យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី បានវាយប្រហារអគារផ្ទះល្វែងក្នុងទីក្រុងធំទីពីររបស់អ៊ុយក្រែន គឺទីក្រុង Kharkov ដោយបង្កឲ្យមានអគ្គិភ័យ និងរបួសមនុស្ស ១៧នាក់ ក្នុងនោះមានកុមារពីរនាក់។ នេះបើយោងតាមអភិបាលតំបន់ លោក អូឡេស ស៊ីនៃហ៊ូបូវ (Oleh Syniehubov) បានបញ្ជាក់នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនានេះ។ អគារផ្ទះល្វែងចំនួនប្រាំពីរត្រូវបានខូចខាតនៅក្នុងការវាយប្រហារនៅម៉ោង១ព្រឹក។ ដោយយន្តហោះគ្មានមនុស្សបើកមួយបានបុកអគារផ្ទះល្វែងមួយនៅជាន់ទី១៧ និងមួយទៀតនៅជាន់ទីពីរ។រូបថតមួយសន្លឹកដែលបានបង្ហោះលើបណ្តាញបង្ហាញថាអភិបាលក្រុងកំពុងសម្លឹងមើលអាផាតមិនមួយដែលមានសភាពទ្រុឌទ្រោម បន្ទាប់ពីលោកនិយាយថាយន្តហោះគ្មានមនុស្សបើកបានទម្លុះជញ្ជាំង។ជម្រាបដែរថា ទីក្រុង Kharkiv ដែលស្ថិតនៅចម្ងាយ ៣០គីឡូម៉ែត្រ […]
Archives
លោក ពូទីន៖ រុស្ស៊ីត្រូវតែឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ុយក្រែន
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថាលោកនឹងត្រូវឆ្លើយតបចំពោះការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន លើកងនាវាទម្លាក់គ្រាប់បែក ដែលមានសមត្ថភាពនុយក្លេអ៊ែររបស់រុស្ស៊ី ទន្ទឹមនឹងនោះក៏បានពណ៌នាកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែនថា «មានប្រយោជន៍»។ នេះបើយោងតាមការផ្សាយចេញទីភ្នាក់ងាររ៉យទ័រនៅថ្ងៃទី៥ ខែមិថុនានេះ។ សង្គ្រាមក្នុងប្រទេសអ៊ុយក្រែនកាន់តែតានតឹងឡើង បន្ទាប់ពីមានជម្លោះ និងការគំរាមកំហែងជិតបួនខែមកលើទីក្រុងមូស្គូ និងទីក្រុងគៀវពីលោក ត្រាំ ដែលចង់បានសន្តិភាពបន្ទាប់ពីជម្លោះដ៏សាហាវបំផុតនៅអឺរ៉ុបអស់រយៈពេលជាង ៣ ឆ្នាំចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។ បន្ទាប់ពីអ៊ុយក្រែនទម្លាក់គ្រាប់បែកលើស្ពាន និងវាយប្រហារកងនាវាផ្ទុកយន្តហោះទម្លាក់គ្រាប់របស់រុស្ស៊ី […]
តើនរណានឹងដឹកនាំតំបន់កងទ័ពទី២ បន្ទាប់ពីឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ចូលនិវត្តន៍?
តើអ្នកណានឹងបន្តតំណែងឧត្តមសេនីយឯក ប៊ុនស៊ីន ផាដខ្លាង (Boonsin Padklang) ជាមេបញ្ជាការតំបន់កងទ័ពទីពីររបស់ប្រទេសថៃ បន្ទាប់ពីមានការបញ្ជាក់ពីរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ផូមថាម វីឆាយ៉ាឆៃ (Phumtham Wechayachai) ថាមេភូមិភាគនឹងត្រូវចូលនិវត្តន៍នៅចុងខែកញ្ញា។ នេះបើយោងតាមការចេញផ្សាយពីអង្គភាព The Nationsនៅថ្ងៃទី៥ ខែមិថុនានេះ។ ការចូលនិវត្តន៍របស់លោក ប៊ុនស៊ីន ត្រូវបានបញ្ជាក់ចំពេលមានការរំពឹងទុកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ផូមថាម ត្រូវបានបង្ខំឱ្យបញ្ជាក់ពីការចូលនិវត្តន៍តាមកាលវិភាគរបស់លោក ប៊ុនស៊ីន […]
ជំហានថ្មីក្នុងការឈានជើងទៅឆាកអន្តរជាតិរបស់ ព្រះនាងតូច ជេនណា ក្រោយទទួលបានពានរង្វាន់ក្នុងព្រឹត្តិការណ៍ HOFS Awards 2025 នៅ សឹង្ហបុរី !
