អ្នកជំនាញ៖ ការចងក្រងឯកសារទាំងមុន និងក្រោយជួសជុល ដើម្បីធានាថា សម្បត្តិបេតិកភណ្ឌត្រូវបានថែរក្សានូវតម្លៃដើមយ៉ាងពិតប្រាកដ

ការអភិរក្ស គឺជាសកម្មភាពនៃការថែរក្សា ការពារ គ្រប់គ្រង និងស្តារឡើងវិញនូវមរតកបុរាណដើម្បីរក្សាទុកកុំឱ្យបាត់បង់ ការបំផ្លាញ ឬរឹចរិលដោយប្រការផ្សេងៗ។ គោលដៅនៃការអភិរក្ស គឺធានាការប្រើប្រាស់កេរមរតកដូនតាប្រកបដោយនិរន្តរភាព ដើម្បីបំពេញតម្រូវការមនុស្សបច្ចុប្បន្ន និងអ្នកជំនាន់ក្រោយ។ ឧទាហរណ៍ ការអភិរក្សសំណង់ប្រវត្តិសាស្ត្រ គឺថែរក្សាមរតករូបី ដូចជាប្រាសាទ បារាយណ៍ ស្ពានថ្នល់បុរាណ និងអរូបី ដោយផ្តោតលើចំណេះដឹង ទំនៀមទម្លាប់ប្រពៃណី និងទំនាក់ទំនងជាដើម។ ដូច្នេះការចងក្រងឯកសារទាំងមុន និងក្រោយជួសជុលសំណង់ប្រាសាទបុរាណ គឺជាកត្តាដ៏សំខាន់នៅក្នុងផ្នែកនេះ។ លោក […]

ទីបំផុត! វត្ថុសិល្បៈខ្មែរដ៏មានតម្លៃ ត្រូវបានបរទេសសម្រេចប្រគល់ទាំងអស់មកកម្ពុជាវិញ ក្រោយរសាត់ចាកឆ្ងាយពីមាតុភូមិកំណើតអស់ច្រើនឆ្នាំ

បន្ទាប់ពីការចរចា អស់រយៈពេលជាច្រើនឆ្នាំ និងការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ក្នុងការស្វែងរក និងទាមទារសម្បត្តិវប្បធម៌ខ្មែរដែលបាន បាត់បង់ត្រឡប់មកកម្ពុជាវិញ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានឈានដល់កិច្ចព្រមព្រៀងជាមួយលោក István Zelnik ស្តីពីការប្រគល់វត្ថុសិល្បៈខ្មែរទាំងអស់ ដែលលោក Zelnik កំពុងកាន់កាប់ ជូនមកកម្ពុជាវិញ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥។ ក្រសួងវប្បធម៌ បានឲ្យដឹងថា លោក István Zelnik […]

អាជ្ញាធរផ្អាកចរាចរណ៍រថយន្តធុនធំគ្រប់ផ្លូវក្នុងក្រុងពោធិ៍សាត់ ខណៈទឹកស្ទឹងពោធិ៍សាត់ ​ស្ថិតក្នុងកម្រិតប្រកាសអាសន្ន

ដោយផ្អែកលើស្ថានភាពបច្ចុប្បន្នស្ទឹងពោធិ៍សាត់ មានកម្រិតកម្ពស់ទឹកខ្ពស់ និងមានការកើនឡើងជាបន្តបន្ទាប់ក្នុងកម្រិតប្រកាសអាសន្ន ជាហេតុធ្វើឱ្យបណ្តាផ្លូវមួយចំនួនក្នុងក្រុងត្រូវបានហូរច្រោះ និងបាក់ស្រុត នៅល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ រដ្ឋបាលក្រុងពោធិ៍សាត់ បានសម្រេចផ្អាកការធ្វើចរាចរណ៍របស់រថយន្តធុនធំគ្រប់ប្រភេទគ្រប់ផ្លូវ ជាបន្ទាន់ក្នុងក្រុងពោធិ៍សាត់។ បើតាម រដ្ឋបាលក្រុងពោធិ៍សាត់ ការផ្អាកនេះ គឺដើម្បីទប់ស្កាត់ការខូចខាតផ្លូវដែលកំពុងមានបញ្ហាកាន់តែខ្លាំង ជាពិសេសធានាសុវត្ថិភាព ទ្រព្យសម្បត្តិ បង្ការ និងជៀសវាងគ្រោះថ្នាក់ដែលកើតឡើងដោយយថាហេតុ ។

