ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ ដោយនាំយកឱកាសការងារប្រមាណជាង ៦ពាន់កន្លែង និងព័ត៌មានស្តីពីអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលាស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ […]
Archives
សហរដ្ឋអាមេរិក និងអ៊ុយក្រែន បន្តជជែកលើផែនការសន្តិភាពបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី
សហរដ្ឋអាមេរិក និងអ៊ុយក្រែន ជួបគ្នានៅថ្ងៃច័ន្ទ លើផែនការបញ្ចប់សង្រ្គាមជាមួយរុស្ស៊ី បន្ទាប់ពីបានយល់ព្រមកែប្រែសំណើពីមុន ដែលត្រូវបានគេមើលឃើញថា អំណោយផលពេកសម្រាប់ទីក្រុងម៉ូស្គូ។ សេតវិមាន បាននិយាយកាលពីថ្ងៃអាទិត្យថា កិច្ចពិភាក្សានៅទីក្រុងហ្សឺណែវ ជុំវិញផែនការដើម្បីបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ទទួលបានការបោះជំហានធំមួយឆ្ពោះទៅមុខ ខណៈទីក្រុងវ៉ាស៉ីនតោនក៏បានអះអាងថា កិច្ចព្រមព្រៀងសន្តិភាព នៅពេលសម្រេចបាននឹងគោរពយ៉ាងពេញលេញ ចំពោះអធិបតេយ្យរបស់អ៊ុយក្រែន។ ទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយថា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បានដឹកនាំប្រតិភូអាមេរិក ជួបជាមួយក្រុមមន្រ្តីអ៊ុយក្រែន […]
ក្រោមវប្បធម៌សន្ទនា៖ អតិថិជនបុរី ឡេង ណាវ៉ាត្រា ៦អា មួយចំនួនបានបន្តអញ្ជើញមកទទួលដំណោះស្រាយ!
អតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោង ៦អា មួយចំនួនបន្តអញ្ជើញមកទទួលយកដំណោះស្រាយក្រោមវប្បធម៌សន្ទនា ជាមួយបុរីជាបន្តបន្ទាប់ប្រកបដោយស្នាមញញឹម។ លើបណ្តាញសង្គមផ្លូវការ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបន្តផ្សព្វផ្សាយសកម្មភាពអតិថិជនមកពិភាក្សាជាមួយក្រុមការងារបុរីដើម្បីស្វែងរកដំណោះស្រាយ។ ជាក់ស្តែងនៅថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកានេះ អតិថិជនគម្រោង ៦អា មួយចំនួនបន្តអញ្ជើញមកស្វែងរកដំណោះស្រាយ និងបញ្ចប់ដោយស្នាមញញឹម និងឈ្នះឈ្នះទាំងអស់គ្នា ទន្ទឹមគ្នានោះបុរីក៏បន្តបង្ហាញឆន្ទៈប្រកាន់ជំហរឈរលើកគោលការណ៍ដោះស្រាយមិនឲ្យអតិថិជនខាតបង់អត្ថប្រយោជន៍ឡើយ។ ជាមួយនឹងការសម្រេចបាននូវវឌ្ឍនភាពថ្មីៗក្នុងការដោះស្រាយជូនអតិថិជន, បុរីក៏សូមអរគុណដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ […]
សម្រេចបាន ៤០% ទំនប់អាងទឹកលេខ២ ដែលនឹងក្លាយជាអាងស្តុកទឹកធំជាងគេនៅកម្ពុជា ចេញពីទឹកដីខេត្តពោធិសាត់
