តើហេតុអ្វីបានជារាជរដ្ឋាភិបាល ត្រូវពុះពារជម្នះគ្រប់ឧបសគ្គ ដើម្បីសង់ព្រែកជីកហ្វូណនតេជោឱ្យខាងតែបាន?

លោកបណ្ឌិត ឥន សុផល សាស្រ្តាចារ្យ និងជាអ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ បានលើកឡើងផ្លូវពាណិជ្ជកម្មកម្ពុជា នោះគឺគម្រោងព្រែកជីក ហ្វូណនតេជោ ដែលរាជរដ្ឋាភិបាល ត្រូវពុះពារជម្នះគ្រប់ឧបសគ្គ ដើម្បីសង់ព្រែកជីកហ្វ៊ូណនតេជោឱ្យខាងតែបាន។ តើហេតុអ្វីបានជារាជរដ្ឋាភិបាល ត្រូវពុះពារជម្នះគ្រប់ឧបសគ្គ ដើម្បីសង់ព្រែកជីកហ្វ៊ូណនតេជោឱ្យខាងតែបាន? លោកបណ្ឌិតបានបកស្រាយថា ដោយសារកម្ពុជាត្រូវឆ្លងកាត់ទន្លេមេគង្គក្រោម នៅក្នុងទឹកដីវៀតណាម ដែលក្នុងសម័យសង្គ្រាម វៀតណាមខាងត្បូងបានបិទទន្លេមេគង្គទាំងស្រុងមិនឱ្យនាវាចេញចូលមកកម្ពុជាបានទេ ដោយសារខឹងកម្ពុជាផ្តល់ជម្រកឱ្យពួកវៀតកុង។ បច្ចុប្បន្ននៅតែជាបញ្ហាសម្រាប់កម្ពុជា ដោយសារត្រូវតែផ្ទេរទំនិញនៅកំពង់ផែហូជីមិញ មុននឹងដឹកចូលមកកំពង់ផែភ្នំពេញ ព្រោះវៀតណាមបានសាងសង់ស្ពានមីថូ (មើលក្នុងផែនទី)ឆ្លងកាត់ទន្លេមេគង្គ។ […]

រដ្ឋមន្ត្រីក្រសួងអប់រំ៖ កត្តាសំខាន់ៗចំនួន៥ ជាផ្លូវឆ្ពោះទៅរកភាពជោគជ័យក្នុងវិស័យអប់រំ

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងពីកត្តាសំខាន់ៗចំនួន៥ ដែលជាផ្លូវឆ្ពោះទៅរកភាពជោគជ័យក្នុងវិស័យអប់រំ។ កត្តាទាំង ៥នោះរួមមាន៖ ឯកឧត្ដមរដ្ឋមន្ត្រីបានលើកឡើងបែបនេះ ក្នុងពិធីប្រគល់រង្វាន់លើកទឹកចិត្តជូនសិស្សានុសិស្សឆ្នើមនិទ្ទេស A លំដាប់ពិន្ទុខ្ពស់ជាងគេនៅរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥៕

អតិថិជនបុរី ឡេង ណាវ៉ាត្រា ៦អា មួយចំនួនបន្តមកទទួលដំណោះស្រាយក្រោមវប្បធម៌សន្ទនាប្រកបដោយស្នាមញញឹម!

អតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោង ៦អា មួយចំនួនបន្តអញ្ជើញមកទទួលយកដំណោះស្រាយជាមួយបុរីជាបន្តបន្ទាប់ប្រកបដោយស្នាមញញឹមក្រោមវប្បធម៌សន្ទនា។ តាមរយៈបណ្តាញសង្គមអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបន្តផ្សព្វផ្សាយសកម្មភាពអតិថិជនអញ្ជើញមកពិភាក្សាជាមួយក្រុមការងារបុរីដើម្បីស្វែងរកដំណោះស្រាយដែលអាចទទួលយកបានទាំងអស់គ្នា។ ជាក់ស្តែងនៅថ្ងៃសុក្រ ទី២១ ខែវិច្ឆិកានេះ អតិថិជនគម្រោង ៦អា មួយចំនួនបន្តអញ្ជើញមកស្វែងរកដំណោះស្រាយ និងបញ្ចប់ដោយស្នាមញញឹម និងឈ្នះឈ្នះទាំងអស់គ្នា ខណៈបុរីបន្តបង្ហាញឆន្ទៈប្រកាន់ជំហរឈរលើកគោលការណ៍ដោះស្រាយមិនឲ្យអតិថិជនខាតបង់អត្ថប្រយោជន៍ឡើយ។ ជាមួយនឹងការសម្រេចបាននូវវឌ្ឍនភាពថ្មីៗក្នុងការដោះស្រាយជូនអតិថិជន, បុរី ឡេង ណាវ៉ាត្រា ក៏សូមអរគុណដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម […]

ផ្លូវចិត្តបានល្អប្រសើរ សុភ័ក្រ្ត កុសុម៉ា ចេញកើបលុយ ! 

ផ្លូវចិត្តចាប់ផ្តើមល្អប្រសើរឡើងវិញបន្ទាប់ពីបាត់បង់កូននៅក្នុងផ្ទៃ សុភ័ក្រ្ត កុសុម៉ា​ ចាប់ផ្តើមពង្រឹងការងារនិងចេញកើបលុយ ។ មួយរយៈពេលមុន សុភ័ក្រ្ត កុសុម៉ា ជួបរឿងមិនសប្បាយចិត្តព្រោះត្រូវបានបង់កូនក្នុងផ្ទៃជាទីស្រឡាញ់របស់ខ្លួន រហូតនាងទម្លាក់ការងារចោលទាំងអស់ នាងបានពួនសំងំនៅតែក្នុងផ្ទះ មិនចង់ធ្វើអ្វីឬជួបមនុស្សប្លែកមុខឡើយ សូម្បីតែលើហ្វេសប៊ុករបស់នាងក៏មិនមានសកម្មភាពអ្វីបង្ហាញអ្នកគាំទ្រដែរ ។ ដោយឡែកថ្មីៗនេះ សុភ័ក្រ្ត កុសុម៉ា ស្រាប់តែប្រកាសថា ផ្លូវចិត្តរបស់នាងរឹងមាំឡើងវិញហើយ ។  ជាមួយនិងការប្រកាសនេះ សុភ័ក្រ្ត កុសុម៉ា ក៏បានវិលត្រឡប់មកឆាកវិស័យសិល្បៈឡើងវិញដែរ ដោយនាងបានដឹកនាំក្រុមតន្រ្តីរបស់ខ្លួនបំពេញការងារដូចដើម  […]

ឯកឧត្តម គន់ គីម លើកទឹកចិត្តដល់អាជ្ញាធរនិងអង្គភាពពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់ជួយដោះស្រាយបញ្ហាប្រឈមនានាជូនអតីតយុទ្ធជនឱ្យបានកាន់តែល្អប្រសើរ

ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អ.ន.ក. បានលើកទឹកចិត្តដល់អាជ្ញាធរ និងបណ្ដាមន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវបន្តខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយដោះស្រាយ ចំពោះជីវភាព សុខភាព និងបញ្ហាប្រឈមនានារបស់អតីតយុទ្ធជនឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀតផងដែរ។ ការជំរុញរបស់ឯកឧត្តម បែបនេះ បានធ្វើឡើងក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជារាជធានីភ្នំពេញ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅសាលារាជធានីភ្នំពេញ […]

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន៖ កម្ពុជា និងថៃ បានឯកភាពបញ្ជូនក្រុមការងារចុះអនុវត្តការងារ​បោះ​បង្គោលបណ្តោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ៤២-៤៧

ការងារវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះ បង្គោលព្រំដែនលេខ៤២-៤៧ ភាគីកម្ពុជា និងភាគីថៃ បានឯកភាពគ្នាបញ្ជូនក្រុមវាស់វែងចម្រុះចុះអនុវត្តការងារ លើដីជាក់ស្តែង ដើម្បីឈានទៅរកការដោះស្រាយលើបញ្ហានៅភូមិជោគជ័យ និងភូមិព្រៃចាន់ ស្ថិតក្នុង ភូមិសាស្ត្រឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ក្នុងសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបញ្ជាក់ថា ពាក់ព័ន្ធការងារវាស់វែងនិងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរ បានចាប់ផ្តើមចុះ​អនុវត្តការងារ​នៅលើដីជាក់ស្តែងចាប់តាំងពីឆ្នាំ២០០៦មកម្លេះ ដើម្បីវាស់វែងនិង ស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែន (បេតុង) ចំនួន […]

តំណាងអចិន្ត្រៃយ៍កម្ពុជា ស្នើឧត្តមស្នងការសិទ្ធិមនុស្ស ស៊ើបអង្កេតអំពីការបំពានសិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌ ដែលបង្កឡើងដោយភាគីថៃ

ឯកឧត្តមឯកអគ្គរាជទូត អ៊ិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានជួបប្រជុំជាមួយ ឯកឧត្តម Volker Türk ឧត្តមស្នងការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ ដើម្បីផ្តល់ព័ត៌មានថ្មីៗអំពីជម្លោះប្រដាប់អាវុធកម្ពុជា-ថៃដែលកំពុងបន្តកើតមាននៅតាមព្រំដែន។ ឯកឧត្តមបានមានប្រសាសន៍ថា ស្ថានភាពព្រំដែននៅតែមានភាពតានតឹងខ្លាំង ដែលត្រូវបានសម្គាល់ដោយការឈ្លានពានរបស់ថៃជាបន្តបន្ទាប់ សកម្មភាពបង្ខិតបង្ខំប្រឆាំងនឹងជនស៊ីវិល ភូមិដែលត្រូវបានឡោមព័ទ្ធ ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជនស៊ីវិល និងការមិនបញ្ជូនទាហានកម្ពុជាចំនួន ១៨នាក់ត្រឡប់មកវិញ ទោះបីជាមានការធានាជាមុនក៏ដោយ។ […]

នាយករដ្ឋមន្ត្រី៤ខែ របស់ថៃ ប្រកាសរំលាយសភាមុនពេលកំណត់នៅដើមខែធ្នូខាងមុខ

នាយករដ្ឋមន្ត្រី៤ខែរបស់ប្រទេសថៃ លោក អនុទីន ឆានវីរៈគុល បានប្រកាសជាស្រេចក្នុងការរំលាយសភាថៃនៅថ្ងៃទី១២ ខែធ្នូ ខាងមុខនេះ ដើម្បីប្រគល់អំណាចទៅប្រជាជនវិញ។ ថ្លែងនៅក្នុងកម្មវិធីសិក្ខាសាលាមួយកាលពីថ្ងៃទី២០ ខែវិច្ឆិកាលោក អនុទីន បានលើកឡើងថា សភាមិនចាំបាច់មានការជជែកដេញដោលទាក់ទងនឹងសេចក្តីទុកចិត្តមកលើរដ្ឋាភិបាលរបស់លោកនោះទេ ដោយសារតែរដ្ឋាភិបាលភាគតិចរបស់លោកនឹងចាញ់ ទោះជាយ៉ាងណាក៏ដោយ។ តំណាង​រាស្ត្រ​គណប្រប្រជាជន​​ថៃ​ដែល​ជ្រុមជ្រែង​​​​​ ​លោក​ អានុទីន ​​ឲ្យ​​ឡើង​កាន់​អំណា​ច​មានរយៈពេល​កំណត់៤ខែនោះ បាន​​​​ចេញ​​ប្រតិកម្ម​​​​​រិះគន់​នាយករដ្ឋមន្ត្រី​ថៃ អានុទីន​​ ចំពោះ​ការ​ប្រកាស​​​​​​​ពី​បំណង​​​រំលាយ​សភា​នៅនៅថ្ងៃទី​​១២ខែ​ធ្នូ ក្នុងករណី​​ដែល​​សមាជិកសភា​​បក្សក្រៅ​រដ្ឋាភិបាលភាគតិច​របស់​លោកដាក់​ញត្តិដកសេចក្តីទុ​​កចិត្ត​មែន​​ទៅកាន់​រដ្ឋសភា​មែន​នោះ​។​ តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​​​ចាត់​ទុក​​ការ​ថ្លែងរបស់​លោក អានុទីន​​​ […]

