ក្រុមការងារអភិរក្ស និងជួសជុលប្រាសាទភ្នំក្រោម បានបញ្ចប់ការងារទាំងស្រុងនូវការជួសជុលប្រាសាទ ឥដ្ឋ ជ្រុងអាគ្នេយ៍ ដែលជាផ្នែកមួយនៃការងារថែរក្សាមរតកបតិកភណ្ឌ សម្រាប់មនុស្សជំនាន់ក្រោយ។ លោកមឿន ចន្រ្ទាថា បុគ្គលិកបច្ចេកទេស នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា គម្រោងជួសជុលប្រាសាទឥដ្ឋជ្រុងអាគ្នេយ៍ ចាប់ផ្តើមពីខែឧសភា និងបញ្ចប់ទាំងស្រុងនៅពាក់កណ្ដាលខែ វិច្ឆិកា ឆ្នាំ២០២៥នេះ។ លោកពន្យល់ថា ប្រាសាទនេះខូចខាត និងទ្រុឌទ្រោមខ្លាំងនៅផ្នែកដំបូលដែលមានស្នាមប្រេះ និងហែកចេញពីគ្នា។ ការណ៍នេះធ្វើឱ្យមានទឹកហូរច្រោះ ពេលមានភ្លៀងធ្លាក់ម្តងៗ។ […]
Archives
«ប្រាសាទតាព្រហ្ម» ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទស្សនារាប់រយនាក់ក្នុងមួយថ្ងៃៗ
ក្នុងចំណោមប្រាសាទបុរាណ ដែលស្ថិតនៅក្នុងតំបន់អង្គរ ប្រាសាទតាព្រហ្ម គឺជាបុរាណដ្ឋាន ដ៏ទាក់ភ្នែកទេសចរយ៉ាងខ្លាំង បន្ទាប់ពីប្រាសាទអង្គរវត្ត។ ប្រាសាទនេះ មានទីតាំងស្ថិតនៅខាងកើត ខ្លោងទ្វារជ័យ ក្រុងអង្គរធំ ដែលមានចំងាយប្រមាណ៣គីឡូម៉ែត្រ ប្រាសាទតាព្រហ្ម កសាងឡើងអំពីថ្មភក់ និងថ្មបាយក្រៀម នៅលើដីរាបស្មើ ប្រមាណជាង៧៣ហិកតា។ លោកស្រី នេត ស៊ីមន អ្នកបុរាណវិទូ និងជាមន្ត្រីបច្ចេកទេស នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា របស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា […]
ក្រោយភ្លៀងមេឃស្រឡះ! អតិថិជនបុរី ឡេង ណាវ៉ាត្រា ៦អា មួយចំនួនបន្តអញ្ជើញមកទទួលដោះស្រាយ!
បងប្អូនបន្ទាប់ពីបានដាក់ចេញយន្តការដោះស្រាយជាកញ្ចប់មក អតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោង ៦អា មួយចំនួនបានបន្តអញ្ជើញមកទទួលយកដំណោះស្រាយប្រកបដោយស្នាមញញឹម ដែលនេះជាការបង្ហាញឲ្យឃើញថា ក្រោយភ្លៀងមេឃស្រឡះពិតមែន។ តាមរយៈបណ្តាញសង្គមផ្លូវការរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបន្តផ្សព្វផ្សាយសកម្មភាពអតិថិជនអញ្ជើញមកពិភាក្សាជាមួយក្រុមការងារបុរីស្វែងរកដំណោះស្រាយដែលអាចទទួលយកបានទាំងអស់។ ជាក់ស្តែងនៅថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ផេកអ្នកឧកញ៉ាបានបង្ហាញភ្ជាប់ជាមួយខ្លឹមសារបញ្ជាក់ពីសកម្មភាពអតិថិជនមួយចំនួនបន្តមកពិភាក្សាស្វែងរកដំណោះស្រាយ និងបញ្ចប់ដោយស្នាមញញឹម និងឈ្នះឈ្នះទាំងអស់គ្នា ដោយបុរីប្រកាន់ជំហរឈរលើកគោលការណ៍ដោះស្រាយ មិនឲ្យអតិថិជនខាតបង់អត្ថប្រយោជន៍ឡើយ។ ជាមួយនឹងការសម្រេចបាននូវវឌ្ឍនភាពថ្មីៗក្នុងការដោះស្រាយជូនអតិថិជន បុរី ឡេង ណាវ៉ាត្រា […]
ឯកអគ្គរដ្ឋទូតអូទ្រីសចប់អាណត្តិ ប្រាប់សម្តេចតេជោ ហ៊ុន សែន ពីគម្រោងរបស់អ្នកវិនិយោគរបស់អូទ្រីសមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា ក្នុងខែក្រោយនេះ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអូទ្រីស ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា. យោងតាម ឯកឧត្តម ជា ធីរិទ្ធអ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែនបានសម្ដែងនូវក្តីរីករាយ […]