ក្រោយទទួលបានពានរង្វាន់ Role Model Inspiration Hall of Fame ក្នុងព្រឹត្តិការណ៍ HOFS Awards 2025 ព្រះនាងតូច ជេនណា បានពោលពាក្យថា នេះជាជំហានថ្មីរបស់ព្រះនាងក្នុងការឈានជើងទៅឆាកអន្តរជាតិ ។ កន្លងមកទស្សនិកជនឃើញ ព្រះនាងតូច ជេនណា ភាគច្រើនចូលរួមតែក្នុងព្រឹត្តិការណ៍ធំៗនៅប្រទេស ចិន ប៉ុណ្ណោះទាំងការងារសប្បុរសធម៌ និងការប្រគំតន្រ្តីនានា ដោយឡែកថ្មីៗនេះ ព្រះនាងតូច ជេនណា មានឱកាស និងបានទទួលពានរង្វាន់រួមជាមួយតារាល្បីឈ្មោះ កញ្ញា […]
កម្ពុជាមិននៅស្ងៀម! ជម្លោះព្រំដែនត្រូវតែសម្រេចដោយច្បាប់អន្តរជាតិ
រាជរដ្ឋាភិបាលកម្ពុជាបានឱ្យលើកឡើងថា ករណីទាហានថៃឈ្លានពាន និងលបលួចបាញ់សម្លាប់ទាហានខ្មែរ នៅតំបន់មុំបី ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ គឺជាការវិវត្តមួយចំនួនដ៏គួរឱ្យបារម្ភនៃយន្តការដោះស្រាយវិវាទបច្ចុប្បន្ន ជាពិសេសនៅក្នុងការដោះស្រាយចំណុចជម្លោះដ៏យូរលង់នៅតាមព្រំដែនរួម។ យ៉ាងណា ដោយមើលឃើញពីបញ្ហានេះ និងដើម្បីដោះស្រាយបញ្ហាព្រំដែន ប្រកបទៅដោយយុត្តិធម៌ មិនលម្អៀង និងយូរអង្វែង នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជា បានបញ្ជូន វិវាទនៅតំបន់ដែលមានភាពរសើបចំនួនបួន គឺ តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតា មាន់តូច […]
នាយករដ្ឋមន្រ្តីថៃ៖ យើងត្រៀមខ្លួនដើម្បីធានាសុវត្ថិភាពរបស់ពលរដ្ឋថៃទាំងអស់ ប្រសិនបើមានការប៉ះទង្គិច
នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថុងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ថាប្រទេសថៃបានត្រៀមខ្លួនរួចជាស្រេចប្រសិនបើមានការប៉ះទង្គិចជាមួយកងទ័ពកម្ពុជានៅតាមព្រំដែន។ នេះបើយោងតាមការផ្សាយចេញពីអង្គភាពបាំងកកផុសនៅថ្ងៃទី៤ ខែមិថុនានេះ។ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅវិមានរដ្ឋាភិបាល លោកស្រី ផែថុងថាន បានលើកឡើងថា «យើងត្រៀមខ្លួនដើម្បីធានាសុវត្ថិភាពរបស់ពលរដ្ឋថៃទាំងអស់ ប្រសិនបើមានការប៉ះទង្គិច។ យ៉ាងណាម៉ិញ លោកស្រីបានទទួលស្គាល់ថាមានទំនាក់ទំនងជិតស្និទ្ធជាមួយសមភាគីកម្ពុជា។ ប៉ុន្តែនៅក្នុងការប្រយុទ្ធគ្នាប្រសិនបើមិត្តម្នាក់ទាមទារផ្ទះរបស់ខ្លួនគ្មានអ្នកណាម្នាក់យល់ព្រមផ្តល់វានោះទេ។ ជាមួយគ្នានេះ លោកស្រីបានទទូចឱ្យប្រជាជនថៃគួរតែរួបរួមគ្នាលើបញ្ហានេះ ជាជាងការរិះគន់ ពីព្រោះរដ្ឋាភិបាលត្រូវការការគាំទ្រពីប្រជាជនថៃទាំងអស់ក្នុងការដោះស្រាយបញ្ហារបស់ខ្លួន។ ទោះបីជាយ៉ាងណាក៏ដោយ លោក ផូមថាម […]
បញ្ហាជម្លោះព្រំដែន! កម្ពុជានៅតែសម្រេចបញ្ជូនទៅតុលាការ ICJ ទោះបីជាឯកភាពធ្វើម្ចាស់ផ្ទះកិច្ចប្រជុំ គណៈកម្មការចម្រុះ JBC