គម្រោងអភិវឌ្ឍន៍ទំនប់អាងទឹកលេខ២ អាចមានសមត្ថភាពស្តុកទឹកបានប្រមាណ ៨៦០លានម៉ែត្រគូប នឹងក្លាយជាអាងស្តុកទឹកដែលធំជាងគេនៅកម្ពុជា មានទីតាំងស្ថិតនៅលើស្ទឹងប្រម៉ោយ ក្នុងឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២៥ គម្រោងអភិវឌ្ឍន៍ទំនប់អាងទឹកលេខ២ សម្រេចបានប្រមាណ ៤០% ដោយបានចាប់ផ្តើមអនុវត្តក្នុងខែមករា ឆ្នាំ២០២៥ ហើយគ្រោងបញ្ចប់នៅក្នុងខែធ្នូ ឆ្នាំ២០២៧។ ទំនប់អាងទឹកលេខ២ នឹងផ្ដល់នូវអត្ថប្រយោជន៍សំខាន់ៗមួយចំនួន រួមមាន៖ ទី១/ អាចស្តុកទឹកបាន ៨៦០លានម៉ែត្រគូប និងអាចស្រោចស្រពលើផ្ទៃដី ចំនួន […]
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ច្រានចោលការចោទប្រកាន់ពីក្រុមបាតុករថៃ រឿងជ្រៀតជ្រែកជម្លោះព្រំដែនជាមួយកម្ពុជា
លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានបានច្រានចោលការចោទប្រកាន់អំពីការជ្រៀតជ្រែកចូលជម្លោះព្រំដែនរបស់ថៃជាមួយកម្ពុជា ដោយប្រកាន់ខ្ជាប់ថាម៉ាឡេស៊ីគឺជួយសម្របសម្រួលឱ្យមានកិច្ចចរចារវាងប្រទេសទាំង២ តែប៉ុណ្ណោះ។ ការចេញមុខមកបញ្ជាក់របស់លោក Anwar ធ្វើឡើងបន្ទាប់ពីក្រុមបាតុករថៃបានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ានៅខាងមុខស្ថានទូតម៉ាឡេស៊ី ក្នុងទីក្រុងបាងកក ដោយចោទប្រកាន់រូបលោកថា បានបំពានលើតួនាទីជាប្រធានអាស៊ាន និងលូកលាន់កិច្ចការរបស់ថៃដើម្បីការពារអធិបតេយ្យរបស់ខ្លួន។ ថ្លែងនៅសន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍ ទី២២ ខែវិច្ចិកា ក្នុងទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូងជាទីដែលរូបលោកចូលរួមកិច្ចប្រជុំកំពូល G20 ដែលទូរទស្សន៍ CNA ចេញផ្សាយបានដកស្រង់សម្តីលោក Anwar […]
គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ក្នុងខេត្តបាត់ដំបង និងពោធិ៍សាត់ សាងសង់បាន ១០០%ហើយ
គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ សម្រេចលទ្ធផលការងារបាន ១០០% ហើយ ដែលនឹងធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងពេលឆាប់ៗខាងមុខនេះ។ បើយោងតាមរបាយការណ៍ក្នុងឱកាសលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់កាលរសៀលថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២៥ បានឲ្យដឹងថា ទំនប់ដូនទ្រី អាចស្ដុកទឹកបាន ១៦៣លានម៉ែត្រគូប និងអាចផ្គត់ផ្គង់ទឹកស្រោចស្រពផ្ទៃដីកសិកម្មរដូវវស្សាចំនួន ៣៣០០០ហិកតា និងរដូវប្រាំងចំនួន […]
ជួសជុលរួចរាល់! តួប៉មរបស់ប្រាសាទឥដ្ឋលេខ១៣នៅលើខ្នងភ្នំបាខែង ដែលធ្លាប់តែទ្រុឌទ្រោម បានឈររឹងមាំជាថ្មីឡើងវិញ
ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានចំណាយពេល៧ខែ ដើម្បីជួសជុលពង្រឹងតួប៉មប្រាសាទឥដ្ឋលេខ១៣ ឬ G13 នៅលើភ្នំបាខែងឱ្យរឹងមាំឡើងវិញ ហើយបានបញ្ចប់ការជួសជុលនេះ ក្នុងដំណាក់កាលទី១នៅខែវិច្ឆិកា ឆ្នាំ២០២៥។ អ្នកស្រី ឈុន រតនា មន្ត្រីនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា គម្រោងជួសជុលតួប៉មប្រាសាទឥដ្ឋលេខ១៣ដំណាក់កាលទី១ បានចាប់ផ្ដើមតាំងពីខែឧសភា ដល់ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ ការជួសជុលដំណាក់កាលទី១នេះ ក្រុមការងារបានជួសជុលតួប៉មទី១៣ ចាប់តាំងតែពីខឿន ជើងជញ្ជាំង រហូតដល់ផ្តែរខាងលើ […]