ផ្លែផ្កាវប្បធម៌សន្ទនា! អតិថិជនបុរី ឡេង ណាវ៉ាត្រា ៦អា មួយចំនួនបន្តអញ្ជើញមកទទួលដោះស្រាយប្រកបដោយស្នាមញញឹម

បន្ទាប់ពីបានដាក់ចេញយន្តការដោះស្រាយដែលកើតចេញពីការសន្ទនារវាងបុរី និងអតិថិជន សម្របសម្រួលរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ, អតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោង ៦អា មួយចំនួនបន្តអញ្ជើញមកទទួលយកដំណោះស្រាយប្រកបដោយស្នាមញញឹម ដែលវឌ្ឍននេះជាការបង្ហាញឲ្យឃើញពីផ្លែផ្កានៃវប្បធម៌សន្ទនា។ បណ្តាញសង្គមផ្លូវការរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបន្តផ្សព្វផ្សាយសកម្មភាពអតិថិជនអញ្ជើញមកពិភាក្សាជាមួយក្រុមការងារបុរីដើម្បីស្វែងរកដំណោះស្រាយដែលអាចទទួលយកបានទាំងអស់គ្នា។ ជាក់ស្តែងនៅថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកានេះ បណ្តាញសង្គមអ្នកឧកញ៉ាបានបង្ហាញរូបភាពភ្ជាប់ជាមួយខ្លឹមសារបញ្ជាក់ពីសកម្មភាពអតិថិជនមួយចំនួនអញ្ជើញមកស្វែងរកដំណោះស្រាយ និងបញ្ចប់ដោយស្នាមញញឹម និងឈ្នះឈ្នះទាំងអស់គ្នា ដោយបុរីប្រកាន់ជំហរឈរលើកគោលការណ៍ដោះស្រាយ មិនឲ្យអតិថិជនខាតបង់អត្ថប្រយោជន៍ឡើយ។ ជាមួយនឹងការសម្រេចបាននូវវឌ្ឍនភាពថ្មីៗក្នុងការដោះស្រាយជូនអតិថិជន, បុរី ឡេង […]

មិនអាចទប់អារម្មណ៍បានលោក គួច ខេវិន និយាយពីចរិតពិត អ៊ុន សិទ្ធា !

មរណភាពតារាសម្តែងវ័យ៤០ឆ្នាំ អ៊ុន សិទ្ធា បានធ្វើឱ្យសិល្បករសិល្បការិនីជាច្រើនស្លុតចិត្តស្លុតអារម្មណ៍ ដោយសារលោកចាកចេញដោយមិនបានលានរណាម្នាក់សោះ ។ ដោយមិនអាចទប់អារម្មណ៍បានលោក គួច ខេវិន ដែលធ្លាប់បណ្តុះបណ្តាលលោក អ៊ុន សិទ្ធា បានបង្ហាញនូវអារម្មណ៍សោកសៅ និងនិយាយពីចរិតពិតរបស់លោក អ៊ុន សិទ្ធា ទុកជាអនុស្សាវរីយ៍ ។ លោក អ៊ុន សិទ្ធា បានទទួលមរណភាពកាលពីថ្ងៃទី ១៩​ខែវិច្ឆិកា កន្លងមកនេះដោយជំងឺដំបៅក្រពះ ពោះវៀនធ្ងន់ធ្ងរ […]

ឯកឧត្តម ស សុខា៖ សោកនាដកម្មគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ធំ គឺជាការឈឺចាប់បំផុតមួយ និងជាការដាស់តឿនពីសារៈសំខាន់នៃការគោរពច្បាប់ចរាចរណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញក្តីក្តុកក្តួល និងតក់ស្លុតជាខ្លាំងចំពោះសោកនាដកម្ម នៃគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដោយរថយន្ដក្រុង ដឹកអ្នកដំណើរពេលយប់ ១គ្រឿង ផ្ទុកមនុស្ស ៣៧នាក់ បានក្រឡាប់ធ្លាក់ចូលក្នុងទឹក នៅចំណុចស្ពានអូរប្រសាទ ក្នុងភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលបណ្តាលឱ្យបងប្អូនប្រជាពលរដ្ឋយើង ស្លាប់ ១៣នាក់ និងរបួសធ្ងន់ស្រាលជាង ២០នាក់។ […]

អ្នកជំនាញ៖ យន្ដហោះចម្បាំង F-35 ត្រាំ នឹងលក់ឱ្យអារ៉ាប៊ីសាអូឌីត មានបច្ចេកវិទ្យាទាបជាងយន្ដហោះចម្បាំង F-35 ដែលអ៉ីស្រាអែលកំពុងប្រើ

យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃពុធបានដកស្រង់សម្តីក្រុមមន្ត្រីអាមេរិក និងអ្នកជំនាញយោធា បាននិយាយថា យន្ដហោះចម្បាំងបំបាំងកាយ F-35 ដែលប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសពីគម្រោងលក់ទៅឱ្យ អារ៉ាប៊ីសាអូឌីត គឺជាប្រភេទយន្ដហោះមានបច្ចេកវិទ្យាទាបជាងយន្ដហោះចម្បាំង F-35 ដែលអ៉ីស្រាអែលកំពុងប្រើ។ គួរឲ្យដឹងថា ដើម្បីជាកិច្ចស្វាគមន៍ដំណើរទស្សនកិច្ចរបស់ព្រះអង្គម្ចាស់ មហាំម៉ាត់ ប៊ីនសាល់ម៉ាន រជ្ជទាយាទរបស់អារ៉ាប៊ីសាអូឌីត មកកាន់សេតវិមានក្នុងសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ត្រាំ បានប្រកាសពីគម្រោងលក់យន្ដហោះចម្បាំង […]

សម្តចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លើកទឹកចិត្តដល់ស្ត្រីរងគ្រោះដោយអំពើរំលោភបំពានផ្លូវភេទពីក្រុមទាហានថៃ ឱ្យមានស្មារតីរឹងមាំ និងខិតខំថែរក្សាសុខភាពឆាប់ជាសះស្បើយឡើងវិញ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចាត់ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកផ្លែឈើមួយកន្ទ្រក សម្ភារៈនិងថវិកាមួយចំនួនជូនយុវនារីជាពលករចំណាកស្រុករងគ្រោះដោយអំពើរំលោភបំពានផ្លូវភេទយ៉ាងធ្ងន់ធ្ងរពេលកំពុងធ្វើដំណើរបម្រុងនឹងឆ្លងដែនមកកាន់ប្រទេសកំណើតវិញ ស្ថិតនៅតំបន់ព្រំដែនជាប់ ស្រុកកំរៀង ខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា ដែលបច្ចុប្បន្នត្រូវបានជួយសង្គ្រោះ  និងសម្រាកព្យាបាលនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់មែត។ ក្នុងឱកាសនៃការចុះសួរសុខទុក្ខនេះ លោកជំទាវអគ្គេលេខាធិការ […]

ដើម្បីបញ្ចប់សង្រ្គាមក្រោមផែនការសន្តិភាពថ្មី ត្រាំ តម្រូវឲ្យអ៊ុយក្រែនប្រគល់ ទឹកដី ខ្លះទៅ រុស្ស៊ី

សហរដ្ឋអាមេរិក មានផែនការសន្តិភាពថ្មីមួយដើម្បីបញ្ចប់សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ដែលនឹងតម្រូវឱ្យទីក្រុងកៀវបោះបង់ចោលទឹកដី និងអាវុធមួយចំនួន ហើយបញ្ជូនសញ្ញាទៅកាន់ប្រធានាធិបតីអ៊ុយ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ត្រូវតែទទួលយកផែនការថ្មីនេះ។  យោងតាមការចេញផ្សាយដោយសារព័ត៌មាន Financial Times កាលពីថ្ងៃពុធ ទី១៩ ខែវិច្ឆិកា បានឱ្យដឹងថា ផែនការសន្តិភាព ២៨ចំណុចត្រូវបានលើកឡើងដោយបេសកជនពិសេសអាមេរិក លោក Steve Witkoff នៅក្នុងជំនួបជាមួយលោក Rustem Umerov ដែលជាលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិ […]

កម្ពុជា-ចិន បើកពិព័រណ៍មិនអចិន្ត្រៃយ៍ «ចំណងប្រវត្តិសាស្ត្រ៖ ទំនាក់ទំនងខ្មែរចិនតាមរយៈវប្បធម៌និងសិល្បៈ» នៅ សារមន្ទីរ ជាតិ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថានទូតចិនប្រចាំនៅកម្ពុជា បានបើកកម្មវិធី តាំងពិព័រណ៍មិនអចិន្ត្រៃយ៍ «ចំណងប្រវត្តិសាស្ត្រ៖ ទំនាក់ទំនងខ្មែរចិនតាមរយៈវប្បធម៌និងសិល្បៈ» នៅ សារមន្ទីរ ជាតិកម្ពុជាដែលប្រារព្ធធ្វើឡើងនៅសារមន្ទីរជាតិកម្ពុជា ។ ពិធីបើកពិព័ណ៌នេះធ្វើឡើងកាលនារសៀល ថ្ងៃពុធ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមវត្តមានលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយលោក វ៉ាង វិនពីង ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា […]