភ្ញៀវទេសចរនៅក្នុងតំបន់កាស្មៀរ។ នេះបើយោងតាមការចេញផ្សាយពីអង្គភាពរ៉យទ័រនៅថ្ងៃទី២ ខែឧសភានេះ។  ទីក្រុង Islamabad មានការស៊ើបការណ៍សម្ងាត់ពីឥណ្ឌាមានបំណងចាប់ផ្តើមសកម្មភាពយោធាក្នុងពេលឆាប់ៗនេះ ដោយទីក្រុងញូវដែលីបានចោទប្រកាន់ថា ការវាយប្រហារលើអ្នកទេសចរត្រូវបានធ្វើឡើងដោយជនជាតិប៉ាគីស្ថានដែលមានទំនាក់ទំនងជាមួយអង្គការអ៊ីស្លាមដែលមានមូលដ្ឋាននៅទីនោះ។ យោងតាមប្រធាននាយកដ្ឋានកិច្ចការសាសនារបស់ប៉ាគីស្ថាន លោក ហាហ្វី ណាហ្ស៊រអាមាដ (Hafiz Nazir Ahmad) បានឱ្យដឹងថា មន្ត្រីសន្តិសុខភ័យខ្លាចកងកម្លាំងឥណ្ឌាអាចកំណត់គោលដៅសិក្ខាសាលា ហើយចោទពួកគេថាជាមជ្ឈមណ្ឌលបណ្តុះបណ្តាលសកម្មប្រយុទ្ធ។ […]

5
Promotion