សាកលវិទ្យាល័យការពារជាតិកម្ពុជា និងសហប្រធានជាមួយសាលាបណ្ឌិត្យសភាយោធាកាណាដា បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំសាកលវិទ្យាល័យ មហាវិទ្យាល័យ និងវិទ្យាស្ថានការពារជាតិ វេទិការតំបន់អាស៊ាន (ARF HDUCIM) លើកទី២៧ ចាប់ពីថ្ងៃទី១៨-២២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅរាជធានីភ្នំពេញ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានអញ្ជើញជាគណៈអធិបតីក្នុង ពិធីបើកជាផ្លូវការនៃកិច្ចប្រជុំនេះ បានថ្លែងថា កិច្ចប្រជុំដែលបានធ្វើឡើងនៅកម្ពុជា ត្រូវបានរៀបចំធ្វើជាម្ចាស់ផ្ទះបានយ៉ាងល្អដោយសាកលវិទ្យាល័យការពារជាតិកម្ពុជា ជាសហប្រធាននៃកិច្ចប្រជុំ […]
Archives
ក្រសួងព័ត៌មាន ណែនាំឲ្យបញ្ឈប់ជាបន្ទាន់រាល់ការផ្សាយ ឬប្រើប្រាស់រូបថត រូបភាពវីដេអូ ឬព័ត៌មានចាស់ ទាក់ទងនឹងរឿងព្រំដែនកម្ពុជា-ថៃ
ក្រសួងព័ត៌មាន បានណែនាំឲ្យបញ្ឈប់ជាបន្ទាន់រាល់ការផ្សាយ ចែករំលែក ឬប្រើប្រាស់រូបថត រូបភាពវីដេអូ ឬព័ត៌មានចាស់ ទាក់ទងនឹងរឿងព្រំដែនកម្ពុជា-ថៃ ឬបញ្ហាផ្សេងទៀត ដោយត្រូវចូលរួមផ្សាយ និងចែករំលែកតែព័ត៌មាន និង បច្ចុប្បន្នភាពពិត សម្រាប់ជាការរួមចំណែកក្នុងការធានាសុវត្ថិភាពព័ត៌មាន និងការទទួលព័ត៌មានត្រឹមត្រូវ និង ទុកចិត្តបានក្នុងចំណោមសាធារណជន។ ក្នុងសេចក្តីជូនដំណឹង កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងព័ត៌មាន ក្នុងរយៈពេលចុងក្រោយនេះ ក្រសួងបានសង្កេតឃើញថា អ្នកប្រើប្រាស់បណ្តាញសង្គមមួយ ចំនួន […]
អតិថិជនគម្រោងល្វាឯម សប្បាយចិត្តបានមកទទួលបំបែកប័ណ្ណរឹង នៅបុរី ឡេង ណាវ៉ាត្រា
បុរី ឡេង ណាវ៉ាត្រា អញ្ជើញអតិថិជនរបស់ខ្លួនក្នុងការបន្តមកបំបែកប័ណ្ណរឹងសម្រាប់គម្រោងល្វាឯម ដែលស្ថិតស្រុកល្វាឯម ខេត្តកណ្តាល ប្រកបដោយភាពរីករាយសប្បាយចិត្ត។ បណ្តាញសង្គមផ្លូវការរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបន្តបង្ហោះសកម្មភាពអតិថិជនមកទទួលប័ណ្ណរឹង ដែលបានទិញនៅគម្រោងល្វាឯម ដោយអតិថិជនសុទ្ធតែបង្ហាញនូវអារម្មណ៍រីករាយទទួលបាននូវការបំបែកប័ណ្ណរឹងដែលពួកគាត់ទន្ទឹងរង់ចាំ ពេលនេះបានដូចក្តីបំណងហើយ។ បុរី ឡេង ណាវ៉ាត្រា ក៏បានជម្រាបជូនទៅកាន់អតិថិជនដែលបានទិញនៅគម្រោងល្វាឯម ឲ្យដឹងថា បច្ចុប្បន្ននេះបុរីបានបំបែកប័ណ្ណរឹងបញ្ចប់រួចរាល់ និងកំពុងទំនាក់ទំនងទៅកាន់អតិថិជនដែលបានបង់ផ្ដាច់រួច មកទទួលប័ណ្ណរឹងចាប់ពីថ្ងៃនេះទៅហើយ។ […]
ឯកឧត្ដម ខៀវ កាញារីទ្ធ ចាត់តំណាងយកអំណោយម៉ូតូ ១គ្រឿងជូនដល់អតីតទាហានស្ម័គ្រចិត្ត
ឯកឧត្ដម ខៀវ កាញារីទ្ធ ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម បានចាត់ឯកឧត្តម ឃីម នុតតារាសេរី ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយ លោក ឡឹក សារ៉ាវ័ន្ត អតីតទាហានស្ម័គ្រចិត្ត និងធ្លាប់បម្រើការជាសន្តិសុខ ដែលបច្ចុប្បន្នជាជនមានពិការភាពស្លាប់មួយចំហៀងខ្លួន និងមានជីវភាពលំបាក រស់នៅភូមិស្វាយ៣០ ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ គ្រួសារអតីតយុទ្ធជនចំនួន ៦២៨គ្រួសារ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ទទួលបានការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃពីរាជរដ្ឋាភិបាល
