បន្ទាប់ពីបើកដំណើរការជាផ្លូវការ កាលពីឆ្នាំ២០២២មក សួនរុក្ខជាតិអង្គរ ឬគេស្គាល់ជាភាសាអង់គ្លេសថា Angkor Botanical Garden ត្រូវបានអាជ្ញាធរជាតិអប្សរា ខិតខំយកចិត្តទុកដាក់ក្នុងការថែទាំ អភិវឌ្ឍន៍ និងបង្កើនភាពទាក់ទាញជាបន្តបន្ទាប់ ហើយបានប្រែក្លាយជាគោលដៅទេសចរណ៍ និងពេញនិយម សម្រាប់ការទស្សនាក្រៅពីប្រាង្គប្រាសាទនានា។ លោក មាឃ បូរ៉ា មន្ត្រីគ្រប់គ្រងសួនរុក្ខជាតិអង្គរ បានឱ្យដឹងថា ក្នុងទំហំផ្ទៃដីប្រមាណ១៥ហិកតា សួនរុក្ខជាតិអង្គរ ត្រូវបានបែងចែកជា៥ផ្នែកខុសៗគ្នា រួមមាន៖ សួនឱសថ សួនផ្កា […]
Archives
ឯកឧត្តម កែវ រ៉េមី៖ ថៃកំពុងបង្កភាពបែកបាក់ក្នុងអាស៊ាន និងបំផ្លាញគ្រឹះស្នូលរបស់អាស៊ាន
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឯកឧត្តម កែវ រ៉េមី បានលើកឡើងថា ប្រទេសថៃកំពុងបង្កភាពបែកបាក់ក្នុងអាស៊ាន និងបំផ្លាញគ្រឹះស្នូលរបស់អាស៊ាន ដែលមានចក្ខុ វិស័យតែមួយ អត្តសញ្ញាណតែមួយ និងសហគមន៍តែមួយ។ ការលើកឡើងនេះ ក្នុងជំនួបជាមួយឯកឧត្តម Natalius Pigai រដ្ឋមន្ត្រីក្រសួងសិទ្ធិមនុស្សនៃសាធារណរដ្ឋ ឥណ្ឌូណេស៊ី នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលជំនួបបានឱ្យដឹងថា ឯកឧត្ដមទេសរដ្ឋមន្រ្តី កែវ រ៉េមី […]
លោក Trump ហៅទំនាក់ទំនងអាមេរិកជាមួយចិន “រឹងមាំខ្លាំង”
ប្រធានាធិបតី លោក Donald Trump បានហៅទំនាក់ទំនងសហរដ្ឋអាមេរិកជាមួយប្រទេសចិនថា “រឹងមាំខ្លាំង” នៅថ្ងៃចន្ទបន្ទាប់ពីបានជជែកតាមទូរស័ព្ទជាមួយមេដឹកនាំចិន Xi Jinping ដែលបានប្រាប់ Trump ថា “ការវិលត្រឡប់របស់តៃវ៉ាន់” គឺជាផ្នែកសំខាន់នៃចក្ខុវិស័យរបស់ទីក្រុងប៉េកាំងសម្រាប់សណ្តាប់ធ្នាប់ពិភពលោក។ ការនិយាយបែបនេះបានកើតឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីមេដឹកនាំទាំងពីរបានជួបប្រជុំគ្នាក្នុងប្រទេសកូរ៉េខាងត្បូង ជាកន្លែងដែលពួកគេបានយល់ព្រមលើក្របខ័ណ្ឌសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមិនទាន់ត្រូវបានបញ្ចប់។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយ។ ប្រទេសចិនបានជាប់គាំងនៅក្នុងវិបត្តិការទូតដ៏ធំបំផុតរបស់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំជាមួយសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកគឺប្រទេសជប៉ុន។ ក្នុងខែវិច្ឆិកានេះ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi […]
ព្រះមហាក្សត្រថៃ បង្ហាញព្រះទ័យព្រួយបារម្ភជនរងគ្រោះដោយសារទឹកជំនន់ធ្ងន់ធ្ងរនៅភាគត្បូង
ព្រះមហាក្សត្រថៃ ព្រះបាទ វេជ្ជារ៉ាឡុងកន ទ្រង់មានព្រះរាជហឫទ័យព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅភាគខាងត្បូង និងបានចេញព្រះរាជបញ្ជាដល់រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធទាំងអស់ ក្នុងការកៀរគរកម្លាំងពីកងទ័ពជើងទឹក កងទ័ពជើងអាកាស ក្រសួងមហាផ្ទៃ និងគ្រប់ភាគីពាក់ព័ន្ធក្នុងការជួយដល់ប្រជាជន។ កាសែតថៃ Khaosod English បានចេញផ្សាយដោយព្រះមហាក្សត្រថៃ ទ្រង់បានសង្កត់ធ្ងន់ជាពិសេសអំពីតម្រូវការសម្រាប់ទូកដើម្បីជួយសង្រ្គោះប្រជាជនពីតំបន់គ្រោះថ្នាក់ និងជម្លៀសពួកគេទៅកាន់តំបន់សុវត្ថិភាពឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ក៏ដូចជាការផ្តល់ការផ្គត់ផ្គង់ចាំបាច់ រួមមានអាហារ និងទឹកស្អាតជាដើម។ អគ្គសេនាធិការកងទ័ពថៃ នៅថ្ងៃអង្គារនៅនេះ បានបញ្ជាឱ្យគ្រប់អង្គភាពកងទ័ព ចល័តសម្ភារៈ និងបុគ្គលិកជាបន្ទាន់ ដើម្បីជួយដោះស្រាយវិបត្តិទឹកជំនន់នៅទីក្រុង […]
ដំណឹងល្អ! ក្រសួងរៀបចំដែនដី ប្រកាសឱ្យអតិថិជនរបស់គម្រោងផ្ទះនិងដីឡូត៍ ឡេង ណាវ៉ាត្រា មកបន្តនីតិវិធីចុះបញ្ជីផ្ទេរកម្មសិទ្ធិ និងទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដំណាក់កាលទី៣ ចំនួន ២ ៤៦៩បណ្ណ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសអញ្ជើញអតិថិជនរបស់ គម្រោងផ្ទះនិងដីឡូត៍ ឡេង ណាវ៉ាត្រា ជ្រែមួយរយ និងគម្រោងផ្លូវជាតិលេខ៦អា ដែលមានទីតាំងស្ថិតនៅភូមិជ្រែមួយរយ និងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល មកបន្តនីតិវិធីចុះបញ្ជីផ្ទេរកម្មសិទ្ធិ និងទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដំណាក់កាលទី៣ ចំនួន ២៤៦៩បណ្ណ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិឆ្ឆិកា ឆ្នាំ២០២៥។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម […]
បណ្ឌិត ស៊ឺន សំ៖ កម្ពុជាគួរតែបន្តយុទ្ធសាស្ត្រការទូតដោយភាពស្ងប់ស្ងាត់ ប៉ុន្តែមុតស្រួច និងមានយុទ្ធសាស្ត្រវែងឆ្ងាយ ដើម្បីការពារប្រយោជន៍ជាតិបានយូរ
បណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយអន្តរជាតិនៅរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ប្រទេសថៃនៅតែបន្តយុទ្ធសាស្ត្របង្ខូចមុខមាត់ប្រទេសកម្ពុជាជាប្រចាំនៅលើឆាកអន្តរជាតិ ទាំងនៅក្នុងកិច្ចប្រជុំអន្តររដ្ឋាភិបាល ទាំងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ និងទាំងនៅក្នុងការធ្វើសកម្មភាពជាមួយបណ្តាប្រទេសមហាអំណាច។ លោកបណ្ឌិតបន្តថា វិធីសាស្ត្ររបស់ថៃមិនត្រឹមតែជាការបង្ខូចប្រវត្តិសាស្ត្រ ឬការបង្ខំឱ្យពិភពលោកមើលឃើញកម្ពុជាជា «ប្រទេសដែលមានបញ្ហា» នោះទេ ថែមទាំងប្រើរូបភាព «ថៃជាប្រទេសស្ងប់ស្ងាត់ មានវប្បធម៌ខ្ពស់ និងជាមិត្តល្អរបស់លោកខាងលិច» ដើម្បីបិទបាំងការឈ្លានពានដែនដី ការរំលោភសិទ្ធិមនុស្សនៅតាមព្រំដែន និងការប្រើប្រាស់កងទ័ពជាឧបករណ៍នយោបាយ។ គេឃើញច្បាស់ថា ថ្វីបើថៃមានសមត្ថភាពសេដ្ឋកិច្ចខ្លាំងជាងកម្ពុជារាប់ដង ក៏ថៃនៅតែខ្លាចរអាត្បិតកម្ពុជាកំពុងតែមានភាពលឿន ដូច្នេះត្រូវប្រើគ្រប់មធ្យោបាយដើម្បីរារាំងកុំឱ្យកម្ពុជាទទួលបានការគាំទ្រពីអន្តរជាតិ។ […]
ផន ស្រីពី ទៅប្រកួត Miss Cosmo មុនពេលកំណត់ព្រោះមូលហេតុនេះ !
