នៅពីក្រោយការវិលត្រឡប់មកកាន់វិស័យសម្តែងរបស់ នៅ សុនីតា ក្រោយផ្អាកសិល្បៈជាង ១០ ឆ្នាំ ! 

មហាជនជាច្រើនមានការភ្ញាក់ផ្អើលនៅពេលដែលឃើញតារាសម្តែង នៅ សុនីតា វិលត្រឡប់មកឆាកសម្តែងឡើងវិញបន្ទាប់ពីបាត់មុខពីវិស័យនេះអស់ពេលជាង១០ឆ្នាំ ។  តារាសម្តែង នៅ សុនីតា បានបោះបង់អាជីពសម្តែងអស់ពេលជាង១០ឆ្នាំមកហើយ បន្ទាប់ពីមានគ្រួសារ និងមានកូន ដោយឡែកថ្មីៗនេះនាងស្រាប់តែលេចមុខនៅក្នុងរឿង « អំពើអ្នកជិតខាង » របស់ផលិតកម្ម LD ទៅវិញ ។ ជុំវិញនៃការវិលត្រឡប់របស់តារាសម្តែង នៅ សុនីតា ត្រូវមហាជនជាច្រើនមានការងឿងឆ្ងល់គ្រប់ៗគ្នា ពីព្រោះនាងបានសាងគ្រួសារមានកូនចៅ និងមានទ្រព្យសម្បត្តិមុខមាត់រស់នៅសុខស្រួលទៅហើយ ចុះម្តេចឡើយក៏វិលត្រឡប់មកសន្សំប្រាក់កាក់ល្អិតនេះទៅវិញ ?  ជុំវិញនៃការវិលត្រឡប់មកកាន់ឆាកសម្តែងរបស់តារាសម្តែង […]

សម្តេចតេជោ ហ៊ុន សែន បរិច្ចាគដីជាង ១០លានដុល្លារ សម្រាប់សាងសង់អន្តេវាសិកដ្ឋាននិស្សិតស្រីក្រីក្រមកបន្តការសិក្សានៅរាជធានីភ្នំពេញ

នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាបានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិដើម្បីស្ត្រី ដោយសម្រេចចិត្តដ៏មានតម្លៃក្នុងនាមជាមេគ្រួសារ ដើម្បីកសាងអន្តេវាសិកដ្ឋានសម្រាប់និស្សិតជាស្ត្រីក្រីក្រមកពីបណ្តាខេត្តមកបន្តការសិក្សានៅរាជធានីភ្នំពេញ។ នៅលើបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែនបានឱ្យដឹងថា៖ « បន្ទាប់ពីការពិភាក្សាជាមួយភរិយា និងកូនស្រី សម្តេចបានសម្រេចយកដី ២ហិកតា ដែលទិញតម្លៃជាង១០លានដុល្លារ សម្រាប់សាងសង់ស្ថានីយទូរទស្សន៍បាយ័ននៅជ្រោយចង្វារប្រគល់ជូនទៅក្រសួងកិច្ចការនារី ដើម្បីសាងសង់អន្តេវាសិកដ្ឋាន។ សម្តេចតេជោហ៊ុន សែន រៀបរាប់ថា […]

តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា, ឧកញ៉ា ឡេង និមល ដឹកនាំក្រុមយុវជនបូជាការពារយុត្តិធម៌ គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត ព្រឹទ្ធាចារ្យ ក្រមាមាស សាន គឹមស៊ាន

លោកឧកញ៉ា ឡេង និមល អនុប្រធាន តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធាន «យុវជនបូជាការពារយុត្តិធម៌» ដឹកនាំសមាជិក នាព្រឹកថ្ងៃទី៤ ខែមិថុនានេះ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត ព្រឹទ្ធាចារ្យ ក្រមាមាស សាន គឹមស៊ាន ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រធានបណ្ឌិតសភាគុនល្បុក្កតោកម្ពុជា និងជាអនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ដែលទទួលមរណភាពក្នុងជន្មាយុ ៨០ឆ្នាំ ដោយសារជំងឺត្បៀតសរសៃបេះដូង […]

សម្រស់និងរូបរាងប្រែប្រួលខ្លាំងស្រាប់តែបែកធ្លាយ ភឹម ស្រីណូ ត្រៀមចូលរោងការឆាប់ៗបន្ទាប់ពីបោះទុនប្រាក់រាប់ម៉ឺនដុល្លារលក់ផលិតផលថែសម្រស់ ! 