គណបក្សនយោបាយចំនួន១០៥ មកពី ៨២ប្រទេស ថ្កោលទោសថៃចំពោះការវាយប្រហារលើជនស៊ីវិលខ្មែរ និងអំពាវនាវឱ្យដោះលែងទាហានកម្ពុជា ១៨នាក់ជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ
អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ(CDI-IDC) គាំទ្រការដោះស្រាយជម្លោះដោយសន្តិវិធី និងបានអំពាវនាវដោយស្មោះដល់រដ្ឋាភិបាលថៃនិងទាហានថៃ គោរពនូវកិច្ច ព្រមព្រៀង សន្តិភាព ធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអសបក្នុងការដោះស្រាយជម្លោះព្រំដែន ដោយសន្តិវិធី។ ក្នុង សេចក្ដី សម្រេច ក្នុង កិច្ច ប្រជុំ គណៈកម្មាធិការ ប្រតិបត្តិ CDI-IDC របស់ គណបក្ស នយោបាយ ចំនួន ១០៥ មកពី ៨២ប្រទេស […]
ប្រធាន CDI-IDC កោតសរសើរ និងគាំទ្រចំពោះជំហរអត់ធ្មត់ជាអតិបរិមារបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធីជាមួយប្រទេសជិតខាង
ឯកឧត្តម Andres Pastrana ប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) និងសមាជិកគណៈកម្មាធិការប្រតិបត្តិ បានសម្តែងនូវការកោតសរសើរនិងគាំទ្រចំពោះជំហរអត់ធ្មត់ជាអតិបរិមារបស់កម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានបង្ហាញដល់ ពិភពលោកនូវគុណតម្លៃនៃភាពជាអ្នកដឹកនាំនិយមកណ្តាល ក្នុងការតម្កល់ផលប្រយោជន៍ប្រជាជនជាស្នូល ការដោះស្រាយជម្លោះដោយសន្តិវិធី និងការគោរពនូវគោលការណ៍សន្តិសហវិជ្ជមានជាមួយនឹងប្រទេសជិតខាង ដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្នុងតំបន់រយៈពេលវែងកម្ពុជា។ ការលើកឡើងរបស់ប្រធាន CDI-IDC ក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ និងមហាសន្និបាតនៃ អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) […]
«បើគេសួរអូន»កំពូលតារាចម្រៀង ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា កំពុងផ្ទុះខ្លាំងតាមបណ្តាញសង្គម TikTok
ឆ្លើយតបតាមសំណូមពរអ្នកគាំទ្រ ទីបំផុតបទចម្រៀងមនោសញ្ចេតនារៀបរាប់ពីការខូចចិត្តរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលមានចំណងជើងថា « បើគេសួរអូន » និងបទ « បើគេសួរបង » របស់កំពូលតារាចម្រៀង តន់ ចន្ទសីម៉ា បានចេញភ្លាមផ្ទុះការចាប់អារម្មណ៍ខ្លាំងពីមហាជនលើបណ្តាញសង្គម ពិសេស TikTok តែម្តង។ គ្រាន់តែបទចម្រៀង «បើគេសួរអូន» ចេញជា Full Audio របស់កំពូលតារាចម្រៀង […]