សូមប្រុងប្រយ័ត្ន! ទឹកជំនន់នៅវៀតណាម បណ្តាឲ្យមនុស្សស្លាប់កើនដល់ ៤១នាក់ហើយ

នោក្នុងរបាយការណ៍ថ្មីចុងក្រោយ រដ្ឋាភិបាលវៀតណាមបាននិយាយថា ចំនួនមនុស្សស្លាប់អំឡុងការវាយប្រហារនៃភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងបំណាក់ដីនៅភាគកណ្តាលប្រទេស គិតចាប់តាំងពីចុងសប្តាហ៍មុនមក បានបន្តកើនដល់ ៤១នាក់ហើយ ខណៈក្រុងនិងភូមិជាច្រើនរងការជន់លិច។  ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២១ ខែវិច្ឆិកានេះបានចេញផ្សាយឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ កម្រិតភ្លៀងធ្លាក់បានកើនលើស ១៥០០មីលីម៉ែត្រ នៅផ្នែកមួយចំនួននៃភាគកណ្តាលវៀតណាម។ ក្រៅពីផ្តាច់ជីវិតមនុស្ស ទឹកជំនន់និងគ្រោះបំណាក់ដី បានបណ្តាលឱ្យមនុស្ស៥នាក់បាត់ខ្លួន ជន់លិចផ្ទះសម្បែងជាង ៥២ ០០០ខ្នង រួមជាមួយផ្ទៃដីដំណាំជាង១៥ […]

ត្រាំ ព្រមានកាត់ទោសប្រហារជីវិតតំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យ ដែលជំរុញយោធាកុំអនុវត្តតាមបទបញ្ជា

ប្រធានាធិបតីអាមេរិកបានព្រមានតំណាងរាស្ត្រអាមេរិកមកពីគណបក្សប្រជាធិបតេយ្យដែលបានជំរុញឱ្យយោធាអាមេរិកកុំអនុវត្តតាមបទបញ្ជាខុសច្បាប់ អាចនឹងត្រូវបានកាត់ទោសប្រហារជីវិត ដោយលោកហៅថាជា ជនក្បត់ និងមានចរិតឧទ្ទាមបះបោរ។ គណបក្សប្រជាធិបតេយ្យ បានចេញមុខថ្កោលទោសភ្លាមៗចំពោះការសម្លុតគំរាមរបស់លោក ដូណាល់ ត្រាំ ប្រឆាំងនឹងសមាជិកព្រឹទ្ធសភា និងសមាជិកសភាតំណារាស្ត្រអាមេរិក៦រូបមកពីគណបក្សប្រជាធិបតេយ្យដែលបានធ្វើការអត្ថាធិប្បាយមួយក្នុងវីដេអូបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X កាលពីថ្ងៃអង្គារកន្លងទៅ។ សមាជិកសភាតំណាងរាស្រ្តមកពីបក្សប្រជាធិបតេយ្យទាំងនោះធ្លាប់បម្រើការក្នុងយោធា និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ រួមទាំង សមាជិកព្រឹទ្ធសភាលោក Mark Kelly ជាអតីតសមាជិកកងទ័ពជើងទឹក និង NASA ក៏ដូចជាសមាជិកព្រឹទ្ធសភា លោកស្រី Elissa […]