ស្របពេលដែលសម្រស់ពេលតារាស្រី ភឹម ស្រីណូ អតីតម្ចាស់មកុដ Miss Grand Cambodia 2023 ចាប់ផ្តើមប្រែប្រួលខ្លាំង ស្រាប់តែមានព័ត៌មានថា តារាស្រីរូបនេះត្រៀមខ្លួនចូលរោងការក្នុងពេលឆាប់ៗខាងមុខ ។ ជួបជាមួយកញ្ញា ភឹម ស្រីណូ ផ្ទាល់កាលពីពេលថ្មីៗនេះយើងចាប់អារម្មណ៍ឃើញថា ភឹម ស្រីណូ ពិតជាស្រស់ស្អាតប្លែកខុសពីមុនឆ្ងាយណាស់ សូម្បីតែមិត្តរួមអាជីពក៏មានការភ្ញាក់ផ្អើលផងដែរនៅពេលដែលឃើញនាងប្រែប្រួលខ្លាំងបែបនេះ ។  ភឹម ស្រីណូ បានបង្ហើបប្រាប់ពីអាថ៌កំបាំងដែលធ្វើឱ្យនាងស្រស់ស្អាត និងប្រែប្រួលបែបនេះថា មកពីនាងញុំាតបអាហារ និងហាត់ប្រាណជាប្រចាំ ក្នុងនោះនាងក៏បានប្រើប្រាស់នូវផលិតផលមួយចំនួនជួយផងដែរ ទើបធ្វើឱ្យនាងស្រកគីឡូឆាប់ ហើយទទួលបាននូវអ្វីដែលខ្លួនចង់បាន ។ […]

ឯកឧត្តម ជុំ សុន្ទរី៖ កម្ពុជា-ថៃ នឹងរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥

កម្ពុជាបានឯកភាពធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី០៤ ខែមិថុនានេះ។ ឯកឧត្តម ជុំ សុន្ទរី រៀបរាប់ថា ៖ « ក្នុងជំនួបទ្វេភាគីនៅទីក្រុងតូក្យូ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ […]

រឿងអាស្រូវ ! រដ្ឋបាលខេត្តកំពត នឹងស្នេីទៅក្រសួងមហាផ្ទៃ ចាត់វិធានការលើលោក ហេង ងួនស្រ៊ុន អភិបាលរងស្រុកជុំគិរី

រដ្ឋបាលខេត្តកំពត នឹងស្នេីទៅក្រសួងមហាផ្ទៃ ដេីម្បីចាត់វិធានការលោក ហេង ងួនស្រ៊ុន អភិបាលរងស្រុកជុំគិរីបន្ទាប់ពីបានប្រព្រឹត្តអំពើដែលធ្វើឲ្យប៉ះពាល់ទៅលើសេចក្ដីថ្លៃថ្នូរកិត្តិយសរបស់ខ្លួន និងអង្គភាព។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពតនាថ្ងៃទី៣ ខែមិថុនានេះ បានឱ្យដឹងថា កាលពីវេលាយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ នាពេលថ្មីៗនេះ រដ្ឋបាលខេត្ត បានពិនិត្យឃើញ មានព័ត៌មានលើបណ្តាញសង្គមជាច្រើនគណនីបានបង្ហោះឃ្លីបវីដេអូ លោក ហេង ងួនស្រ៊ុន អភិបាលរងស្រុកជុំគិរី។ ជុំវិញករណីនេះ លោក ហេង ងួនស្រ៊ុន […]

ឯកឧត្តម គួច វែងស្រ៊ុន៖ គោលនយោបាយថ្មីរបស់រាជរដ្ឋាភិបានបង្កេីនជ្រុងនៃគំនិតបន្ថែម ដើម្បីបម្រើផលប្រយោជន៍ជាតិ ប្រជាជនចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់ 

ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី បានមានប្រសាសន៍ថា «ការបង្កើតប្រវត្តិសាស្ត្រថ្មីមួយបានកើតឡើងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកចំហលើគោលនយោបាយ ដោយផ្អែកលើការស្តាប់ធាតុចូល ពីអង្គនីតិបញ្ញត្តិ ស្ថាប័នប្រតិបត្តិ ដើម្បីបម្រេីផលប្រយោជន៍ជូនជាតិ និងប្រជាជន»។ ការប្រមូលផ្តុំមតិលើគោលនយោបាយនេះ មានធាតុផ្សំជាច្រើន បូកផ្សំទាំងអ្នកតាក់តែងគោលនយោបាយ និងប្រតិបត្តិករ ដែលផ្សារភ្ជាប់នឹងអ្នកតំណាងរាស្ត្រដែលបានចុះជួបផ្ទាល់ជាមួយប្រជាជន បង្កេីនបានជ្រុងនៃគំនិតបន្ថែមទៀតព្រមទាំងអ្នកតំណាងមកពីគ្រប់គណបក្សនយោបាយដែលមានសមាជិកក្នុងសភាផង និងព្រឹទ្ធសភាផង។  សកម្មភាពនេះជាផ្នែកមួយនៃកិច្ចខិតខំ ដើម្បីធានាថា គោលនយោបាយរបស់រាជរដ្ឋាភិបាលត្រូវចំគោលដៅ និងបម្រើផលប្រយោជន៍ជាតិមានប្រសិទ្ធភាពខ្ពស់ ហេីយឈានទៅសម្រេចបានតាមផែនការកំណត់សម្រាប់ឆ្នាំ២០៣០ និង២០៥០។  […]

បញ្ចប់រឿងលុយកាក់រវាងតាសក់សភ្នំត្បែងត្រឹមនេះ តារាចម្រៀង មាស សុខសោភា ដាច់ខាតមិនព្រមផ្សះផ្សារជាមួយអតីតស្វាមី ! 