លោក ត្រាំ ប្រកាសលក់យន្ដហោះចម្បាំងបំបាំងកាយ F-35 ទៅឱ្យអារ៉ាប៊ីសាអូឌីត
មួយថ្ងៃមុនដំណើរទស្សនកិច្ចរបស់ព្រះអង្គម្ចាស់រជ្ជទាយាទ មហាំម៉ាត់ ប៊ីន សាល់ម៉ាន មកកាន់សេតវិមាន សហរដ្ឋអាមេរិកបានប្រកាសថាខ្លួននឹងលក់យន្ដហោះចម្បាំងបំបាំងកាយ F-35 ទៅឱ្យប្រទេសអារ៉ាប៊ីសាអូឌីត។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ បាននិយាយថា «យើងនឹងលក់យន្ដហោះចម្បាំង F-35 ទៅឲ្យអារ៉ាប៊ីសាអូឌីត ដែលជាសម្ព័ន្ធមិត្តមួយដ៏អស្ចារ្យរបស់យើង»។ ប្រទេសអារ៉ាប៊ីសាអូឌីត បានតាមទិញយន្ដហោះចម្បាំង F-35 ពីមហាអំណាចអាមេរិកជាយូរណាស់មកហើយ ខណៈបច្ចុប្បន្ននៅមជ្ឈិមបូព៌ាមានតែអ៉ីស្រាអែលមួយគត់ដែលមានយន្ដហោះចម្បាំង ដ៏ទំនើបប្រភេទនេះប្រើ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AFP […]
ប្រមុខការពារជាតិថៃ ប្រកាសនឹងមិនដោះលែងកងទ័ពកម្ពុជាទាំង ១៨រូប ត្រឡប់មកវិញជាដាច់ខាត
រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានប្រកាសជាថ្មីថា រដ្ឋាភិបាលរបស់លោកអនុទីននឹងមិនដោះលែងវីរកងទ័ពកម្ពុជាទាំង ១៨រូបដែលចាប់ឃុំខ្លួនដោយខុសច្បាប់ក្រោយបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៨ ខែកក្កដាកន្លងទៅនោះទេ និងថាលែងខ្វល់ខ្វាយជាមួយនឹងកម្ពុជាបន្តទៀត។ ប្រាប់អ្នកសារព័ត៌មានពីវិមានរដ្ឋាភិបាលថៃទាំងមិនសប្បាយចិត្តនៅវេលាព្រឹកថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកានេះ ដែលត្រូវបានទីភ្នាក់ងារ THAI NEWS AGENCY ចេញផ្សាយ លោក Natthaphon Narkphanit រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានបញ្ជាក់ថា លោកនឹងមិនដោះលែង កងទ័ពកម្ពុជាទាំង ១៨រូប ត្រឡប់មកវិញជាដាច់ខាត ដោយសារនេះគឺជាច្បាប់ និងគោលការណ៍របស់ថៃ […]
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ថ្កោលទោសយោធាថៃប្រព្រឹត្តអំពើព្រៃផ្សៃឃោរឃៅ និងអមនុស្សធម៌ បន្តបន្ទាប់មកលើពលរដ្ឋកម្ពុជា
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី១៨ ខែវិច្ឆិកានេះបានប្រកាសថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអំពើជាបន្តបន្ទាប់របស់យោធាថៃ មកលើប្រជាពលរដ្ឋកម្ពុជា ដែលមានលក្ខណៈព្រៃផ្សៃ ឃោរឃៅ និងអមនុស្សធម៌ ព្រមទាំងផ្ទុយទាំងស្រុងនឹងច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ។ តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចាត់ទុកអំពើទាំងនោះបានចាប់ផ្តើមពីការរើសអើង ការគំរាមកំហែង និងការបង្កអំពើហិង្សាក្រោមរូបភាពផ្សេងៗចំពោះពលករកម្ពុជា ដែលកំពុងធ្វើការក្នុងប្រទេសថៃ។ បន្ទាប់មក មានការប្រើប្រាស់បន្លាលួសព័ទ្ធយកផ្ទះ ដី និងស្រែចម្ការប្រជាពលរដ្ឋកម្ពុជា និងការប្រើឧបករណ៍បំពងសំឡេងដែលមានលក្ខណៈជាការធ្វើទុក្ខបុកម្នេញ ដែលនាំឱ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តពលរដ្ឋស៊ីវិលកម្ពុជា ជាពិសេសទៅលើស្ត្រី កុមារ ជនមានពិការភាព […]
មេធាវីជើងចាស់មួយរូបទម្លាយថា រឿងទាហានសៀមចាប់រំលោភស្រ្តីខ្មែរ វាគឺជាវប្បធម៌របស់ពួកសៀមទៅហើយ!