នៅលើបណ្តាញសង្គមនាថ្ងៃទី១៩ ខែវិច្ឆិកា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា គ្រួសារអតីតយុទ្ធជនចំនួន ៦២៨គ្រួសារ នៅក្នុងតំបន់ដីសម្បទានសង្គមកិច្ច ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ទទួលបានការយកចិត្តទុកដាក់ខ្ពស់លើការលើកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ ពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជារាជរដ្ឋាភិបាល។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា […]
ប្រទេសក្បែរខាងថៃ, មីយ៉ាន់ម៉ា បញ្ចប់សមយុទ្ធយោធាជើងទឹកជាមួយរុស្សុី មាននាវាមុជទឹក និងនាវាចម្បាំងទំនើបៗ
កងទ័ពជើងទឹករុស្ស៊ី និងមីយ៉ាន់ម៉ា កាលពីថ្ងៃទី១៨ ខែវិច្ឆិកាបានបិទបញ្ចប់សមយុទ្ធយោធាជើងទឹករួមគ្នាឈ្មោះ «Marumex-2025» នៅសមុទ្រ Andaman ប្រកបដោយជោគជ័យ។ ការចាប់ផ្តើមនៃសមយុទ្ធយោធានេះត្រូវបានធ្វើឡើងរយៈពេល ៦ថ្ងៃចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា។ ក្រសួងការពារជាតិរុស្ស៊ីបានចេញផ្សាយវីដេអូឃើញមាននាវាចម្បាំងជាច្រើនបានចូលរួមនៅក្នុងសមយុទ្ធនេះ ដោយមានការបាញ់កាំភ្លើងធំ ការបើកនាវាក្នុងទម្រង់ជិតគ្នា និងប្រតិបត្តិការបាញ់គ្រាប់ពិតរួមជាមួយនឹងប្រតិបត្តិការឧទ្ធម្ភាគចក្រ។ ក្នុងនោះ នាវាមុជទឹក Minye Theinkhathu របស់មីយ៉ាន់ម៉ា និងនាវាចម្បាំង Muttama ក៏បានចូលរួមដែរ។ បើតាមសារព័ត៌មាន […]
ប្រមុខរដ្ឋគ្រប់ប្រទេសធំៗនឹងចូលរួមក្រុមប្រឹក្សាសន្តិភាពតំបន់ហ្គាហ្សា ផ្តួចផ្តើមដោយ Trump
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ UN កាលពីថ្ងៃចន្ទបានបោះឆ្នោតអនុម័តសេចក្តីសម្រេចដែលព្រាងដោយសហរដ្ឋអាមេរិកគាំទ្រផែនការរបស់ប្រធានាធិបតី Donald Trump ក្នុងការបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សា និងផ្តល់សិទ្ធិឱ្យកងកម្លាំងរក្សាស្ថិរភាពអន្តរជាតិសម្រាប់ក្រុមប៉ាឡេស្ទីន។ នៅក្នុងសេចក្តីព្រាងនោះក៏បាននិយាយផងដែរថា រដ្ឋជាសមាជិកអាចចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាព ដែលនឹងត្រួតពិនិត្យការកសាងឡើងវិញ និងការស្តារសេដ្ឋកិច្ចឡើងវិញនៃទឹកដីដែលបែកបាក់។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយ។ ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអង្គារបាននិយាយថា ប្រមុខរដ្ឋមកពីគ្រប់ប្រទេសធំៗនឹងចូលរួមក្រុមប្រឹក្សាសន្តិភាពតំបន់ហ្គាហ្សា ដែលបានគ្រោងទុក គាំទ្រដោយដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលអនុញ្ញាតឱ្យកងកម្លាំងរក្សាស្ថិរភាពអន្តរជាតិ។ ជាមួយគ្នានេះរដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីនបាននិយាយដែរថា ការអនុម័តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ […]