ខណៈពេលដែលឡើងឆាកធំសម្តែងនៅក្នុងការប្រកួតសម្រស់ Miss Cosmo Cambodia 2025 កាលពីពេលថ្មីៗនេះ តារាចម្រៀង មាស សុខសោភា មើលទៅហាក់មានអារម្មណ៍ស្រស់ថ្លា និងសប្បាយរីករាយ ហើយនាងថែមទាំងបានអះអាងថា ដាច់ខាតមិនអាចផ្សះផ្សារជាមួយអតីតស្វាមីខ្លួន ខណៈពេលដែលសុំបញ្ចប់រឿងតាសក់សនៅភ្នំត្បែង និងរឿងលុយកាក់ត្រឹមនេះ ។  មកទល់ពេលនេះអតីតស្វាមីតារាចម្រៀង មាស សុខសោភា នៅតែព្យាយាមតាមអង្វរ និងសុំផ្សះផ្សារជាមួយនាងគ្មានលោះថ្ងៃ ពីព្រោះលោកនៅតែស្រឡាញ់ និងចង់ជានាជាមួយភរិយាវិញ  តែមើលទៅ មាស សុខសោភា ហាក់មិនចាប់អារម្មណ៍ឬចង់ផ្សះផ្សារចំណងស្នេហ៍ចាស់ជាមួយអតីតស្វាមីរបស់ខ្លួនឡើយ​ ផ្ទុយទៅវិញនាងបែរជានិយាយថា […]

ថៃបង្ហោះ Drone បំពាក់កាំភ្លើង M4 ឃ្លាំមើលសកម្មភាពនៅតាមព្រំដែនដែលមានភាពតានតឹងជាមួយកម្ពុជា

កងទ័ពអាកាសថៃ បានសាកល្បងយន្តហោះគ្មានមនុស្សបើកបំពាក់ដោយកាំភ្លើង M4 carbine ដើម្បីបង្កើនការឃ្លាំមើលសកម្មភាពព្រំដែន ចំពេលមានភាពតានតឹងកើនឡើងរវាងកម្ពុជា-ថៃ។ នេះបើយោងតាមការចេញផ្សាយពីអង្គភាព The Nations នៅថ្ងៃទី៣ ខែមិថុនានេះ។ កងទ័ពអាកាសថៃ (RTAF) កាលពីថ្ងៃអង្គារបានសាកល្បងដោយជោគជ័យនូវការដាក់ពង្រាយយន្តហោះគ្មានមនុស្សបើកដែលបំពាក់ដោយកាំភ្លើង M4 ដែលមានសមត្ថភាពធ្វើបេសកកម្មឃ្លាំមើលនៅតាមព្រំដែន។ ​ការបង្ហោះនេះ​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ភាព​តានតឹង​និង​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ទាហាន​ថៃ និង​កម្ពុជា​នា​ពេល​ថ្មីៗ​នេះ បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​តាម​ព្រំដែនមុំបី ខេត្តព្រះវិហារ។ យ៉ាងណាម៉ិញ កងទ័ពអាកាសថៃ មិន​បាន​បញ្ជាក់​ថា​តើ​ការ​សាកល្បង​យន្តហោះ​គ្មាន​មនុស្ស​បើកនៅតាមព្រំដែនដែលមានវិវាទជាមួយកម្ពុជា ​ស្រប​ពេល​ជាមួយ​នឹង​ភាព​តានតឹង​ដោយ​ចៃដន្យ […]

ប្តូររូបរាង និងសម្រស់ថ្មី តារាចម្រៀង យក់ ឋិតរដ្ឋា ធ្វើឱ្យកក្រើកឆាក Miss Cosmo Cambodia 2025 ​នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ! 

ស្របពេលដែលការប្រកួតសម្រស់ Miss Cosmo Cambodia 2025 ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ តារាចម្រៀង យក់ ឋិតរដ្ឋា មានឱកាសបានចូលរួមសម្តែងនិងច្រៀងក្នុងព្រឹត្តិការណ៍នោះផងដែរ ដែលបង្ហាញឱ្យឃើញថា ការវិលត្រឡប់របស់នាងលើកនេះខ្លាំងមិនធម្មតាទេ ។  មួយរយៈពេលចុងក្រោយនេះតារាចម្រៀងកូន៣ យក់ ឋិតរដ្ឋា បានធ្វើឱ្យមហាជននិងអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល បន្ទាប់ពីនាងបានសម្រកគីឡូ និងបានវះកាត់ផ្លាស់ប្តូរសម្រស់ថ្មី ដើម្បីស្វែងរកក្តីស្រមៃធំរបស់ខ្លួនសាជាថ្មី ។ សម្រាប់រាត្រីប្រកួត Miss Cosmo Cambodia 2025 កន្លងមកនេះ តារាចម្រៀង យក់ […]