មេធាវី សុខ សំអឿន ប្រធានក្រុមអ្នកច្បាប់ និងទីប្រឹក្សាអមរិន្ទ បានបញ្ចេញទស្សនៈថា «រឿងទាហានសៀមចាប់រំលោភស្រ្តីខ្មែរ វាគឺជាវប្បធម៌របស់ពួកសៀមទៅហើយ»។ លោកមេធាវីបានលើកឡើងថា សម័យដើម កាលបើស្រីការមិនទាន់បានប៉ុន្មានក៏ត្រូវប្តីលែង ឬ ក៏ជ្រុលខ្លួនជាមួយប្រុសណាហើយគេបោះបង់ចោល ចាស់ៗច្រើនប្រើពាក្យថា ចាត់ទុកដូចជាសៀមចាប់ទៅចុះ (បានន័យថាត្រូវសៀមចាប់រំលោភ)! បានសេចក្តីថា នាសម័យដើមក៏មានរឿងដែលសៀមចាប់រំលោភខ្មែរបែបនេះជារឿយៗដែរ។ មេធាវីជើងចាស់រូបនេះ បន្តថា «ហើយកាលពីសម័យពី ១៩៧៩ ដល់ ១៩៩៣ ដែលមានជនភៀសខ្លួនខ្មែរលបចូលដីថៃ […]
ឃាត់ខ្លួនជនជាតិវៀតណាម ៣០នាក់ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធអនឡាញនៅក្រុងបាវិត
កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ មានជនសង្ស័យចំនួន ៣០នាក់ជាជនជាតិវៀតណាម ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះធ្វើការឃាត់ខ្លួនក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ ទីតាំងពីរកន្លែង ស្ថិតនៅផ្ទះល្វែងលេខ F23 ក្នុងបុរី លី ចូវ និងទីតាំងកាស៊ីណូ ហេងៗ ២ស្ថិតនៅសង្កាត់-ក្រុងបាវិត ខេត្តស្វាយរៀង ក្រោមការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ បើតាមលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងប្រតបត្តិការនេះ សមត្ថកិច្ចបានដកហូតសម្ភារជាវត្ថុតាង រួមមាន៖ កុំព្យូទ័រលើតុ […]
វ័យ២១ឆ្នាំ អាង សុជាតា ត្រូវម្តាយហាមឃាត់ !
ចូលវ័យ២១ឆ្នាំតារាសម្តែង អាង សុជាតា ហៅ ឈូឈូ កាន់តែធំពេញវ័យកាន់តែស្រស់ស្អាត ម្តាយរបស់នាងក៏មិនបានបណ្តោយនាងទៅណាមកណា ឬធ្វើអ្វីមួយដោយម្នាក់ឯងដែរដូចមុនដែរ ប្រសិនបើនាងចង់ធ្វើអ្វីមួយត្រូវឆ្លងកាត់ម្តាយជាមុនសិន ។ អាង សុជាតា ជាតារាសម្តែងស្រីវ័យក្មេងដ៏មានទេពកោសល្យ កន្លងមកនាងធ្លាប់លេចមុខនៅក្នុងភាពយន្តភាគនិងរឿងដុំជាច្រើន ប៉ុន្តែមួយរយៈពេលចុងក្រោយនេះពុំឃើញវត្តមាននាងនៅក្នុងរឿងភាគឬរឿងដុំណាមួយឡើយ ភាគច្រើននាងថតតែផលិតផលនិងថតស្ពតប៉ុណ្ណោះ ។ ជួបជាមួយ អាង សុជាតា កាលពីពេលថ្មីៗនេះនាងបានទទួល ស្គាល់ផងដែរថា ការងារសិល្បៈមួយរយៈពេលនេះស្ងាត់បន្តិច នាងពុំទាន់មានស្នាដៃថ្មីបង្ហាញទស្សនិកទេ ។ ចូលវ័យ២១ឆ្នាំនេះ […]