Elon Musk ចូលរួមអាហារពេលល្ងាចដែលលោក Trump រៀបចំទទួលព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត
មហាសេដ្ឋី Elon Musk បានចូលរួមអាហារពេលល្ងាចជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump និងព្រះអង្គម្ចាស់ Saudi Crown Mohammed bin Salman រជ្ជទាយាទ និងជានាយករដ្ឋមន្រ្តីអារ៉ាប៊ីសាអូឌីត នៅសេតវិមានកាលពីថ្ងៃអង្គារ ដែលជាការបង្ហាញខ្លួនជាសាធារណៈរួមគ្នាលើកទីពីរចាប់តាំងពីជម្លោះសាធារណៈដ៏ភ្ញាក់ផ្អើលកាលពីដើមឆ្នាំនេះ។ ការចូលរួមរបស់ Musk អាចជាសញ្ញានៃការផ្សះផ្សានៅក្នុងទំនាក់ទំនងដ៏ច្របូកច្របល់រវាងក្រុមហ៊ុន Tesla និងប្រធានាធិបតីសហរដ្ឋអាមេរិក។ ក្រៅពីមហាសេដ្ឋីកំពូលលុយ Elon ក៏មានឃើញការចូលរួមរបស់តារាបាល់ទាត់ព័រទុយហ្គាល់ […]
នរណាបាញ់មុន AOT ឃើញជាក់ស្ដែងហើយ នៅខាងភាគីថៃផ្ទុះអាវុធ អំឡុងពេលចុះទៅពិនិត្យនៅឃុំថ្មដា
នៅខាងភាគីថៃផ្ទុះអាវុធ អំឡុងពេលក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចុះទៅពិនិត្យ និងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់នៅច្រកច១ ឃុំថ្មដា ហើយភ្លាមៗដើម្បីសុវត្ថិភាព ក្រុម AOT សម្រេចផ្អាកនិងដកថយត្រឡប់វិញ។ ក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង១១:០៨នាទីព្រឹក ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានចុះទៅពិនិត្យនិងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់នៅច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នៅអំឡុងពេលចុះពិនិត្យនោះ មានការផ្ទុះអាវុធនៅខាងភាគីថៃ។ បើតាមក្រសួងការពារជាតិ […]
ការដ្ឋានកំពុងសម្រុក! ផ្លូវជាតិលេខ៧ ស្គន់-កំពង់ចាម សម្រេចលទ្ធផល ៧០ភាគរយហើយ អាចបញ្ចប់នៅអំឡុងឆ្នាំ២០២៦ខាងមុខ
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ជាបួនគន្លង ចាប់ពីទីប្រជុំជនស្គន់ រហូតដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម កំពុងលេចចេញវឌ្ឍនភាពយ៉ាងឆាប់រហ័ស ដោយបច្ចុប្បន្នការដ្ឋានកំពុងសម្រុក បន្ទាប់ពីភ្លៀងបានថមថយ។ គិតត្រឹមពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៥នេះ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ជាបួនគន្លង(ស្គន់-កំពង់ចាម)ប្រវែង៤៥,៥០៤ គីឡូម៉ែត្រ (PK000+000 – PK45+502.84)ចាប់ផ្តើមពីស្រុកជើងព្រៃ ខេត្តកំពង់ចាម រហូតដល់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម សម្រេចលទ្ធផលជារួម៧០%ហើយ។ ផ្អែកលើល្បឿននៃសកម្មភាពការដ្ឋាន គម្រោងនេះអាចបញ្ចប់នៅអំឡុងឆ្នាំ២០២៦ខាងមុខ ដែលមានន័យថា លឿនជាងផែនការក្នុងគម្រោង។ […]