កញ្ញា ផន ស្រីពី Miss Cosmo Cambodia 2025 បានឡើងយន្តហោះទៅប្រកួត Miss Cosmo នៅប្រទេស វៀតណាម មុនពេលកំណត់នៅថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២៥ នេះដោយសារមួយហេតុមួយនេះ ។ ការចេញដំណើរមុនពេលកំណត់របស់កញ្ញា ផន ស្រីពី ទៅកាន់ប្រទេស វៀតណាម ដើម្បីចូលរួមប្រកួតប្រជែងក្នុងកម្មវិធី Miss Cosmo បានធ្វើឱ្យអ្នកគាំទ្រនិងមិត្តសិល្បករជាច្រើនមានការងឿងឆ្ងល់គ្រប់ៗគ្នាដោយសារនាងបានផ្លាស់ប្តូរជើងហោះហើរលឿនពេក ជាក់ស្តែងតាមគម្រោង ផន ស្រីពី ត្រូវចេញទៅប្រទេស […]
បេះដូងមនុស្សធម៌! តំណាងដ៏ខ្ពង់ខ្ពស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ចុះធ្វើសម្លការីនំប៉័ង នំបញ្ចុក ជូនចាស់ជរា និងកុមារកំព្រា នៅអង្គការសង្គ្រោះជនអស់សង្ឃឹម
លោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ និងលោកជំទាវ ម៉េង ស៊ីដេន តំណាងដ៏ខ្ពង់ខ្ពស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានដឹកនាំក្រុមយុវជនបន្ដ ចុះសំណេះសំណាលសួរសុខទុក្ខ និងធ្វើសម្លការីនំប៉័ង និងនំបញ្ចុក ២ខ្ទះត្នោត ជូនចាស់ជរា និងកុមារកំព្រាចំនួន ២៨៨នាក់ នៅអង្គការសង្គ្រោះជនអស់សង្ឃឹម ស្ថិតនៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ ទី២៣ […]
បិទបញ្ចប់ការស៊ើបអង្កេត៖ CPU ចាត់ទុកឃាតកម្មសម្លាប់សមាជិកគ្រួសារ ៩នាក់ រួចដុតផ្ទះ ជាករណីដ៏រន្ធត់ និងសាហាវឃោរឃៅបំផុតមួយ
អង្គភាពការការពារកុមារ (CPU) រួមជាមួយភ្នាក់ងារផ្សេងៗទៀត បានបិទបញ្ចប់ការចូលរួមស៊ើបអង្កេតស្រាវជ្រាវស៊ីជម្រៅ ក្នុងករណីសម្លាប់រង្គាលសមាជិកគ្រួសារ ៩នាក់ រួចដុតផ្ទះ នៅតំបន់ស្រយាលមួយកន្លែងស្ថិតនៅក្នុងឃុំសំបួរ ស្រុកស្ទឹងត្រែង ខេត្តកំពង់ចាម។ CPU បានឱ្យដឹងថា បុរសជាជនសង្ស័យអាយុ ២១ឆ្នាំត្រូវបានឃាត់ខ្លួនក្នុងករណីសម្លាប់រង្គាលសមាជិកគ្រួសាររបស់ខ្លួនដែលមានគ្នាចំនួន៩នាក់ ក្នុងនោះ រួមមាន ប្រពន្ធ ម្តាយក្មេក បងប្អូនស្រីសាច់ថ្លៃ រួមទាំងកុមារជាសាច់ញាតិជនសង្ស័យ ៦នាក់ផ្សេងទៀតផងដែរ។ នៅវេលាម៉ោងប្រហែល ៥ទាបភ្លឺ ថ្ងៃទី២៣ ខែវិច្ឆិកា […]
កងទ័ពមីយ៉ាន់ម៉ា និងកម្លាំងឧទ្ទាមប្រយុទ្ធគ្នា ធ្វើឲ្យថៃប្រកាសប្រុងជើងខ្ពស់ការពារព្រំដែន!
ការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងរវាងកងទ័ពរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា និងកម្លាំងឧទ្ទាម នៅក្បែរតំបន់មជ្ឈមណ្ឌលឆបោកមួយក្នុងរដ្ឋ Karen ជំរុញឲ្យកងទ័ពរបស់ថៃ បានប្រកាសត្រៀមខ្លួនចាត់វិធានការការពារតាមព្រំដែនជាមួយប្រទេសមីយ៉ាន់ម៉ា។ កាសែតថៃ Bangkok Post នាថ្ងៃទី២៤ ខែវិច្ឆិកានេះនេះបានចុះផ្សាយថា ការប្រយុទ្ធគ្នាបានផ្ទុះឡើង កាលពីថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា មានចម្ងាយតែមួយគីឡូម៉ែត្រប៉ុណ្ណោះពីទឹកដីថៃ ការណ៍នេះបានបង្កើនជាក្តីព្រួយបារម្ភកាន់តែខ្លាំងឡើងក្នុងស្រុក Mae Sot នៃខេត្ត Tak ដែលជាប់ព្រំដែនជាមួយមីយ៉ាន់ម៉ា។ តាមសេចក្តីរាយការណ៍ពីកាសែតក្នុងស្រុកមីយ៉ាន់ម៉ា បានឲ្យដឹងថា ការប៉ះទង្គិចគ្នានេះ […]