ទោះបីជាកម្ពុជាបានឯកភាពធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះ(JBC) កម្ពុជា-ថៃ នាថ្ងៃទី១៤ ខែមិថុនាក៏ដោយ ប៉ុន្តែគោលជំហរដ៏មុឺងម៉ាត់របស់រាជរដ្ឋាភិបាលក្នុងការដំណោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ដែលបានសម្រេចបញ្ជូនបញ្ហាជម្លោះព្រំដែនទៅតុលាការ យុត្តិធម៌អន្តរជាតិនៅតែដដែល។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ពិេសសមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធស្ថានភាពបញ្ហាព្រំដែនជាមួយប្រទេសថៃកាលពីយប់មិញនេះ។ ក្នុងសេចក្តីថ្លែងការណ៍ដដែលបានឱ្យដឹងថា គោលជំហរមិនងាករេរបស់កម្ពុជាក្នុងការបញ្ជូនបញ្ហាតំបន់មុំ៣ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅកាន់តុលាការ ICJ គ្មានអ្វីប្រួលប្រែឡើយ ហើយសង្ឃឹមថាភាគីថៃ នឹងសហការជាមួុយកម្ពុជាក្នុងការនាំយកសំណុំរឿងនេះទៅតុលាការអន្តរជាតិ។ ដោយឡែក បញ្ហានៃតំបន់ទាំង បួននេះ នឹងមិនត្រូវដាក់ចូលក្នុងរបៀបវារ:នៃកិច្ចប្រជុំ គណៈកម្មការចម្រុះ JBC […]
ចំណុចខ្លាំងដែលនាដការីរបាំបុរាណ កូនអាន ចូលប្រកួត Miss Universe Cambodia ប្រជុំដោយបេក្ខភាពខ្លាំងៗ និងបោះបង់កម្មវិធីធំមួយ !
នាដការីរបាំបុរាណ សុខគា គឹមលាង ហៅ កូនអាន សុខចិត្តបោះបង់ការចេញទៅប្រកួតក្នុងកម្មវិធី Universal Woman Cambodia នៅប្រទេស ឥណ្ឌា ដើម្បីចូលរួមប្រកួត Miss Universe Cambodia 2025 វិញ ដោយប្រជុំទៅដោយបេក្ខភាពជើងខ្លាំងៗជាច្រើនរូប ។ ជុំវិញនៃការបោះបង់ឬផ្អាកមិនចូលរួមប្រកួតនៅក្នុងកម្មវិធី Universal Woman នៅប្រទេស ឥណ្ឌា ដោយសារតែ កូនអាន ជាប់ភារៈកិច្ចនៅក្នុងអំឡុងខែសីហា បន្ទាប់ពីខាងអន្តរជាតិគេលើកពេលវេលានៃការប្រកួត ។ ដោយមិនទុកខ្លួននៅទំនេរស្រាប់តែថ្មីៗនេះ […]
ឯកឧត្តម ប៉ែន បូណា៖ ព័ត៌មានពិតស្តីពីជំហរម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលចំពោះបូរណភាពទឹកដីបង្កើតបានជាខឿនការពារជាតិដ៏រឹងមាំ
«ប្រជាពលរដ្ឋខ្មែរមានមោទនភាពនិងចូលរួមយ៉ាងសស្រាក់សស្រាំជាមួយរាជរដ្ឋាភិបាល និងជាមួយកងទ័ពដោយបង្កើតបានជាខឿនការពារជាតិយ៉ាងរឹងមាំបន្ទាប់ពីពួកគេយល់ច្បាស់អំពីគោលជំហរដ៏ម៉ឺងម៉ាត់និងចំណាត់ការដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី»។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក្នុងឱកាសអញ្ជើញជាគណៈអធិបតី និងជាវាគ្មិននៅក្នុងសិក្ខាសាលាតម្រង់ទិសស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» នៅសាលាខេត្តប៉ៃលិន នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥។ អ្នកនាំពាក្យរាជរដ្ឋាភិបាលលើកយកករណីនេះជាឧទាហរណ៍ដើម្បីបង្ហាញដល់មន្ត្រីអ្នកនាំពាក្យនិងមន្ត្រីអាជ្ញាធរពាក់ព័ន្ធ ស្តីពីសារសំខាន់នៃការផ្តល់ព័ត៌មានពិតពីរាជរដ្ឋាភិបាលជូនដល់ប្រជាពលរដ្ឋ។ បើតាមឯកឧត្តម ប៉ែន បូណា រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត […]
កម្ពុជា និងវៀតណាម ឯកភាពគ្នាបន្តជំរុញកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យការពារជាតិ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេ នី យ៍ ង្វៀន តឹនគឿង (Nguyen Tan Cuong) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប ឯកឧត្តមអនុរដ្ឋមន្ត្រី បានអបអរសាទរចំពោះការសម្រេចបាននូវសមិទ្ធផលយ៉ាងច្រេីនរបស់កម្ពុជា […]